តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ឥណទាន  »  សេវា​កម្រិត​បន្ទាត់​ឥណទាន

សេវា​កម្រិត​បន្ទាត់​ឥណទាន

លោក​អ្នក​ប្រហែល​ជា​មាន​តម្រូវ​ការ​នូវ​សាច់​ប្រាក់​ជា​បន្ទាន់​មួយ​ចំនួន​សម្រាប់​មុខ​ជំនួញ​របស់​លោក​អ្នក នៅ​ថ្ងៃ​ណា​មួយ​នា​ពេល​ខាង​មុខ ប៉ុន្តែ​ឧបសគ្គ​មួយ​ចំនួន​អាច​រារាំង​លោក​អ្នក​ពី​​ការ​ទទួល​ឥណទានឱ្យ​បាន​ទាន់​ពេល​វេលា សម្រាប់​តម្រូវ​ការ​មុខ​ជំនួញ​របស់​លោក​អ្នក ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់​ជូន​លោក​អ្នក​នូវ​មធ្យោបាយ​ដើម្បី​ទទួល​បាន​ឥណទាន​យ៉ាង​ឆាប់​រហ័ស​នេះ តាម​រយៈ​សេវា​កម្រិត​បន្ទាត់​ឥណទាន ។

សេវា​កម្រិត​បន្ទាត់​ឥណទាន គឺ​ជា​ចំនួនទឹក​ប្រាក់​អតិបរមា​ដែល​ធនាគារ​សន្យា​ថា​នឹងឱ្យ​លោក​អ្នក​ខ្ចី ដោយ​ផ្អែក​ទៅ​លើ​លទ្ធភាព​ដែល​អាច​ទទួល​ឥណទាន​បាន​របស់​លោក​អ្នក ។ កម្រិត​បន្ទាត់​ឥណទាន​មិន​ទាន់​បាន​ក្លាយ​ជា​ឥណទាន​ទេ នៅពេល​លោក​អ្នក​មិនទាន់​បាន​ដក​ប្រាក់​ប្រើប្រាស់ ។

ប្រភេទប្រាក់

ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់​កម្រិត​បន្ទាត់​ឥណទាន​ជូន​លោក​អ្នក​ជា ប្រាក់​រៀល ប្រាក់​បាត និងប្រាក់​ដុល្លារ​អាមេរិក តាម​តម្រូវការ ។

សារប្រយោជន៍

  • ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ឥណទាន និង​សេវាកម្ម​ផ្សេងៗ​ទៀត​របស់​ធនាគារ
  • មាន​ប្រភពទុន​ប្រើប្រាស់​ទៅ​តាម​តម្រូវ​ការ
  • កាត់​បន្ថយ​បាន​នូវ​ចំណាយ​ការប្រាក់ ដោយការ​ប្រាក់​ត្រូវ​បាន​ចំណាយ​តែ​ទៅលើ​សមតុល្យ​ឥណទាន ដែល​បាន​ប្រើប្រាស់​តែ​ប៉ុណ្ណោះ
  • បង្កើន​ការជឿជាក់​រវាង​អ្នក​ទិញ និង​អ្នក​លក់
  • ទទួល​បាន​ឱកាស​ច្រើន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម
  • ជួយ​សម្រួល​ដល់​លំហូរ​សាច់ប្រាក់ ។

លក្ខណៈ​ពិសេស

  • ជា​ការ​សន្យា​ផ្តល់​ហិរញ្ញប្បទាន ដោយ​ផ្អែក​លើ​លំហូរ​សាច់​ប្រាក់ និង​ទ្រព្យ​ធានា
  • ធនាគារ​មិន​គិត​ការ​ប្រាក់​ទេ នៅ​ពេល​ដែល​កម្រិត​បន្ទាត់​ឥណទាន​មិន​ទាន់​ត្រូវ​បាន​ដក​ប្រើ​ប្រាស់
  • អាច​ប្រើ​ប្រាស់​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ទៅ​តាម​គោលបំណង​ផ្សេងៗ
  • អាច​បន្ត​កម្រិត​បន្ទាត់​ឥណទាន​ទៅ​ឆ្នាំ​បន្ទាប់ (ចំពោះ​កម្រិត​បន្ទាត់​ឥណទាន​ដែល​មាន​រយៈពេល ២ឆ្នាំ) អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​នៃ​មុខ​ជំនួញ​របស់​អតិថិជន
  • អាច​ប្រើ​ប្រាស់​សេវា​ឥណទាន​ពាណិជ្ជកម្ម​ច្រើន​ប្រភេទ​ក្នុង​ពេល​តែ​មួយ ក្នុង​ក្របខណ្ឌ​នៃ​កម្រិត​បន្ទាត់​ឥណទាន​ដែល​បាន​អនុម័ត
  • ក្នុង​ករណី​ចាំបាច់​ដែល​កម្រិត​ឥណទាន​មិន​ត្រូវ​បាន​ប្រើប្រាស់ ទៅតាម​គោល​បំណង​ដែល​បាន​ស្នើសុំ​ពីដំបូង កម្រិត​បន្ទាត់​ឥណទាន​អាច​ត្រូវ​បាន​អនុញ្ញាតឱ្យ​បង្វែរ​ប្រើ​ប្រាស់​ក្នុង​រង្វង់​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម តាម​សំណើ​របស់​អតិថិជន ។

សំគាល់ ៖

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៦៤   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ២០.២៧៨   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៣.១៩៧
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប