តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ឥណទាន  »  ឥណទាន​ជំនួញ​ខ្នាត​តូច​បំផុត

ឥណទាន​ជំនួញ​ខ្នាត​តូច​បំផុត

ដើម្បី​បង្កើន​ប្រាក់​ចំណូល​លោក-អ្នក​អាច​នឹង​ត្រូវ​ការ​ពង្រីក​មុខ​របរ​របស់​លោក​អ្នក ពោល​គឺ​ដាក់​ដើម​ទុន ដើម្បី​រក​ចំណូល​បន្ថែម ។ ដើម្បី​ពង្រីក​ដើម​ទុន​មុខ​ជំនួញ លោក​អ្នក​មិន​ត្រឹម​តែ​ត្រូវ​ការ​នូវ​ចំណូល​ថេរ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប្រាក់​ចំណេញ​ដ៏​ច្រើន​សម្រាប់​ស្ថិរភាព​យូរ​អង្វែង និង​សម្រាប់​ការ​រីក​ចម្រើន​ទៅ​អនាគត​ទៀត​ផង ។ សូម​ជឿជាក់​លើ ធនាគារ អេស៊ីលីដា ទុក​ជា​ដៃ​គូ​ដ៏​ល្អ​ក្នុង​ការ​ជួយ​ផ្តល់​ដើម​ទុន​ដល់​លោក​អ្នក ។

ឥណទាន​ខ្នាត​តូច​បំផុត​របស់​ធនាគារ អេស៊ីលីដា អាច​ស្នើ​សុំ​ជា​លក្ខណៈ​ទោល ឬ​ក្រុម ។

ប្រភេទប្រាក់ ទំហំ​ឥណទាន និង រយៈពេល​ខ្ចី

ឥណទាន​ទោល

  • ប្រភេទ​ជា​ប្រាក់​រៀល ប្រាក់បាត និង​ប្រាក់​ដុល្លារ​អាមេរិក
  • រយៈ​ពេល​ខ្ចី អតិបរមា ១២ខែ ចំពោះ​ឥណទាន​ដែល​មាន​ទំហំ ៖
    • រហូត​ដល់ ១៤.០០០.០០០​រៀល
    • រហូត​ដល់ ១៤០.០០០​បាត
    • រហូត​ដល់ ៣.៥០០​ដុល្លារ

ឥណទាន​ក្រុម

  • សមាជិក​ក្រុម ពី ២នាក់ ទៅ ១០នាក់
  • ប្រភេទ​ជា​ប្រាក់​រៀល និង​ប្រាក់​បាត
  • រយៈ​ពេល​ខ្ចី អតិបរមា ១៨ខែ សម្រាប់​ឥណទាន​ដែល​មាន​ទំហំ ៖
    • រហូត​ដល់ ៥.០០០.០០០​រៀល សម្រាប់​សមាជិក​ម្នាក់ៗ
    • រហូត​ដល់ ៥០.០០០​បាត សម្រាប់​សមាជិក​ម្នាក់ៗ

អត្រា​ការ​ប្រាក់

ធនាគារ​អេស៊ីលីដា គិត​ការ​ប្រាក់​លើ​ប្រាក់​ដើម​ដែលនៅ​សល់​តែ​ប៉ុណ្ណោះ ជា​មួយ​អត្រា​ការ​ប្រាក់​សមរម្យ ។

លក្ខខណ្ឌតម្រូវ

  • ជានីតិជន (មាន​អាយុ​ចាប់​ពី ១៨ឆ្នាំ​ឡើង​ទៅ)
  • មាន​ទី​លំនៅ​អចិន្ត្រៃយ៍​ពិត​ប្រាកដ
  • មាន​មុខ​របរ​ស្របច្បាប់​ច្បាស់​លាស់
  • មាន​ឆន្ទៈ​សង​ត្រឡប់​វិញ​ទៅ​ធនាគារ​អេស៊ីលីដា
  • មាន​ទុន​ផ្ទាល់​ខ្លួន​លើ​មុខ​របរ យ៉ាង​ហោច​ណាស់ ២០%
  • ភ្នាក់​ងារ​របស់​យើង​ខ្ញុំ​នឹង​ជួយ​បំពេញ​ទម្រង់​ខ្ចី​ប្រាក់ ដែល​អាច​រក​បាន​ដោយ​ឥត​គិត​ថ្លៃ នៅ​ធនាគារ​អេស៊ីលីដា

សំគាល់ ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២៦៥   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៤.០៣៩   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៨៦៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប