តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ឥណទាន  »  ឥណទាន​គេហដ្ឋាន

ឥណទាន​គេហដ្ឋាន

ឥណទាន​គេហដ្ឋាន គឺ​ជា​ប្រភេទ​ផលិតផល​ឥណទាន​មាន​រយៈពេល​វែង របស់​ធនាគារ​អេស៊ីលីដា ដែល​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជូន​សាធារណជន​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់​គ្រាន់ សម្រាប់​ទិញ​គេហដ្ឋាន​ដែល​កំពុង​តែ​សាង​សង់ ឬ​សាង​សង់​រួច ធ្វើ​ជា​កម្មសិទ្ធ​ផ្ទាល់​ខ្លួន ឬ​ក៏​សម្រាប់​យក​ទៅ​សាងសង់​គេហដ្ឋាន​លើ​ដី​កម្មសិទ្ធិ​ដែល​មាន​ស្រាប់ ។

ប្រភេទប្រាក់ ទំហំ​ឥណទាន និង​រយៈពេល​ឥណទាន

  • ឥណទាន​គេហដ្ឋាន ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​ជា​ប្រាក់​ដុល្លារ​អាមេរិក
  • ធនាគារ​អេស៊ីលីដា អាច​ផ្តល់​ឥណទាន​គេហដ្ឋាន​ជូន​អតិថិជន​រហូត​ដល់​ទំហំ ៣០០.០០០​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​ត្រូវ​លើស​ពី ៧០​ភាគរយ នៃ​តម្លៃ​សរុប​របស់​គេហដ្ឋាន​ដែល​ត្រូវ​ទិញ ឬ​សាងសង់​គេហដ្ឋាន​លើ​ដី​កម្មសិទ្ធិ​ដែល​មាន​ស្រាប់​នោះ​ឡើយ
  • រយៈពេល​ខ្ចី​អតិបរមា ១៥​ឆ្នាំ ចំពោះ ៖
    • អតិថិជន​ជា​កម្មករ​និយោជិត​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​សាធារណៈ និង​ទី​ភ្នាក់ងារ​ជាតិ-អន្តរជាតិ ដោយ​មិន​ត្រូវ​លើស​ពី​អាយុ​ចូល​និវត្តន៍​ឡើយ
    • អតិថិជន​ផ្សេង​ទៀត ត្រូវ​មាន​កាយសម្បទា​រឹងមាំ និង​មាន​អាយុ​ចាប់​ពី​ពេល​ទទួល​ប្រាក់​កម្ចី​រហូត​ដល់​កាលាវសាន​នៃ​រយៈពេល​ខ្ចី​ប្រាក់ មិន​ត្រូវ​លើស​ពី​អាយុ ៦០​ឆ្នាំ​ឡើយ ។

អត្រា​ការប្រាក់

ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​នូវ​អត្រា​ការប្រាក់​ថេរ​សម្រាប់​រយៈពេល​១០ឆ្នាំ ជា​មួយ​អត្រា​សមរម្យ ។

លក្ខណសម្បត្តិ​អតិថិជន​ដែល​អាច​ទទួល​ឥណទាន​គេហដ្ឋាន

  • ជន​កម្ពុជា​គ្រប់​រូប​ដែល​ជា​ពលរដ្ឋ​សកម្ម ឬ​ជា​នីតិជន
  • មាន​មុខរបរ ប្រាក់​បៀវត្សរ៍ ឬ​ប្រភព​ចំណូល​ដែល​មាន​និរន្តរភាព និង​មាន​លទ្ធភាព​អាច​សង​បំណុល​បាន
  • មាន​ប្រវត្តិ កេរ្តិ៍​ឈ្មោះ អត្តចរិត​ល្អ និង​មាន​ចេតនា​សង​បំណុល
  • មាន​ទីលំនៅ​អចិន្ត្រៃយ៍ ដោយ​មាន​ការ​បញ្ជាក់​ដឹង​ឮ​ពី​អាជ្ញាធរ​ក្នុង​តំបន់​របស់​ខ្លួន​រស់​នៅ
  • ធានា​ផ្តល់​ព័ត៌មាន​ត្រឹម​ត្រូវ ច្បាស់​លាស់ គ្រប់​គ្រាន់ និង​ទាន់​ពេល​វេលា​ជូន​ធនាគារ
  • គេហដ្ឋាន​ដែល​ទិញ ត្រូវ​ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​ធនាគារ ដោយ​មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​តាម​ផ្លូវ​ច្បាប់
  • មិន​មាន​បំណង​ផ្លាស់ប្តូរ​ទី​លំនៅ​ទៅ​ក្រៅ​ពី​តំបន់​ប្រតិបត្តិការ​របស់​សាខា​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ខ្លួន​បាន​ជំពាក់​បំណុល​រហូត​ដល់​ពេល​សង​រួច ។

សំគាល់ ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២៦៦   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៥៨២   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៨៦៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប