តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​មូលប្បទានបត្រ​សាច់​ប្រាក់

សេវា​មូលប្បទានបត្រ​សាច់​ប្រាក់

មូលប្បទានបត្រ​សាច់ប្រាក់ គឺ​ជា​មូលប្បទានបត្រ​ដែល​ចេញ​ដោយ​ធនាគារ​ទៅឱ្យ​អតិថិជន​ដើម្បី​ទូទាត់​ជាមួយ​ភាគី​ទី​បី​ផ្សេង​ទៀត ឬ​ដាក់​ប្រាក់​បញ្ញើ​ទុក​នៅ​ធនាគារ​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក ។ ធនាគារ​ក៏​អាច​ប្រើ​មូលប្បទានបត្រ​សាច់ប្រាក់​សម្រាប់ទូទាត់​លើ​ការ​ចំណាយ​ប្រតិបត្តិការ​ផ្សេងៗ​របស់​ធនាគារ​ផងដែរ ។

លោក​អ្នក​មិន​ចាំបាច់​កាន់​សាច់ប្រាក់​សុទ្ធ​ដែល​មាន​ចំនួន​ច្រើន​នៅ​ពេល​ដែល​លោក​អ្នក​ចង់​ទិញ​ផលិតផល ឬ​ក៏​ធ្វើ​ការ​ចំណាយ​ទៅ​លើ​វិក្កយបត្រ​នោះ​ទេ យើងខ្ញុំ​ផ្តល់​ជូន​នូវ​មធ្យោបាយ​ដ៏​មាន​សុវត្ថិភាព និង​ងាយ​ស្រួល​សម្រាប់​លោក​អ្នក តាមរយៈ​សេវា​មូលប្បទានបត្រ​សាច់ប្រាក់ ។

ការ​ចេញ​ផ្សាយ​មូលប្បទានបត្រ​សាច់ប្រាក់

មូលប្បទានបត្រ​សាច់ប្រាក់​ត្រូវ​បាន​ចេញឱ្យ​អតិថិជន​អ្នក​ស្នើ​សុំ​ទិញ ដែល​មាន​ឬ​គ្មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា ៖

  • ទាក់ទង​មក​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​បំពេញ​ទម្រង់​ស្នើសុំ​ទិញ​មូលប្បទានបត្រ​សាច់ប្រាក់
  • ប្រសិនបើ​លោក​អ្នក​គ្មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា សូម​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លងដែន ឬ​ប័ណ្ណ​ផ្សេង​ទៀត​ដែល​មាន​សុពលភាព​ប្រើប្រាស់ ។

កម្រៃសេវា

  • ថ្លៃ​សេវា​លើ​ការ​ចេញ​ផ្សាយ​មូលប្បទានបត្រ​សាច់ប្រាក់​ក្នុង​មួយ​សន្លឹក ៤០.០០០រៀល ១០ដុល្លារអាមេរិក ៤០០បាត ១០​អឺរ៉ូ ១០​ដុល្លារ​អូស្ត្រាលី ១០​ដុល្លារ​កាណាដា ១០ផោន ១.០០០​យ៉េន​ជប៉ុន ២០០.០០០​ដុង​វៀតណាម ឬ ៨០.០០០​ឡាវ​គីប ពេល​អតិថិជន​ស្នើសុំ​ទិញ
  • គិត​កម្រៃ​សេវា​ដូច​ជា​ការ​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​ចំពោះ​អតិថិជន​ស្នើសុំ​ទិញ ដែល​យក​មូលប្បទានបត្រ​សាច់ប្រាក់​ទៅ​​ដាក់​ចូល​គណនី​របស់​គាត់ ឬ​ដក​ប្រាក់នៅ​ធនាគារ​អេស៊ីលីដា​គ្រប់​សាខា​ខេត្ត-​រាជធានី
  • មិន​គិត​កម្រៃ​សេវា (ការ​ចេញ​ផ្សាយ​មូលប្បទានបត្រ​សាច់ប្រាក់ និង​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក) សម្រាប់​អតិថិជន​អ្នក​ផ្គត់ផ្គង់​របស់​ធនាគារ​អេស៊ីលីដា ។

សំគាល់ ៖

  • សូម​ចុច​ទីនេះ សម្រាប់​ទម្រង់​ប្រើប្រាស់​ជាមួយ​សេវា​មូលប្បទានបត្រ​សាច់​ប្រាក់ ។
  • កម្រៃ​សេវា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១១៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៧១៩   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២០.៧៩៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប