» ព័ត៌មាន » ប្រតិទិនឈប់សម្រាកនៅព្រះរាជាណាចក្រកម្ពុជា
ប្រតិទិនឈប់សម្រាកនៅព្រះរាជាណាចក្រកម្ពុជា
ប្រតិទិនឈប់សម្រាកសម្រាប់ឆ្នាំ២០១៨ | |
---|---|
០១ មករា | ទិវាចូលឆ្នាំសកល |
០៧ មករា | ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ |
៣១ មករា | ពិធីបុណ្យមាឃបូជា |
០៨ មីនា | ទិវានារីអន្តរជាតិ |
១៤-១៥-១៦ មេសា | ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរិទ្ធស័ក |
២៩ មេសា | ពិធីបុណ្យវិសាខបូជា |
០១ ឧសភា | ទិវាពលកម្មអន្តរជាតិ |
០៣ ឧសភា | ព្រះរាជពិធីច្រត់ព្រះនង្គ័ល |
១៣-១៤-១៥ ឧសភា | ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
០១ មិថុនា | ទិវាកុមារអន្តរជាតិ |
១៨ មិថុនា | ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ |
២៤ កញ្ញា | ទិវាប្រកាសរដ្ឋធម្មនុញ្ញ |
០៨-០៩-១០ តុលា | ពិធីបុណ្យភ្ជុំបិណ្ឌ |
១៥ តុលា | ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" |
២៣ តុលា | ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស |
២៩ តុលា | ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
០៩ វិច្ឆិកា | ពិធីបុណ្យឯករាជ្យជាតិ |
២១-២២-២៣ វិច្ឆិកា | ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក |
១០ ធ្នូ | ទិវាសិទ្ធិមនុស្សអន្តរជាតិ |
សំគាល់ ៖
- ប្រតិទិនឈប់សម្រាកខាងលើ គឺយោងប្រកាសលេខ ៤៩៣ ក.ប/ប្រ.ក.អ.ធ.ក រាជធានីភ្នំពេញ ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ គ.ស ២០១៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការឈប់សម្រាកបុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០១៨ ។
- ចំពោះថ្ងៃឈប់សម្រាកបុណ្យទាំងឡាយណា ដែលត្រូវបានឈប់សម្រាកត្រូវចំលើ ថ្ងៃអាទិត្យ នោះ កម្មករនិយោជិតនឹងត្រូវបានឈប់សម្រាកមួយថ្ងៃបន្តទៀត ។