តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​ប្រមូល​សាច់​ប្រាក់

សេវា​ប្រមូល​សាច់​ប្រាក់

សេវា​ប្រមូល​សាច់​ប្រាក់ (Distributor Collection)

ជា​ញឹកញាប់​ណាស់​ដែល​អ្នក​ចែកចាយ​មិន​លក់​ផលិតផល ឬ​សេវា​របស់​ខ្លួន​ដោយ​ផ្ទាល់​ទេ ។ ក្នុង​នាម​ជា​អ្នក​ចែកចាយ​ម្នាក់​លោក​អ្នក​ប្រហែល​ជា​ត្រូវ​ការ​សាខា​អ្នក​លក់​ដុំ អ្នក​លក់​រាយ​ច្រើន ធ្វើ​ជា​ទី​តាំង​ចែក​ចាយ​ផលិតផល​ឬ​សេវា​របស់​លោក​អ្នក​ដល់​ដៃ​អតិថិជន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ធនាគារ​ទទួល​ទូទាត់​ថ្លៃ​ទំនិញ​ពី​ភ្នាក់ងារ​ចែកចាយ​ទាំង​ឡាយ​របស់​អតិថិជន ចូល​ទៅ​ក្នុង​គណនី​របស់​អតិថិជន​ដែល​មាន​នៅ​តាម​សាខា​ខេត្ត-​រាជធានី​នានា ។

ការ​គិត​ថ្លៃ​សេវា​ផ្អែក​តាម​អត្រា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​របស់​ធនាគារ ករណី​មាន​ការ​ផ្ទេរ​ពី​គណនី​រង​ណា​មួយ​ទៅ​គណនីធំ ។

សេវា​ប្រមូល​សាច់​ប្រាក់ (Cash Collection)

សេវា​ប្រមូល​សាច់​ប្រាក់ (Cash Collection) គឺ​ជា​សេវា​មួយ​ប្រភេទ ដែល​ធនាគារ អេស៊ីលីដា ផ្តល់​ជូនអតិថិជន​ជា​ក្រុមហ៊ុន​ធំៗ​ដូច​ជា ៖ ក្រុមហ៊ុន​ទូរស័ព្ទ​ក្នុង​ស្រុក ក្រុមហ៊ុន​ពាណិជ្ជកម្ម ក្រុមហ៊ុន​អគ្គិសនី ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត ស្ថាប័ន​រដ្ឋ​ទទួល​បន្ទុក​ប្រមូល​ពន្ធ​អាករ​ជា​ដើម ។

ធនាគារ​ទទួល​ប្រមូល​ប្រាក់​ពី​អ្នក​ទិញ ឬ​ប្រើ​ប្រាស់​សេវា​របស់ក្រុមហ៊ុន​ទាំង​នោះ ដោយ​ពុំ​ចាំ​បាច់​យក​ប្រាក់​ទៅ​បង់​នៅ​ក្រុមហ៊ុន​ដោយ​ផ្ទាល់​ឡើយ ។

ការ​គិត​ថ្លៃ​សេវា​អាស្រ័យ​លើ​ការ​ចរចា​រវាង​ក្រុមហ៊ុន និង ធនាគារ អេស៊ីលីដា ។

អត្ថ​ប្រយោជន៍

  • កាត់​បន្ថយ​ហានីភ័យ​ក្នុង​ការ​ទូទាត់​ដោយ​ប្រើប្រាស់​សាច់​ប្រាក់
  • កាត់​បន្ថយ​ទាំង​ការ​ចំណាយ​ពេល​វេលា និង​ថវិកា​ក្នុង​ការ​ប្រមូល​ថ្លៃ​សេវា
  • មាន​សុវត្ថិភាព​ក្នុង​ការ​គ្រប់​គ្រង​សាច់​ប្រាក់​នៅ​ធនាគារ
  • មាន​ឱកាស​ក្នុង​ការ​ប្រើ​ប្រាស់​សេវា​ផ្សេងៗ​របស់​ធនាគារ ។ល។

សំគាល់ ៖ សូម​ចុច​ទីនេះ សម្រាប់​ទម្រង់​ប្រើប្រាស់​ជាមួយ​សេវា​ប្រមូល​សាច់​ប្រាក់ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៦២   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៣.៦០០   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៣៩១
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប