តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ឥណទាន  »  ឥណទានកែលម្អលំនៅឋាន

ឥណទានកែលម្អលំនៅឋាន

ធនាគារ​អេស៊ីលីដា សូម​ណែនាំជូន​នូវផលិតផល ឥណទាន​កែលម្អ​លំនៅឋាន​ សម្រាប់​​លោកអ្នក​ប្រើប្រាស់​ក្នុង​គោល​បំណង​​កែ​លម្អ​លំនៅ​ឋាន​ផ្ទាល់ខ្លួនឱ្យ​បាន​ស្រស់ស្អាត​ ប្រកបដោយ​សុខមាលភាព និង​សុភមង្គល​ក្នុង​គ្រួសារ ។

អត្ថប្រយោជន៍

  • ទទួល​បាន​ឥណទាន​រយៈពេល​វែង និង​អត្រា​ការប្រាក់​សមរម្យ
  • មាន​លំនៅ​ឋាន​​ល្អ​​ស្អាត ដើម្បី​រស់នៅ​ប្រកប​ដោយ​សុខមាលភាព គ្រួសារ​មាន​សុភមង្គល

ប្រភេទប្រាក់ និង​រយៈពេល​ឥណទាន

  • ឥណទានកែលម្អលំនៅឋាន​ ផ្តល់​ជូន​អតិថិជន​ជា​ប្រាក់​ដុល្លារ​អាមេរិក ឬ​ប្រាក់​រៀល
  • រយៈពេល​ខ្ចី​រហូត​ដល់ ៦​ឆ្នាំ ដោយ​មិន​ត្រូវ​លើស​ពី​អាយុ​ចូល​និវត្តន៍ ឬ​​អាយុ ៦០​ឆ្នាំ​ឡើយ (នៅ​ពេល​​​ដល់​កាលាវសាន​នៃ​រយៈពេល​ខ្ចី​ប្រាក់)

ទំហំ​ឥណទាន

  • ទំហំ​ឥណទាន​រហូត​ដល់ ៦៧% នៃ​ប្រាក់​ចំណូល​សុទ្ធ​ដែល​នៅ​សល់ ឬ ៥០% នៃ​ប្រាក់​បៀវត្សរ៍​សុទ្ធ ប៉ុន្តែ​មិន​ត្រូវ​លើស​ពី ៨០% នៃ​តម្លៃ​ប៉ាន់​ប្រមាណ​ងាយ​លក់​នៃ​ទ្រព្យ​សម្បត្តិ​ដែល​ដាក់​ធានាទេ
  • ធនាគារ​អេស៊ីលីដា ផ្តល់​ឥណទានកែលម្អលំនៅឋាន​រហូត​ដល់ ៦០០.០០០.០០០រៀល ឬ ១៥០.០០០​ដុល្លារអាមេរិក​

អត្រា​ការប្រាក់

ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​នូវ​អត្រា​ការប្រាក់​ថេរ​សម្រាប់​រយៈពេល​៦ឆ្នាំ ជា​មួយ​អត្រា​សមរម្យ ។

លក្ខណសម្បត្តិ​អតិថិជន​ដែល​អាច​ទទួល​ឥណទានកែលម្អលំនៅឋាន

  • ជន​កម្ពុជា​គ្រប់​រូប​ដែល​ជា​ពលរដ្ឋ​សកម្ម ឬ​ជា​នីតិជន
  • មាន​មុខរបរ ប្រាក់​បៀវត្សរ៍ ឬ​ប្រភព​ចំណូល​ដែល​មាន​និរន្តរភាព និង​មាន​លទ្ធភាព​អាច​សង​បំណុល​បាន
  • មាន​ប្រវត្តិ កេរ្តិ៍​ឈ្មោះ អត្តចរិត​ល្អ
  • មាន​ទីលំនៅ​អចិន្ត្រៃយ៍ ដោយ​មាន​ការ​បញ្ជាក់​ដឹង​ឮ​ពី​អាជ្ញាធរ​ក្នុង​តំបន់ដែលលោកអ្នករស់​នៅ
  • ធានា​ផ្តល់​ព័ត៌មាន​ត្រឹម​ត្រូវ ច្បាស់​លាស់ គ្រប់​គ្រាន់ និង​ទាន់​ពេល​វេលា​ជូន​ធនាគារ
  • គេហដ្ឋាន​ដែល​កែ​លម្អ ត្រូវ​ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​ធនាគារ
  • មិន​មាន​បំណង​ផ្លាស់ប្តូរ​ទី​លំនៅ​ទៅ​ក្រៅ​ពី​តំបន់​ប្រតិបត្តិការ​របស់​សាខា​ធនាគារ​អេស៊ីលីដា ដែល​លោកអ្នក​បាន​ខ្ចី​ឥណទាន​រហូត​ដល់​ពេល​សង​ចប់​រួចរាល់ ។

សំគាល់ ៖

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៣១   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨៦៨   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២០.៧៩៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប