តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​ទិញ​មូលប្បទានបត្រ​ទេសចរណ៍

សេវា​ទិញ​មូលប្បទានបត្រ​ទេសចរណ៍

មូលប្បទានបត្រ​ទេសចរណ៍ ជា​មូលប្បទានបត្រ​ដែល​មាន​បោះពុម្ព​ចំនួន​ទឹក​ប្រាក់​ស្រាប់ និង​មាន​តួនាទី​ដូច​ជា​សាច់​ប្រាក់​សុទ្ធ​ដែរ ប៉ុន្តែ​វា​អាច​ទទួល​អត្ថប្រយោជន៍​មួយ​រយ​ភាគរយ ទោះ​បី​ជា​វា​ត្រូវ​ខូច​ខាត ឬ​​បាត់បង់​ក៏​ដោយ ។ វា​ជា​វិធីសាស្ត្រ​មួយ​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ការ​ប្រើ​ប្រាស់​សាច់​​ប្រាក់​ពេល​ធ្វើ​ដំណើរ ។ មូលប្បទានបត្រ​ទេសចរណ៍ មាន​សុពលភាព​ប្រើប្រាស់​ដោយ​គ្មាន​កាលបរិច្ឆេទ​កំណត់ អតិថិជន​អាច​ស្វែងរក​ទិញ​មូលប្បទានបត្រ​ទេសចរណ៍​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ ឬ​ធនាគារ​ណា​មួយ​​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​កំពុង​រស់​នៅ និង​អាច​ទូទាត់ ឬ​បើក​ជា​សាច់​ប្រាក់​សុទ្ធ​បាន​នៅ​តាម​តំបន់​ផ្សេងៗ នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ពាសពេញ​ពិភពលោក ។

ប្រភេទ​រូបិយប័ណ្ណ​

ធនាគារ អេស៊ីលីដា ទទួល​ទូទាត់​មូលប្បទានបត្រ​ទេសចរណ៍​ ជាមួយ​នឹង​ប្រាក់​អឺរ៉ូ និង​ដុល្លារ​អូស្ត្រាលី ។

យើង​ខ្ញុំ​ផ្អាក​ទទួល​យក​មូលប្បទានបត្រ​ទេសចរណ៍ American Express ជា​រូបិយប័ណ្ណ​ដុល្លារ​អូស្រ្តាលី ។

កម្រៃ​សេវា

ពិពណ៌នា អឺរ៉ូ ដុល្លារ​អូស្ត្រាលី
សម្រាប់​ឯកត្តជន 2%, អប្បបរមា EUR5 2%, អប្បបរមា AUD7
សម្រាប់​ភាគី​ទី​បី 2%, អប្បបរមា EUR2 2%, អប្បបរមា AUD5
បញ្ជូន​មូលប្បទានបត្រ​ត្រឡប់​មក​វិញ​ក្នុង​១​ឯកតា EUR55 ឬ​សមមូល​ជា USD AUD50 ឬ​សមមូល​ជា USD

ការ​ថែរក្សា​សុវត្ថិភាព​នៃ​មូលប្បទានបត្រ​ទេសចរណ៍

  • មូលប្បទានបត្រ​ទេសចរណ៍ គឺ​តម្រូវឱ្យ​អ្នក​ទិញ​ចុះ​ហត្ថលេខា​ភ្លាម និងឱ្យ​បាន​ច្បាស់លាស់ (គ្មាន​ការ​កោស​លុប) ម្តង​នៅ​លើ​មូលប្បទានបត្រ​មួយ​សន្លឹកៗ នៅ​ពេល​ទិញ​មូលប្បទានបត្រ​ទេសចរណ៍​ដើម្បី​បញ្ជាក់​ពី​កម្មសិទ្ធិ ហើយ​ត្រូវ​ចុះ​ហត្ថលេខា​ម្តង​ទៀត​ពេល​ប្រើប្រាស់​ក្នុង​ការ​ទូទាត់ ឬ​ដក​ជា​សាច់ប្រាក់ (នៅ​ចំពោះ​មុខ​ភ្នាក់ងារ​បើក​ប្រាក់) ។
  • កិច្ច​ព្រម​ព្រៀង​ទិញ​មូលប្បទានបត្រ​ទេសចរណ៍​ច្បាប់​ចម្លង ត្រូវ​តែ​រក្សា​ទុក​តាម​ខ្លួន​ពេល​ធ្វើ​ដំណើរ ហើយ​ត្រូវ​តែ​រក្សា​ទុក​ដាច់​ដោយ​ឡែក​ពី​មូលប្បទានបត្រ​ទេសចរណ៍ ។
  • អ្នក​ទិញ​ត្រូវ​កត់​លេខ​ស៊េរី​របស់​មូលប្បទានបត្រ​ទុក ដើម្បី​ជា​សំអាង​នៅ​ពេល​បាត់​បង់​ដោយ​ប្រការ​ណា​មួយ ។
  • និង​ត្រូវ​រក្សា​មូលប្បទានបត្រ​នេះឱ្យ​បាន​ល្អ គឺឱ្យ​ដូច​ជា​ការ​រក្សា​ទុក​នូវ​សាច់ប្រាក់​របស់​ខ្លួន​ផង​ដែរ ។

សំគាល់ ៖

  • កម្រៃ​សេវា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
  • សេវា​នេះ​មាន​បម្រើ​ជូន​រៀង​រាល់​ថ្ងៃ​ធ្វើការ ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ និង​ព្រឹក​ថ្ងៃ​សៅរ៍ (ម៉ោង ៧:៣០នាទី ដល់ ១១:៣០នាទី) ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៥៩   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ២០.៣០៩   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៣.១៩៧
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប