តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​អចលន​ទ្រព្យ

សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​អចលន​ទ្រព្យ

សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​អចលន​ទ្រព្យ បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​អតិថិជន និង​សាធារណជន​ទូទៅ ក្នុង​ការ​បង់​ពន្ធ​លើ​អចលន​ទ្រព្យ (ដូច​ជា ដី ផ្ទះ អគារ ឬ​សំណង់​ផ្សេងៗ​ដែល​សង់​ភ្ជាប់​នឹង​ដី) តាម​រយៈ​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ទូទាំង​ប្រទេស ។

មធ្យោបាយ​ក្នុង​ការ​បង់​ពន្ធ​លើ​អចលនទ្រព្យ

  1. សូម​អញ្ជើញ​មក​កាន់​សាខា​របស់​ធនាគារ​អេស៊ីលីដា ដែល​ស្ថិត​នៅ​ជិត​លោក​អ្នក
  2. បំពេញ​ពាក្យ​ស្នើ​សុំ​ប្រើ​ប្រាស់​សេវា​ប្រមូល​ប្រាក់​បង់ពន្ធ ដោយ​ភ្ជាប់​ជា​មួយ​នូវ ៖
    • លិខិត​ប្រកាស​ពន្ធ​ឆ្នាំ​ថ្មី (ករណី លំនៅ​ដ្ឋាន​មាន​ការ​កែលម្អ) ឬ
    • លិខិត​ប្រកាស​ពន្ធ ឬ​បង្កាន់​ដៃ​បង់​ពន្ធ​ឆ្នាំ​មុន (ករណី លំនៅ​ដ្ឋាន​មិន​មាន​ការ​កែលម្អ)
  3. អាច​បង់​ជា​សាច់​ប្រាក់ ឬ​កាត់​ចេញ​ពី​គណនី​គ្រប់​ចំនួន​តាម​តម្លៃ​ពន្ធ​ដែល​ត្រូវ​បង់ ។ ធនាគារ​អេស៊ីលីដា មិន​កំណត់​ចំនួន​ទឹក​ប្រាក់ និង​ចំនួន​ប្រតិបត្តិការ​ទេ ។
  4. សូម​ចុច​ទីនេះ សម្រាប់​តារាង​គណនី​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ធនាគារ​អេស៊ីលីដា ។

ប្រភេទ​ប្រាក់

ធនាគារ​អេស៊ីលីដា​ទទួល​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​អចលន​ទ្រព្យ​ជា "ប្រាក់​រៀល" ។ ករណី​លោក​អ្នក​បង់​សាច់​ប្រាក់ ឬ​កាត់​ចេញ​ពី​គណនី​ជា​ប្រាក់​ផ្សេងៗ ត្រូវ​ឆ្លង​កាត់​ការ​ប្តូរ​ប្រាក់ទៅ​ជា​ប្រាក់​រៀល តាម​អត្រា​ប្តូរ​ប្រាក់​ជា​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា ។

ថ្លៃ​សេវា

មិន​គិត​ថ្លៃ​សេវា សម្រាប់​ការ​បង់​ជា​សាច់​ប្រាក់ ឬ​កាត់​ចេញ​ពី​គណនី​តាម​សាខា​ធនាគារ​អេស៊ីលីដា ដែល​ស្ថិត​នៅ​ក្នុង​ដែនដី​រដ្ឋបាល​រាជធានី ឬ​ខេត្ត​តែ​មួយ ។

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១០៥   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៦៦៦   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២០.៧៩៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប