តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ព័ត៌មាន​អំពី​ធនាគារ  »  ហេតុការណ៍ និង​តួលេខ  »  គណៈកម្មាធិការ​ប្រតិបត្តិ

គណៈកម្មាធិការ​ប្រតិបត្តិ

បណ្ឌិត អ៊ិន ចាន់នី
ប្រធាន​នាយក​ប្រតិបត្តិ

ជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែ​មិថុនា ឆ្នាំ១៩៦០ ។ បណ្ឌិត អ៊ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​តាំង​ពីធនាគារ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០០ ។ លោកបណិ្ឌត​បានចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ​នៅ​ខែកញ្ញា ឆ្នាំ​២០១៤ ។ បណ្ឌិត អ៊ិន ចាន់នី ជា​សហស្ថាបនិក​របស់​សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា (​អេស៊ីលីដា) តាំង​ពីខែ​មករា ឆ្នាំ១៩៩៣ ។ ក្នុង​តួនាទីជាប្រធាន​នាយក​ប្រតិបត្តិ លោក​បណ្ឌិត​ជា​អ្នកដឹក​នាំគណៈកម្មាធិការ​ប្រតិបត្តិ ទទួល​ខុស​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រួម និង​ដំណើរ​ការងារ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​បុត្រ​សម្ព័ន្ធ ព្រម​ទាំង​ប្រតិបត្តិផែនការ​អាជីវកម្ម ។ លោកបណ្ឌិត​ទទួល​ខុស​ត្រូវ​ផ្ទាល់​ចំពោះ​ក្រុម​ប្រឹក្សា​ភិបាល ។

ទំនួល​ខុស​ត្រូវ​ផ្សេងទៀត​របស់​លោក​បណ្ឌិត រួម​មាន ជាប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ អេស៊ីលីដា ឡាវ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​ជា​តំណាង​ភាគទុនិក​របស់ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ី​លីដា, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង​អេស៊ីលីដា ប្រូភើធី អិលធីឌី ។ លោក​បណ្ឌិត​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ។

ក្រៅ​ពីមុខ​ងារ និង​តួនាទីនៅក្នុង​អេស៊ីលីដា លោក​បណ្ឌិត​គឺ​ជា​ប្រធាន​សមាគម​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា-ជប៉ុន (ស.ព.វ.ក.ជ) និង​សមាជិក​អនុគណៈកម្មាធិការ​រាជរដ្ឋាភិបាល​សម្រាប់អភិបាលកិច្ចសាជីវកម្ម ។ លោក​បណ្ឌិត​ជា​អ្នក​តំណាង​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​សមាជិក​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ។

នៅ​ក្នុង​ឆ្នាំ១៩៩៨ លោក​បាន​បញ្ចប់​វគ្គ​គ្រប់​គ្រង​ស្តីពី​ស្ថាប័ន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រាស​ឯកជន (FIPED) ពី​សាកល​វិទ្យាល័យ Harvard សហរដ្ឋ​អាមេរិក ។ លោក​បាន​បញ្ចប់ការសិក្សា​ថ្នាក់បណ្ឌិត ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​បាន​បញ្ចប់វគ្គសិក្សា​ស្តីពី អភិបាល​ក្រុម​ហ៊ុន ពីវិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់អភិបាល​ក្រុម​ហ៊ុន (GAICD) ។

បណ្ឌិត សូ ផនណារី
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ

ជន​ជាតិខ្មែរ កើត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ១៩៦៣ ។ លោកស្រីបាន​បញ្ចប់ថ្នាក់​បណ្ឌិត ផ្នែក​គ្រប់គ្រង​ធុរកិច្ច និង​បាន​ចូល​បម្រើការ​នៅ​អេស៊ីលីដា ចាប់តាំងពីថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ១៩៩៣ ។ ​ក្នុង​មុខ​តំណែង​ជា​ អនុប្រ​ធាន​នា​យក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ លោក​ស្រី​បណ្ឌិត​ក៏​ជា​សមាជិកា​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​ដឹកនាំ​លើ​ប្រតិបត្តិការ​របស់​ធនាគារ និង​គ្រប់គ្រង​នាយកដ្ឋាន​ប្រតិបត្តិការ, នាយកដ្ឋាន​ទីផ្សារ, នាយក​ដ្ឋាន​អភិវឌ្ឍន៍​ផលិតផល, នាយក​ដ្ឋាន​ឥណទាន, នាយក​ដ្ឋាន​សេវា​ឥណទាន និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម, និង​នាយកដ្ឋាន​សេវា​ហិរញ្ញវត្ថុ ។ លោក​ស្រីបណ្ឌិត​ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​អាជីវកម្មប្រចាំថ្ងៃ​របស់ធនាគារ ដោយ​ផ្តោត​ទៅ​លើ​ផែនការ​យុទ្ធសាស្ត្រ​លក់ផលិតផល​និង​សេវាកម្ម ដែល​មាន​ស្រាប់ និងថ្មីៗ ។ លោក​ស្រីបណ្ឌិត​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការដឹកនាំ ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​លើ​ប្រតិបត្តិការ​អាជីវកម្មប្រចាំថ្ងៃ​របស់ធនាគារ ។ លើស​ពី​នេះ​លោកស្រី​បណ្ឌិត​ក៏​ជា​សមាជិកា​គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសកម្ម និងអកម្ម, គណៈ​កម្មាធិការ​កំណត់ថ្លៃ​ផលិត​ផល និងសេវាកម្ម, និង​គណៈ​កម្មាធិការ​ឥណទាន​នៃ​ថ្នាក់គ្រប់គ្រង ។ លោក​ស្រីបណ្ឌិតទទួល​ខុស​ត្រូវ​ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។

ទំនួល​ខុស​ត្រូវ​ផ្សេង​ទៀត​របស់លោកស្រីបណ្ឌិត ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ។

លោកស្រី ម៉ារ អមរា
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែ​កញ្ញា ឆ្នាំ១៩៦៧ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា ចាប់​តាំង​ពី​ខែមិថុនា ឆ្នាំ១៩៩៣ ។ ក្នុង​មុខ​តំណែង​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ លោក​ស្រី​ក៏​ជា​សមាជិកា​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ធនាគារ ព្រមទាំង​ប្រតិបត្តិ​ផែនការ​អាជីវកម្ម ។ លោកស្រី​ជា​ប្រធាន​គណៈកម្មាធិការ Implementation & Conversion of IFRS (International Financial Reporting Standards), ជាប្រធាន​គណៈកម្មាធិការ​ស្វ័យប្រវត្តិកម្ម និង​ការធ្វើទំនើបកម្ម, ជាសមាជិកា​គណៈកម្មាធិការ​កំណត់ថៃ្ល​លើ​ផលិតផល និង​សេវាកម្ម, និង​គណៈកម្មាធិការ​ឥណទាន​នៃ​ថ្នាក់គ្រប់គ្រង ។ លោកស្រី​ក៏ជា​អ្នកដឹកនាំ​ការងារ Basel Team ផងដែរ ។ លោកស្រី​គ្រប់គ្រងលើ​នាយកដ្ឋាន​ហិរញ្ញវត្ថុ ។ លោកស្រី​ទទួលខុសត្រូវ​ផ្ទាល់ចំពោះ​ប្រធាននាយកប្រតិបត្តិ ។

ទំនួលខុសត្រូវ​ផ្សេងទៀត​របស់​លោកស្រី​រួមមាន ៖ ជាប្រធាន​ក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង​ជា​អនុ​ប្រធាន​នៃ​អេស៊ីលីដា ហ្វាយណាន់ហ្សល ត្រាស់ ។

លោកស្រី​បានទទួលបរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​អាជីវកម្ម ជំនាញហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង​ក្នុង​រាជធានីភ្នំពេញ ក្នុង​ឆ្នាំ​២០០៦ និង​បានបញ្ចប់បរិញ្ញាបត្រ​​ពាណិជ្ជសាស្ត្រ ជំនាញ​គ្រប់គ្រង ក្នុង​ឆ្នាំ​២០០៣ ។ ក្រៅ​ពីនោះ​នៅមាន​វគ្គសិក្សា​ជាច្រើន ដូចជា គណនេយ្យ​គ្រប់​គ្រង គណនេយ្យ​ហិរញ្ញវត្ថុ និង​សវនកម្ម ជាដើម នៅ​សាកលវិទ្យាល័យ Regent ពីឆ្នាំ​១៩៩៦ ដល់ឆ្នាំ​១៩៩៨ នៅក្នុង​ប្រទេស​កម្ពុជា ។

លោក រ័ត្ន យូម៉េង
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​រតនាភិបាល

ជនជាតិ​ខ្មែរ កើត​ក្នុង​ឆ្នាំ១៩៦២ ។ លោក រ័ត្ន យូម៉េង បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ​នៅ​ខែកញ្ញា ឆ្នាំ២០១៤ ។ លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យ វេស្ទើន នៅ​ទីក្រុង​ភ្នំពេញ ។ ចាប់​ពី​ឆ្នាំ១៩៩២ រហូត​មក​ដល់​ខែមីនា ឆ្នាំ១៩៩៦ លោក​បាន​បម្រើ​ការ​ជា​ជំនួយការ​ហិរញ្ញវត្ថុ​លើ​គម្រោង​ពីរ​ក្នុង​ប្រទេស​កម្ពុជា គឺ​គម្រោង CMB/92/010 (ជា​គម្រោង​សម្រាប់​លើក​កម្ពស់​សហគ្រាស​ខ្នាត​តូច) និង​គម្រោង CBM/95/010 (ជា​គម្រោង​សម្រាប់​កាត់​បន្ថយ​ភាពក្រីក្រ​តាម​រយៈ​សេវា​ហិរញ្ញវត្ថុ​អេស៊ីលីដា) ។ គម្រោង​ទាំង​ពីរ​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​បាន​ទទួល​មូលនិធិ​ពី​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ។ ចាប់​ពី​ខែមេសា ឆ្នាំ១៩៩៦ រហូត​ដល់ ឆ្នាំ១៩៩៨ លោក​បាន​បម្រើការ​ជា​ជំនួយការ​ហិរញ្ញវត្ថុ​ឱ្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ ។ ចាប់​ពី​ខែមករា ឆ្នាំ១៩៩៩ រហូត​ដល់​បច្ចុប្បន្ន លោក​បាន​បម្រើការ​ឱ្យ​​ធនាគារ​អេស៊ីលីដា ក្នុង​តំណែង​ជា​ច្រើន​ដូចជា ជា​ប្រធាន​គណនេយ្យករ និង​អនុប្រធាន​ហិរញ្ញវត្ថុ (ខែឧសភា ឆ្នាំ១៩៩៩ ដល់​ខែឧសភា ឆ្នាំ២០០៧), ជា​នាយក​នាយកដ្ឋាន​ហិរញ្ញវត្ថុ (ខែមិថុនា ឆ្នាំ២០០៧ ដល់​ខែសីហា ឆ្នាំ២០០៨) និង​ជា​នាយក​ប្រតិបត្តិ​រតនាភិបាល (ខែកញ្ញា ឆ្នាំ២០០៨ ដល់​ខែឧសភា ឆ្នាំ២០១៥) និង​ជា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​រតនាភិបាល (ខែ​មិថុនា ឆ្នាំ២០១៥ ដល់​បច្ចុប្បន្ន) ។ ចាប់​ពី​ឆ្នាំ២០០១ រហូត​ដល់​ខែកញ្ញា ឆ្នាំ២០១៤ លោក​ក៏ជា​អ្នក​តំណាង​ភាគទុនិក​របស់​ក្រុមហ៊ុន អេ អេស អេ ដែល​ជា​ភាគទុនិក​ក្នុង​ស្រុកមួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

លោក​ លី​ ថៃ​
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច

ជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែតុលា ឆ្នាំ១៩៧៥ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា​ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ១៩៩៧ ។ ក្នុង​មុខ​តំណែង​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច លោក​ក៏​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ធនាគារ ។ លោក​ទទួល​បន្ទុក​គ្រប់​គ្រង​នាយកដ្ឋាន​ធនធាន​មនុស្ស, នាយកដ្ឋាន​រដ្ឋបាល, និង​ការិយាល័យ​គ្រប់គ្រង​ប្រព័ន្ធ SWIFT ។ លោក​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។

លោក លី ថៃ បាន​ចូល​បម្រើការ​ជា​មួយ​អេស៊ីលីដា​ក្នុង​តួនាទី​ជា ៖ គណនេយ្យករ (១៩៩៧-១៩៩៩); សវនករ​ផ្ទៃ​ក្នុង (១៩៩៩-២០០០); បេឡាធិការ, នាយក​សាខា, នាយក​ការិយាល័យ​ប្រតិបត្តិការ (២០០០-២០០៤); នាយកនាយកដ្ឋាន​ប្រតិបត្តិការ (២០០៤-២០០៦); និង​នាយក​ប្រតិបត្តិ​ប្រតិបត្តិការ (២០០៦-២០១៦) ។

លោក​បាន​ទទួល​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ជំនាញ​ហិរញ្ញវត្ថុ ពី​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ ក្នុង​ឆ្នាំ២០០៨ ។

លោកស្រី​ ប៊ុត ប៊ុនសីហា​
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន

ក្នុង​មុខ​តំណែង​ជា​អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន លោក​ស្រី​ក៏​ជា​សមាជិកា​គណៈ​កម្មា​ធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែន​ការ​យុទ្ធសាស្ត្រ​រួម និង​ប្រតិបត្តិការ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ ដោយ​អនុលោម​ទៅ​តាម​បទបញ្ញត្តិ ព្រម​ទាំង​ទំនាក់ទំនង​ជា​មួយ​ភាគ​ទុនិក និង​ក្រុម​ប្រឹក្សា​ភិបាល ។ លោក​ស្រី​ទទួល​បន្ទុក​គ្រប់គ្រង​លើ​នាយកដ្ឋាន​នីតិកម្ម, ការិយា​ល័យ​គ្រប់គ្រង​វិវាទ, ការិយា​ល័យ​ប្រឹក្សា​បុត្រសម្ព័ន្ធ, និង​ការិយា​ល័យ​លេខាធិការ​ក្រុមហ៊ុន ។ លោក​ស្រី​ទទួល​ខុស​ត្រូវ​​ដោយ​ផ្ទាល់ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។

លោក​ ម៉ាច​ ធែរី​
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​ព័ត៌មាន​វិទ្យា

ក្នុង​មុខ​តំណែង​ជា​អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​ព័ត៌មាន​វិទ្យា លោក​​ក៏​ជា​សមាជក​គណៈ​កម្មា​ធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែន​ការ​យុទ្ធសាស្ត្រ​រួម និង​ប្រតិបត្តិការ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ ។ លោក​​ទទួល​បន្ទុក​គ្រប់គ្រង​លើ​នាយកដ្ឋាន​បច្ចេកវិជ្ជាព័ត៌មាន និង​នាយកដ្ឋាន​សន្ដិសុខ​ព័ត៌មានវិទ្យា ។ លោក​​ទទួល​ខុស​ត្រូវ​​ដោយ​ផ្ទាល់ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។


ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៤០   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ២០.២៣៩   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៣.១៩៧
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប