តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ព័ត៌មាន​អំពី​ធនាគារ  »  ហេតុការណ៍ និង​តួលេខ  »  សេចក្តី​សង្ខេប

សេចក្តី​សង្ខេប

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ដែល​បាន​បង្កើត​ឡើង តាម​ប្រព័ន្ធ​ច្បាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ អេស៊ីលីដា បាន​ចាប់​បដិសន្ឋិ​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​មាន​ទិស​ដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្តល់​ឥណទាន ។

នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០០០ ធនាគារ អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ។ នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ធនាគារ អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ធ្វើឱ្យ​ធនាគារ អេស៊ីលីដា មាន​លទ្ធភាព​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​នូវ​សេវា​ធនាគារ​បាន​ទូទៅ និង​ទូលំ​ទូលាយ​ថែម​ទៀត ហើយ​ក៏​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវ​ការ​មក​ជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជាធនាគារ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ការ​ផ្តល់​ចំណាត់​ថ្នាក់​ដោយ​ស្ថាប័ន​ផ្តល់​ចំណាត់​ថ្នាក់​ធនាគារ​អន្តរជាតិ គឺ Standard & Poor's ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​ពាន​រង្វាន់​ជា​ស្ថាប័ន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ឆ្នាំ២០១៤ (World Economic Forum Global Growth Companies 2014) និង​បាន​ចូល​ជា​សមាជិក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទិញ​សេវា​ធានា​រ៉ាប់រង​ពី​ក្រុមហ៊ុន Jardine Lloyd Thompson Asia ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​ជាង​គេ​បង្អស់​របស់​ចក្រភព​អង់គ្លេស និង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វតតេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ការ​រួម​ចំណែក​ភាគហ៊ុន​ចំនួន ៥១% ដោយ​ភាគទុនិក​កម្ពុជា រួម​ជា​មួយ​បុគ្គលិក​ធនាគារ​ក្នុង​នោះ​ផង​ដែរ ហើយ​ចំណែក​ដែល​នៅ​សល់ ៤៩% ទៀត​កាន់​កាប់​ដោយ ៖ Sumitomo Mitsui Banking Corporation (១៨,២៥%), COFIBRED (១២,២៥%), ORIX Corporation (១២,២៥%), និង​មូលនិធិ​វិនិយោគ​បី​គ្រប់គ្រង​ដោយ Triodos Investment Management គឺ Triodos Sustainable Finance Foundation, Triodos Fair Share Fund, និង Triodos Microfinance Fund (៦,២៥%) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៥ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ប្រូភើធី អិលធីឌី, និង​អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ។

នៅ​ចុងខែមីនា ឆ្នាំ២០១៨ ធនាគារអេស៊ីលីដា បាន​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​រហូត​ដល់ ២៦១​សាខា គ្រប​ដណ្តប់​គ្រប់​ខេត្ត-​រាជធានី ។

បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា មាន​បម្រើ​សេវា​ដូចជា ៖ សេវា​ធនាគារ​អេឡិចត្រូនិក, សេវា​ឥណទាន, សេវា​បញ្ញើ-សន្សំ, សេវា​ផ្ទេរ​ប្រាក់​ក្នុង​និង​ក្រៅ​ប្រទេស, សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម, សេវា​ចាត់ចែង​សាច់​ប្រាក់, សេវា​ប្តូរ​ប្រាក់ រួម​ទាំង​សេវា​ធនាគារ​ជា​ច្រើន​ប្រភេទ​ទៀត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១២៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨០៨   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២០.៧៩៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប