តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  វិជ្ជាជីវៈ  »  អត្ថប្រយោជន៍​បន្ថែម

អត្ថប្រយោជន៍​បន្ថែម

អត្ថប្រយោជន៍​ដែល​ធនាគារ​អេស៊ីលីដា ផ្តល់ជូន​កម្មករ​និយោជិត​មានដូចខាង​ក្រោម ៖

  • នៅ​ក្នុង​ដំណាក់កាលនៃ​ការ​សាកល្បង​ការងារ ៖
    • ប្រាក់​បៀវត្ស​ប្រចាំខែ (តាម​លំដាប់​ថ្នាក់)
    • ប្រាក់​ឧបត្ថម្ភ​ឯកសណ្ឋាន​ការងារចំនួន​ពីរ​កំប្លេរ​
    • ប្រាក់ឧបត្ថម្ភពិនិត្យ និង​ព្យាបាល​ជំងឺ
  • ក្រោយ​ពី​ឆ្លងផុតការ​សាកល្បង​ការងារ កម្មករ​និយោជិត នឹង​បាន​ទទួល​ការ​ឧបត្ថម្ភ​បន្ថែម​ពី​លើ​នេះ​ទៀត តាម​គោលការណ៍​កំណត់​ដូចជា ៖
    • វិភាជន៍​គ្រួសារ (ប្រាក់​ឧបត្ថម្ភ​កូន អតិបរមា​ចំនួន ០​៤នាក់)
    • បុព្វលាភ (ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ)
    • ភាគ​កម្ម​ក្នុង​ប្រាក់​ចំណេញ
    • មូលនិធិសោធននិវត្តន៍
    • ប្រាក់ឧបត្ថម្ភ​លំហែមាតុភាព
    • ប្រាក់​ឧបត្ថម្ភ​អតិផរណា (បន្ទាប់ពីធ្វើការ​បាន​រយៈពេល​មួយ​ឆ្នាំ ដោយ​រាប់​បញ្ចូល​ទាំង​រយៈ​ពេល​សាកល្បង)
    • ​ការឧបត្ថម្ភ​ផ្សេងៗ​ទៀត

ធនាគារ អេស៊ីលីដា ធ្វើ​ជា​គំរូ​ក្នុង​ការ​អនុវត្ត​ការងារឱ្យ​បាន​ល្អ​ប្រកប​ដោយ​សម្បជញ្ញៈ​ខ្ពស់ ។ ធនាគារ​ផ្តល់​នូវ​ការព្យាបាល ប្រាក់​សោធន​និវត្តន៍ និង​អត្ថប្រយោជន៍​សុខ​មាល​ភាព​ផ្សេងៗ​ទៀត ដូចជា​ឥណទាន​បុគ្គលិក សម្រាប់​បុគ្គលិក​ដែល​បាន​បញ្ចប់​ការ​សាក​ល្បង​ការងារ ។ ក្នុង​ឆ្នាំ​២០០០ ធនាគារ អេស៊ីលីដា បាន​រៀប​ចំ​កម្មវិធីឱ្យ​បុគ្គលិក​ធ្វើ​ជា​ម្ចាស់​ភាគហ៊ុន​ជា​ផ្លូវ​ការ ហើយ​ជា​ការ​អនុវត្ត​លើក​ដំបូង​នៅ​កម្ពុជា តាម​រយៈ​កម្មវិធី​នេះ បុគ្គលិក​ដែល​មាន​កិច្ច​សន្យា​ការងារ​អចិន្ត្រៃយ៍​មាន​សិទ្ធិ​ចូល​រួម​នៅ​ក្នុង​ជោគជ័យ​របស់​ធនាគារ តាម​រយៈ​ការ​ទិញ-លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ដោយ​សេរី តាម​រយៈ​ក្រុម​ហ៊ុន អេ អេស អេ ភីអិលស៊ី ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១២២   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨១៧   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២០.៧៩៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប