តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ឥណទាន  »  ឥណទាន​ម៉ូតូ

ឥណទាន​ម៉ូតូ

ឥណទាន​ម៉ូតូ​របស់​ធនាគារ​អេស៊ីលីដា បង្កើត​ឡើង​ដើម្បី​បង្ក​ភាពងាយស្រួល​ជូន​លោកអ្នក អាច​ខ្ចី​ប្រាក់​ទិញ​ម៉ូតូ​ប្រើប្រាស់​ក្នុង​ក្រុមគ្រួសារ ឬ​ប្រកប​មុខរបរ​ផ្សេងៗ​តាម​បំណង​ប្រាថ្នា ។

អត្ថប្រយោជន៍

  • ទទួល​បាន​ម៉ូតូ​តាមបំណង​ប្រាថ្នា​លោក​អ្នក
  • ផ្ទេរ​ការចំណាយដុល​នៃថ្លៃ​ទិញ​ម៉ូតូ ទៅជា​ការចំណាយ​ប្រចាំខែ តាមរយៈ​ការសងរំលស់​មក​ធនាគារ​អេស៊ីលីដា
  • បង្កើន​សុខុមាលភាព​ដល់​គ្រួសារ និង​សង្គម

លក្ខណៈ​នៃ​ឥណទាន​ម៉ូតូ

  • ឥណទាន​ម៉ូតូ ផ្តល់​ជូន​លោក​អ្នក​ជា​ប្រាក់​ដុល្លារ​អាមេរិក
  • លោកអ្នក​ត្រូវ​ប្រើប្រាស់​ឥណទាន​នេះ សម្រាប់​ទិញ​ម៉ូតូ​ថ្មី ឬ​ម៉ូតូ​ដែល​ប្រើ​ហើយ​គ្រប់​ប្រភេទ ពី​អ្នក​ផ្គត់ផ្គង់​ម៉ូតូ​ដែល​មាន​លក្ខណៈ​ស្រប​ច្បាប់
  • លោកអ្នក​អាច​ទទួល​បាន​ឥណទាន​រហូតដល់ ១០.០០០ដុល្លារ​អាមេរិក និង​មិន​ត្រូវ​លើស​ពី ៨០% នៃ​តម្លៃ​ម៉ូតូ​ដែល​ត្រូវ​ទិញ (ករណី​ដាក់​ម៉ូតូ​ដែល​ត្រូវ​ទិញ​ជា​ទ្រព្យ​ធានា) និង ១០០% នៃ​តម្លៃ​ម៉ូតូ (ករណី​ដាក់​ដី ឬ​ផ្ទះ​ជា​ទ្រព្យ​ធានា)
  • រយៈពេល​ខ្ចី​អតិបរមា ៥​ឆ្នាំ និង​មិន​ត្រូវ​លើសពី​អាយុ​ចូលនិវត្តន៍ សម្រាប់​អតិថិជន​ជា​កម្មករ​និយោជិត ឬ​មិន​ត្រូវ​លើសពី​អាយុ ៦០​ឆ្នាំ សម្រាប់​អតិថិជន​ទូទៅ

ឯកសារ​តម្រូវ

  • អតិថិជន​ទូទៅ
    • ច្បាប់​ថតចម្លង​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លងដែន ឬឯកសារ​សុពលភាព​ផ្សេងៗ
    • សៀវភៅ​គណនី ឬ​ថតចម្លង​របាយការណ៍​ធនាគារ​រយៈពេល បីខែ​ចុងក្រោយ (បើ​មាន)
    • ច្បាប់​ថតចម្លង​វិក្កយបត្រ​ថ្លៃ​ទឹក-ភ្លើង រយៈពេល បី​ខែ​ចុងក្រោយ (បើ​មាន)
  • កម្មករ​និយោជិត
    • ច្បាប់​ថតចម្លង​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លងដែន ឬឯកសារ​សុពលភាព​ផ្សេងៗ
    • ត្រូវ​មាន​ឯកសារ​បញ្ជាក់​ពី​ការងារ​ដូចជា ច្បាប់​ថត​ចម្លង​កិច្ច​សន្យាការងារ​ជា​ដើម
    • ច្បាប់​ថត​ចម្លង​សក្ខីប័ត្រ​បៀវត្សរ៍​រយៈពេល បី​ខែ​ចុងក្រោយ ឬ​លិខិត​បញ្ជាក់​ពីឋានៈ តួនាទី រយៈពេល​បម្រើការងារ និង​ប្រវត្តិ​ប្រាក់​បៀវត្សរ៍
    • ច្បាប់​ថតចម្លង​វិក្កយបត្រ​ថ្លៃ​ទឹក-ភ្លើង និង​ឯកសារ​ចំណាយ​ក្នុង​គ្រួសារ រយៈពេល បី​ខែ​ចុងក្រោយ
    • ត្រូវ​មាន​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ (បើមាន​មុខរបរ​បន្ថែម)

សំគាល់ ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១១២   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៧.១៣៧   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៨.៨៣៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប