»  វិជ្ជាជីវៈ  »  ដំណឹង​ជ្រើសរើស​បុគ្គលិក

ដំណឹង​ជ្រើសរើស​បុគ្គលិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ការ​រីក​ចម្រើន និង​លូតលាស់​យ៉ាង​ឆាប់​រហ័ស តាំង​ពី​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស​នៅ​ឆ្នាំ​២០០០ ។ ធនាគារ​បាន​ពង្រីក​សាខា​បន្ថែម​ពី ៥៦​ការិយាល័យ នៅ​ខែ​មករា ឆ្នាំ​២០០១ រហូត​ដល់ ២៥៩ ​ការិយាល័យ នៅ​គ្រប់​ខេត្ត-​រាជធានី ។ ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ យើង​មាន​អតិថិជន​ឥណទាន​សកម្ម​៤៣៦.០០០​នាក់ និង​អតិថិជន​ផ្ញើ​ប្រាក់​ជិត ១.៦៩៤.០០០​នាក់ ។ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​នៃ​ការ​រីក​ចម្រើន​ផ្ទួនៗ​របស់​ធនាគារ នាយកដ្ឋាន​ធនធាន​មនុស្ស​មាន​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ជាច្រើន​បន្ថែម​ទៀត ។ សព្វ​ថ្ងៃ​នេះ ធនាគារ អេស៊ីលីដា មាន​បុគ្គលិក​ជិត ១២.៤០០​នាក់ និង​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នក​ជ្រើសរើស​និស្សិត​មាន​បរិញ្ញាបត្រ​ពី​មហាវិទ្យាល័យ​ច្រើន​ជាង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ​បាន​ធ្វើ​ការ​រក្សាទុក​នូវ​កម្រិត​សមត្ថភាព​ធនធាន​មនុស្ស​បាន​យ៉ាង​ប្រសើរ តាម​រយៈ​ការ​ហ្វឹកហ្វឺន​ទាំង​បុគ្គលិក​ចំណូល​ថ្មី និង​កម្ម​វិធី​បំពាក់​បំប៉ន​ជា​ប្រចាំ សម្រាប់​បុគ្គលិក​ជាន់​ខ្ពស់​របស់​ខ្លួន ។

យើង​ខ្ញុំ​គាំទ្រ​ធនាគារ​ជាតិ​ទាំង​ស្រុង​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជំរុញ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ ។ ទាំង​នេះ​គឺ​ជា​ចំណែក​មួយ ជួយ​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត​ទៅ​ដល់​សាធារណជន​លើ​វិស័យ​ធនាគារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ក្លាយ​ជា​អត្ថប្រយោជន៍​ដល់​បុគ្គល​ដែល​ពាក់​ព័ន្ធ​​គ្រប់ៗ​គ្នា ។ ដូច្នេះ​ រួម​ជាមួយ​នឹង​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដែល​កាន់​តែ​ទូលំ​ទូលាយ និង​ស៊ី​ជម្រៅ​ជាង​មុន ដឹក​នាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ វា​នឹង​បង្ក​លក្ខណៈ​ប្រសើរ​ឡើង សម្រាប់​ការ​អភិវឌ្ឍ​មូល​ធន​ជាតិ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

មុខ​តំណែង​កំពុង​ជ្រើសរើស

ធនាគារ​អេស៊ីលីដា ភីអិលស៊ី ត្រូវការ​ជ្រើសរើសបុគ្គលិក សញ្ជាតិខ្មែរ ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​មុខតំណែង​ដូច​ខាង​ក្រោម ។ សូម​ចុច​លើ​មុខតំណែង​ណាមួយ​សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការទទួល​ខុសត្រូវ ៖​

សម្រាប់មុខ​តំណែង​ដែល​មាន​លេខ (១) នៅខាងក្រោយ​ នោះពាក្យ​ស្នើសុំ​ចាប់ផ្តើម​ទទួល​ពី​ថ្ងៃទី១៨ ខែ​មេសា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃទី០២ ខែ​ឧសភា ឆ្នាំ​២០១៧ ម៉ោង ១២ ថ្ងៃត្រង់ ហើយ​បញ្ជី​សម្រាំង​នឹង​បិទ​ផ្សាយ​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​គ្រប់​សាខា​ខេត្ត-​រាជធានី ។ វិសោធនកម្ម ត្រូវ​ធ្វើ​នៅ​ការិយាល័យ​កណ្តាល ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។

សម្រាប់មុខ​តំណែង​ដែល​មាន​លេខ (២) នៅខាងក្រោយ​ នោះពាក្យ​ស្នើសុំ​ចាប់ផ្តើម​ទទួល​ពី​ថ្ងៃទី១៩ ខែ​មេសា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃទី០៣ ខែ​ឧសភា ឆ្នាំ​២០១៧ ម៉ោង ១២ ថ្ងៃត្រង់ ហើយ​បញ្ជី​សម្រាំង​នឹង​បិទ​ផ្សាយ​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​គ្រប់​សាខា​ខេត្ត-​រាជធានី ។ វិសោធនកម្ម ត្រូវ​ធ្វើ​នៅ​ការិយាល័យ​កណ្តាល ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។

សំគាល់ ៖

  • បេក្ខភាព ដែល​មាន​អាសយដ្ឋា​ន​នៅ​ទីតាំង​ប្រតិបត្តិការ​របស់​ធនាគារ​អេស៊ីលីដា​ដែល​មាន​តម្រូវការ​ ត្រូវបាន​ផ្តល់​អាទិភាព ។
  • បេក្ខភាព ដែល​បាន​ដាក់​ពាក្យសុំ​បម្រើ​ការងារ​ក្នុង​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ពាក្យ​សុំ និង​ឯកសារ​ផ្សេងៗ​ដែល​បាន​ភ្ជាប់មក​ជាមួយ គឺ​មិន​អាច​សុំដក​​យកវិញ​បាន​ឡើយ ។ លើកលែង​សញ្ញាបត្រ​ច្បាប់​ដើម អាច​ដក​យក​វិញ​បាន ក្រោយ​ពីការផ្ទៀងផ្ទាត់​រួច ។
  • ការអញ្ជើញ​មក​ធ្វើ​វិសោធនកម្ម សម្រាប់​តែ​បេក្ខភាព ដែល​មាន​លក្ខណសម្បត្តិ​សមស្រប និង​ឯកសារ​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​របស់ ធនាគារ​អេស៊ីលីដា ភីអិលស៊ី តែប៉ុណ្ណោះ ។
  • យើង​ខ្ញុំ​មិន​ទទួល​ពាក្យ​ស្នើ​សុំ​តាម​រយៈ​អ៊ីម៉ែល​ទេ សូម​អញ្ជើញ​មក​ដាក់​ពាក្យ​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​កណ្ដាល​ ឬ​តាម​សាខារបស់​ធនាគារ ។
  • យើងខ្ញុំ​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​បុគ្គលិក​ទៅ​តាម​កាល​វេលា​ទៀងទាត់ ដូច្នេះ​សូម​ទស្សនា​វេបសាយ​របស់​ធនាគារ​អេស៊ីលីដាឱ្យ​បាន​ញឹកញាប់ ដើម្បី​ស្វែងរក​មុខ​តំណែង​ដែល​ត្រូវ​នឹង​គុណ​សម្បត្តិ​របស់​លោក​អ្នក ។

ផែនទី​ទំព័រ
ទម្រង់​ប្រើ​ជា​មួយ​សេវា
ពាក្យ​ស្នើសុំ​ប្រើប្រាស់​សេវា
របៀប​ប្រើ​សេវា​កម្ម
កម្មវិធី​គណនា
ព័ត៌មាន​តាម​អ៊ីម៉ែល
លក្ខខណ្ឌ​សុវត្ថិភាព
កំណត់​ចំណាំ​ផ្នែក​ច្បាប់
ក្រម​ស្តីពី​ការ​ប្រតិបត្តិ​សេវា​ធនាគារ (PDF)
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រអប់សំបុត្រលេខ: ១១៤៩
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ: ០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល: acledabank@acledabank.com.kh
SWIFT Code: ACLBKHPP
​អ្នកកំពុងទស្សនា: ៣៨   ​អ្នកទស្សនាថ្ងៃនេះ: ២១.៦៨៦   ​អ្នកទស្សនាពីម្សិល: ១៦.៣៦៤
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៨
ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ២១.៦៨៦
ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៣៦៤


ព័ត៌មាន​លើ​ហ្វេសប៊ុក
វីដេអូ​លើ​យូធូប

© ២០១៧ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ផែនទី​ទំព័រ
ទម្រង់​ប្រើ​ជា​មួយ​សេវា
ពាក្យ​ស្នើសុំ​ប្រើប្រាស់​សេវា
របៀប​ប្រើ​សេវា​កម្ម
កម្មវិធី​គណនា
ព័ត៌មាន​តាម​អ៊ីម៉ែល
លក្ខខណ្ឌ​សុវត្ថិភាព
កំណត់​ចំណាំ​ផ្នែក​ច្បាប់
ក្រម​ស្តីពី​ការ​ប្រតិបត្តិ​សេវា​ធនាគារ (PDF)
​អ្នកកំពុងទស្សនា: ៣៨   ​អ្នកទស្សនាថ្ងៃនេះ: ២១.៦៨៦   ​អ្នកទស្សនាពីម្សិល: ១៦.៣៦៤
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៨
ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ២១.៦៨៦
ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៣៦៤


ព័ត៌មាន​លើ​ហ្វេសប៊ុក
វីដេអូ​លើ​យូធូប

© ២០១៧ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   កម្មវិធីគណនា   ពាក្យ​ស្នើសុំ​ប្រើប្រាស់​សេវា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រម​ស្តីពី​ការ​ប្រតិបត្តិ​សេវា​ធនាគារ (PDF)
​អ្នកកំពុងទស្សនា: ៣៨   ​អ្នកទស្សនាថ្ងៃនេះ: ២១.៦៨៦   ​អ្នកទស្សនាពីម្សិល: ១៦.៣៦៤
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៨
ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ២១.៦៨៦
ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៣៦៤
ព័ត៌មាន​លើ​ហ្វេសប៊ុក   វីដេអូ​លើ​យូធូប