តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ព័ត៌មាន​អំពី​ធនាគារ  »  ហេតុការណ៍ និង​តួលេខ  »  ភាគទុនិក

ភាគទុនិក

យោង​តាម​អាជ្ញាប័ណ្ណ​លេខ ០១/BIS ដែល​ចេញ​ផ្សាយ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ និង​យោង​តាម​ការ​អនុម័ត​លេខ​០៥២ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០០៤ ដោយ​ក្រសួង​ពាណិជ្ជកម្ម ធនាគារ​បាន​បង្កើន​ដើម​ទុន​ជា​ហ៊ុន​ចុះ​បញ្ជី​សរុប​របស់​ខ្លួន​ពី ៤លាន​ដុល្លារ​អាមេរិក ទៅ ១៣លាន​ដុល្លារ​អាមេរិក ដែល​តំណាងឱ្យ ១៣លាន​ហ៊ុន​ធម្មតា ដែល​ហ៊ុន​នីមួយៗ​មាន​តម្លៃ ១​ដុល្លារ​អាមេរិក (២០០២ ៖ ១០​ដុល្លារ​អាមេរិក) ។

ការបង្កើន​ដើមទុន ចាប់​ពីឆ្នាំ២០០០
ល.រ កាលបរិច្ឆេទ ដើមទុន
ខែតុលា ឆ្នាំ២០០០ ៤.០០០.០០០ ដុល្លារ​អាមេរិក
ខែធ្នូ ឆ្នាំ២០០៣ ១៣.០០០.០០០ ដុល្លារ​អាមេរិក
ខែតុលា ឆ្នាំ២០០៦ ៣០.០០០.០០០ ដុល្លារ​អាមេរិក
ខែធ្នូ ឆ្នាំ២០០៧ ៥០.០០០.០០០ ដុល្លារ​អាមេរិក
ខែវិច្ឆិកា ឆ្នាំ២០០៨ ៦០.០០០.០០០ ដុល្លារ​អាមេរិក
ខែមិថុនា ឆ្នាំ២០០៩ ៦៨.១៥០.០០០ ដុល្លារ​អាមេរិក
ខែមិថុនា ឆ្នាំ២០១១ ៧៨.៣៧២.៥០០ ដុល្លារ​អាមេរិក
ខែធ្នូ ឆ្នាំ២០១១ ៨៨.៣៧២.៥០០ ដុល្លារ​អាមេរិក
១០ ខែឧសភា ឆ្នាំ២០១២ ១១៣.១៦៩.៥៦០ ដុល្លារ​អាមេរិក
១០ ខែឧសភា ឆ្នាំ២០១៣ ១៨៥.៦៧១.៨៥៧ ដុល្លារ​អាមេរិក
១១ ខែមិថុនា ឆ្នាំ២០១៤ ២២៥.៥៣៥.៦០៥ ដុល្លារ​អាមេរិក
១២ ខែមិថុនា ឆ្នាំ២០១៥ ២៦៥.៧២៦.០៥០ ដុល្លារ​អាមេរិក
១៣ ខែមិថុនា ឆ្នាំ២០១៦ ៣០៧.៧៦៣.៩១១ ដុល្លារ​អាមេរិក
១៤ ខែសីហា ឆ្នាំ២០១៧ ៣៥៨.៥៤៤.៩៥៦ ដុល្លារ​អាមេរិក
ភាគទុនិក​នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ២០១៧
ភាគទុនិក ភាគរយ​នៃ​កម្ម​សិទ្ធិ មូលធន​ភាគហ៊ុន (ដុល្លារ​អាមេរិក) ចំនួន​ភាគ​ហ៊ុន
អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ២៦,០០០០% ៩៣.២២១.៦៨៩$ ៩៣.២២១.៦៨៩
ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី ២៥,០០០០% ៨៩.៦៣៦.២៤៦$ ៨៩.៦៣៦.២៤៦
Sumitomo Mitsui Banking Corporation ១៨,២៥០០% ៦៥.៤៣៤.៤៥២$ ៦៥.៤៣៤.៤៥២
COFIBRED ១២,២៥០០% ៤៣.៩២១.៧៥៦$ ៤៣.៩២១.៧៥៦
ORIX Corporation ១២,២៥០០% ៤៣.៩២១.៧៥៦$ ៤៣.៩២១.៧៥៦
Triodos Microfinance Fund ២,៥៥០៨% ៩.១៤៥.៨០២$ ៩.១៤៥.៨០២
Triodos Fair Share Fund ២,១៨១៤% ៧.៨២១.២៣១$ ៧.៨២១.២៣១
Triodos Sustainable Finance Foundation ១,៥១៧៨% ៥.៤៤២.០២៤$ ៥.៤៤២.០២៤
សរុប ១០០% ៣៥៨.៥៤៤.៩៥៦$ ៣៥៨.៥៤៤.៩៥៦

ប្រវត្តិ​ខ្លីៗ​អំពី​ភាគទុនិក

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ជា​អ្នក​បន្ត​វេន​ពី អង្គការ អេស៊ីលីដា ដោយ​អនុ​លោម​តាម​អនុ​ក្រឹត្យ​លេខ: ៤៧៦ អនក្រ-បក ចុះ​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០១៣ របស់​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ស្តី​ពី​បរធន​បាល​កិច្ច​ហិរញ្ញវត្ថុ និង​ប្រកាស​លេខ: ១០៤១ សហវ-ប្រក ចុះ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការ​គ្រប់​គ្រង និង​ការ​ត្រួត​ពិនិត្យ​បរធន​បាល​កិច្ច​ហិរញ្ញវត្ថុ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ បាន​ទទួល​វិញ្ញា​បន​បត្រ​ចុះ​បញ្ជី​បរធន​បាល​កិច្ច​ហិរញ្ញវត្ថុ លេខៈ ២៦៩ សហវ.អឧហ ចុះ​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​ការិយាល័យ​ចុះ​បញ្ជី​នៅ​អគារ​លេខ​៦១ មហាវិថី​ព្រះ​មុនីវង្ស សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ មាន​គោល​បំណង និង​តួនាទី ដូច​ខាង​ក្រោម ៖

  • បង្កើត​នូវ​កាលា​នុវត្តភាព​ការងារ និង​ផ្តល់​ប្រភព​ចំណូល ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។
  • ជួយ​លើក​ស្ទួយ និង​ជួយ​គ្រាំទ្រ​ដល់​ការ​រីក​ចម្រើន នៃ​វិទ្យាសាស្ត្រ​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច រួម​មាន វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ផ្តោត​សំខាន់​ទៅ​លើ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ។
  • លើក​ស្ទួយ​កាលា​នុវត្តភាព​សេដ្ឋកិច្ច និង​អប់រំ​ដល់​យុវជន និង​ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប ។
  • ចូល​រួម​ចំណែក​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​កម្ម​ហិរញ្ញវត្ថុ តាម​រយៈ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក ។

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ជា​ភាគទុនិក​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​បង្កើត​ឡើង អនុលោម​តាម​ច្បាប់​នៃ​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មាន​គោល​ដៅ​លើក​ទឹក​ចិត្ត​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​គោល​បំណង ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម និង​រក្សា​នូវ​សញ្ជាតិ​ជា​ក្រុមហ៊ុន​ខ្មែរ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ត្រូវ​បន្ត​អនុវត្ត​ដោយ​ផ្ទាល់ និង​ដាច់​ដោយ​ឡែក​នូវ​គោល​បំណង​មិន​រក​ប្រាក់​ចំណេញ ដូច​បាន​រៀប​រាប់​ខាង​លើ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ធ្វើ​សកម្មភាព​ជា​ប្រយោជន៍​ដល់​ជន​ទូទៅ និង​មិន​អនុវត្ត​គោល​បំណង​ចម្បង ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ឯកជន​ផ្ទាល់​ខ្លួន​ឡើយ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ មិន​មែន​ជា​ស្ថាប័ន​នយោបាយ និង​មិន​ចំណុះ​ឱ្យ​គណៈ​បក្ស​នយោបាយ​ណា​មួយ​ឡើយ ។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ អាច​ប្រើ​ប្រាស់​មធ្យោបាយ​ហិរញ្ញវត្ថុ ដូច​បាន​កំណត់​ក្នុង​អនុស្សរណៈ និង​លក្ខន្តិកៈ នេះ​តែ​ប៉ុណ្ណោះ ។ គ្មាន​បុគ្គល​ណា​មួយ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​តម្លៃការ​ខ្ពស់​ដោយ​វិសមាមាត្រ ឬ​ទទួល​បាន​ពី​ការ​ចំណាយ ដែល​ផ្ទុយ​ទៅ​នឹង​គោល​បំណង​នៃ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ឡើយ ។

ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី (ASA, Plc.)

សមាគម​បុគ្គលិក​អេស៊ីលីដា (ASA, Plc.) បាន​បង្កើត​ឡើង​ក្នុង​លក្ខណៈ​ជា​ក្រុមហ៊ុន​កាន់​កាប់​ភាគហ៊ុន​មួយ និង​ជា​យន្តការ​មួយ​ដែល​បុគ្គលិក​អាច​ចូល​រួម​នៅ​ក្នុង​​ការ​រីកចម្រើន​រយៈ​ពេល​វែង និង​ការ​បង្កើន​តម្លៃ​ភាគហ៊ុន​នៅ​ក្នុង​ធនាគារ​អេស៊ីលីដា តាម​រយៈ​ការ​ធ្វើ​ជា​ម្ចាស់​ផលប្រយោជន៍​នៅ​ក្នុង​ភាគហ៊ុន​របស់​ធនាគារ និង​ដើម្បី​ចូល​រួម​ក្នុង​សកម្មភាព​ផ្សេង​ទៀត​ដែល​មាន​សារៈ​សំខាន់ និង​មាន​ហេតុ​ផល​សមរម្យ, ការវិនិច្ឆ័យ​នៃ​ក្រុម​ប្រឹក្សា​ភិបាល និង​គណៈ​គ្រប់គ្រង​ប្រតិបត្តិ, និង​ការ​សម្រេច​គោល​បំណង​ខាង​មុខ​នេះ ។

Sumitomo Mitsui Banking Corporation (SMBC)

SMBC គឺជា​ធនាគារ​ជប៉ុន​ធំ​មួយ​ដែល​ប្រតិបត្តិការ​ទូទាំង​ពិភពលោក និង​មានទ្រព្យសកម្ម​ចំនួន ១៤៨.៣៩៦,៦ ពាន់​លាន​យេន អនុបាត​ដើមទុន​ថ្នាក់ទី​១ គឺ ១៤,០២%, ព្រមទាំង​ទទួលបាន​ចំណាត់ថ្នាក់ A (ពីS&P's) និង A1 (ពីMoody's) គិតត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៦ ។ តាមរយៈ​សាខា​ក្នុងស្រុក​ចំនួន ៤៤០ (មិនរាប់បញ្ជូល​អនុសាខា និង​ភ្នាក់ងារ) ក្នុង​ប្រទេស​ជប៉ុន និង​មានសាខា​ក្រៅប្រទេស​ចំនួន ៧៣ (រាប់បញ្ចូល​ទាំងបុត្រសម្ព័ន្ធ អនុសាខា និងការិយាល័យ​តំណាង) នៅ​ទូទាំង​ពិភពលោក ។ SMBC ផ្តល់​សេវាកម្ម​យ៉ាងសម្បូរបែប​មាន​ដូចជា​ប្រាក់បញ្ញើ, សាជីវកម្ម​ហិរញ្ញវត្ថុ, ការវិនិយោគមូលបត្រ, ផ្ទេរប្រាក់, ប្តូរប្រាក់, សេវាអាជ្ញាប័ណ្ណ​បំណុល​សាជីវកម្ម និង​សេវាកម្ម​ប្រអប់​បញ្ញើ​សុវត្ថិភាព, ធានា​ទិញ​មូលបត្រ​ហិរញ្ញវត្ថុ​នាពេល​អនាគត និង​សេវា Investment Trust Sales ។

"ដើម្បី​ក្លាយជា​ស្ថាប័ន​ផ្តោត​លើ​តំបន់​អាស៊ី​យ៉ាងពិតប្រាកដ" ដែល​នេះ​ជា​ទិសដៅ​មួយ​ក្នុងចំណោម​ទិសដៅ​ទាំងអស់​នៃ​ទស្សនៈ​ចម្បងៗ​របស់​ SMBC សម្រាប់​ទសវត្សរ៍​បន្ទាប់ ។ SMBC បានវិនិយោគ​ធនធាន​របស់ខ្លួន​យ៉ាងសកម្ម​ក្នុងប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី ដែលមាន​សក្តានុពល​រីកចម្រើន​ខ្លាំង ។ ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ទទួលបាន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​សមាហ័រណកម្ម​បានល្អប្រសើរ SMBC បាន​ផ្តល់​អ្នកជំនាញជាន់ខ្ពស់​មកបម្រើការ​ជាទីប្រឹក្សា​នៅក្នុង​ផ្នែក​សាជីវកម្ម​អន្តរជាតិ​របស់​ធនាគារ អេស៊ីលីដា ចាប់តាំងពី​ឆ្នាំ​២០១៣ មកម្លេះ ។

ក្រុមហ៊ុន​មេ​របស់ SMBC គឺ Sumitomo Mitsui Financial Group, Inc. (SMFG) បាន​ចុះបញ្ជី​នៅ​ផ្សារភាគហ៊ុន​តូក្យូ, Nagoya និង New York និង​មាន​មូលធន​ប្រហែល ៥៥ពាន់លាន​ដុល្លារអាមេរិក គិតត្រឹម​ដំណាច់​ខែ​មករា ឆ្នាំ​២០១៧ ។ សម្រាប់​ព័ត៌មាន​បន្ថែម អំពី SMBC សូម​ទស្សនា​វេបសាយ​របស់ SMBC ៖ www.smfg.co.jp/english ។

COFIBRED — Compagnie Financière de la BRED (BRED's financial company)

COFIBRED គឺជា​បុត្រស​ម្ព័ន្ធ​ពេញលេញ​របស់ BRED BanquePopulaire ។ ដោយសារ​សកម្មភាព BRED អភិវឌ្ឍន៍​ខ្លាំង​លើឆាកអន្តរជាតិ នៅ​ឆ្នាំ​២០០៨ ក៏​សម្រេចឱ្យ​មានការ​រៀបចំ​បុត្រសម្ព័ន្ធ និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់​សិ្ថតនៅ​ក្នុង​ស្ថាប័ន​តែ​មួយ ដោយមាន​ឈ្មោះថា Cofibred ។ ភាគហ៊ុន​របស់ Cofibred បានមកពី​បុត្រសម្ព័ន្ធ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ចំនួន​ជាង ៤៥ ដែលមាន​ទឹកប្រាក់​សរុប​ប្រហែល ១ពាន់​លានអឺរ៉ូ ក្នុង​វិស័យ​ធនាគារ ធានារ៉ាប់រង អ៊ីខុមមើស និង​/ឬ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ (ប្រាក់ចំណេញ​សុទ្ធ​ឆ្នាំ​២០១៦ មាន​ចំនួន ១៣,២លានអឺរ៉ូ) ។ បុត្រសម្ព័ន្ធ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងនេះ​ស្ថិតនៅ​ក្នុង​ទ្វីប​ចំនួន​៥ ទូទាំង​ពិភពលោក ។

ORIX Corporation

ក្រុមហ៊ុន ORIX (TSE: 8591; NYSE: IX) ជា​ក្រុមហ៊ុន​កាលានុវត្ត, វិនិយោគ​ចម្រុះ, ការ​បង្កើត​ថ្មី​ទូទាំង​ពិភព​លោក ដែល​បង្ហាញ​ឱ្យ​ឃើញ​កំណត់​ត្រា​នៃ​ការ​ទទួល​បាន​ប្រាក់​ចំណេញ ។ ORIX បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៦៤ ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផលបត្រ​ចម្រុះ សេវា​ហិរញ្ញវត្ថុ និង​ការ​វិនិយោគ​ផ្សេងៗ ។ សកម្មភាព​អាជីវកម្ម​ក្នុង​វិស័យ​ជា​ច្រើន​របស់​ក្រុមហ៊ុន Orix មាន​ដូច​ជា ៖ ថាមពល មូល​ធន​ឯកជន ហេដ្ឋា​រចនា​សម្ព័ន្ធ រថយន្ត នាវា​និង​យន្តហោះ អចលន​ទ្រព្យ និង​សេវា​កម្ម​ហិរញ្ញវត្ថុ​លក់​រាយ​ផ្សេងៗ​ទៀត ។ ក្រុម​ហ៊ុន Orix បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ទូទាំង​ពិភព​លោក ដោយ​បង្កើត​ទីតាំង​ជា​ច្រើន​នៅ​ក្នុង ៣៧ ប្រទេស និង​តំបន់​ផ្សេងៗ​នៅ​ទូទាំង​ពិភព​លោក ។ តាម​រយៈ​សកម្មភាព​អាជីវកម្ម​ទាំង​នេះ ធើ្វ​ឱ្យ​ក្រុមហ៊ុន Orix បាន​ប្តេជ្ញា​ធ្វើ​ជា​ក្រុមហ៊ុន​សម្រាប់​ប្រជាជន និង​ចីរភាព​បរិស្ថាន ។ ចំពោះ​ព័ត៌មាន​លំអិត សូម​ទស្សនា​វេបសាយ​របស់ ORIX: www.orix.co.jp/grp/en/ ។

Triodos Sustainable Finance Foundation, Triodos Fair Share Fund និង Triodos Microfinance Fund

Triodos Sustainable Finance Foundation (បង្កើត​ឡើង​ពី Triodos-Doen Foundation), Triodos Fair Share Fund និង Triodos Microfinance Fund គឺជា​មូលនិធិ​វិនិយោគ​បី គ្រប់គ្រង​ដោយ Triodos Investment Management ។ Triodos Investment Management គឺជា​បុត្រសម្ព័ន្ធ​ពេញលេញ និង​កាន់កាប់​ភាគហ៊ុន​ចំនួន ១០០% ដោយ​ធនាគារ Triodos ដែល​ជាធនាគារ​មួយ​មាន​និរន្តរភាព​ឈានមុខគេ​នៅលើ​ពិភពលោក ។ មូលនិធិនេះ​ផ្តោត​ការយក​ចិត្តទុកដាក់​ទៅលើ​ការផ្តល់​សេវាហិរញ្ញវត្ថុ​ជូន​ប្រជាជន និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែលមាន​ចំណូលទាប​នៅ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍ ដើម្បី​រួមចំណែក​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​រួម​មួយ​ប្រកបដោយ​និរន្តរភាព ។

Triodos Microfinance Fund

Triodos Microfinance Fund បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ២០០៩ និង​ជាមូលនិធិ​បើកដោយ​មាន​ភាគហ៊ុន របស់​អ្នកវិនិយោគ អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន និង​អតិថិជន​ធនាគារ​ឯកជន​នៅពាសពេញ​ទ្វីបអឺរ៉ុប ។ សកម្មភាព​ចម្បង​របស់​មូលនិធិ​នេះ ផ្តោតលើ​ការបង្កើត​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដែលមាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ ។ នៅ​ចុងឆ្នាំ​២០១៦ ទ្រព្យសកម្ម​សរុប​របស់​មូលនិធិ​នេះ មាន​ចំនួន ៣៥៧លានអឺរ៉ូ ។

Triodos Fair Share Fund

Triodos Fair Share Fund បានបង្កើត​ឡើង​នា​ឆ្នាំ​២០០២ ក្នុងប្រទេស​ហុល្លង់ដ៍ គឺជា​មូលនិធិ​ដំបូងគេ​បង្អស់ និង​ដ៏កម្រ​​នៅក្នុង​ពិភពលោក ដែល​ផ្តល់ឱកាស​ដល់សាធារណជន​ទូទៅ​ក្នុងការ​វិនិយោគ​ក្នុង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ។ នៅ​ចុងឆ្នាំ​២០១៦ ទ្រព្យសកម្ម​សរុប​របស់​មូលនិធិ​នេះ​មាន​ចំនួន ៣២៥លានអឺរ៉ូ ។

Triodos Sustainable Finance Foundation

Triodos Sustainable Finance Foundation មានគំនិត​ផ្តួចផ្តើម​ផ្តល់​ហិរញ្ញវត្ថុ​ដែល​ជួយ​ពន្លឿន​ស្ថិរភាព​នៃ​ការអភិវឌ្ឍ​ទូទាំង​ពិភពលោក ដោយ​ផ្តោតលើ​សេវាហិរញ្ញវត្ថុ​គ្រប់ប្រភេទ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២៧៤   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៩៧៨   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៨៦៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប