តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សំណួរ​អតិថិជន អំពី​សេវា​ភតិសន្យា​ហិរញ្ញវត្ថុ

សំណួរ​អតិថិជន អំពី​សេវា​ភតិសន្យា​ហិរញ្ញវត្ថុ

នៅ​ក្នុង​ទំព័រ​នេះ យើង​ខ្ញុំ​មាន​ក្តីសោមនស្ស​សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​អតិថិជន​បាន​សួរ​ជា​ញឹក​ញាប់ ។ សូម​ចុច​លើ​សំណួរ​នៅ​ខាង​ក្រោម ដើម្បី​មើល​ចម្លើយ ។ យើង​ខ្ញុំ​សង្ឃឹម​ថា ចម្លើយ​ទាំង​នោះ​មាន​សារប្រយោជន៍​និង​ផ្តល់​ជា​ព័ត៌មាន​សម្រាប់​លោកអ្នក ។ ក្នុង​ករណី​ប្រសិន​បើ​មិន​មាន​ចម្លើយ​ដែល​លោកអ្នក​កំពុង​ស្វែងរក​នៅ​ក្នុង​ទំព័រ​នេះ​ទេ ឬ​មាន​សំណូមពរ​នានា ដែល​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​តាម​បំណង​របស់​លោកអ្នក សូម​មេត្តា​ផ្តល់​ព័ត៌មាន​មក​យើង​ខ្ញុំ​ដើម្បី​បម្រើ​ជូន​លោកអ្នកឱ្យ​កាន់​តែ​ប្រសើរ ។

  1. ដូចម្តេច​ដែល​ហៅ​ថា​សេវា​ភតិសន្យា​ហិរញ្ញវត្ថុ ?
    សេវា​ភតិសន្យា​ហិរញ្ញវត្ថុ គឺ​ជា​ការ​ជួល​ចលនវត្ថុ​ដូចជា យានយន្ត គ្រឿងចក្រ និង​ឧបករណ៍​សម្ភារ​បរិក្ខារ​ទាំង​ឡាយ (លើកលែង​ដី/អគារ) ក្នុង​រយៈពេល​វែង សម្រាប់​គោលបំណង​យក​ទៅ​ប្រើប្រាស់​ក្នុង​អាជីវកម្ម ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់​សិទ្ធិ​កាន់​កាប់ និង​សិទ្ធិ​ប្រើប្រាស់​ពេញ​លេញ​ជូន​អតិថិជន​ពេញ​មួយ​រយៈពេល​នៃ​កិច្ចព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ និង​ត្រូវ​បង់​ត្រឡប់​មក​វិញ​នូវ​ថ្លៃឈ្នួល​ប្រចាំ​ខែ ឬ​ថ្លៃឈ្នួល​ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​រយៈពេល​ចរចា​ណា​មួយ រួមទាំង​កម្រៃ​សេវា​ផ្សេងៗ ។
  2. តើ​សេវា​ភតិសន្យា​ហិរញ្ញវត្ថុ​មាន​ប្រភេទ​រូបិយប័ណ្ណ​អ្វី​ខ្លះ ?
    សេវា​ភតិសន្យា​ហិរញ្ញវត្ថុ​ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​ជា ប្រាក់រៀល និង​ប្រាក់​ដុល្លារ​អាមេរិក ។
  3. តើ​សេវា​ភតិសន្យា​ហិរញ្ញវត្ថុ អាច​ជួល​បាន​រយៈពេល​ប៉ុន្មាន ?
    រយៈពេល​ជួល​អប្បបរមា ១២ខែ និង​អតិបរមា​មិន​លើស​ពី​អាយុកាល​នៃ​ចលនវត្ថុ​ដែល​ត្រូវ​ជួល ។
  4. តើ​អតិថិជន​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​អ្វី​ខ្លះ ?
    អតិថិជន​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា ៖
    • មិន​តម្រូវ​ឲ្យ​តម្កល់​ដី ផ្ទះ អាគារ
    • ទទួល​បាន​សិទ្ធិ​កាន់​​កាប់ និង​សិទ្ធិ​ប្រើប្រាស់​ពេញ​លេញ
    • ទទួល​បាន​សិទ្ធិ​ជា​ម្ចាស់​ចលនវត្ថុ​នោះ បន្ទាប់​ពី​បង់​ថ្លៃ​ឈ្នួល​ចប់​សព្វ​គ្រប់
    • អាច​ជួល​ចលនវត្ថុ​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​សម្រាប់​យក​ទៅ​ធ្វើ​ប្រតិបត្តិការ ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ធនធាន​ផ្ទាល់​ខ្លួន ឬ​ទុន​ពី​មុខរបរ
    • ផ្ទេរ​ការចំណាយ​ដុល​លើ​ការ​ទិញ​ចលនវត្ថុ ទៅ​ជា​ការចំណាយ​ប្រតិបត្តិការ​ប្រចាំ​ខែ​វិញ
    • អាច​បង្កើន​ប្រាក់​ចំណូល និង​ពង្រីក​ប្រតិបត្តិការ​ច្រើន​ថែម​ទៀត
  5. តើ​ប្រភេទ​ចលនវត្ថុ​បែប​ណា ដែល​អាច​ជួល​បាន ?
    • ជា​ចលនវត្ថុ​ថ្មី បាន​បង់ពន្ធ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ មាន​បទដ្ឋាន​គុណភាព​ដែល​អាច​ទទួល​យក​បាន មាន​លក្ខខណ្ឌ​ធានា និង​ជួសជុល​ច្បាស់​លាស់ ។
    • ចំពោះ​ចលនវត្ថុ​ប្រើ​ហើយ ធនាគារ​អាច​ផ្តល់​ជូន​តាម​តម្រូវការ និង​ស្ថានភាព​ជាក់ស្តែង​របស់​ចលនវត្ថុ ។
  6. តើ​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​ដែល​ធនាគារ​អាច​ផ្តល់​ជូន​អតិថិជន ?
    • ថ្លៃ​ដើម​ចលនវត្ថុ​សម្រាប់​ជួល ផ្អែក​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន ទំហំ​អតិបរមា​រហូត​ដល់ ២៥០.០០០ ដុល្លារ​អាមេរិក ក្នុង​មួយ​ឯកតា​ចលនវត្ថុ និង
    • ទំហំ​ទឹកប្រាក់​ភតិសន្យា​ហិរញ្ញវត្ថុ​អតិបរមា​សម្រាប់​អតិថិជន-ក្រុមហ៊ុន​នីមួយៗ ៥០០.០០០ ដុល្លារ​អាមេរិក ។
  7. តើ​របៀប​បង់​ថ្លៃ​ឈ្នួល​ត្រឡប់​សម្រាប់​ភតិសន្យា​ហិរញ្ញវត្ថុ​ដូច​ម្តេច​ខ្លះ ?
    • អតិថិជន​ត្រូវ​មក​បង់​ថ្លៃ​ឈ្នួល​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​អនុលោម​ទៅ​តាម​កិច្ចព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ និង​តារាង​កាលវិភាគ​បង់​ថ្លៃ​ឈ្នួល ។
    • ការ​ធើ្វ​តារាង​កាលវិភាគ​បង់​ថ្លៃ​ឈ្នួល​ឡើង​វិញ អាច​អនុញ្ញាត​បាន​ចំពោះ​អតិថិជន​ដែល​បង់​ប្រាក់​ដើម​លើស​ពី​ចំនួន​កំណត់​ក្នុង​តារាង​កាលវិភាគ​បង់​ថ្លៃ​ឈ្នួល​ក្នុង​មួយ​លើកៗ​ប៉ុណ្ណោះ ដោយ​កាត់បន្ថយ​រយៈពេល​ជួល ឬ​រក្សា​រយៈពេល​ជួល​ដដែល ។
    • អតិថិជន​អាច​បង់​ថ្លៃ​ឈ្នួល​ផ្តាច់​ដើម្បី​ទទួល​បាន​ចលនវត្ថុ​ជួល​នោះ មុន​កាលបរិច្ឆេទ​នៃ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ​បាន ប៉ុន្តែ​ត្រូវ​បង់​សោហ៊ុយ​ថ្លៃ​ឈ្នួល​បញ្ចប់​មុន​កាល​កំណត់ (Early Pay Off Fee) ១% នៃ​សមតុល្យ​ប្រាក់​ដើម​ដែល​នៅ​សល់ ។
  8. តើ​ភតិសន្យា​ហិរញ្ញវត្ថុ​អាច​ធ្វើ​តារាង​កាលវិភាគ​បង់​ថ្លៃ​ឈ្នួល​ឡើង​វិញ (Rescheduling) បាន​ដែរ​ឬ​ទេ ?
    បាន ប៉ុន្តែ​ចំពោះ​ការ​ធ្វើ​តារាង​កាលវិភាគ​បង់​ថ្លៃ​ឈ្នួល​ឡើង​វិញ ដោយ​ពន្យារពេល​វែង​ជាង​មុន ត្រូវ​បាន​ហាម​ឃាត់ ។
  9. តើ​ឯកសារ​តម្រូវ​សម្រាប់​សេវា​ភតិសន្យា​ហិរញ្ញវត្ថុ​ត្រូវ​មាន​អ្វី​ខ្លះ ?
    អតិថិជន​ត្រូវ​ផ្តល់​ជូន​មក​ធនាគារ​នូវ​ឯកសារ​តម្រូវ​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖
    • ផ្តល់​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​មួយ​ឆ្នាំ​ចុង​ក្រោយ (ប្រសិន​បើ​មាន)
    • ផ្តល់​រូបថត​ទីតាំង​អាជីវកម្ម​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ
    • មាន​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ផ្សេង​ទៀត​ដែល​អាច​ប្រើ​ជំនួស​បាន
    • ផ្តល់​ឯកសារ​ផ្លូវច្បាប់​ថតចម្លង​ទាក់ទង​នឹង​ក្រុមហ៊ុន ដូចជា ប័ណ្ណ​ប៉ាតង់ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម លក្ខន្តិកៈ​ក្រុមហ៊ុន ស្លាកសញ្ញា វិញ្ញាបនបត្រ​ចុះបញ្ជី​ផលិតផល...
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១២៧   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨៥៨   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២០.៧៩៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប