តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សំណួរ​អតិថិជន អំពី​សេវា​ធនាគារ​អេឡិចត្រូនិក

សំណួរ​អតិថិជន អំពី​សេវា​ធនាគារ​អេឡិចត្រូនិក

នៅ​ក្នុង​ទំព័រ​នេះ យើង​ខ្ញុំ​មាន​ក្តីសោមនស្ស​សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​អតិថិជន​បាន​សួរ​ជា​ញឹក​ញាប់ ។ សូម​ចុច​លើ​សំណួរនៅ​ខាង​ក្រោម ដើម្បី​មើល​ចម្លើយ ។ យើង​ខ្ញុំ​សង្ឃឹម​ថា ចម្លើយ​ទាំង​នោះ​មាន​សារប្រយោជន៍​និង​ផ្តល់​ជា​ព័ត៌មាន​សម្រាប់​លោកអ្នក ។ ក្នុង​ករណី​ប្រសិន​បើ​មិន​មាន​ចម្លើយ​ដែល​លោកអ្នក​កំពុង​ស្វែងរក​នៅ​ក្នុង​ទំព័រ​នេះ​ទេ ឬ​មាន​សំណូមពរ​នានា ដែល​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​តាម​បំណង​របស់​លោកអ្នក សូម​មេត្តា​ផ្តល់​ព័ត៌មាន​មក​យើង​ខ្ញុំ​ដើម្បី​បម្រើ​ជូន​លោកអ្នកឱ្យ​កាន់​តែ​ប្រសើរ ។

សេវា​អេស៊ីលីដា​អ៊ីនធើណែត

  1. តើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត​ជា​អ្វី ?
    សេវា​អេស៊ីលីដា​អ៊ីនធើណែត គឺ​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណែត ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​គណនី អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី ផ្ទេរ​ប្រាក់ ទូទាត់ និង​ស្នើ​សុំ​ប្រើ​ប្រាស់​សេវា​គ្រប់​ប្រភេទ​របស់​ធនាគារ​អេស៊ីលីដា បាន​តាម​តម្រូវការ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ។
  2. តើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​ខ្ញុំ ?
    សេវា​អេស៊ីលីដា​អ៊ីនធើណែត​ផ្តល់​អត្ថប្រយោជន៍​ជូន​លោក-លោកស្រី ដូច​ខាង​ក្រោម ៖
    • កាត់​បន្ថយ​ចំណាយ និង​ចំណេញ​ពេល​វេលា តាម​រយៈ​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ក្នុង​ប្រព័ន្ធ​អ៊ីនធើណែត ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​ការិយាល័យ​ធនាគារ​អេស៊ីលីដា និង​គ្មាន​ការ​រង់​ចាំ
    • ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​ប្រាក់ ឬ​ទូទាត់​ផ្សេងៗ​ប្រកប​ដោយ​សុវត្ថិភាព
    • កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​ឡើង ទាក់ទង​នឹង​ការ​ដាក់​បា្រក់​តាម​ខ្លួន​សម្រាប់​ទូទាត់ រួម​ទាំង​ការ​រាប់​ក្រដាស​បា្រក់​ដែល​មាន​បញ្ហា​លើស-ខ្វះ ឬ​ក្លែងក្លាយ​ជា​ដើម
    • មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល​ផ្សេងៗ​របស់​ធនាគារ​អេស៊ីលីដា
  3. តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត​បាន ?
    ដើម្បី​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត លោក-លោកស្រី​គ្រាន់​តែ​អញ្ជើញ​មក​កាន់​ការិយាល័យ​អេស៊ីលីដា​ដើម្បី​បំពេញ​ពាក្យ​ស្នើ​សុំ​ប្រើបា្រស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ ដូចជា ៖
    • ឯកត្តជន ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិតឆ្លងដែន សៀវភៅ​គ្រួសារ ឬ​ឯកសារ​ផ្សេង​ទៀត​ដែល​មាន​បិទ​រូបថត និង​មាន​សុពលភាព
    • ក្រុមហ៊ុន ៖
      • ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​គណនី​ដែល​ជា​អ្នក​បញ្ចូល​ទិន្នន័យ (Maker/Inputter) និង​អ្នក​ត្រួតពិនិត្យ​ឬ​អ្នក​អនុមតិ​ទិន្នន័យ (Checker/Authorizer)
      • ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​នាយក ភាគទុនិក ឬ​ដៃគូ
      • អនុស្សរណៈ​និង​លក្ខន្តិកៈ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម
      • លិខិត​អនុញ្ញាត​អាជីវកម្ម ឬ​ឲ្យ​ដំណើរការ​អង្គភាព
      • សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​នាយក​គ្រប់គ្រង​លើ​ការ​បើក​គណនី
      • លិខិត​ផ្ទេរ​សិទ្ធិ​ដល់​បុគ្គល​ណា​ម្នាក់​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន/អាជីវកម្ម
    • ត្រូវ​បើក​គណនី (គណនី​ចរន្ត គណនី​បញ្ញើសំចៃ ឬ​គណនី​បញ្ញើ​តាម​តម្រូវការ) ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រសិន​បើ​មិន​ទាន់​មាន)
  4. តើ​ខ្ញុំ​អាច​ធ្វើ​ប្រតិបត្តិការ​បាន​អ្វី​ខ្លះ តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីនធើណែត ?
    លោក-លោកស្រី អាច ៖
    • ត្រួតពិនិត្យ​មើល​ព័ត៌មាន​ធនាគារ ៖ ពិនិត្យ​មើល​អត្រា​ប្តូរ​បា្រក់ ពិនិត្យ​មើល​ព័ត៌មាន​គណនី​បញ្ញើ-សន្សំ ពិនិត្យ​មើល​ប្រវត្តិ​គណនី​មាន​កាល​កំណត់ ពិនិត្យ​មើល​តារាង​សង្ខេប​ឥណទាន ពិនិត្យ​មើល​ប្រវត្តិ​ខ្ចី​បា្រក់ ពិនិត្យ​មើល​តារាង​កាលវិភាគ​សង​បា្រក់ ពិនិត្យ​មើល​កម្រិត​បន្ទាត់​ឥណទាន
    • ស្នើ​សុំ​ប្រើប្រាស់​ផលិតផល-សេវាកម្ម ៖ សេវា​បញ្ញើ-សន្សំ​និង​សេវា​ពាក់ព័ន្ធ​ផ្សេងៗ សេវា​មូលប្បទានបត្រ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម សេវា​ឥណទាន ។ល។
    • ទូទាត់ ៖ សេវា​ទូទាត់​វិក្កយបត្រ (អគ្គិសនី ទឹក ឬទូរស័ព្ទ ។ល។) សេវា​បញ្ចូល​ទឹកបា្រក់​ទូរស័ព្ទ សេវា​បញ្ជា​ទិញ​ទំនិញ-សេវាកម្ម​តាម​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត សេវា​បញ្ជា​អចិន្ត្រៃយ៍​ថេរ សេវា​បើក​បា្រក់​បៀវត្ស​និង​ទូទាត់​ជា​កញ្ចប់ សេវា​ទូទាត់​ឲ្យ​អ្នក​ផ្គត់ផ្គង់ ។ល។
    • ផ្ទេរប្រាក់​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស ៖ សេវា​ផ្ទេរ​ប្រាក់​ក្នុង​រង្វង់​ធនាគារ​អេស៊ីលីដា សេវា​ផ្ទេរ​បា្រក់​ពី​គណនី​ដែល​ស្ថិត​នៅ​ធនាគារ​អេស៊ីលីដា​ទៅ​ធនាគារ​ផ្សេង​នៅ​ក្នុង​ប្រទេស​ឬ​ក្រៅ​ប្រទេស
  5. តើ​ខ្ញុំ​អាច​ប្រើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត​នៅ​ក្រៅ​ប្រទេស​បាន​ដែរ​ឬ​ទេ ?
    លោក-លោកស្រី​អាច​ប្រើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត​បាន​គ្រប់​ទីកន្លែង ទូទាំង​ពិភពលោក ។
  6. តើ​សមតុល្យ​ទឹក​ប្រាក់​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត ត្រឹម​ត្រូវ​ដូច​សមតុល្យ​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​គណនី​ដែរ​ឬ​ទេ ?
    សមតុល្យ​ទឹក​ប្រាក់​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត ពិត​ជា​ត្រឹម​ត្រូវ​ដូច​សមតុល្យ​ដែល​លោក​អ្នក​មាន​ជាក់​ស្តែង​ក្នុង​គណនី​នៅ​ធនាគារ​អេស៊ីលីដា​នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​នោះ ។
  7. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​ប្រសិន​បើ​ពេល​កំពុង​ដំណើរការ​ផ្ទេរ​ប្រាក់​ទៅ​គណនី​អ្នក​ដទៃ​កុំព្យូទ័រ​ត្រូវ​រលត់ ?
    ប្រសិន​បើ​ពេល​កំពុង​ដំណើរការ​ផ្ទេរ​ប្រាក់​ទៅ​គណនី​អ្នក​ដទៃ​កុំព្យូទ័រ​ត្រូវ​រលត់ លោក-លោកស្រី​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម ៖
    • បើក​កុំព្យូទ័រ​ឡើង​វិញ ហើយ​ចូល​ក្នុង​កម្មវិធី​អេស៊ីលីដា​អ៊ីនធើណែត​រួច​ពិនិត្យ​មើល​សមតុល្យ​គណនី តើ​មាន​ការ​កាត់​ប្រាក់​ហើយ​ឬ​នៅ (ប្រសិន​បើ​កុំព្យូទ័រ​អាច​បើក​បាន)
    • ទំនាក់ទំនង​មក​សាខា​ធនាគារ​អេស៊ីលីដា​ដែល​នៅ​ជិត​បំផុត ឬ​ការិយាល័យ​ទំនាក់ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បី​ឱ្យ​ជួយ​ពិនិត្យ​មើល​សមតុល្យ​គណនី តើ​មាន​ការ​កាត់​ប្រាក់​ហើយ​ឬ​នៅ
    • ទំនាក់ទំនង​ទៅ​អ្នក​ទទួល​ផល ឱ្យ​ពិនិត្យ​មើល​គណនី​របស់​គាត់ តើ​មាន​ទឹក​ប្រាក់​ចូល​ឬ​នៅ
    • ប្រសិន​បើ​ធនាគារ​អេស៊ីលីដា បញ្ជាក់​ថា​គណនី​របស់​លោកអ្នក​ត្រូវ​បាន​កាត់​ទឹក​ប្រាក់ ហើយ​គណនី​អ្នក​ទទួលផល​បាន​ទទួល មាន​ន័យ​ថា​ប្រតិបត្តិការ​នោះ​បាន​ជោគជ័យ
  8. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ផ្ទេរ​ប្រាក់​ទៅ​អ្នក​ទទួល​ផល​ដែល​មិន​មាន​គណនី ?
    • លោក-លោកស្រី​អាច​ផ្ទេរ​ដោយ​ប្រើ​ជា​ទម្រង់​សំណួរ-ចម្លើយ លេខ​ទូរស័ព្ទ ឬ​លេខ​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​ទទួល​ប្រាក់
    • បន្ទាប់​ពី​ផ្ទេរ​ប្រាក់​រួច​រាល់ ត្រូវ​ប្រាប់​ទៅ​អ្នក​ទទួល​ប្រាក់​ឲ្យ​ដក​ប្រាក់​នៅ​តាម​ការិយាល័យ​របស់​ធនាគារ​អេស៊ីលីដា
  9. តើ​ខ្ញុំ​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​របស់​ខ្ញុំ​ទៅ​គណនី​មិត្ត​ភ័ក្តិ​ខ្ញុំ​នៅ​ក្នុង​សាខា​ផ្សេង​បាន​ឬ​ទេ ? បើ​បាន​តើ​បាន​ចំនួន​ប៉ុន្មាន​ដែរ ?
    លោក-លោកស្រី​អាច​ផ្ទេរ​ប្រាក់​ទៅ​មិត្ត​ភ័ក្តិ​ឬ​អាច​ទូទាត់​ថ្លៃ​ទំនិញ​ឱ្យ​អ្នក​លក់ ដែល​មាន​គណនី​នៅ​ធនាគារ​អេស៊ីលីដា​សាខា​ណា​មួយ​ក៏​បាន ។លោក-លោកស្រី​អាច​ផ្ទេរ​ប្រាក់​បាន​រហូត​ដល់ ៣០ដង ក្នុង​មួយ​ថ្ងៃ​និង​ទឹក​ប្រាក់​ដូច​ខាង​ក្រោម ៖
    • រហូត​ដល់ ៥០.០០០ដុល្លារ​អាមេរិក ឬ​សមមូល អាច​ទូទាត់​ដោយ​ស្វ័យប្រវត្តិ ដោយ​មិន​ឆ្លង​ការ​ត្រួត​ពិនិត្យ​ពី​ធនាគារ​អេស៊ីលីដា
    • រហូត​ដល់ ១.០០០.០០០ដុល្លារ​អាមេរិក ឬ​សមមូល គឺ​ទូទាត់​មិន​ស្វ័យប្រវត្តិ ដោយ​ត្រូវ​ឆ្លង​ការ​ត្រួត​ពិនិត្យ​ពី​ធនាគារ​អេស៊ីលីដា
  10. តើ​ខ្ញុំ​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​របស់​ខ្ញុំ​ដែល​មាន​ជា​មួយ​ធនាគារ​អេស៊ីលីដា ទៅ​គណនី​មួយ​ទៀត​ដែល​មាន​នៅ​ជា​មួយ​ធនាគារ​ផ្សេង ឬ​នៅ​ក្រៅ​ប្រទេស​បាន​ឬ​ទេ ?
    លោក-លោកស្រី​អាច​ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ផ្សេង​ដែល​មាន​ក្នុង​ស្រុក ឬ​ក្រៅ​ប្រទេស​បាន ។
  11. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​នៅ​ពេល​ខ្ញុំ​ផ្ទេរ​ប្រាក់​លើស​ចំនួន​ដែល​ត្រូវ​ផ្ទេរ ឬ​ខុស​គណនី​អ្នក​ទទួល​ផល (គណនី​គោល​ដៅ) ?
    នៅ​ពេល​ផ្ទេរ​ប្រាក់​លើស​ចំនួន​ដែល​ត្រូវ​ផ្ទេរ ឬ​ខុស​គណនី​អ្នក​ទទួល​ផល (គណនី​គោលដៅ) លោក-លោកស្រី​ត្រូវ​ទំនាក់ទំនង​ទៅ​កាន់​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត​ឬ​ការិយាល័យ​ទំនាក់ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ជា​បន្ទាន់​ដើម្បី​បង្ខាំង​នូវ​ចំនួន​ទឹក​ប្រាក់​ផ្ទេរ​នោះ និង​រង់​ចាំ​ការ​ដោះស្រាយ ។
  12. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​នៅ​ពេល​ដែល​ខ្ញុំ​ផ្ទេរ​ប្រាក់​ខុស​លេខ​ទូរស័ព្ទ ឬ​លេខ​អត្តសញ្ញាណ​ប័ណ្ណ​របស់​អ្នក​ទទួល ?
    នៅ​ពេល​ដែល​លោក-លោកស្រី​ផ្ទេរ​ប្រាក់​ខុស​លេខ​ទូរស័ព្ទ ឬ​លេខ​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​ទទួល​នោះ ៖
    • ត្រូវ​ទាក់ទង​ធនាគារ​អេស៊ីលីដា​នៅ​ជិត​បំផុត ដើម្បី​ស្នើ​សុំ​បង្វែរ​ទឹក​ប្រាក់​ដែល​ផ្ទេរ​ខុស​លេខ​ទូរស័ព្ទ ឬ​លេខ​អត្តសញ្ញាណប័ណ្ណ ចូល​គណនី​ដើម​វិញ
    • ម្យ៉ាង​ទៀត​លោក-លោកស្រី​អាច​អ៊ីម៉ែល​មក​សាខា​ទទួល​បា្រក់​ផ្ទេរ​នូវ​ព័ត៌មាន​អ្នក​ទទួលផល​ដែល​ត្រឹម​ត្រូវ ដើម្បី​បញ្ជាក់​លើ​ប្រតិបត្តិការ​និង​ផ្តល់​សិទ្ធិ​ឲ្យ​ធនាគារ​អេស៊ីលីដា​អាច​ដក​បា្រក់​ជូន​អ្នក​ទទួលផល​ឬ​ធ្វើ​មោឃភាព​ប្រតិបត្តិការ​ដែល​ខុស
  13. តើ​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​ខ្ញុំ​បញ្ចូល​លេខ​សម្ងាត់​មិន​ត្រឹម​ត្រូវ ?
    ប្រសិន​បើ​លោក-លោកស្រី​បញ្ចូល​លេខ​សម្ងាត់​ខុស​ចំនួន ៣ដង នោះ​ប្រព័ន្ធ​នឹង​បង្ខាំង​សេវា​អេស៊ីលីដា​អ៊ីនធើណែត​របស់​លោក-លោកស្រី​ដោយ​ស្វ័យប្រវត្តិ ។ ករណី​នេះ​លោក-លោកស្រី​ត្រូវ​ទំនាក់ទំនង​មក​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត​ឬ​ការិយាល័យ​ទំនាក់ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បី​ឱ្យ​ជួយ​ដំណើរការ​សេវា​ឡើង​វិញ ។
  14. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​ប្រសិន​បើ​ខ្ញុំ​ភ្លេច​លេខ​សម្ងាត់​សេវា​អេស៊ីលីដា​អ៊ីនធើណែត ?
    លោក-លោកស្រី​ត្រូវ​អញ្ជើញ​មក​សាខា​ធនាគារ​អេស៊ីលីដា ដើម្បី​សុំ​លេខ​សម្ងាត់​ថ្មី ។
  15. តើ​លេខ​ទូរស័ព្ទ​នៅ​ក្រៅ​ប្រទេស​អាច​ភ្ជាប់​សេវា​អេស៊ីលីដា​អ៊ីនធើណែត បាន​ឬ​ទេ ?
    មិន​អាច​ភ្ជាប់​បាន​ទេ ។
  16. តើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត អាច​ប្រើប្រាស់​បាន​តាម​ទូរស័ព្ទ​ដៃ ឬ Tablet បាន​ដែរ​ឬ​ទេ ?
    មិន​អាច​ប្រើ​បាន​ទេ ។
  17. តើ​ខ្ញុំ​អាច​ភ្ជាប់​បន្ថែម​គណនី​នៅ​ក្នុង​សេវា​អេស៊ីលីដា​អ៊ីនធើណែត​របស់​ខ្ញុំ​បាន​ចំនួន​ប៉ុន្មាន ?
    លោក-លោកស្រី​អាច​ភ្ជាប់​បន្ថែម​គណនី​ដោយ​មិន​កំណត់ លើក​លែង​គណនី​មូលនិធិ​សោធននិវត្តន៍ គណនី​មូលនិធិ​គាំពារ​សុខភាព និង​គណនី​មូលនិធិ​សិក្សាអប់រំ ។
  18. ប្រសិន​បើ​ខ្ញុំ​បាន​ភ្ជាប់​បន្ថែម​នូវ​គណនី​ផ្ទាល់​ខ្លួន និង​គណនី​រួម ដែល​មាន​ជា​មួយ​ធនាគារ​អេស៊ីលីដា​លើ​គណនី​ដើម តើ​ខ្ញុំ​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​កាត់​ទឹក​ប្រាក់​ចេញ​ពី​គណនី​ទាំង​នោះ​បាន​ដែរ​ឬ​ទេ ?
    លោក-លោកស្រី អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ចេញ​ពី​គណនី​ទាំង​នោះ​បាន​ដូច​ខាង​ក្រោម ៖
    • ចំពោះ​គណនី​ផ្ទាល់​ខ្លួន ៖ អាច​ជ្រើសរើស​គណនី​ណា​មួយ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទូទាត់​តាម​តម្រូវការ
    • ចំពោះ​គណនី​រួម ៖ អាច​ភ្ជាប់​បន្ថែម​បាន​ដើម្បី​ពិនិត្យ​មើល​សមតុល្យ​គណនី​តែ​ប៉ុណ្ណោះ ។ ករណី​មាន​តម្រូវការ​ទូទាត់​សាច់ប្រាក់​ចេញ​ពី​គណនី​រួមនោះ លោក-លោកស្រី​ត្រូវ​ទំទាក់ទំនង​មក​សាខា​ធនាគារ​អេស៊ីលីដា ដើម្បី​ស្នើ​សុំ​ធ្វើ​ប្រតិបត្តិការ​ពេញ​លេញ
  19. តើ​ខ្ញុំ​អាច​កត់ត្រា​គណនី​ដែល​មាន​ជា​មួយ​ធនាគារ​ដទៃ​ក្នុង​ប្រទេស​កម្ពុជា ឬ​ក្រៅ​ប្រទេស ចូល​ក្នុង​សេវា​អេស៊ីលីដា​អ៊ីនធើណែត​បាន​ដែរ​ឬ​ទេ ?
    លោក-លោកស្រី​អាច​កត់ត្រា​គណនី​ដែល​មាន​ជា​មួយ​ធនាគារ​ដទៃ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជ្រើសរើស​សម្រាប់​ទទួល​ប្រាក់​ផ្ទេរ​បាន​តាម​តម្រូវការ ប៉ុន្តែ​មិន​អាច​ធ្វើ​ការ​ទូទាត់​ចេញ​ពី​គណនី​ទាំង​នោះ​បាន​ទេ ។ ចំពោះ​គណនី​ដែល​លោក-លោកស្រី មាន​ជា​មួយ​ធនាគារ​ដទៃ​នៅ​ក្រៅ​ប្រទេស​មិន​អាច​កត់ត្រា​បាន​ទេ ។
  20. តើ​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត មាន​សុវត្ថិភាព​គ្រប់​គ្រាន់​ឬ​ទេ ?
    ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត គឺ​មាន​សុវត្ថិភាព​ខ្ពស់​មួយ​រយ​ភាគ​រយ ពីព្រោះ​ពេល​ចូល​ប្រើ​ប្រព័ន្ធ​ត្រូវ​បញ្ចូល User ID ហើយ​លោក-លោកស្រី​ត្រូវ​បញ្ចូល​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន និង​លេខ OTP (One Time Password) គឺ​ជា​លេខ​សម្ងាត់​ដែល​បង្កើត​ឡើង​ជា​ស្វ័យប្រវត្តិ​ដោយ Soft Token ឬ Hard Token ហើយ​រាល់​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់ ឬ​ផ្ទេរ​ប្រាក់​ម្តងៗ​ត្រូវ​មាន​បញ្ចូល​លេខ OTP ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​ទូទាត់​នោះ ។
  21. តើ​អ្វី​ទៅ​ជា Token ?
    Token គឺ​ជា​ឧបករណ៍​សុវត្ថិភាព​មួយ​ប្រភេទ ប្រើ​ជា​មួយ​សេវា​អេស៊ីលីដា​អ៊ីនធើណែត​សម្រាប់​បង្កើត​លេខ OTP (លេខ​សម្ងាត់) ដើម្បី​ចូល​ប្រព័ន្ធ​និង​បញ្ជាក់​ប្រតិបត្តិការ​ទូទាត់ ។ Token អាច​មាន​ទម្រង់​ជា​ឧបករណ៍ (Hard Token) ឬ​កម្មវិធី​សម្រាប់​បញ្ចូល​ក្នុង​ទូរស័ព្ទ​ទំនើប (Soft Token) ។
  22. តើ Hard Token និង Soft Token ខុស​គ្នា​ដូច​ម្ដេច ?
    Hard Token និង Soft Token មាន​លក្ខណៈ​ខុសគ្នា​ដូច​ខាង​ក្រោម ៖
    • Hard Token មាន​ទំហំ​តូច​និង​ងាយ​ស្រួល​ប្រើ ពីព្រោះ​មាន​ប៊ូតុង​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​ចុច​បង្កើត​លេខ OTP រាល់​ពេល​មាន​តម្រូវការ​ចូល​ប្រព័ន្ធ​និង​បញ្ជាក់​ប្រតិបត្តិការ​ទូទាត់ ។ ពេល​លោក-លោកស្រី​ចុច​ប៊ូតុង​លើ​ឧបករណ៍ (Hard Token) លេខ OTP បង្កើត​ភ្លាមៗ​ដោយ​ស្វ័យប្រវត្តិ ។ យ៉ាង​ណា​ក៏​ដោយ Hard Token ក៏​អាច​មាន​គុណវិប្បត្តិ​ខ្លះ​ដែរ ដូចជា​ពិបាក​ដាក់​តាម​ខ្លួន ងាយ​បាត់​បើ​ធ្វេស​ប្រហែស ។
    • Soft Token ជា​កម្មវិធី​សម្រាប់​បញ្ចូល និង​ប្រើ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ (Smart Phone) ។ រាល់​ពេល​ប្រើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត លោក-លោកស្រី​ត្រូវ​តែ​មាន​ទូរស័ព្ទ​ដែល​បញ្ចូល​កម្មវិធី Soft Token ដើម្បី​ចុច​បង្កើត​លេខ OTP នៅ​ក្នុង​ទូរស័ព្ទ​នោះ​ផ្ទាល់ ។ គុណ​ប្រយោជន៍​លើស​ពី​នេះ​គឺ​ពេល​បាត់​ទូរស័ព្ទ​នៅ​តែ​អាច​ប្រើ Soft Token បាន​ជា​មួយ​ទូរស័ព្ទ​ថ្មី ដោយ​មិន​ចាំ​បាច់​ប្ដូរ Soft Token ឡើយ ។
  23. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ប្រើ Soft Token នៅ​ក្រៅ​ប្រទេស​បាន ?
    លោក-លោកស្រី​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម ៖
    • ករណី​ទូរស័ព្ទ​ប្រើ iOS (iPhone): Setings > General > Date and Time > Set Automatically
    • ករណី​ទូរស័ព្ទ​ប្រើ Android: Settings > Date and Time > Automatic Date and Time & Automatic Time Zone
  24. ប្រសិន​បើ​ខ្ញុំ​ច្រឡំ​លុប Soft Token ចេញ​ពី​ទូរស័ព្ទ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ?
    លោក-លោកស្រី ត្រូវ​អញ្ជើញ​មក​សាខា​ធនាគារ​អេស៊ីលីដា​ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ Soft Token នេះ​ឡើង​វិញ ។ ប្រសិន​បើ​ស្ថិត​នៅ​ក្រៅ​ប្រទេស លោក-លោកស្រី​ត្រូវ​ផ្ញើ​អ៊ីម៉ែល​មក​ប្រធាន​ភា្នក់ងារ​ទីផ្សារ​សាខា​ដែល​បាន​ចុះ​ឈ្មោះ​ប្រើប្រាស់ ដើម្បី​ទទួល​បាន Registration Code សម្រាប់​ដំណើរការ Soft Token នោះ ។ ក្នុង​ករណី​នេះ Soft Token អាច​ធ្វើ​ឱ្យ​ដំណើរការ​បាន​លុះ​ត្រា​តែ​ទូរស័ព្ទ​របស់​លោក-លោកស្រី បាន​ភ្ជាប់​ប្រព័ន្ធ​ប្រព័ន្ធ​អ៊ីនធើណែត​នៅ​ទីនោះ ។
  25. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច ប្រសិន​បើ​ខ្ញុំ​ធ្វើ​បាត់ Hard Token ? តើ​អ្នក​ដែល​រើស​បាន​អាច Login សេវា​អេស៊ីលីដា​អ៊ីនធើណែត​របស់​ខ្ញុំ​បាន​ដែរ​ឬ​ទេ ?
    លោក-លោកស្រី​ត្រូវ​ទំទាក់ទំនង​មក​សាខា​ធនាគារ​អេស៊ីលីដា ឬ​ការិយាល័យ​ទំនាក់ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បី​បង្ខាំង Hard Token ដែល​បាត់​នោះ ។ អ្នក​ដែល​រើស​បាន​មិន​អាច Login សេវា​អេស៊ីលីដា​អ៊ីនធើណែត​របស់​លោក-លោកស្រី​បាន​ទេ ។
  26. នៅ​ពេល​ចុះ​ឈ្មោះ​ស្នើ​សុំ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត តើ​ខ្ញុំ​អាច​ស្នើ​សុំ​ប្រើ Hard Token និង Soft Token ទាំង​ពីរ​បាន​ឬ​ទេ ?
    ទេ, លោក-លោកស្រី​អាច​ប្រើ​បាន​តែ​មួយ​ប៉ុណ្ណោះ ។
  27. តើ​ខ្ញុំ​អាច​ស្នើ​សុំ​ផ្លាស់​ប្តូរ​ពី​ការ​ប្រើ Hard Token ទៅ Soft Token ឬ​ពី Soft Token ទៅ Hard Token បាន​ឬ​ទេ ?
    លោក-លោកស្រី អាច​ស្នើ​សុំ​ផ្លាស់​ប្តូរ​បាន ដោយ​ត្រូវ​បង់​កម្រៃ​សេវា​តាម​ការ​កំណត់​របស់​ធនាគារ​អេស៊ីលីដា ។

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

  1. តើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ជា​អ្វី ?
    សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត គឺ​ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។
  2. តើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ផ្តល់​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ ?
    សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ផ្តល់​អត្ថ​ប្រយោជន៍​ជូន​លោក​អ្នក​ដូច​ខាង​ក្រោម ៖
    • ផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
    • កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​មិន​រង់​ចាំ​នៅ​តាម​បញ្ជរ
    • អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី និង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ទូទាត់ បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​រយៈ QR Code នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន
    • កាត់​បន្ថយ​ហានិភ័យ​ទាក់​ទង​នឹង​ការ​នាំ​សាច់​ប្រាក់​តាម​ខ្លួន សម្រាប់​ធ្វើ​ការ​ទូទាត់ រួម​ទាំង​ការ​រាប់​លុយ​លើស ខ្វះ និង​លុយ​ក្លែង​ក្លាយ​ជា​ដើម
    • អាច​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើល​ទីតាំង (សាខា​ធនាគារ​អេស៊ីលីដា, បណ្តាញ​ម៉ាស៊ីន​អេធីអឹម, ម៉ាស៊ីន​ឆូតកាត), អត្រា​ប្តូរ​ប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌ​សុវត្ថិភាព, របៀប​ប្រើ​ប្រាស់, និង​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ជា​ដើម
    • មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល​ផ្សេងៗ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី
  3. តើ​លក្ខណ​សម្បត្តិ​អតិថិជន​បែប​ណា ដែល​អាច​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន ?
    ដើម្បី​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន អតិថិជន​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​ខាង​ក្រោម ៖
    • ត្រូវ​មាន​អាយុ​យ៉ាង​តិច ១៨​ឆ្នាំ (នីតិជន)
    • ត្រូវ​មាន​ទូរស័ព្ទ​ចល័ត​មួយ​គ្រឿង ដែល​ប្រតិបត្តិការ​ដោយ iOS ឬ Android និង​លេខ​ទូរស័ព្ទ
    • ត្រូវ​មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ ដូចជា ៖ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពល​ភាព​យ៉ាង​តិច ៣​ខែ), ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត​ដែល​មាន​ភ្ជាប់​ជា​មួយ​នូវ​រូប​ថត​របស់​អតិថិជន ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច
    • ត្រូវ​យល់​ព្រម និង​ទទួល​ខុស​ត្រូវ​លើ​គ្រប់​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
  4. តើ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន ?
    • លោក​អ្នក​អាច​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដោយ​ខ្លួន​ឯង តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ដោយ​ត្រូវ​ទាញ​យក​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ពី App Store (iOS) ឬ Play Store (Android) នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក បន្ទាប់​ពី​ទាញ​យក​បាន​រួច​រាល់​ហើយ សូម​ដំណើរ​ការ​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដោយ​ជ្រើ​សរើស​ប៊ូតុង "ចុះ​ឈ្មោះ" ។ លោក​អ្នក​ត្រូវបំពេញព័ត៌មាន ដូចជា លេខ​ទូរស័ព្ទ ឈ្មោះ, ភេទ, ថ្ងៃ​ខែ​ឆ្នាំ​កំណើត, ប្រភេទ​ឯកសារ​សម្គាល់​អត្តសញ្ញាណ, អាសយដ្ឋាន, និង​ថត​រូប​ជាក់​ស្តែង (Selfie) ភ្ជាប់​ជា​មួយ​លិខិត​សម្គាល់​អត្ត​សញ្ញាណ ។
    • ករណី​លោក​អ្នក​មិន​អាច​ទាញ​យក​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ដោយ​ខ្លួន​ឯង​បាន សូម​លោក​អ្នក​អញ្ជើញ​ទៅ​កាន់​ការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​នៅ​ជិត​បំផុត ដោយ​នាំ​មក​ជា​មួយ​នូវ​ទូរស័ព្ទ​ដែល​ប្រតិបត្តិការ​ដោយ iOS ឬ Android និង​លេខ​ទូរស័ព្ទ និង​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពលភាព​យ៉ាង​តិច ៣ខែ) ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត ដែល​មាន​ភ្ជាប់​ជា​មួយ​នូវ​រូបថត​របស់​អតិថិជន ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ។
  5. តើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​អាច​ធ្វើ​ប្រតិបត្តិការ​អ្វី​ខ្លះ ?
    សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត អាច​ធ្វើ​ប្រតិបត្តិការ​ដូច​ខាង​ក្រោម ៖
    • ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប
    • ផ្ទេរ​ប្រាក់​រវាង​គណនី​ផ្ទាល់​ខ្លួន (គណនី​ទាន់​ចិត្ត និង​គណនី​ធនាគារ)
      • ផ្ទេរ​ពី គណនី​ទាន់​ចិត្ត ទៅ គណនី​ទាន់​ចិត្ត
      • ផ្ទេរ​ពី គណនី​ទាន់​ចិត្ត ទៅ គណនី​ធនាគារ
      • ផ្ទេរ​ពី គណនី​ធនាគារ ទៅ គណនី​ទាន់​ចិត្ត
      • ផ្ទេរ​ពី គណនី​ធនាគារ ទៅ គណនី​ធនាគារ
    • ផ្ទេរ​ប្រាក់​ពី​គណនី​ទាន់​ចិត្ត ទៅ​គណនី​ទាន់​ចិត្ត ឬ​ទៅ​លេខ​ទូរស័ព្ទ​ចល័ត​របស់​អ្នក​ផ្សេង
    • ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ
      • ផ្ទេរ​ពី គណនី​ទាន់​ចិត្ត ទៅ គណនី​ធនាគារ
      • ផ្ទេរ​ពី គណនី​ធនាគារ ទៅ គណនី​ធនាគារ
    • ដាក់​ប្រាក់​ចូល​គណនី​អេស៊ីលីដា​ទាន់​ចិត្ត នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា ឬ​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​បញ្ញើ​ដោយ​មិន​ប្រើ​ប័ណ្ណ
    • ដក​ប្រាក់​ពី​គណនី​អេស៊ីលីដា​ទាន់​ចិត្ត នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា ឬ​តាម​ម៉ាស៊ីន​អេធីអឹម​ដោយ​មិន​ប្រើ​ប័ណ្ណ
    • ដក​ប្រាក់​ផ្ទេរ​តាម​លេខ​ទូរស័ព្ទ​ចល័ត នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា ឬ​តាម​ម៉ាស៊ីន​អេធីអឹម​ដោយ​មិន​ប្រើ​ប័ណ្ណ
    • ទូទាត់​វិក្កយបត្រ (បង់​ថ្លៃ​ប្រើ​ប្រាស់​ភ្លើង, ទឹក, ទូរស័ព្ទ, អ៊ីន​ធើណែត ឬ​សាលារៀន...)
    • ទូទាត់​ទាន់​ចិត្ត (Payment ToanChet & P2P via QR Code)
    • បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ
    • សេវា​ផ្សេង​ទៀត
    ចំណាំ ៖ គណនី​ធនាគារ​ដែល​បាន​ភ្ជាប់​ជា​មួយ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​រួច​ហើយ មិន​អាច​ទូទាត់​វិក្កយបត្រ បញ្ចូល​ទឹក​ប្រាក់ និង​ទូទាត់​ទាន់​ចិត្ត​បាន​ទេ ។
  6. តើ​ប្រភេទ​ទូរស័ព្ទ​ណា​ខ្លះ​ដែល​អាច​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន ?
    ទូរស័ព្ទ​ចល័ត​ស្ទើរ​តែ​គ្រប់​ប្រភេទ​ដែល​ប្រតិបត្តិការ​ដោយ Android និង iOS និង​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ អាច​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន ។ ចំពោះ​អ្នក​ទទួល​ប្រាក់​ផ្ទេរ​តាម​រយ:​សេវា​នេះ ប្រើ​ទូរស័ព្ទ​ចល័ត​ប្រភេទ​ណា​មួយ​ក៏​អាច​ទទួល​ប្រាក់​បាន​ដែរ ។
  7. តើ​ការ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត តម្រូវ​ឲ្យ​មាន​ប្រាក់​តម្កល់​ដំបូង និង​សមតុល្យ​អប្បបរមា​ឬ​ទេ ?
    ធនាគារ​មិន​តម្រូវ​ឱ្យ​មាន​ប្រាក់តម្កល់ដំបូង និង​សមតុល្យអប្បបរមាទេ ។
  8. តើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​អាច​ធ្វើ​ប្រតិបត្តិការ​បាន​រូបិយប័ណ្ណ​អ្វី​ខ្លះ ?
    សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត អាច​ធ្វើ​ប្រតិបត្តិការ​បាន​ជា​មួយ​ប្រាក់​រៀល និង​ដុល្លារ​អាមេរិក ។ ករណី​មាន​ប្រតិបត្តិការ​ណា​មួយ​កើត​ឡើង​ជា​រូបិយ​ប័ណ្ណ​ផ្សេង​ពី​រូបិយ​ប័ណ្ណ​នៃ​គណនី​របស់​លោកអ្នក ធនាគារ​នឹង​ប្តូរ​រូបិយ​ប័ណ្ណ​នោះ​ដោយ​ស្វ័យ​ប្រវត្តិ តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវ​ការ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  9. តើ​ត្រូវ​ធ្វើ​ដូច​ម្តេច នៅ​ពេល​ដែល​ខ្ញុំ​ផ្ទេរ​ប្រាក់​ទៅ​លេខ​គណនី​អ្នក​ទទួល​ផល​លើស​ចំនួន ឬ​ខុស​លេខ​គណនី ?
    នៅ​ពេល​លោក​អ្នក​ផ្ទេរ​ប្រាក់​ទៅ​លេខ​គណនី​អ្នក​ទទួល​ផល​លើស​ចំនួន ឬ​ខុស​លេខ​គណនី នោះ​លោក​អ្នក​ត្រូវ​ទាក់​ទង​ទៅ​កាន់​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត ឬ​ទាក់​ទង​មក​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន​តាម​រយៈ ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ជា​បន្ទាន់ ។
  10. តើ​ត្រូវ​ធ្វើ​ដូច​ម្តេច នៅ​ពេល​ដែល​ខ្ញុំ​ផ្ទេរ​ប្រាក់​ទៅ​លេខ​ទូរស័ព្ទ​អ្នក​ទទួល​លើស​ចំនួន ឬ​ខុស​លេខ​ទូរស័ព្ទ ?
    នៅ​ពេល​ដែល​លោក​អ្នក​ផ្ទេរ​ប្រាក់​ទៅ​លេខ​ទូរស័ព្ទ​អ្នក​ទទួល​លើស​ចំនួន ឬ​ខុស​លេខ​ទូរស័ព្ទ នោះ​លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត រួច​លុប​ប្រតិបត្តិការ​នោះ​ចេញ​វិញ ករណី​អ្នក​ដក​ប្រាក់​មិន​ទាន់​បាន​ដក​ប្រាក់​នោះ ។
  11. តើ​ខ្ញុំ​អាច​ផ្ទេរ​ប្រាក់​ទៅ​អ្នក​ទទួល​ដែល​មិន​មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា​បាន​ដែរ​ឬ​ទេ ?
    លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ទៅ​អ្នក​ទទួល​ផល​ដែល​មិន​មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា​បាន ដោយ​គ្រាន់​តែ​ស្គាល់​លេខ​ទូរស័ព្ទ​អ្នក​ទទួល​ប្រាក់ ។ បន្ទាប់​ពី​ផ្ទេរ​ប្រាក់​រួច លោកអ្នក​នឹង​ទទួល​បាន​លេខ​សម្ងាត់​មាស (Gold Code) ៦ខ្ទង់ បន្ទាប់​មក​ត្រូវ​ប្រាប់​លេខ​សម្ងាត់​មាស​នោះ​ទៅ​អ្នក​ទទួល​ប្រាក់ ដើម្បី​ដក​ប្រាក់​នៅ​តាម​បញ្ជរ​ធនាគារ​អេស៊ីលីដា​បាន ។
  12. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ប្រសិន​បើ​ខ្ញុំ​លក់ ផ្ទេរ ឬ​ឈប់​ប្រើ​ទូរស័ព្ទ ដែល​បាន​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ឲ្យ​ទៅ​អ្នក​ផ្សេង ?
    លោក​អ្នក​ត្រូវ​ដក​ប្រាក់ ឬ​ផ្ទេរ​ប្រាក់​ចេញ​ពី​គណនី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ឲ្យ​នៅ​សមតុល្យ​សូន្យ​សិន បន្ទាប់​មក​ត្រូវ​ធ្វើ​ការ​បញ្ឈប់ ឬ​មោឃភាព​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។
    • ជ្រើស​រើស​ប៊ូតុង ☰
    • ជ្រើស​រើស "បញ្ឈប់​ការ​ប្រើ​ប្រាស់​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត"
    • សូម​ផ្តល់​មូលហេតុ បន្ទាប់​មក​ចុច​លើ​ប៊ូតុង ✓
  13. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ប្រសិន​បើ​ទូរស័ព្ទ​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត បាត់ ឬ​ខូច ?
    លោក​អ្នក​ត្រូវ​ទំនាក់​ទំនង​មក​សាខា​ធនាគារ​អេស៊ីលីដា ដែល​ជិត​បំផុត ឬ​ទាក់​ទង​មក​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បី​បង្ខាំង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។
  14. តើ​ខ្ញុំ​អាច​បង្ខាំង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ដោយ​ខ្លួន​ឯង​បាន​ដែរ ឬ​ទេ ?
    លោក​អ្នក​អាច​បង្ខាំង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ដោយ​ខ្លួន​ឯង​បាន ដោយ ៖
    • ជ្រើស​រើស​ប៊ូតុង ☰
    • ជ្រើស​រើស "បង្ខាំង​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត"
    • សូម​ផ្តល់​មូលហេតុ បន្ទាប់​មក​ចុច​លើ​ប៊ូតុង ✓
  15. ប្រសិន​បើ​ខ្ញុំ​បញ្ចូល​លេខ​សម្ងាត់​មិន​ត្រឹម​ត្រូវ​ចំនួន ៣ដង តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ?
    ប្រសិន​បើ​លោក​អ្នក​បញ្ចូល​លេខ​សម្ងាត់​ខុស​ចំនួន ៣ដង នោះ​ប្រព័ន្ធ​នឹង​បង្ខាំង​ការ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​របស់​លោក​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ ។ ករណី​នេះ​លោក​អ្នក​ត្រូវ​អញ្ជើញ​មក​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​ស្នើ​សុំ​ដោះ​បង្ខាំង ។

សេវា​អេស៊ីលីដា​យូនីធី

  1. តើ​សេវា​អេស៊ីលីដា​យូនីធី​ជា​អ្វី ?
    សេវា​អេស៊ីលីដា​យូនីធី គឺ​ជា​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​ក្នុង​សហគមន៍​តាមរយៈ​ទូរស័ព្ទ​ចល័ត​គ្រប់​ប្រព័ន្ធ​ទាំងអស់ ។ សេវា​នេះ​ធ្វើឱ្យ​មាន​ការ​ប្រមូល​ផ្តុំ និង​បង្រួប​បង្រួម​អតិថិជន ពី​គ្រប់​មជ្ឍដ្ឋានឱ្យ​ស្ថិត​នៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែ​មួយ ហើយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ប្រចាំ​ថ្ងៃ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​សុវត្ថិភាព នៅ​គ្រប់​ទី​កន្លែង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​សាខា​ធនាគារ​ឡើយ (ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ដោយ​មិន​ប្រើ​ប័ណ្ណ​អេស៊ីលីដា) ។
  2. តើ​សេវា​អេស៊ីលីដា​យូនីធី​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ ?
    សេវា​អេស៊ីលីដា​យូនីធី​ផ្តល់​អត្ថប្រយោជន៍​ជូន​លោក​អ្នក ដូច​ខាង​ក្រោម ៖
    • ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ គឺ​ដូចជា​ការ​ប្រើប្រាស់​ទូរស័ព្ទ​ធម្មតា ។
    • ងាយស្រួល​ក្នុង​ការ​ផ្ទេរ​ប្រាក់ ឬ​ទូទាត់​ទឹកប្រាក់ឱ្យ​ដៃ​គូបាន​ភ្លាមៗ ។ ឧទាហរណ៍ ៖ លោក​អ្នក​ទិញ​ទូរទស្សន៍​មួយ​គ្រឿង តម្លៃ ៥០០ដុល្លារ​អាមេរិក លោក​អ្នក​អាច​ទូទាត់​ជូន​អ្នក​លក់​បាន​ភ្លាម​តាម​ទូរស័ព្ទ ដោយ​មិន​ចាំបាច់​ទៅ​ដក​ប្រាក់​ពី​ធនាគារ ឬ​ប្រើ​សាច់ប្រាក់​សុទ្ធ​យក​មក​ទូទាត់​ឡើយ ។
    • អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន​គ្រប់​ទី​កន្លែង គ្រប់​ពេលវេលា នៅពេល​មាន​តម្រូវការ ។ ឧទាហរណ៍ ៖ លោក​អ្នក​មាន​ធុរៈ ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ពី​ទី​លំនៅ ការិយាល័យ ឬ​ទៅ​ក្រៅ​ប្រទេស លោក​អ្នក​នៅ​តែ​អាច​ផ្ទេរ​ប្រាក់ ឬ​ទូទាត់​ប្រាក់​ជូន​ដៃ​គូ ឬ​ពិនិត្យ​មើល​របាយការណ៍​គណនី​សង្ខេប ឬ​ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់... ពី​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក ។
    • អាច​ចាត់ចែង​សាច់ប្រាក់ និង​ត្រួត​ពិនិត្យ​ចរន្ត​សាច់ប្រាក់​បាន​ដោយ​ខ្លួន​ឯង គឺ​អ្នក​អាច​ដឹង​អំពី​លំហូរ​សាច់ប្រាក់ ចេញ​ចូល​បាន ។
    • ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដោយ​ខ្លួន​ឯង និង​ចំណេញ​ពេលវេលា ។ លោក​អ្នក​មិន​ចាំបាច់​ទៅ​ការិយាល័យ​សាខា​ធនាគារ មិន​មាន​ការ​បំពេញ​ឯកសារ និង​មិន​មាន​ការ​រង់ចាំ ។
    • ក្លាយ​ជា​មនុស្ស​ទាន់​សម័យ​នៅ​ក្នុង​សង្គម ដោយ​ទទួល​បាន​ការ​យល់​ដឹង​បន្ថែម ទាក់ទង​នឹង​ការ​វិវឌ្ឍ​ផ្នែក​បច្ចេកវិជ្ជា ។
    • មាន​ឱកាស​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ក្នុង​ពេល​ដំណាល​គ្នា ។
  3. តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​បាន ?
    លោក​អ្នកគ្រាន់តែ ៖
    • អញ្ជើញ​​មក​កាន់​សាខា​​ធនាគារ​​អេស៊ីលីដា ដែល​​នៅ​ជិត​​លោក​​អ្នក ដើម្បី​បំពេញពាក្យ​ស្នើ​សុំ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី
    • ភ្ជាប់​មក​​នូវ​អត្តសញ្ញាណប័ណ្ណ​​សញ្ជាតិ​​ខ្មែរ លិខិត​ឆ្លងដែន ឬ​ឯកសារ​ផ្សេងៗដែល​មាន​សុពលភាព​
    • អាច​មាន ឬ​គ្មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា
    • យក​មក​ជាមួយ​នូវ​ទូរស័ព្ទ​ដៃ (ព្រមទាំង​លេខ​ទូរស័ព្ទ) ។
  4. តើ​​ខ្ញុំ​​អាច​​ធ្វើ​​​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​​យូនីធី​តាម​មធ្យោបាយ​អ្វី​ខ្លះ ?
    លោក​​អ្នក​​អាច​​ជ្រើសរើស​​មធ្យោបាយ​ណា​​មួយ ក្នុង​ចំណោម​មធ្យោបាយ​ខាង​​ក្រោម ៖
    • ការ​ផ្ញើ និង​​ទទួល​​ព័ត៌មាន​​គណនី តាម​រយៈ​​ការ​ផ្ញើ​សារ
      • ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់
      • ពិនិត្យ​​មើល​សមតុល្យ​​គណនី
      • ពិនិត្យ​​មើល​របាយការណ៍​គណនី​សង្ខេប
      • បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ
      • ការផ្ញើសារ​សុំ​ជំនួយ
      • ការទទួល​សារ​ជូនដំណឹង​ផ្សេងៗ​ពី​ធនាគារ
      • ធ្វើ​មោឃភាព​សារ​ជូន​ដំណឹង​ផ្សេងៗ​ពី​ធនាគារ
      • ការ​ស្នើ​សុំ​ភ្ជាប់​បណ្តាញ WAP
    • តាម​រយៈ Web Browser
      • ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់
      • ពិនិត្យ​មើល​សមតុល្យ​គណនី
      • ពិនិត្យ​មើល​របាយការណ៍​គណនី​សង្ខេប
      • ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​តែមួយ (លេខ​អតិថិជន 'CIF' តែមួយ និង​ក្នុង​សាខា​តែ​មួយ)
      • ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា (ពីមាន​គណនី​ទៅ​មាន​គណនី ឬពី​មាន​គណនី​ទៅ​គ្មាន​គណនី​តាម​រយៈ​លេខទូរស័ព្ទដៃ)
      • ទូទាត់​វិក្កយបត្រ (បង់​ថ្លៃ​ប្រើប្រាស់​ទឹក ភ្លើង ទូរស័ព្ទ ។ល។)
      • បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ
  5. តើ​ប្រភេទ​ទូរស័ព្ទ​ណា​ខ្លះ​ដែល​អាច​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​បាន ?
    ទូរស័ព្ទ​ចល័ត​ស្ទើរ​តែ​គ្រប់​ប្រភេទ គ្រប់​ម៉ាក និង​គ្រប់​ប្រព័ន្ធ​អាច​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​បាន ។
  6. តើ​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​មាន​សុវត្ថិភាព​ឬ​ទេ ?
    ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី គឺ​មាន​សុវត្ថិភាព​ខ្ពស់​មួយ​រយ​ភាគ​រយ ។
  7. តើ​ខ្ញុំ​អាច​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​នៅ​ក្រៅ​ប្រទេស​បាន​ដែរ ឬ​ទេ ?
    លោក​អ្នក​អាច​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​នៅ​ក្រៅ​ប្រទេស​បាន ឱ្យ​តែ​ទូរស័ព្ទ​របស់​លោក​អ្នក​​ភ្ជាប់​ប្រព័ន្ធ Roaming ឬ​អាច​ប្រើ​អ៊ិនធឺណិត​បាន​ ។
  8. តើ​គណនី​របស់​ខ្ញុំ​អាច​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ជាមួយ​ទូរស័ព្ទ​ច្រើន​គ្រឿង​បាន​ឬ​ទេ ?
    លោក​អ្នក​អាច​ភ្ជាប់​ទូរស័ព្ទ ដើម្បី​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី បាន​​ច្រើន​គ្រឿង ឱ្យ​តែ​ទូរស័ព្ទ​ទាំងអស់​ជា​របស់​លោក​អ្នក​ផ្ទាល់ ។
  9. តើ​សមតុល្យ​ទឹកប្រាក់​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ទូរស័ព្ទ​ត្រឹមត្រូវ​ដូច​សមតុល្យ​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​គណនី​ដែរ​ឬ​ទេ ?
    សមតុល្យ​ទឹកប្រាក់​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ទូរស័ព្ទ​ពិត​ជា​ត្រឹមត្រូវ ដូច​សមតុល្យ​ដែល​លោក​អ្នក​មាន​ជាក់​ស្តែង​ក្នុង​គណនី​នៅ​ធនាគារ​អេស៊ីលីដា នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​នោះ ។
  10. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ប្រសិនបើ​ពេល​កំពុង​ដំណើរការ​ផ្ទេរ​ប្រាក់​ទៅ​គណនី​អ្នក​ដទៃ ទូរស័ព្ទ​ត្រូវ​រលត់ ?
    ប្រសិនបើ​ពេល​កំពុង​ដំណើរការ​ផ្ទេរ​ប្រាក់​ទៅ​គណនី​អ្នក​ដទៃ ទូរស័ព្ទ​ត្រូវ​រលត់​លោក​អ្នក​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម ៖
    • បើក​ទូរស័ព្ទ​ឡើង​វិញ ហើយ​ចូល​ក្នុង​កម្មវិធី​អេស៊ីលីដា​យូនីធី រួច​ពិនិត្យ​មើល​សមតុល្យ​គណនី តើ​មាន​ការ​កាត់​ប្រាក់​ហើយ​ឬ​នៅ (ប្រសិនបើ​ទូរស័ព្ទ​អាច​បើក​បាន) ។
    • ទាក់ទង​មក​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន តាមរយៈ​ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បីឱ្យ​ជួយ​ពិនិត្យ​មើល​សមតុល្យ​គណនី តើ​មាន​ការ​កាត់​ប្រាក់​ហើយ​ឬ​នៅ ។
    • ទាក់ទង​ទៅ​អ្នក​ទទួល​ផល ឱ្យ​ពិនិត្យ​មើល​គណនី​របស់​គាត់ តើ​មាន​ទឹកប្រាក់​ចូល ឬ​នៅ ។
    • ប្រសិនបើ​ធនាគារ​អេស៊ីលីដា បញ្ជាក់​ថា​គណនី​របស់​លោកអ្នក​ត្រូវ​បាន​កាត់ ហើយ​គណនី​អ្នក​ទទួល​ផល​បាន​ទទួល នោះ​មានន័យ​ថា ប្រតិបត្តិការ​នោះ​បាន​ជោគជ័យ ។
  11. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច នៅ​ពេល​ខ្ញុំ​ផ្ទេរ​ប្រាក់​លើស​ចំនួន​ដែល​ត្រូវ​ផ្ទេរ ឬ​ខុស​គណនី​អ្នក​ទទួល​ផល (គណនី​គោលដៅ) ?
    នៅ​ពេល​ផ្ទេរ​ប្រាក់​លើស​ចំនួន​ដែល​ត្រូវ​ផ្ទេរ ឬ​ខុស​គណនី​អ្នក​ទទួល​ផល (គណនី​គោលដៅ) លោក​អ្នក​ត្រូវ​ទាក់ទង​ទៅ​កាន់​​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​មក​​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន​តាមរយៈ​ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ជា​បន្ទាន់​ដើម្បី​ដោះស្រាយ ។
  12. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​នៅ​ពេល​ដែល​ខ្ញុំ​ផ្ទេរ​ប្រាក់​ខុស​លេខ​ទូរស័ព្ទ​អ្នក​ទទួល ?
    នៅ​ពេល​ដែល​លោក​អ្នក​ផ្ទេរ​ប្រាក់​ខុស​លេខ​ទូរស័ព្ទ​របស់​អ្នក​ទទួល នោះ ៖
    • សូម​លោក​អ្នក​កុំ​ប្រាប់ Gold Code "លេខ​សម្ងាត់​មាស" ទៅ​ម្ចាស់​លេខ​ទូរស័ព្ទ នោះ​ជា​ដាច់​ខាត ព្រោះ​នៅ​ក្នុង​ចន្លោះ​ពី ៤៨ម៉ោង ទៅ ៧២ម៉ោង ទឹក​ប្រាក់​នោះ​នឹង​ត្រូវ​បង្វែរ​ចូល​គណនី​ដើម​វិញ ដោយ​ស្វ័យ​ប្រវត្តិ ។
    • តែ​ប្រសិនបើ​លោក​អ្នក​ត្រូវ​ការឱ្យ​ទឹកប្រាក់​នោះ​បង្វែរ​ចូល​គណនី​របស់​លោក​អ្នក​វិញ​មុន ៧២ម៉ោង នោះ​លោក​អ្នក​ត្រូវ​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​អេស៊ីលីដា ។
  13. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ផ្ទេរ​ប្រាក់​ទៅ​អ្នក​ទទួល​ផល​ដែល​មិន​មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា ?
    បើសិន​លោក​អ្នក​ចង់​ផ្ទេរ​ប្រាក់​ទៅ​អ្នក​ទទួល​ផល​ដែល​មិន​មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា នោះ ៖
    • លោក​អ្នក​ត្រូវ​ស្គាល់​លេខ​ទូរស័ព្ទ​អ្នក​ទទួល​ប្រាក់ ។
    • បន្ទាប់​ពី​​ផ្ទេរ​ប្រាក់​រួចរាល់ លោក​អ្នក​នឹង​ទទួល​បាន​លេខ​សម្ងាត់​មាស (Gold Code) ៦ខ្ទង់ ហើយ​ត្រូវ​ប្រាប់​ទៅ​អ្នក​ទទួល​ប្រាក់ ដើម្បី​​ដក​ប្រាក់​នៅ​តាម​ម៉ាស៊ីន​អេធីអឹម ឬ​នៅ​តាម​បញ្ជរ​បេឡា​របស់​ធនាគា​រ អេស៊ីលីដា ។
  14. តើ​ខ្ញុំ​ត្រូវ​វាយ​បញ្ចូល​ចំនួន​ទឹកប្រាក់​យ៉ាង​ដូចម្តេច ដើម្បីឱ្យ​បាន​ត្រឹមត្រូវ ?
    នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់ លោក​អ្នក​ត្រូវ​វាយ​បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ទូទាត់ ឱ្យ​បាន​ត្រឹមត្រូវ​ដូច​ខាង​ក្រោម ៖
    • WAP (Web Browser)
      • ចំពោះ​ទឹកប្រាក់ ១០០,៥០ដុល្លារ​អាមេរិក សូម​វាយ​ដូច​ក្នុង​ប្រអប់ (វាយ​លេខ​ខ្ទង់​ទសភាគ​ដោយ​ពុំ​ចាំបាច់​ប្រើ​កណ្តក់​សញ្ញា​ទេ) ៖
        ១០០
         
        ៥០

        ផ្នែក​គត់
         
        ផ្នែក​ទសភាគ

      • ចំពោះ​ទឹកប្រាក់ ១០០,០០ដុល្លារ​អាមេរិក សូម​វាយ​ដូច​ក្នុង​ប្រអប់ (ពុំ​ចាំបាច់​វាយ​លេខ​ខ្ទង់​ទសភាគ​ទេ) ៖
        ១០០
         
         

        ផ្នែក​គត់
         
        ផ្នែក​ទសភាគ

  15. តើ​ខ្ញុំ​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​របស់​ខ្ញុំ ទៅ​គណនី​មិត្តភ័ក្តិ​ខ្ញុំ​នៅ​ក្នុង​សាខា​ផ្សេង​បាន​ឬ​ទេ ? បើ​បាន តើ​បាន​ចំនួនប៉ុន្មាន​​ដែរ ?
    លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ទៅ​មិត្តភ័ក្តិ ឬ​អាច​ទូទាត់​ថ្លៃ​ទំនិញឱ្យ​អ្នក​លក់ ដែល​មាន​គណនី​នៅ​សាខា​ធនាគារ​អេស៊ីលីដា ណា​មួយ​ក៏​បាន ។ លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​បាន​រហូតដល់ ២៥ដង ក្នុង​មួយ​ថ្ងៃ និង​​ក្នុង​មួយ​ប្រតិបត្តិការ​បាន ១០០០ដុល្លារ​អាមេរិក ឬ​សមមូល (ចំពោះ​អតិថិជន​ពិសេស បាន ២៥ដង​ក្នុង​មួយ​ថ្ងៃ និង​​ក្នុង​មួយ​ប្រតិបត្តិការ​បាន ៥.០០០ដុល្លារ​អាមេរិក ឬ​សមមូល) ។ សំគាល់ ៖ ដើម្បីឱ្យ​ងាយ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​លើក​ក្រោយ លោក​អ្នក​ត្រូវ​រក្សា​ទុក​ឈ្មោះ និង​លេខ​គណនី (រក្សាទុក​ជា​កំណត់ត្រា) ដែល​ធ្លាប់​បាន​ធ្វើ​ប្រតិបត្តិការ​លើក​មុន ។
  16. តើ​ខ្ញុំ​អាច​ផ្ទេរ​ប្រាក់​ពី​គណនីរបស់​ខ្ញុំ ទៅ​ទូរស័ព្ទ​មិត្តភ័កិ្ត​របស់​ខ្ញុំ​បាន​ដែរ ឬ​ទេ ? បើ​បាន តើ​អាច​ផ្ទេរ​បាន​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ ?
    • លោក​អ្នក​អាច​​ផ្ទេរ​ប្រាក់​ពី​គណនី​របស់​លោក​អ្នក ទៅ​ទូរស័ព្ទ (ដែល​ភ្ជាប់ ឬ​មិន​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី) មិត្តភ័ក្តិ​របស់​លោក​អ្នក​បាន​ដូច​ខាង​ក្រោម ៖
      • តាម WAP (Web Browser)
        ប្រតិបត្តិការ​ដែល​ផ្ទេរ​ពី​គណនី​របស់​លោក​អ្នក​ទៅ​ទូរស័ព្ទ បាន​ក្នុង​មួយ​ថ្ងៃ​គឺ ២៥ដង និង​ក្នុង​មួយ​ប្រតិបត្តិការ​អតិបរមា ៥០០ដុល្លារអាមេរិក ឬ​សមមូល ។
    • លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ពី​ទូរស័ព្ទ​របស់​លោក​អ្នក​ដែល​បាន​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី ទៅ​ទូរស័ព្ទ ឬ​គណនី​របស់​មិត្តភ័ក្តិ​លោក​អ្នក​បាន​ដូច​ខាង​ក្រោម ៖
      • តាម WAP (Web Browser)
        លោក​អ្នក​អាច​ផ្ទេរ​បាន​ក្នុង​មួយ​ថ្ងៃគឺ ១៥ដង និង​ក្នុង​មួយ​ប្រតិបត្តិការ​អតិបរមា ៥០០ដុល្លារ​អាមេរិក ឬ​សមមូល ។
  17. តើ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ខ្ញុំ​បញ្ចូល​លេខ​សម្ងាត់​មិន​ត្រឹមត្រូវ ?
    ប្រសិនបើ​លោក​អ្នក​បញ្ចូល​លេខ​សម្ងាត់​ខុស​ចំនួន ០៣ដង នោះ​ប្រព័ន្ធ​នឹង​បង្ខាំង​សេវា​អេស៊ីលីដា​យូនីធី​របស់​លោក​អ្នក​ដោយ​ស្វ័យប្រវត្តិ ។ ករណី​នេះ លោក​អ្នក​ត្រូវ​ទាក់ទង​មក​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន តាមរយៈ​ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បីឱ្យ​ជួយ​ដំណើរការ​សេវា​ឡើង​វិញ ។
  18. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ប្រសិនបើ​ខ្ញុំ​ភ្លេច​លេខ​សម្ងាត់​សេវា​អេស៊ីលីដា​យូនីធី ?
    លោក​អ្នក​ត្រូវ​អញ្ជើញ​​មក​សាខា​ធនាគារ​អេស៊ីលីដា​ដែល​នៅ​ជិត​បំផុត ដើម្បី​សុំ​លេខ​សម្ងាត់​ថ្មី ។
  19. ប្រសិន​បើ​ទូរស័ព្ទ​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី បាត់​ឬ​ខូច តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ?
    សូម​ទាក់ទង​មកសាខា​ធនាគារ​អេស៊ីលីដា​ដែល​នៅ​ជិត​លោក​អ្នក ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (ករណី​បាត់​ទូរស័ព្ទ) ដើម្បីបង្ខាំង​សេវា​អេស៊ីលីដា​យូនីធី រួច​ហើយ​សុំឱ្យ​បញ្ចូល​កម្មវិធី​អេស៊ីលីដា​យូនីធី​ក្នុង​ទូរស័ព្ទ​ដែល​បាន​ទិញ​ថ្មី ។
  20. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ប្រសិនបើ​ខ្ញុំ​លក់ ផ្ទេរ ឬ​ឈប់​ប្រើ​ទូរស័ព្ទ​ដែល​បាន​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី ឱ្យ​ទៅ​អ្នក​ផ្សេង ?
    លោក​អ្នក​ត្រូវ​អញ្ជើញ​មក​សាខា​ធនាគារ​អេស៊ីលីដា ដែល​ជិត​បំផុត ដើម្បីឱ្យ​ជួយ​ប្តូរ​មក​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ជាមួយ​ទូរស័ព្ទ​ថ្មី​វិញ ។
  21. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ប្រសិនបើ​ទូរស័ព្ទ​ខ្ញុំ​មិន​អាច​ផ្ញើ​សារ​បាន ?
    • បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ប្រព័ន្ធ​ទូរស័ព្ទ​គ្មាន​សេវា សេវា​រអាក់​រអួល ឬ​នៅ​ក្រៅ​តំបន់​សេវា ។
    • លោក​អ្នក​ត្រូវចូល​មក​ក្នុង​តំបន់​ដែល​ទូរស័ព្ទ​មាន​សេវា ។
    • សូម​លោក​អ្នក​បិទ​ទូរស័ព្ទ​ហើយ​បើក​មក​វិញ ។
  22. ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ប្រសិនបើ​ទូរស័ព្ទ​ខ្ញុំ​មិន​អាច​ចូល​ Applicaiton ឬ WAP បាន ?
    លោក​អ្នក​ត្រូវ​ពិនិត្យ​មើល​ក្នុង​ទូរស័ព្ទ​លោក​អ្នក ថាតើ​អ៊ិនធឺណេត​មាន​ដំណើរការ​ល្អ​ឬទេ ឬ​ទូរស័ព្ទ​ខូច ឬ​ត្រូវ​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត ដើម្បីឱ្យ​ជួយ​ដោះស្រាយ​ដោយ​ទាញ​យក​ម្តង​ទៀត (Re-WAP) ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន តាមរយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣  ។
  23. ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ប្រសិនបើ​ប្រព័ន្ធ​ទាមទារឱ្យ​ធ្វើ​ការ Upgrade ?
    លោក​អ្នក​ត្រូវ​ធ្វើ​ការ Upgrade ដោយ​ខ្លួន​ឯង តាម​លំដាប់​លំដោយ​ដូច​បាន​បង្ហាញ​ក្នុង​ទូរស័ព្ទ ។ ប្រសិនបើ​មិន​អាច Upgrade ដោយ​ខ្លួន​ឯង​បាន លោក​អ្នក​ត្រូវ​មក​កាន់​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត ដើម្បីឱ្យ​ជួយ Upgrade ជូន ។
  24. ប្រសិនបើ​ទូរស័ព្ទ​ខ្ញុំ​គ្មាន​ទឹកប្រាក់ តើ​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ដែរ ឬ​ទេ ?
    • តាម WAP (Web Browser)
      លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី​បាន ឱ្យ​តែ​ទូរស័ព្ទ​របស់​លោក​អ្នក​អាច​ប្រើ​អ៊ិនធឺណិត​បាន ។
  25. តើ​លេខ​សម្ងាត់ (PIN) និង WAP Link អាចឱ្យ​អ្នក​ដទៃ​ដឹង​បាន​ដែរ​​ឬ​ទេ ?
    លោក​អ្នក​ត្រូវ​រក្សា​លេខ​សម្ងាត់ (PIN) និង​តំណ​ភ្ជាប់ Web ជា​ការ​សម្ងាត់​ផ្ទាល់​ខ្លួនឱ្យ​បាន​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត ។
  26. ប្រសិនបើ​ខ្ញុំ​មាន​គណនី​ចំនួន​ពីរ នៅ​សាខារបស់​ធនាគារ​អេស៊ីលីដា​ផ្សេង​គ្នា តើ​ខ្ញុំ​អាច​ភ្ជាប់​​គណនី​ទាំង​ពីរ​ជាមួយ​ទូរស័ព្ទ​របស់​ខ្ញុំ​បាន​ដែរ ឬ​ទេ ?
    លោក​អ្នក​អាច​ភ្ជាប់​គណនី​ទាំង​ពីរ​នេះ​ជាមួយ​ទូរស័ព្ទ​របស់​លោក​អ្នក​បាន ។

ម៉ាស៊ីន​ឆូតកាត អេស៊ីលីដា

  1. តើ​ម៉ាស៊ីន​ឆូតកាត អេស៊ីលីដា ជា​អ្វី ?
    ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា ជា​ឧបករណ៍​អេឡិច​ត្រូនិក​ដែល​ប្រើ​ជា​មួយ ប័ណ្ណ​អេស៊ីលីដា, ប័ណ្ណ​មាស​អេស៊ីលីដា, ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា, ប័ណ្ណឥណទាន​វីសា​អេស៊ីលីដា, ប័ណ្ណ UnionPay International, ប័ណ្ណ JCB, និង​ប័ណ្ណ​វីសា​របស់​ធនាគារ​ផ្សេង សម្រាប់​ទូទាត់​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ ​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត ។
  2. តើ​ខ្ញុំ​អាច​ដកប្រាក់​តាម​ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា បាន​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ ?
    លោកអ្នក​អាច​ប្រើប្រាស់​ប័ណ្ណអេស៊ីលីដា, ប័ណ្ណ​មាស​អេស៊ីលីដា, ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា, ប័ណ្ណឥណទាន​វីសា​អេស៊ីលីដា, ប័ណ្ណ JCB, និង​ប័ណ្ណ​វីសា​របស់​ធនាគារ​ផ្សេង ដក​ប្រាក់​បាន​ចំនួន ២០០ដុល្លារ​អាមេរិក ក្នុង​មួយ​ថ្ងៃ (ប្រសិនបើ​មាន​ការព្រមព្រៀង​ពី​ម្ចាស់​ហាង) ។
  3. ប្រសិនបើ​ខ្ញុំ​ធ្វើប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ​ជា​មួយ​ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា តើ​ត្រូវ​គិត​ថ្លៃ​សេវា​ដែរឬទេ ?
    លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​នេះ​បាន ដោយ​ពុំ​មាន​គិត​ថ្លៃ​សេវា​ឡើយ ។
  4. តើ​ប្រភេទ​ប័ណ្ណ​អ្វី​ខ្លះ ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ទំនិញ​តាម​ម៉ាស៊ីន​ឆូតកាត អេស៊ីលីដា ? បាន​ចំនួន​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ?
    ប្រភេទ​ប័ណ្ណ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​ម៉ាស៊ីន​ឆូត​កាត អេស៊ីលីដា មាន​ដូចជាៈ
    • ប័ណ្ណ​អេធីអឹម​អេស៊ីលីដា​គ្រប់​ប្រភេទ បាន​២៥​ដង​ក្នុង​១ថ្ងៃ (បូក​សរុប​ទាំង​ប្រតិបត្តិការ​តាម​រយៈ​ម៉ាស៊ីន​អេធីអឹម)
    • ប័ណ្ណ​វីសា​អេស៊ីលីដា​គ្រប់​ប្រភេទ បាន​២៥​ដង​ក្នុង​១ថ្ងៃ (បូក​សរុប​ទាំង​ប្រតិបត្តិការ​តាម​រយៈ​អេធីអឹម និង e-commerce)
    • ប័ណ្ណ UnionPay International, ប័ណ្ណ JCB, និង​ប័ណ្ណ​វីសា​របស់​ធនាគារ​ផ្សេង បាន​តាម​ចំនួន​កំណត់​របស់​ធនាគារ​ដែល​ចេញ​ប័ណ្ណ
  5. តើប័ណ្ណ​អេស៊ីលីដា ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ឬ​​ប័ណ្ណឥណទាន​វីសា​អេស៊ីលីដា​គ្រប់​ប្រភេទ អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ទំនិញ​បាន​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ ?
    ប័ណ្ណ​អេស៊ីលីដា ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ឬ​ប័ណ្ណឥណទាន​វីសា​អេស៊ីលីដា​គ្រប់​ប្រភេទ អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ទំនិញ​បាន​ជាមួយ​នឹង​ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា ដូច​ខាងក្រោម ៖
  6. តើ​ប័ណ្ណ​អេស៊ីលីដា ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ឬ​ប័ណ្ណឥណទាន​វីសា​អេស៊ីលីដា​គ្រប់​ប្រភេទ អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ទំនិញ ជា​រូបិយប័ណ្ណ​ប្រភេទ​ណា​ខ្លះ ?
    ការ​ទូទាត់​ទំនិញ​បាន​តែ​ជា​ប្រភេទ​ប្រាក់​ដុល្លារ​តែ​ប៉ុណ្ណោះ តែ​គណនី​ដែល​ភ្ជាប់​ប័ណ្ណ (ប័ណ្ណ​អេស៊ីលីដា ឬ​ប័ណ្ណ​មាស​អេស៊ីលីដា) អាច​ជា​ប្រភេទ​រូបិយប័ណ្ណ​ផ្សេង​បាន ដូច្នេះ​ប្រតិបត្តិការ​ទូទាត់​នឹង​ត្រូវ​គិត​ទៅ​តាម​អត្រា​ប្តូរ​ប្រាក់​របស់​ធនាគារ​អេស៊ីលីដា ។

សេវា​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា

  1. តើ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ជា​អ្វី ?
    ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា គឺ​ជា​ប័ណ្ណ​ប្លាស្ទិក​អេឡិចត្រូនិក មាន​បទដ្ឋាន EMV (Europay, Master និង VISA) / Memory Chip ដែល​បង្កើត​ឡើង​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​មិន​អាច​ក្លែងបន្លំ​បាន ដោយ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ស្ថាប័ន VISA និង​ប្រើប្រាស់​ប្រព័ន្ធ​និង​ស្លាកសញ្ញា VISA ដែល​ធនាគារ​ចេញ​ប័ណ្ណ​ជូន​អតិថិជន សម្រាប់​ធ្វើ​ប្រតិបត្តិការ​ដក​សាច់ប្រាក់​នៅ​តាម​ម៉ាស៊ីន​អេធីអឹម និង​ទូទាត់​ចំណាយ​ផ្សេងៗ​តាម​ម៉ាស៊ីន​ឆូតកាត ដែល​មាន​បិទ​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ទូទាំង​ប្រទេស និង​ពាសពេញ​ពិភពលោក ។
  2. តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ស្នើ​សុំ ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ?
    • លោកអ្នក​គ្រាន់​តែ​បើក​គណនី​មួយ​នៅ​ធនាគារ​អេស៊ីលីដា អាច​ជា​គណនី​បញ្ញើ​សំចៃ គណនី​តាម​តម្រូវការ ឬ​គណនី​ចរន្ត
    • ត្រូវ​មាន​សមតុល្យ​ក្នុង​គណនី​អប្បបរមា ៥០ដុល្លារ​អាមេរិក សម្រាប់​អតិថិជន​ឯកត្តជន និង ១០០ដុល្លារ​អាមេរិក សម្រាប់​អតិថិជន​ក្រុមហ៊ុន ។
  3. បន្ទាប់​ពី​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា តើ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ទើប​ទទួល​បាន​ប័ណ្ណ ?
    បន្ទាប់​ពី​ដាក់​ពាក្យ​ស្នើ​សុំ រយៈពេល​៣​ទៅ​៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ ទើប​លោកអ្នក​អាច​ទទួល​បាន​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ។
  4. តើ​ការ​ស្នើសុំ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា គិត​ថ្លៃ​សេវា​ឬ​ទេ ?
    ធនាគារ ​អេស៊ីលីដា​មិន​គិត​ថ្លៃ​សេវា​ទេ សម្រាប់​ការស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ។
  5. តើ​ក្នុង​មួយ​ថ្ងៃ អាច​ទូទាត់​ថ្លៃ​ទំនិញ និង​ដកប្រាក់​បាន​ប៉ុន្មាន ហើយ​ចំនួន​ប៉ុន្មាន​ដង ?
    • លោកអ្នក ​អាច​ដក​ប្រាក់​បាន​រហូត​ដល់ ១.០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ តាម​រយៈ​ម៉ាស៊ីន​អេធីអឹម
    • ទូទាត់​ចំណាយ​​ផ្សេងៗ តាម​រយៈ​ម៉ាស៊ីន​ឆូតកាត​ក្នុង​មួយ​ថ្ងៃ រហូត​ដល់ ៤.០០០​ដុល្លារ​អាមេរិក និង​ទូទាត់​ចំណាយ​​ផ្សេងៗ​តាម Internet រហូត​ដល់ ២.០០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ថ្ងៃ
    • លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​រហូត​ដល់ ២៥ប្រតិបត្តិការ​ក្នុង​មួយ​ថ្ងៃ ទាំង​ម៉ាស៊ីន​អេធីអឹម ម៉ាស៊ីន​ឆូតកាត និង​អ៊ីខុមមើស
  6. តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ប្រសិន​បើ​បាត់ ឬ​ខូច​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ?
    បើ​​លោកអ្នក​បាត់ ឬ​ខូច​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ដំបូង​សូម​លោកអ្នក​ទូរស័ព្ទ​មក​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បី​សុំ​បង្ខាំង​ប័ណ្ណ​ជា​មុន​សិន បន្ទាប់​មក​សូម​លោកអ្នក​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត ដើម្បី​បំពេញ​ពាក្យ​សុំ​បង្ខាំង និង​ស្នើ​សុំ​ប័ណ្ណ​ថ្មី ។
  7. ប្រសិន​បើ​មាន​ប័ណ្ណ​អេស៊ីលីដា​រួច​ហើយ តើ​អាច​ស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា បាន​ឬ​ទេ ?
    ករណី​លោកអ្នក​មាន​ប័ណ្ណ​អេស៊ីលីដា​រួច​ហើយ លោកអ្នក​ក៏​អាច​ស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​មួយ​ទៀត​បាន​ដែរ ។
  8. តើ​គណនី​មួយ​អាច​ស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា បាន​ប៉ុន្មាន ?
    គណនីមួយ​អាច​ស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា បាន​តែ​មួយ​ប៉ុណ្ណោះ ។
  9. តើ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ប្រើ​បាន​រយៈពេល​ប៉ុន្មាន ?
    សម្រាប់​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​មួយ មាន​រយៈពេល​ប្រើប្រាស់ រហូត​ដល់​២​ឆ្នាំ ទើប​ផុត​កំណត់ ។

ប័ណ្ណឥណពន្ធវីសាអេស៊ីលីដាពិសេស

  1. តើ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ពិសេស​ជា​អ្វី ?
    ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ពិសេស គឺ​ជា​ប័ណ្ណ​វីសា​មួយ​ប្រភេទ ដែល​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ហើយ​មាន​លទ្ធភាព​ដក​ប្រាក់ ឬ​ទូទាត់​ចំណាយ​ផ្សេងៗ បាន​ច្រើន​ជាង​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ធម្មតា ។
  2. តើ​ធ្វើ​ដូចម្តេច​ដើម្បី​ស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ពិសេស​បាន ?
    លោក​អ្នក​ត្រូវ​មាន ៖
    • គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា ។
    • មុខរបរ​ច្បាស់លាស់ ត្រឹមត្រូវ ឬ​ស្ថានភាព​អាជីវកម្ម​ស័ក្តិសម​នឹង​ការ​ស្នើ​សុំ​ប្រើប្រាស់​ប័ណ្ណ​ប្រភេទ​នេះ ។
    • សមតុល្យ​គណនី និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​ប័ណ្ណ​នេះ ។
  3. បន្ទាប់​ពី​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ពិសេស តើ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទើប​ទទួល​បាន​ប័ណ្ណ​នេះ ?
    បន្ទាប់​ពី​ដាក់​ពាក្យ​ស្នើ​សុំ រយៈពេល​មិន​លើស​ពី​ដប់​ថ្ងៃ លោក​អ្នក​អាច​ទទួល​បាន​ប័ណ្ណ​ឥណពន្ធ​វីសា​ពិសេស​នេះ ។
  4. តើ​ការ​ស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ពិសេស​ដំបូង គិត​ថ្លៃ​សេវា​ដែរ​ឬ​ទេ ?
    ការ​ស្នើ​សុំ​ប័ណ្ណ​​ដំបូង​មិន​គិត​ថ្លៃ​សេវាឡើយ ។
  5. តើ​ត្រូវ​ធ្វើ​ដូចម្តេច ប្រសិនបើ​បាត់ ឬ​ខូច​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ពិសេស ?
    ប្រសិនបើ​លោក​អ្នក​បាត់ ឬ​ខូច​ប័ណ្ណ ដំបូង​សូម​លោក​អ្នក​ទូរស័ព្ទ​មក​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បី​ស្នើ​សុំ​បង្ខាំង​ប័ណ្ណ​ជាមុន​សិន ។ បន្ទាប់​មក​សូម​លោក​អ្នក​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត ដើម្បី​បំពេញ​ពាក្យ​ស្នើ​សុំ​បង្ខាំង និង​ស្នើ​សុំ​ប័ណ្ណ​ថ្មី ។
  6. ប្រសិនបើ​ខ្ញុំ​មាន​ប័ណ្ណ​អេស៊ីលីដា​រួច​ហើយ តើ​ខ្ញុំ​អាច​ស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​ពិសេស​ទៀត​បាន​ដែរ​ឬ​ទេ ?
    ប្រសិនបើ​លោក​អ្នក​មាន​ប័ណ្ណ​អេស៊ីលីដា​រួច​ហើយ លោក​អ្នក​ក៏​អាច​ស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​ពិសេស​មួយ​ទៀត​បាន​ដែរ ។
  7. តើ​គណនី​មួយ​អាច​ស្នើ​សុំ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ពិសេស​បាន​ប៉ុន្មាន ?
    គណនី​មួយ​អនុញ្ញាតឱ្យ​ស្នើ​សុំ​ប័ណ្ណ​នេះ​បាន​តែ​មួយ​ប៉ុណ្ណោះ ។
  8. តើ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ពិសេស​អាច​ធ្វើ​ប្រតិបត្តិការ​អ្វី​ខ្លះ ជាមួយ​ម៉ាស៊ីន​អេធីអឹម និង​ម៉ាស៊ីន​ឆូត​កាត​របស់​ធនាគារ​ផ្សេង ?
    • អាច​ដក​ប្រាក់ និង​មើល​សមតុល្យ​ជាមួយ​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​ផ្សេង​ដែល​មាន​ស្លាក​សញ្ញា VISA ។
    • អាច​ទូទាត់​ទំនិញ និង​ដក​ប្រាក់​បាន​ជាមួយ​នឹង​ម៉ាស៊ីន​ឆូត​កាត​របស់​ធនាគារ​ផ្សេង ។
  9. តើ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ពិសេស អាច​ប្រើ​បាន​រយៈពេល​ប៉ុន្មាន ?
    សម្រាប់​ប័ណ្ណ​មួយ​អាច​ប្រើប្រាស់​រយៈពេល ២ឆ្នាំ​ទើប​ផុត​កំណត់ ។ ការ​ផ្លាស់ប្តូរ​ប័ណ្ណ​ដែល​ផុត​កំណត់ នឹង​មិន​តម្រូវឱ្យ​បង់​ថ្លៃ​សេវា​បន្ថែម​ទៀត​ទេ ។
  10. តើ​ធនាគារ​គិត​ថ្លៃ​សេវា​ដែរ​ឬ​ទេ នៅ​ពេល​ដែល​យក​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា​ពិសេស ទៅ​ប្រើប្រាស់​ជាមួយ​ម៉ាស៊ីន​ឆូតកាត​របស់​ធនាគារ​ផ្សេង​នៅ​ក្រៅ​ប្រទេស ?
    ការ​ធ្វើ​ប្រតិបត្តិការ​ទំនិញ​តាមរយៈ​ម៉ាស៊ីន​ឆូត​កាត​របស់​ធនាគារ​ផ្សេង​នៅ​ក្រៅ​ប្រទេស គឺ​មិន​គិត​ថ្លៃ​សេវា​ទេ ។
  11. តើ​ក្នុង​មួយ​ថ្ងៃ​ប័ណ្ណ​មួយ​អាច​ទូទាត់​ទំនិញ និង​ដក​ប្រាក់​បាន​ប៉ុន្មាន ហើយ​ចំនួន​ប៉ុន្មាន​ដង ?
    • លោក​អ្នក​អាច​ដក​ប្រាក់​បាន​រហូត​ដល់ ១០.០០០ដុល្លារ ក្នុង​មួយ​ថ្ងៃ​តាម​ម៉ាស៊ីន​អេធីអឹម និង​អាច​ធ្វើ​ប្រតិបត្តិការ​បាន ២៥ដង ក្នុង​មួយ​ថ្ងៃ​ដោយ​បូក​រួម​ទាំង​ប្រតិបត្តិការ​តាម​ម៉ាស៊ីន​ឆូត​កាត និង​អ៊ីខុមមើស ។
    • លោក​អ្នក​អាច​ទូទាត់​ចំណាយ​ផ្សេងៗតាមរយៈ​ម៉ាស៊ីន​ឆូត​កាត ​បាន​រហូត​ដល់ ២០.០០០ដុល្លារ និង​តាមរយៈ Internet បាន​រហូតដល់ ១០.០០០ដុល្លារ ។

ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា

  1. តើ​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ជា​អ្វី ?
    ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា គឺ​ជា​ប័ណ្ណ ឬ​កាត​អេឡិចត្រូនិក​ដែល​បោះ​ផ្សាយ​សម្រាប់​ផ្តល់​ជូន​លោក​អ្នក​ដែល​ប្រើប្រាស់​ឥណទាន​អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាមរយៈ​ម៉ាស៊ីន​អេធីអឹម ម៉ាស៊ីន​ឆូត​កាត និង​ប្រព័ន្ធអ៊ីនធើណែត (e-commerce) ដើម្បី​ដក​ប្រាក់ ឬ​ទូទាត់​ថ្លៃ​ទំនិញ​-សេវាកម្ម​ផ្សេងៗ​នៅ​ក្រោម​កម្រិត​បន្ទាត់​ឥណទាន​ដែល​មាន​ស្រាប់ ឬ​បាន​អនុម័ត​ដោយ​ធនាគារ​អេស៊ីលីដា ។
  2. តើ​ធ្វើ​ដូចម្តេច​ដើម្បី​ស្នើ​សុំ​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​បាន ?
    លោក​អ្នក​ត្រូវ​អញ្ជើញ​មក​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត​ដោយ​មាន​ឯកសារ​គាំទ្រ​ដូចខាង​ក្រោម ៖
    • សម្រាប់​ឯកត្តជន
      • ជា​នីតិជន ដែល​មាន​អាយុ​ចាប់ពី ១៨ឆ្នាំ
      • ត្រូវ​មាន​ឯកសារ​អត្តសញ្ញាណ​ដូចជា ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិត​ឆ្លង​ដែន សៀវភៅ​គ្រួសារ ​ឬ​ឯកសារ​អត្តសញ្ញាណ​ផ្សេង​ទៀត ដែល​មាន​សុពលភាព
      • ត្រូវ​មាន​ទី​លំនៅ​ផ្ទាល់​ខ្លួន ឬ​អាសយដ្ឋាន​ទំនាក់ទំនង​ច្បាស់លាស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
      • ត្រូវ​ដាក់​បញ្ចាំ​ទ្រព្យ​ធានា (ដី អាគារ ឬ​ប្រាក់​បញ្ញើ ឬ​លិខិត​ធានា ។ល។)
      • ឬ​ក្នុង​ករណី​មិន​ដាក់​បញ្ចាំ ត្រូវ​មាន​ប្រាក់​បៀវត្ស ឬ​ប្រាក់​ចំណូល​ទៀងទាត់ និង​មាន​កេរ្តិ៍​​ឈ្មោះ​ល្អ ឬ​ប្រវត្តិ​សង​​ឥណទាន​ល្អ និង​មាន​អ្នក​ធានា
    • សម្រាប់​ក្រុមហ៊ុន
      • ត្រូវ​ចាត់តាំង ឬ​ផ្តល់​សិទ្ធិ ជា​លាយលក្ខណ៍​អក្សរ​ដល់​អ្នក​តំណាង​​ជានីតិជន អាយុ​ចាប់​​ពី ១៨ឆ្នាំ ដើម្បី​ឱ្យ​ប្រើប្រាស់​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា
      • ត្រូវ​មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​អ្នក​មាន​សិទ្ធិ និង​អ្នក​​តំណាង​ក្រុមហ៊ុន/ស្ថាប័ន ដូចជា ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិត​ឆ្លង​ដែន សៀវភៅ​គ្រួសារ ឬ​ឯកសារ​អត្ត​សញ្ញាណ​​ផ្សេង​ទៀត​​ដែល​មាន​​សុពលភាព
      • ត្រូវ​ផ្តល់​ឯកសារ​ក្រុមហ៊ុន/ស្ថាប័ន​ដូចជា ៖ លក្ខន្តិកៈ អនុស្សរណៈ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម លិខិត​អនុញ្ញាត​ឱ្យ​ដំណើរការ​ក្រុមហ៊ុន និង​ឯកសារ​ផ្សេង​ទៀត​ដែល​មាន​សុពលភាព
      • ត្រូវ​មាន​ទីតាំង​អាជីវកម្ម ឬ​អាសយដ្ឋាន​ទំនាក់ទំនង ច្បាស់លាស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
      • ត្រូវ​ដាក់​បញ្ចាំ​ទ្រព្យ​ធានា (ដី អាគារ ឬ​ប្រាក់​បញ្ញើ​ ឬ​លិខិត​ធានា ។ល។)
  3. បន្ទាប់​ពី​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា តើ​រយ:ពេល​ប៉ុន្មាន​ថ្ងៃ​ទើប​ទទួល​បាន​ប័ណ្ណ ?
    បន្ទាប់​ពី​ដាក់​ពាក្យ​ស្នើ​សុំ រយ:ពេល​៣​ទៅ​៥ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​ ទើប​លោក​អ្នក​អាច​ទទួល​បាន​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ។
  4. តើ​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​ធម្មតា និង​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​មាស​អាច​ទូទាត់​ថ្លៃ​ទំនិញ និង​ដក​ប្រាក់​បាន​ចំនួន​ប៉ុន្មាន​ប្រតិបត្តិការ​ក្នុង​មួយ​ថ្ងៃ ?
    ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​ធម្មតា និង​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​មាស លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​តាមរយៈ ម៉ាស៊ីន​អេធីអឹម ម៉ាស៊ីន​ឆូតកាត និង​ប្រព័ន្ធ​អ៊ីនធើណែត (e-commerce) បាន ២៥ដង​ក្នុង​មួយ​ថ្ងៃ ។
  5. តើ​ការ​ស្នើ​សុំ​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​ធម្មតា និង​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​មាស គិត​ថ្លៃ​សេវា​ឬ​ទេ ?
    ធនាគារ​អេស៊ីលីដា មិន​គិត​ថ្លៃ​សេវា​ទេ សម្រាប់​ការ​ស្នើ​សុំ​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​គ្រប់​ប្រភេទ ។
  6. តើ​ខ្ញុំ​អាច​ស្នើ​សុំ​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​ថ្មី ជំនួស​ប័ណ្ណ​ចាស់​អស់​សុពលភាព​បាន​ដែរ ឬ​ទេ ?
    លោក​អ្នក​អាច​ស្នើ​សុំ​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​ថ្មី​ជំនួស​ប័ណ្ណ​ចាស់​ដែល​អស់​សុពលភាព​បាន លុះត្រា​តែ​លោក​អ្នក​បាន​ទទួល​នូវ​កម្រិត​បន្ទាត់​ឥណទាន​ថ្មី ឬ​លោក​អ្នក​បាន​ជ្រើសរើស​ការ​បន្ត​ជា​ស្វ័យប្រវត្តិ នៅ​ពេល​ដាក់​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​ឥណទាន ។ បើ​មិន​ដូច្នោះ​ទេ​លោក​អ្នក​ត្រូវ​ជូន​ដំណឹង​ជា​មុន ក្នុង​រយៈពេល ៣០ថ្ងៃ ។
  7. តើ​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​ធម្មតា និង​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​មាស​ខុស​គ្នា​ដូចម្តេច ?
    ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​ធម្មតា ខុស​ពី​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​មាស​ត្រង់​ថា ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​មាស​អាច​ដក​ប្រាក់ និង​ទូទាត់​ចំណាយ​ផ្សេងៗ​តាមរយ:​ម៉ាស៊ីន​ឆូតកាត និង​តាមប្រព័ន្ធ​អ៊ីនធើណែត (e-commerce) បាន​ច្រើន​ជាង​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​ធម្មតា ។
  8. តើ​ខ្ញុំ​អាច​ទទួល​ទំហំ​ឥណទាន​បាន​ប៉ុន្មាន​ពី​ធនាគារ ក្នុង​ការ​ប្រើប្រាស់​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ?
    លោក​អ្នក​អាច​ទទួល​ទំហំ​ឥណទាន​ពី​ធនាគារ ក្នុង​ការ​ប្រើប្រាស់​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​ដូចខាង​ក្រោម ៖
    • ទំហំ​ឥណទាន​អតិបរមា ៥០.០០០ដុល្លារ​អាមេរិក សម្រាប់​ការ​ដាក់​ធានា​ជា​សាច់ប្រាក់់ ឬ​លិខិត​ធានា
    • ទំហំ​ឥណទាន​អតិបរមា​ស្មើ​នឹង ១០០% នៃ​ប្រាក់​បៀវត្សរ៍ សម្រាប់​លោក​អ្នក​ដែល​មាន​សេវា​បើក​ប្រាក់​បៀវត្សរ៍​ជាមួយ​ធនាគារ​អេស៊ីលីដា
    • ទំហំ​ឥណទាន​អតិបរមា ៥០០ដុល្លារ​អាមេរិក សម្រាប់​ការ​ប្រើប្រាស់​គណនី​របស់​អ្នក​ធានា

សេវាប័ណ្ណអេស៊ីលីដា

  1. តើ​ប័ណ្ណ​អេស៊ីលីដា​គឺ​ជា​អ្វី ?
    ប័ណ្ណ​​អេស៊ីលីដា គឺ​ជា​ប័ណ្ណ​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ជូន​ដល់​អតិថិជន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់​តាម​ម៉ាស៊ីន​ដក​​ប្រាក់​ដោយ​ស្វ័យប្រវត្តិ ទូទាត់​ថ្លៃ​ទំនិញ​ឬ​ថ្លៃ​សេវាកម្ម​ផ្សេងៗ នៅ​តាម​ហាង​ទំនិញ សណ្ឋាគារ ឬ​ក្រុមហ៊ុន​នានា ដែល​មាន​ម៉ាស៊ីន​ឆូតកាត និង​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​​តាមរយៈ​ប្រព័ន្ធ Electronic Terminal ដទៃ​ទៀត ។ ប័ណ្ណ​អេស៊ីលីដា ផ្តល់​លទ្ធភាពឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​​ក្នុង​មួយ​សប្តាហ៍ ប្រកប​ដោយ​ភាព​ងាយស្រួល ឆាប់​រហ័ស និង​សុវត្ថិភាព​ខ្ពស់​បំផុត ។
  2. ដើម្បី​ទទួល​បាន​ប័ណ្ណ​អេស៊ីលីដា តើ​ត្រូវ​ធ្វើ​ដូចម្តេច ?
    ដើម្បី​ទទួល​បាន​ប័ណ្ណ​អេស៊ីលីដា លោក​អ្នក​គ្រាន់​តែ​បើក​គណនី​មួយ​នៅ​ធនាគារ អេស៊ីលីដា ដែល​គណនី​នោះ​អាច​ជា​គណនី​បញ្ញើ​សំចៃ គណនី​តាម​តម្រូវការ ឬ​គណនី​ចរន្ត បន្ទាប់​មក​លោក​អ្នក​អាច​បំពេញ​ពាក្យ​ដើម្បី​ស្នើ​សុំ​ប័ណ្ណ​អេស៊ីលីដា ។
  3. បន្ទាប់​ពី​ដាក់​ពាក្យ​សុំ​ប្រើប្រាស់​ប័ណ្ណ​អេស៊ីលីដា តើ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទើប​ទទួល​បាន​ប័ណ្ណ​ ?
    ​បន្ទាប់​ពី​ដាក់​ពាក្យ​សុំ​ប្រើប្រាស់​ប័ណ្ណ​អេស៊ីលីដា រយៈពេល​១០​ថ្ងៃ ទើប​ទទួល​បាន​ប័ណ្ណ​​ ។
  4. តើក្នុង​មួយ​ថ្ងៃ ប័ណ្ណ​អេស៊ីលីដា​អាច​ដក​ប្រាក់ និង​ទូទាត់​ថ្លៃ​ទំនិញ​បាន​ប៉ុន្មាន​ ? ហើយ​ចំនួន​ប៉ុន្មាន​ដង ?​
    • លោក​អ្នក​អាច​ដក​ប្រាក់​ក្នុង​១​ថ្ងៃ​បាន​រហូត​ដល់ ១.០០០​ដុល្លារ​អាមេរិក តាម​រយៈម៉ាស៊ីន​អេធីអឹម និង ២០០​ដុល្លារ​អាមេរិក តាម​រយៈ​ម៉ាស៊ីន​ឆូត​កាត
    • អាច​ទូទាត់​ចំណាយ​ផ្សេងៗ តាម​រយៈ​ម៉ាស៊ីនឆូត​កាត បាន​រហូត​ដល់ ៣.០០០​ដុល្លារ​អាមេរិក ​ក្នុង​១​ថ្ងៃ
    • អាច​ធ្វើ​ប្រតិបត្តិការ​បាន ២៥​ដង​ក្នុង​១​ថ្ងៃ សម្រាប់​ប័ណ្ណ​មួយ គិត​ទាំង​ម៉ាស៊ីន​អេធីអឹម ម៉ាស៊ីន​ឆូត​កាត និង​អ៊ីខុមមើស
  5. តើ​ខ្ញុំ​អាច​ដក​ប្រាក់​ឆ្លង​សាខា​ខេត្ត-​រាជធានី​ផ្សេងៗ​គ្នា​ តាមរយៈ​ប័ណ្ណ​អេស៊ីលីដា​បាន​ឬ​ទេ ?
    លោក​អ្នក​អាច​ដក​ប្រាក់​ឆ្លង​សាខា​ខេត្ត-​រាជធានី​ផ្សេងៗ​គ្នា​បាន តាមរយៈ​ប័ណ្ណ​អេស៊ីលីដា ។
  6. តើ​ខ្ញុំ​អាច​ដាក់​ពាក្យ​ស្នើសុំ​ប្រើប្រាស់​ប័ណ្ណ​អេស៊ីលីដា​នៅ​ទី​ណា ?
    លោក​អ្នក​អាច​ដាក់​ពាក្យ​ដើម្បី​ប្រើប្រាស់​ប័ណ្ណ​អេស៊ីលីដា​ជាមួយ​ ធនាគារ​អេស៊ីលីដា ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ។
  7. ប្រសិនបើ​ខ្ញុំ​បាត់​ប័ណ្ណ​អេស៊ីលីដា តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ?
    ប្រសិនបើ​លោក​អ្នក​បាត់​ប័ណ្ណ​អេស៊ីលីដា សូម​លោក​អ្នក​ទូរស័ព្ទ​មក​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បី​បង្ខាំង​ប័ណ្ណ​ជា​មុនសិន បន្ទាប់​មក​សូម​លោក​អ្នក​អញ្ជើញ​មក​បំពេញ​ពាក្យ​ដើម្បី​បង្ខាំង និង​បំពេញ​ពាក្យ​សុំ​ប័ណ្ណ​ថ្មី​ជំនួស​ប័ណ្ណ​អេស៊ីលីដា​ដែល​បាន​បាត់ ។
  8. ដើម្បី​ប្រើប្រាស់​ប័ណ្ណ​អេស៊ីលីដា​បាន តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ?
    ដើម្បី​ប្រើប្រាស់​ប័ណ្ណ​អេស៊ីលីដា​បាន លោក​អ្នក​ត្រូវ​មាន ៖
    • ប័ណ្ណ​អេស៊ីលីដា
    • លេខ​សម្ងាត់​៦ខ្ទង់​ដែល​បេឡាធិការ​ប្រគល់​ជូន
    • ដឹង​ពី​នីតិវិធី​​ប្រើប្រាស់​ប័ណ្ណ ដែល​ភ្នាក់ងារ​បម្រើ​អតិថិជន​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​នៅ​ពេល​ប្រគល់​ជូន​ដំបូង
    • ទីតាំង​ធនាគារ​អេស៊ីលីដា ដែល​បាន​បំពាក់​ម៉ាស៊ីន​អេធីអឹម
    • ហាង ផ្សារ សណ្ឋាគារ និង​កន្លែង​ផ្សេងៗ​ដែល​មាន​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា ។
  9. តើ​ប័ណ្ណ​មាស​អេស៊ីលីដា និង​ប័ណ្ណ​អេស៊ីលីដា​ខុស​គ្នា​ដូចម្តេច ?
    ប័ណ្ណ​មាស​អេស៊ីលីដា ខុស​ពី​ប័ណ្ណ​អេស៊ីលីដា​ធម្មតា​ត្រង់​ថា ប័ណ្ណ​មាស​អេស៊ីលីដា​អាច​ដក​ប្រាក់ និង​ទូទាត់​ចំណាយ​ផ្សេងៗ​តាម​រយៈ​ម៉ាស៊ីន​ឆូតកាត​បាន​ច្រើន​ជាង​ប័ណ្ណ​អេស៊ីលីដា ​ធម្មតា ហើយ​ត្រូវ​បាន​គិត​ថ្លៃ​សេវា​ប្រចាំ​ខែ និង​ថ្លៃ​សេវា​ក្នុង​ការដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម ឬ​ម៉ាស៊ីន​ឆូតកាត ។
  10. ដើម្បី​ទទួល​ប័ណ្ណ​មាស​អេស៊ីលីដា​បាន តើ​ត្រូវ​ធ្វើ​ដូចម្តេច ?
    ដើម្បី​ទទួល​ប័ណ្ណ​មាស​អេស៊ីលីដា​បាន លោក​អ្នក​គ្រាន់​តែ​បើក​គណនី​មួយ​នៅ​ធនាគារ អេស៊ីលីដា ដែល​គណនី​នោះ​អាច​ជា​គណនី​បញ្ញើ​សំចៃ គណនី​តាម​តម្រូវការ ឬ​គណនី​ចរន្ត បន្ទាប់​មក​គាត់​អាច​បំពេញ​ពាក្យ​ដើម្បី​ស្នើ​សុំ​ប្រើប្រាស់​ប័ណ្ណ​មាស​អេស៊ីលីដា ។
  11. ដើម្បី​ស្នើ​សុំ​ប្រើប្រាស់​ប័ណ្ណ​មាស​អេស៊ីលីដា​បាន តើ​យើង​ត្រូវ​មាន​សមតុល្យ​អប្បបរមា​ប៉ុន្មាន​នៅ​ក្នុង​គណនី ?
    ​ត្រូវ​មាន​សមតុល្យ​អប្បបរមា ៥០​ដុល្លារ​អាមេរិក​ សម្រាប់​គណនី​ឯកត្តជន និង​ ១០០​ដុល្លារ​អាមេរិក សម្រាប់​គណនី​ក្រុម​ហ៊ុន
  12. បន្ទាប់​ពី​ដាក់​ពាក្យ​សុំ​ប្រើប្រាស់​ប័ណ្ណ​មាស​អេស៊ីលីដា តើ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទើប​ទទួល​បាន​ប័ណ្ណ ?
    បន្ទាប់​ពី​ដាក់​ពាក្យ​សុំ​ប្រើប្រាស់​ប័ណ្ណ​មាស​អេស៊ីលីដា រយៈពេល ១០​ថ្ងៃ ទើប​ទទួល​បាន​ប័ណ្ណ ។
  13. តើ​ក្នុង​មួយ​ថ្ងៃ ប័ណ្ណ​មាស​អេស៊ីលីដា​មួយ អាច​ដក​ប្រាក់​និង​ទូទាត់​ថ្លៃ​ទំនិញ​បាន​ប៉ុន្មាន ហើយ​ចំនួន​ប៉ុន្មាន​ដង ?
    • លោកអ្នក ​អាច​ដក​ប្រាក់​បាន​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់ ៣.០០០​ដុល្លារ​អាមេរិក ឬ​សមមូល​នឹង​ប្រាក់​ផ្សេង តាម​ម៉ាស៊ីន​អេធីអឹម និង ២០០​ដុល្លារ​អាមេរិក តាម​ម៉ាស៊ីន​ឆូត​កាត
    • ទូទាត់​ចំណាយ​ផ្សេងៗ​តាម​រយៈ​ម៉ាស៊ីន​ឆូត​កាត​បាន​រហូត​ដល់ ៥.០០០​ដុល្លារ​អាមេរិក
    • ធ្វើ​ប្រតិបត្តិការ​បាន ២៥ដង​ក្នុង​មួយ​ថ្ងៃ គិត​ទាំង​ម៉ាស៊ីន​អេធីអឹម ម៉ាស៊ីន​ឆូត​កាត និង​អ៊ីខុមមើស
  14. តើ​ខ្ញុំអាច​ដក​ប្រាក់​ឆ្លង​សាខា​ខេត្ត-​រាជធានី​ផ្សេងៗ​គ្នា តាម​រយៈ​ប័ណ្ណ​មាស​អេស៊ីលីដា​បាន​ឬ​ទេ ?
    លោកអ្នក​អាច​ដក​ប្រាក់​បាន តាម​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា គ្រប់​សាខា​ខេត្ត-​រាជធានី ។
  15. តើ​ខ្ញុំ​អាច​ដាក់​ពាក្យ​ប្រើប្រាស់​ប័ណ្ណ​មាស​អេស៊ីលីដា​នៅ​ទី​ណា ?
    លោកអ្នក​អាច​ដាក់​ពាក្យ​សុំ​ប្រើប្រាស់​ប័ណ្ណ​មាស​អេស៊ីលីដា ជា​មួយ​សាខា​របស់​ធនាគារ​អេស៊ីលីដា​ណា​មួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ។
  16. ប្រសិន​បើ​បាត់​ប័ណ្ណ​មាស​អេស៊ីលីដា តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ?
    ប្រសិន​បើ​លោកអ្នក​បាត់​ប័ណ្ណ​មាស​អេស៊ីលីដា សូម​ទូរស័ព្ទ​មក​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ដើម្បី​សុំ​បង្ខាំង​ជា​មុន​សិន បន្ទាប់​មក​អញ្ជើញ​មក​បំពេញ​ពាក្យ​សុំ​បង្ខាំង​ប័ណ្ណ និង​បំពេញ​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ថ្មី​ជំនួស​ប័ណ្ណ​ចាស់​ដែល​បាត់ ។
  17. ដើម្បី​អាច​ប្រើប្រាស់​ប័ណ្ណ​មាស​អេស៊ីលីដា​បាន តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ?
    ដើម្បី​អាច​ប្រើប្រាស់​ប័ណ្ណ​មាស​អេស៊ីលីដា​បាន លោកអ្នក​ត្រូវ ៖
    • មាន​ប័ណ្ណ​មាស​អេស៊ីលីដា
    • មាន​លេខ​សម្ងាត់ (PIN Code) ៦ខ្ទង់ ដែល​បេឡាធិការ​ប្រគល់​ជូន
    • ដឹង​ពី​នីតិវិធី​ប្រើប្រាស់​ប័ណ្ណ ដែល​ភ្នាក់ងារ​​បម្រើ​អតិថិជនរបស់​ធនាគារ​អេស៊ីលីដា​ពន្យល់​យ៉ាង​ក្បោះក្បាយ​នៅ​ពេល​ប្រគល់​ប័ណ្ណ​ជូន​ដំបូង
    • ស្គាល់​ពី​ទីតាំង​ធនាគារ​អេស៊ីលីដា ដែល​មាន​បំពាក់​ម៉ាស៊ីន​អេធីអឹម និង ទីតាំង​ហាង ផ្សារ សណ្ឋាគារ និង​ទីកន្លែង​ផ្សេងៗ​ដែល​មាន​បំពាក់​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា
  18. ប្រសិន​បើ​ខ្ញុំ​មាន​ប័ណ្ណ​អេស៊ីលីដា​ហើយ តើ​ខ្ញុំ​អាច​ស្នើ​សុំ​ប័ណ្ណ​មាស​អេស៊ីលីដា​បាន​ឬ​ទេ ?
    • លោកអ្នក​អាច​ស្នើ​សុំ​ប័ណ្ណ​មាស​អេស៊ីលីដា​បាន ទោះ​បី​ជា​មាន​ប័ណ្ណ​អេស៊ីលីដា​ធម្មតា​ហើយ​ក៏​ដោយ
    • ក្នុង​ករណី​លោក​អ្នក​មាន​ប័ណ្ណ​អេស៊ីលីដា​ធម្មតា​ពីរ នោះ​លោក​អ្នក​ត្រូវ​បង្វែរ​ប័ណ្ណ​អេស៊ីលីដា​បន្សំ មក​ធនាគារ​វិញ​សិន ទើប​លោក​អ្នក​អាច​ស្នើ​សុំ​ប័ណ្ណ​មាស​អេស៊ីលីដា​មួយ​ទៀត​បាន

សេវា​ទូទាត់​តាមរយៈ​ម៉ាស៊ីន​អេធីអឹម

  1. ដូចម្តេច​ដែល​ហៅថា សេវា​ទូទាត់​តាមរយៈម៉ាស៊ីន​អេធីអឹម ?
    សេវា​ទូទាត់​តាមរយៈ​ម៉ាស៊ីន​អេធីអឹម គឺជា​សេវា​ប្រមូល​សាច់ប្រាក់​មួយ​ប្រភេទ​ដែល​អតិថិជន​អាច​ធ្វើការ​បង់​ប្រាក់ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម ឬ​ទូទាត់​វិក្កយបត្រ​របស់​ខ្លួន​ទៅឱ្យ អ្នក​ផ្គត់ផ្គង់​តាមរយៈ​ប័ណ្ណ​អេស៊ីលីដា ជាមួយ​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ អេស៊ីលីដា ។
  2. តើ​អតិថិជន​របស់​អគ្គិសនី​កម្ពុជា​នៅកន្លែង​ណាខ្លះ ដែល​អា​ច​ទូទាត់​តាមរយៈ​ម៉ាស៊ីន​អេធីអឹម​បាន ?
    អតិថិជន​ដែល​មាន​ទីតាំង​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ។
  3. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ប្រើប្រាស់​សេវា​នេះ​បាន ?
  4. តើ​ប្រភេទ​ប្រាក់​ណាខ្លះ ដែល​អាច​ទូទាត់​បាន ?
    ប្រភេទ​ប្រាក់​ដែល​អាច​ទូទាត់​បាន មាន​ដូចជា ៖ ប្រាក់ដុល្លារ ប្រាក់រៀល ឬប្រាក់បាត ។
  5. តើ​ខ្ញុំ​អាច​ទូទាត់​ក្រោយ​ថ្ងៃ​ផុត​កំណត់​លើ​វិក្កយបត្រ​បាន​ដែរ​ឬទេ ?
    លោក​អ្នក​ ​មិន​អាច​ទូទាត់​ក្រោយ​ថ្ងៃ​ផុតកំណត់​លើ​វិក្កយបត្រ​បាន​ទេ គឺ​លោក​អ្នក​ត្រូវទូទាត់ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់​លើវិក្កយបត្រ យ៉ាងតិច​បំផុត​ពីរ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ និង​ទូទាត់ឱ្យ​បាន​មុន​ម៉ោង​០៣:០០នាទី ល្ងាច ។
  6. ប្រសិនបើ​ខ្ញុំប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ តើ​ខ្ញុំអាច​ទៅ​បង់​ប្រាក់​តាម​រយៈ​ម៉ាស៊ីន​អេធីអឹម នៅ​តាម​បណ្តា​​ខេត្ត-​រាជធានី​ផ្សេងៗ​បាន​ដែរ​ឬទេ ?
    លោក​អ្នក អាច​ទូទាត់​ថ្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​តាមរយៈ​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា បាន​ទូទាំង​ខេត្ត-​រាជធានី​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សេវាទូទាត់តាមរយៈសារអេឡិចត្រូនិក

  1. តើ​សេវា​ទូទាត់​តាមរយៈ​សារ​អេឡិចត្រូនិក​ជា​អ្វី ?
    សេវា​ទូទាត់​តាមរយៈ​សារ​អេឡិចត្រូនិក គឺ​ជា​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ឬ​ដក​ប្រាក់​ពី​គណនី តាម​សំណូមពរ​របស់​ម្ចាស់​គណនី ដែល​បាន​ផ្ញើ​អ៊ីម៉ែល​មក​លោក​នាយក​ប្រតិបត្តិ​ប្រតិបត្តិការនាយក-នាយិកា​សាខា​របស់​ធនាគារ​អេស៊ីលីដា ដើម្បី​បញ្ជាឱ្យ​​ទូទាត់ ។
  2. តើ​សេវា​ទូទាត់​តាមរយៈ​សារ​អេឡិចត្រូនិក​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ ?
    សេវា​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍ និង​ភាព​ងាយស្រួល​ជូន​ដល់​លោក​អ្នក​​ក្នុង​ការ​ទូទាត់​ទំនិញ ផ្ទេរ​ប្រាក់ ឬ​ដក​ប្រាក់​បាន​យ៉ាង​ឆាប់​រហ័ស​ទៅឱ្យ​ក្រុមគ្រួសារ សាច់ញាតិ ឬ​អ្នក​ទទួល​ផល តាម​ការ​បញ្ជា​របស់​ម្ចាស់​គណនី​ដែល​បាន​ផ្ញើ​អ៊ីម៉ែល​មក​កាន់​ធនាគារ​អេស៊ីលីដា ។
  3. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ស្នើ​សុំ​ប្រើប្រាស់​សេវា​ទូទាត់​តាមរយៈ​សារ​អេឡិចត្រូនិក ?
    • អញ្ជើញ​មក​កាន់​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​លោក​អ្នក ដើម្បី​បំពេញ​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​សេវា​ជាមុន ដោយ​បញ្ជាក់​ពី​អាសយដ្ឋាន​អ៊ីម៉ែល ឱ្យ​បាន​ច្បាស់លាស់ ។
    • ត្រូវ​មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា ។
  4. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច នៅ​ពេល​ប្រើប្រាស់​សេវា​នេះ ?
    • ត្រូវ​ផ្ញើ​អ៊ីម៉ែល មក​លោក​នាយក​ប្រតិបត្តិ​ប្រតិបត្តិការ ឬ​នាយក-នាយិកា​សាខា ដែល​លោក​អ្នក​មាន​គណនី នៅ​ពេល​មាន​តម្រូវការ​ផ្ទេរ​ប្រាក់ ឬ​ដក​ប្រាក់ឱ្យ​អ្នក​ទទួល​ផល ។
    • ត្រូវ​បញ្ជាក់​នូវ​ព័ត៌មាន​របស់​អ្នក​ទទួល​ផល
      • មាន​គណនី ៖ លេខ​គណនី និង​ឈ្មោះ​គណនី
      • គ្មាន​គណនី ៖ ឈ្មោះ ភេទ អាយុ លេខអត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារឬ​លិខិត​ឆ្លង​ដែន និង​អាសយដ្ឋាន​របស់​អ្នក​ទទួល​ផល ។
  5. តើ​ខ្ញុំ​អាច​ទូទាត់​ប្រាក់​តាមរយៈ​សេវា​សារ​អេឡិចត្រូនិក បាន​ចំនួន​ប៉ុន្មាន​​ក្នុង​មួយ​ថ្ងៃ ?
    លោក​អ្នក​អាច​ទូទាត់​ប្រាក់​បាន​រហូត​ដល់ ៥.០០០ដុល្លារ ឬ​សមមូល ក្នុង​មួយ​ថ្ងៃ ។
  6. ប្រសិនបើ​ខ្ញុំ​ទៅ​ក្រៅ​ប្រទេស តើ​ខ្ញុំ​អាច​បញ្ជា​ផ្ទេរ​ប្រាក់ ពី​ក្រៅ​ប្រទេសឱ្យ​ទៅ​អ្នក​ទទួល​ផល​នៅ​ធនាគារ​អេស៊ីលីដា​ដូច​គ្នា​បាន​ដែរ​ឬ​ទេ ?
    ប្រសិនបើ​លោក​អ្នក​ទៅ​ក្រៅ​ប្រទេស លោក​អ្នក​ក៏​អាច​បញ្ជា​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស ឱ្យ​ទៅ​អ្នក​ទទួល​ផល​នៅ​ធនាគារ​អេស៊ីលីដា​ដូច​គ្នា​បាន​ផង​ដែរ នៅ​ពេល​ដែល​លោក​អ្នក​បាន​ស្នើ​សុំ​ប្រើប្រាស់​សេវា​ទូទាត់​តាមរយៈ​សារ​អេឡិចត្រូនិក​រួច​ហើយ ។

សំគាល់ ៖ ធនាគារ​អេស៊ីលីដា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​ថ្លៃ​សេវាកម្ម​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ជា​មុន​ឡើយ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត ​សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១២៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨៣៣   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២០.៧៩៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប