តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​មូលប្បទានប័ណ្ណ

សេវា​មូលប្បទានប័ណ្ណ

មូលប្បទានប័ណ្ណ គឺ​ជា​ប្រភេទ​នៃ​ឧបករណ៍​ទូទាត់​មួយ ដែល​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ចេញឱ្យ​អតិថិជន​ណា​មួយ ដើម្បី​ដក​សាច់​ប្រាក់​ក្នុង​ចំនួន​ជាក់​លាក់​មួយ ពី​គណនី​របស់​ធនាគារ​ដែល​មាន​នៅ​ធនាគារ​អន្តរការី ឬ​ធនាគារ​ផ្សេង នៅ​ឯ​ក្រៅ​ប្រទេស ។ ជា​ទូទៅ​សេវា​មូលប្បទានប័ណ្ណ ត្រូវ​បាន​គេ​ប្រើ​ជា​ឧបករណ៍​សុវត្ថិភាព​មួយ ដើម្បី​ទូទាត់​នៅ​ក្រៅ​ប្រទេស ។

លក្ខណៈ​ពិសេស

  • មូលប្បទានប័ណ្ណ ដែល​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី អាច​ផាត់​ទាត់​នៅ​ក្រៅ​ប្រទេស​បាន ។ អតិថិជន​អាច​ដក​ជា​សាច់ប្រាក់​សុទ្ធ ឬ​ដាក់​ចូល​ក្នុង​គណនី​របស់​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​បាន
  • ធនាគារ​អេស៊ីលីដា ភីអិលស៊ី អាច​ចេញមូលប្បទានប័ណ្ណ ជូន​អតិថិជន​ណា​ម្នាក់​បាន ឱ្យ​តែ​គាត់​អាច​មាន​សាច់ប្រាក់​គ្រប់​គ្រាន់ (សាច់ប្រាក់​សុទ្ធ ឬ​សមតុល្យ​គណនី)
  • មូលប្បទានប័ណ្ណ ដែល​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​សុពលភាព​ប្រើ​ប្រាស់​រហូត​ដល់ ១៨០​ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចេញ
  • ធនាគារ​អេស៊ីលីដា ភីអិលស៊ី អនុញ្ញាតឱ្យ​អតិថិជន​ស្នើ​សុំ​កែប្រែ ឬ​ធ្វើ​មោឃភាព​នូវ​មូលប្បទានប័ណ្ណ របស់​ខ្លួន​បាន ឱ្យ​តែ​អតិថិជន​បាន​ស្នើ​សុំ ឬ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ មក​ធនាគារ​បាន​មុន​ពេល​ផាត់​ទាត់
  • ប្រសិន​បើមូលប្បទានប័ណ្ណ បាន​ខូច​ខាត ឬ​បាត់​បង់​មុន​ពេល​ផាត់​ទាត់ អតិថិជន​ត្រូវ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​មក​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​បន្ទាន់​ស្តី​ពី​ករណី​នេះ ដើម្បី​សុំឱ្យ​ធនាគារ​ទប់​ស្កាត់ ឬ​ធ្វើ​មោឃភាព ឬ​សម្រាប់​ធ្វើ​ជា​ឯកសារ​យោង ដើម្បី​ស្នើ​សុំ​មូលប្បទានប័ណ្ណ ថ្មី​មួយ​ទៀត​ពី​ធនាគារ ។

សារប្រយោជន៍

  • កាត់​បន្ថយ​បាន​នូវ​ហានីភ័យ ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន​សាច់​ប្រាក់​ទៅ​ក្រៅ​ប្រទេស
  • ទទួល​បាន​នូវ​សេវា ឬ​មធ្យោបាយ​ដ៏​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ទូទាត់
  • ឱកាស​ក្នុង​ការ​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ផ្សេងៗ​ទៀត​របស់​ធនាគារ ។

កម្រៃ​សេវា

ប្រាក់ ចំនួន​សាច់ប្រាក់ ថ្លៃ​សេវា ការ​ធ្វើ​មោឃភាព ការ​កែប្រែ
ដុល្លារ​អាមេរិក តិច​ជាង ១.០០០​ដុល្លារ​អាមេរិក ១០​ដុល្លារ​អាមេរិក ២៥​ដុល្លារ​អាមេរិក ២៥​ដុល្លារ​អាមេរិក
ចាប់​ពី ១.០០០​ដុល្លារ​អាមេរិក​ឡើង ០,២០% + ថ្លៃ​ប្រព្រឹត្តិកម្ម ២០​ដុល្លារ​អាមេរិក ២៥​ដុល្លារ​អាមេរិក ២៥​ដុល្លារ​អាមេរិក
ដុល្លារ​អូស្ត្រាលី តិច​ជាង ៥.០០០​ដុល្លារ​អូស្ត្រាលី សមមូល​នឹង ១០​ដុល្លារ​អាមេរិក សមមូល​នឹង ១០​ដុល្លារ​អាមេរិក សមមូល​នឹង ១០​ដុល្លារ​អាមេរិក + ថ្លៃ​សេវា
ចាប់​ពី ៥.០០០​ដុល្លារ​អូស្ត្រាលី​ឡើង 0,២០% នៃ​ចំនួន​សាច់ប្រាក់​គិត​ជា​ដុល្លារ​អាមេរិក + ថ្លៃ​ប្រព្រឹត្តិកម្ម ២០​ដុល្លារ​អាមេរិក សមមូល​នឹង ២៥​ដុល្លារ​អាមេរិក សមមូល​នឹង ២៥​ដុល្លារ​អាមេរិក + ថ្លៃ​សេវា

ថ្លៃ​សេវា​ខាង​លើ សម្រាប់​អតិថិជន​ដាក់​ពាក្យ​ស្នើ​សុំ​មូលប្បទានប័ណ្ណ នៅសាខា​ក្នុង​និង​ជុំវិញ​រាជធានី​ភ្នំពេញ ចំណែក​សាខា​ផ្សេង​ពី​នេះ ត្រូវ​បូក​បន្ថែម​ថ្លៃ​ដឹកជញ្ជូន ៥ដុល្លារ​អាមេរិក ឬ​សមមូល​ជា​ប្រាក់​ផ្សេង ។

សំគាល់ ៖

  • សូម​ចុច​ទីនេះ សម្រាប់​ទម្រង់​ប្រើប្រាស់​ជាមួយ​សេវា​មូលប្បទានប័ណ្ណ ។
  • កម្រៃ​សេវា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២៧៦   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៦២១   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៨៦៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប