តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ព័ត៌មាន​អំពី​ធនាគារ  »  ហេតុការណ៍ និង​តួលេខ  »  អភិបាលកិច្ច​សាជីវកម្ម

អភិបាលកិច្ច​សាជីវកម្ម

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលស្គាល់​នូវ​លក្ខណៈ​ដ៏សំខាន់​នៃ​អភិបាលកិច្ច​សាជីវកម្ម ដើម្បី​គាំទ្រ​ពីស្ថិរភាព​នៃ​ការរីកចម្រើន​របស់​ធនាគារ​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ប្រាក់ចំណេញ បង្កើន តម្លៃ​របស់​ភាគទុនិក និង​ជំនឿទុកចិត្ត​ដល់​ភាគទុនិក អតិថិជន បុគ្គលិក ព្រមទាំង​សាធារណជន​ទូទៅ ។ ក្រុមប្រឹក្សាភិបាល​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​អនុវត្ត​គោលនយោបាយ​អភិបាលកិច្ច​សាជីវកម្ម រួមទាំង​ក្រមសីលធម៌ ។

កិច្ចប្រជុំ​ភាគទុនិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​​ភាគទុនិក ដោយ​អនុលោម​ទៅតាម​ច្បាប់ លក្ខន្តិកៈ និង​បទប្បញ្ញត្តិ​ផ្សេងៗ​ដែល​ទាក់ទង ។ ក្នុង​ឆ្នាំ​២០១៦ កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ភាគទុនិក​បានប្រព្រឹត្តិទៅ​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នា​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៦ និង​បានប្រជុំ​សម្រេច​តាមអ៊ីម៉ែល ចំនួន​៥ដង​បន្ថែមទៀត​នៅក្នុង​ឆ្នាំ​នោះ ។ ធនាគារ​បានប្រតិបត្តិ​ដូចខាងក្រោម ៖

មុន​បើក​កិច្ចប្រជុំ

ធនាគារ​បានរៀបចំ​ឯកសារ​មួយចំនួន ជា​ភាសា​អង់គ្លេស និង​បានផ្ញើជូន​ភាគទុនិក​ទាំងអស់ មុនពេល​បើក​កិច្ចប្រជុំ ។ ឯកសារ​ទាំងនោះ​មាន​ដូចជា ៖ កំណត់សម្គាល់​ក្នុង​កិច្ចប្រជុំ របៀបវារៈ​លម្អិត តួរលេខ​សំខាន់ៗ សេចក្តី​សម្រេច និង​អនុសាសន៍​របស់​ក្រុមប្រឹក្សាភិបាល ឯកសារ​គាំទ្រ របាយការណ៍​ប្រចាំឆ្នាំ​២០១៥ និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សវនករ​ខាងក្រៅ ។

អំឡុងពេល​ប្រជុំ

កិច្ចប្រជុំ​ភាគទុនិក​ប្រចាំ​ឆ្នាំ​២០១៦ បានដឹកនាំ​ដោយ​ប្រធាន​ក្រុមប្រឹក្សាភិបាល ។ ភាគទុនិក​ទាំងអស់​មាន​ឱកាស​គ្រប់គ្រាន់​ដើម្បី​សាកសួរ និង​ផ្តល់​អនុសាសន៍​ព្រមទាំង​អាច​ស្នើសុំ​ពន្យល់ ឬ​បញ្ជាក់​ផ្សេងៗ​ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ថ្នាក់គ្រប់គ្រង ។ កំណត់ហេតុ​ប្រជុំ និង​មតិអនុម័ត ត្រូវបាន​កត់ត្រា​ដោយ​លេខាធិការ​របស់​ធនាគារ ។

ចំណុច​ចម្បងៗ​ដែល​បានអនុម័ត ក្នុង​ឆ្នាំ​២០១៦ មាន ៖

  • អនុម័ត​របាយការណ៍​ហិរញ្ញវត្ថុ​រួម​បាន​ធ្វើ​សវនកម្ម សម្រាប់​ដំណាច់​ឆ្នាំ ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៥ របស់​ធនាគារ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ព្រម​ទាំង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​បាន​ធ្វើ​សវនកម្ម​ឆ្នាំ២០១៦ ។
  • អនុម័ត​ការ​បែង​ចែក​ភាគ​លាភ​សម្រាប់​ឆ្នាំ២០១៥ នៃ​ប្រាក់​ចំណេញ​ក្រោយ​ដក​ពន្ធ និង​ផ្ទេរ​ប្រាក់​ចំណេញ​ក្រោយ​ដក​ពន្ធ​ដែល​នៅ​សល់​ទៅ​ជា​ទុន​បម្រុង​របស់​ធនាគារ ។
  • អនុម័ត​លើ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៥ របស់​ធនាគារ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ។
  • តែង​តាំង​សវនករ​ខាង​ក្រៅ សម្រាប់​ឆ្នាំ២០១៧-២០១៨ របស់​ធនាគារ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ។
  • អនុម័ត​ផែន​ការ​យុទ្ធ​សាស្ត្រ និង​ផែន​ការ​ថវិកា​របស់​ធនាគារ ។
  • ពិនិត្យ​ឡើង​វិញ និង​អនុម័ត​គោលនយោបាយ​របស់​ក្រុមប្រឹក្សាភិបាល ។
  • តែង​តាំង និង​តែង​តាំង​ឡើង​វិញ​របស់​អភិបាល​នៃ​ក្រុម​ប្រឹក្សា​ភិបាល និង​គណៈ​កម្មាធិការ​នៃ​ក្រុម​ប្រឹក្សា​ភិបាល របស់​ធនាគារ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ។
  • អនុម័ត​ការ​បន្ថែម​ដើម​ទុន​សម្រាប់​វិនិយោគ​បន្ថែម​ទៀត និង​ថវិកា​សម្រាប់​គម្រោង​របស់​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ។
  • អនុម័ត​ប្រាក់​កម្ចី​ពហុ​ហិរញ្ញប្បទាន​អាទិភាព និង​ឥណទាន​បន្ទាប់​បន្សំ ពី​ម្ចាស់​ជំនួយ​ជាតិ និង​អន្តរជាតិ ។

បន្ទាប់ពី​ប្រជុំ

កំណត់ហេតុ​កិច្ចប្រជុំ​ភាគទុនិក​ប្រចាំឆ្នាំ​២០១៦ ត្រូវបាន​ផ្ញើជូន​គ្រប់​ភាគទុនិក​ទាំងអស់ ដើម្បី​ជ្រាប​ជាព័ត៌មាន និង​សម្រាប់​កិច្ចប្រជុំ​បន្ទាប់ ។

ភាគទុនិក

ភាគទុនិក គឺ​ជា​ម្ចាស់របស់ធនាគារ ។ ភាគទុនិក​មាន​សិទ្ធិអនុម័ត​លើ​យុទ្ធសាស្ត្រនានា ប៉ុន្តែ​ភាគ​ទុនិក​ពុំមាន​សិទ្ធិ​អំណាច​គ្រប់គ្រង​ផ្ទាល់​លើ​ការងារ​ទាំង​អស់នេះ​ទេ ទោះ​បីយ៉ាង​ណា​ក៏​ដោយ ភាគទុនិក​អាច​ផ្ទេរ​ការ​ទទួល​បន្ទុក​ទាំង​នេះ​ទៅ​ឱ្យ​ក្រុម​ប្រឹក្សាភិបាល តាមរយៈអនុស្សរណៈ និងលក្ខន្តិកៈ​របស់ធនាគារ ។

សូម​ចុចទីនេះ សម្រាប់​ព័ត៍មាន​បន្ថែម​របស់​ភាគទុនិក ធនាគារ អេស៊ីលីដា ភីអិលស៊ី

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២៧២   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៩៥៦   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៨៦៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប