តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  វិជ្ជាជីវៈ  »  កម្មសិក្សា

កម្មសិក្សា

វិស័យ​ធនាគារ គឺ​ជា​ពាណិជ្ជកម្ម​មួយ​ប្រភេទ ដែល​មាន​ការ​អភិវឌ្ឍ​លឿន និង​ប្រែប្រួល​ឆាប់​រហ័ស ។ ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ការ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​កែច្នៃ​ផលិតផល​និង​សេវាឱ្យ​លេច​ធ្លោ​ជាង​គូ​ប្រកួត ព្រម​ទាំង​តម្រូវ​ការ​កាន់​តែ​ច្រើន និង​សំណូមពរ​កាន់​តែ​ខ្ពស់​របស់​អតិថិជន បាន​ជំរុញឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​ក្នុង​ការ​បំពេញ​ភារកិច្ច និង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​យើង​ខ្ញុំ ។ នៅ​ក្នុង​បរិបទ​នេះ ធនធាន​មនុស្ស​គឺ​ជា​ទ្រព្យ​សកម្ម​ដ៏​សំខាន់​ដើម្បី​ចែកចាយ​សេវា​ដែល​មាន​គុណភាព​ល្អ​ទៅ​កាន់​អតិថិជន ផ្តល់​នូវ​ប្រាក់​ចំណេញ​ខ្ពស់​ទៅ​កាន់​ភាគទុនិក និង​បង្កើត​ការ​រីកលូតលាស់​រយៈ​ពេល​វែង ។

ធនាគារ​អេស៊ីលីដា បាន​ទទួល​ស្គាល់​យ៉ាង​មុតមាំ​នូវ​សារៈ​សំខាន់​ចំពោះ​ការ​គ្រប់គ្រង​ធនធាន​មនុស្សឱ្យ​មាន​ប្រសិទ្ធភាព ថា​ជា​ធនធាន​ចម្បង​សម្រាប់​យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ និង​ជា​គុណសម្បត្តិ​ក្នុង​ការ​ប្រកួត​ប្រជែង ។ ធនាគារ​អេស៊ីលីដា ប្តេជ្ញា​វិនិយោគ​ទៅ​លើ​បុគ្គលិក​របស់​ខ្លួន និង​ធ្វើ​យ៉ាង​ណា​ធានាឱ្យ​បាន​នូវ​បរិយាកាស​ការងារ​មួយ​ដែល​មាន​សុវត្ថិភាព និង​ភាព​ស្មើ​គ្នា​សម្រាប់​បុគ្គលិក​ម្នាក់ៗ រួម​ទាំង​ឧបករណ៍​ចាំបាច់​ផ្សេងៗ​សម្រាប់​ធ្វើ​ការ​សិក្សា​ស្វែង​យល់ ដើម្បីឱ្យ​ទទួល​បាន​នូវ​ឧត្តមភាព​ក្នុង​ការងារ និង​បំពេញ​បាន​នូវ​ភាព​ខ្លាំង​របស់​ពួក​គេ ដោយ​មិន​រើស​អើង​លើ​អាយុ ភេទ ឬ​​​មួយ​ទំហំ​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គលិក​ឡើយ ។ កត្តា​មួយ​នេះ​គឺ​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ជួយឱ្យ​បុគ្គលិក​ស្គាល់​អំពី ទេពកោសល្យ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​តាម​រយៈ​មធ្យោបាយ​ជា​ច្រើន​ ដូច​ជា ការ​យក​គំរូ​តាម​បទពិសោធន៍​របស់​បុគ្គលិក​ឆ្នើម​ជាង​គេ​ក្នុង​ផ្នែក​ដូចគ្នា ឬ​ប្រភព​ខាង​ក្រៅ ក៏​ដូច​ជា​ការ​អភិវឌ្ឍ និង​រៀប​ចំ​មុខ​តំណែង​បុគ្គលិក ឱ្យ​ពួក​គេ​ប្រើប្រាស់​នូវ​សមត្ថភាព​របស់​ពួក​គេឱ្យ​បាន​កាន់​តែ​ប្រសើរ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព និង​ស្នាដៃ​ក្នុង​ការងារ ។

ធនាគារ​អេស៊ីលីដា មាន​បំណង​ក្លាយ​ជា​និយោជក​ដែល​មាន​ការអភិវឌ្ឍ​បំផុត​នៅ​កម្ពុជា ក្នុង​ការឧបត្ថម្ភ​លើ​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ ប្រាក់​សោធននិវត្តន៍ និង​អត្ថប្រយោជន៍​ដទៃ​ទៀត​ដូចជា ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន ឥណទាន​គេហដ្ឋាន និង​លទ្ធភាព​ដែល​កម្មករ​និយោជិត​ឆ្លង​ផុត​ការសាកល្បង​ការងារ អាច​ធ្វើ​ជា​ម្ចាស់​ក្រុមហ៊ុន ។ ធនាគារ​ផ្តល់​ការហ្វឹកហ្វឺន​ជូន​ទាំង​បុគ្គលិក​ដែល​ទើប​ចូល​បម្រើ​ការងារ​ថ្មី និង​បុគ្គលិក​ដែល​មានបទពិសោធន៍​ស្រាប់ ព្រម​ទាំង​លើក​ទឹកចិត្ត​បុគ្គលិក​ដែល​មាន​បំណង​អភិវឌ្ឍ​ខ្លួន​គេ​បន្ថែម​ទៀត ឱ្យ​ទៅ​សិក្សា​នៅ​ខាងក្រៅ ។

គិត​មក​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ២០១៨ ធនាគារ​អេស៊ីលីដា បាន​ផ្តល់​កម្មសិក្សា​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ​ដូច​ខាង​ក្រោម ៖

និស្សិតកម្មសិក្សា​ក្នុង​ស្រុក

ធនាគារ​អេស៊ីលីដា បាន​ផ្តល់​កម្មសិក្សា​ដល់​និស្សិត​ក្នុង​ស្រុក​ចំនួន ១៥.៥៨៥នាក់ មក​ពី ៦៩ សាកលវិទ្យាល័យ​ វិទ្យាស្ថាន និងសាលា ដូចខាង​ក្រោម ៖

  1. វិទ្យាស្ថាន​អង្គរស៊ីធី
  2. សាកលវិទ្យាល័យ អង្គរ​ខេមរា
  3. សាកលវិទ្យាល័យ​អង្គរ
  4. សាកលវិទ្យាល័យអាស៊ីអឺរ៉ុប
  5. មជ្ឈមណ្ឌល​បាណាណា
  6. វិទ្យាស្ថាន​ប្រាយហូប
  7. សាកលវិទ្យាល័យ​បៀលប្រាយ
  8. មជ្ឈមណ្ឌល​ពាណិជ្ជកម្ម
  9. មហាវិទ្យាល័យ​ពាណិជ្ជកម្ម
  10. វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា
  11. សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា
  12. មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនកម្ពុជា-ឥណ្ឌា
  13. សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា
  14. មជ្ឈមណ្ឌល​សិក្សា​វិស័យ​ធនាគារ
  15. សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
  16. សាកល​វិទ្យាល័យ ជាស៊ីម កំចាយមារ
  17. សាកលវិទ្យាល័យ ចេនឡា
  18. សាកលវិទ្យាល័យស៊ីធី
  19. Don Bosco Vocational Training for Girls
  20. វិទ្យាស្ថាន​សេដ្ឋកិច្ច​ និង ​ហិរញ្ញវត្ថុ
  21. សាកលវិទ្យាល័យ​ធនធាន​មនុស្ស
  22. សាកលវិទ្យាល័យ​អាយអាយស៊ី​នៃ​បច្ចេកវិទ្យា
  23. វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា
  24. វិទ្យាស្ថាន​អប់រំ​កម្ពុជា
  25. វិទ្យាស្ថាន​អប់រំ​ពាណិជ្ជសាស្ត្រ
  26. វិទ្យាស្ថាន​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​
  27. វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធាន​មនុស្ស
  28. វិទ្យាស្ថានគ្រប់គ្រង​និង​សេដ្ឋកិច្ច
  29. វិទ្យាស្ថានគ្រប់គ្រង​វិទ្យាសាស្ត្រ
  30. វិទ្យាស្ថានខ្មែរ​ជំនាន់​ថ្មី
  31. វិទ្យាស្ថានបច្ចេកវិទ្យា​និង​គ្រប់គ្រង
  32. វិទ្យាស្ថានអន្តរជាតិ​នៃ​កម្ពុជា
  33. វិទ្យាស្ថាន​ឯកទេស​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
  34. សាលា​ភាសា​អង់គ្លេស Keystone
  35. សាកលវិទ្យាល័យ ខេមរៈ
  36. សាកលវិទ្យាល័យ Limkokwing
  37. សាកលវិទ្យាល័យ​វេទមហាឫសី
  38. វិទ្យាស្ថានគ្រប់គ្រងនៃកម្ពុជា
  39. សាកលវិទ្យាល័យ​មានជ័យ
  40. វិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ត្រ
  41. វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស
  42. សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង
  43. សាកលវិទ្យាល័យ​ន័រតុន
  44. សាកលវិទ្យាល័យ​បញ្ញា​ជាតិ
  45. សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា
  46. សាកលវិទ្យាល័យ​ភ្នំពេញអន្តរជាតិ
  47. វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ
  48. ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ
  49. សាលា​ជាតិ​កសិកម្ម​ព្រែកលៀប
  50. សាកលវិទ្យាល័យ​ប្រេស្តុន
  51. សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ
  52. សាលា​ពាណិជ្ជសាស្ត្រ Regent
  53. វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​កំពត
  54. រាជបណ្ឌិត​សភា​កម្ពុជា
  55. សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម
  56. សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច
  57. សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ
  58. វិទ្យាស្ថាន​អភិវឌ្ឍន៍​អាស៊ី​សច្ចៈ
  59. វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍
  60. Secondary School of Business
  61. វិទ្យាស្ថានអភិវឌ្ឍន៍និស្សិត
  62. សាកលវិទ្យាល័យស្វាយរៀង
  63. មហាវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​តាកែវ
  64. សាកលវិទ្យាល័យ​គ្រប់​គ្រង និង​សេដ្ឋកិច្ច
  65. សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ
  66. សាកលវិទ្យាល័យ​បាត់ដំបង
  67. សាកលវិទ្យាល័យ​គ្រប់គ្រង​សិក្សា
  68. វិទ្យាស្ថាន​វ៉ាន់ដា
  69. សាកល​វិទ្យាល័យ​វេស្ទើន

និស្សិតកម្មសិក្សា​បរទេស

ធនាគារ​អេស៊ីលីដា បាន​ផ្តល់​កម្មសិក្សា​ដល់​និស្សិត​បរទេស​ចំនួន ៦៤នាក់ មក​ពី ៣៧ សាកលវិទ្យាល័យ​ វិទ្យាស្ថាន និង​សាលា ដូចខាង​ក្រោម ៖

  1. Asian Institute of Technology (ថៃ)
  2. Asian Social Institute (ហ្វីលីពីន)
  3. Auckland University of Technology (ញូវសេឡែន)
  4. Baylor University (សហរដ្ឋអាមេរិក)
  5. Belogorod University (រុស្ស៊ី)
  6. Bonn University (អាល្លឺម៉ង់)
  7. Brigham Young University Hawaii (សហរដ្ឋអាមេរិក)
  8. California State Polytechnic University, Pomona (សហរដ្ឋអាមេរិក)
  9. CERAM Sophia Antipolis School (បារាំង)
  10. Dauphine University Paris (បារាំង)
  11. Geongetown University (សហរដ្ឋអាមេរិក)
  12. Hiroshima University (ជប៉ុន)
  13. Indraprastha University (ឥណ្ឌា)
  14. INSEAD International Business School (សឹង្ហបុរី)
  15. Kasem Bundit University (ថៃ​)
  16. Lille 1 University (បារាំង)
  17. MIT School of Management, University of Pune (ឥណ្ឌា)
  18. Monash University (អូស្ត្រាលី)
  19. Nagoya University (ជប៉ុន)
  20. Osaka Univeristy (ជប៉ុន)
  21. Solvay Business School (ប៊ែលហ្ស៊ិក)
  22. Southern Methodist University (សហរដ្ឋអាមេរិក)
  23. Suffolk University (សហរដ្ឋអាមេរិក)
  24. Telecom SudParis - Institut Mines - Télécom (បារាំង)
  25. Thunderbird School of Global Management (សហរដ្ឋអាមេរិក)
  26. Tsinghua University (ចិន)
  27. TSUKUBA University (ជប៉ុន)
  28. United States Military Academy (សហរដ្ឋអាមេរិក)
  29. University Institute of Technology (បារាំង)
  30. University Malaysia Kelantan (ម៉ាឡេស៊ី​)
  31. University of Freiburg (អាល្លឺម៉ង់)
  32. University of London (អង់គ្លេស)
  33. University of Wales Institute, Cardiff (អង់គ្លេស)
  34. University of Wisconsin-Madison (សហរដ្ឋអាមេរិក)
  35. Victoria University (អូស្ត្រាលី)
  36. Western University (ឡាវ)
  37. Wuhan University of Technology (ចិន)

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៥១   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ២០.២៦០   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៣.១៩៧
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប