តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​សម្រួល​គណនី​អតិថិជន

សេវា​សម្រួល​គណនី​អតិថិជន

តើ​បច្ចុប្បន្ន​ក្រុមហ៊ុន-អង្គការ-ស្ថាប័ន​របស់​លោក​អ្នក​កំពុង​ប្រតិបត្តិការ​ជាមួយ​នឹង​សាខា​ជា​ច្រើន ឬ​ក៏​កំពុង​តែ​ពិចារណា​បើក​សាខា​ថ្មី នៅ​ក្នុង​ខេត្ត-​រាជធានី​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ? លោក​អ្នក​ប្រហែល​ជា​ចង់ឱ្យ​សាខា​ទាំង​នោះ​បើក​គណនី​ផ្ទាល់​ខ្លួន ដោយ​មាន​សមតុល្យ​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ដើម្បី​ធានា​ដល់​ប្រតិបត្តិការ​ផ្សេងៗ ។ ហើយ​លោក​អ្នក​ក៏​ប្រហែល​ជា​ចង់ឱ្យ​សមតុល្យ​ដែល​លើស​នៃ​សមតុល្យ​របស់​គណនី​ទាំង​នោះ ផ្ទេរ​ដោយ​ស្វ័យប្រវត្តិ​ទៅ​ក្នុង​គណនី​ធំ​ណា​មួយ នៅ​រាល់​ចុង​បញ្ចប់​នៃ​ការិយបរិច្ឆេទ​មួយ​មែន​ឬ​ទេ ?

ប្រសិន​បើ​ពិត​មែន សេវា​សម្រួល​គណនី​អតិថិជន អាច​បំពេញ​តម្រូវ​ការ​របស់​លោក​អ្នក​បាន​ឥឡូវ​នេះ ។ វា​អាច​ផ្ទេរ​សមតុល្យ​ទៅ​តាម​កម្រិត​ណា​មួយ​ពី​គណនី​រង​ទៅ​ក្នុង​គណនី​ធំ​មួយ​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​តាម​តម្រូវ​ការ​របស់​លោក​អ្នក ។ វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​សេវា​ប្រមូល​សាច់​ប្រាក់​ដែរ ។

សារប្រយោជន៍

  • កាត់​បន្ថយ​ហានិភ័យ ចំណាយ​លើ​ការ​ធ្វើ​ដំណើរ និង ដឹក​នាំ​សាច់​ប្រាក់​សុទ្ធ​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ
  • ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន ដោយ​ប្រមូល​ផ្តុំ​ក្នុង​គណនី​តែ​មួយ
  • ចំណេញ​ពេល​វេលា​ក្នុង​ការ​ប្រកប​របរ​អាជីវកម្ម

កម្រៃ​សេវា

  • ថ្លៃ​រៀប​ចំ ៖ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣​អឺរ៉ូ ៣​ដុល្លារ​អូស្ត្រាលី ៣​ដុល្លារ​កាណាដា ៣ផោន ៣០០​យ៉េន​ជប៉ុន ៦០.០០០​ដុង​វៀតណាម ឬ ២៤.០០០​ឡាវ​គីប
  • ថ្លៃ​សេវា​ក្នុង ១ប្រតិបត្តិការ ៖ ១.០០០រៀល ០,២៥ដុល្លារអាមេរិក ១០បាត ០,២៥​អឺរ៉ូ ០,២៥​ដុល្លារ​អូស្ត្រាលី ០,២៥ដុល្លារ​កាណាដា ០,២៥ផោន ២៥​យ៉េន​ជប៉ុន ៥.០០០​ដុង​វៀតណាម ឬ ២.០០០​ឡាវ​គីប បូក​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក ប្រសិន​បើ​មាន
  • ថ្លៃ​កែ​ប្រែ ឬ​មោឃភាព ៖ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣​អឺរ៉ូ ៣​ដុល្លារ​អូស្ត្រាលី ៣​ដុល្លារ​កាណាដា ៣ផោន ៣០០​យ៉េន​ជប៉ុន ៦០.០០០​ដុង​វៀតណាម ឬ ២៤.០០០​ឡាវ​គីប

សំគាល់ ៖

  • សូម​ចុច​ទីនេះ សម្រាប់​ទម្រង់​ប្រើប្រាស់​ជាមួយ​សេវា​សម្រួល​គណនី​អតិថិជន ។
  • កម្រៃ​សេវា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១០៩   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៧១៤   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២០.៧៩៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប