តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ឥណទាន  »  ឥណទាន​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន

ឥណទាន​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន

ឥណទាន​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន នឹង​ធ្វើឱ្យ​ជីវិត​រស់​នៅ​របស់​លោក​អ្នក​កាន់​តែ​ប្រសើរ​ឡើង !

នៅ​ពេល​ដែល​លោក​អ្នក​ចង់ឱ្យ​ជីវិត​ដែល​មាន​សុភមង្គល​របស់​លោក​អ្នក​ប្រសើរ​ជាង​មុន ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ដំណោះស្រាយ​ដ៏​សមរម្យ​មួយ​សម្រាប់​លោក​អ្នក ។ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា ភីអិលស៊ី ផ្តល់​ឥណទាន​នេះ​រហូត​ដល់​ច្រើន​ជាង ៥០.០០០​ដុល្លារ​អាមេរិក សម្រាប់ឱ្យ​លោក​អ្នក​បង្កើន​សុភមង្គល​ក្នុង​គ្រួសារ ដូចជា​ទិញ​គ្រឿង​សម្ភារ ឬ​ឧបករណ៍​ទំនើបៗ ដែល​លោក​អ្នក​ចង់​បាន​ច្រើន​ខែ​មក​ហើយ ឬ​ក៏​គ្រឿង​សង្ហារិម​ចាំបាច់​មួយ​ចំនួន​ទៀត ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​លោក​អ្នក​ចង់​បាន ។

ប្រភេទប្រាក់ ទំហំ​ឥណទាន និង រយៈពេល​ខ្ចី

  • ប្រភេទ​ជា​ប្រាក់​រៀល ប្រាក់​បាត និង​ប្រាក់​ដុល្លារ​អាមេរិក
  • រយៈ​ពេល​ខ្ចី​អតិបរមា
    • ១៨​ខែ សម្រាប់​ឥណទាន​ដែល​មាន​ទំហំ​រហូត​ដល់ ៣.៥០០​ដុល្លារ​អាមេរិក ឬ​សមមូល
    • ៣៦​ខែ សម្រាប់​ឥណទាន​ដែល​មាន​ទំហំ​ធំ​ជាង ៣.៥០០​ដុល្លារ​អាមេរិក រហូត​ដល់ ៥.០០០​ដុល្លារ​អាមេរិក ឬ​សមមូល
    • ៤៨ខែ សម្រាប់​ឥណទាន​ដែល​មាន​ទំហំ​ធំជាង ៥.០០០​ដុល្លារ​អាមេរិក រហូត​ដល់​ក្រោម ១០.០០០ដុល្លារ​អាមេរិក ឬ​សមមូល
    • ៦០ខែ សម្រាប់​ឥណទាន​ដែល​មាន​ទំហំ​ចាប់​ពី ១០.០០០​ដុល្លារ​អាមេរិក រហូត​ដល់ ៣០.០០០​ដុល្លារ​អាមេរិក ឬ​សមមូល
    • ៧២ខែ សម្រាប់​ឥណទាន​ដែល​មាន​ទំហំ​ធំជាង ៣០.០០០​ដុល្លារ​អាមេរិក ឬ​សមមូល

អត្រា​ការ​ប្រាក់

ធនាគារ​អេស៊ីលីដា ភីអិលស៊ី គិត​ការ​ប្រាក់​លើ​ប្រាក់​ដើម​ដែលនៅ​សល់​តែ​ប៉ុណ្ណោះ ជា​មួយ​អត្រា​ការ​ប្រាក់​​សមរម្យ ។

លក្ខខណ្ឌ​តម្រូវ

  • ជា​នីតិជន (មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ)
  • មាន​ទី​លំ​នៅ​អចិន្ត្រៃយ៍​ពិត​ប្រាកដ
  • មាន​មុខ​របរ​ស្រប​ច្បាប់​ច្បាស់​លាស់​ ដែល​ធានា​ដល់​ការ​សង​ត្រឡប់​មក​វិញ​បាន​ទៀង​ទាត់
  • មាន​ទ្រព្យ​សម្បត្តិ​ដាក់​តម្កល់ ដើម្បី​ធានា​ប្រាក់​កម្ចី និង/ឬ មាន​អ្នក​ធានា
  • មាន​សាច់​ប្រាក់​ផ្ទាល់​ខ្លួន​យ៉ាង​ហោច​ណាស់​ពី ១០% ទៅ ២០% នៃ​តម្លៃ​វត្ថុ​សរុប​ដែល​បម្រុង​ទិញ
  • ភ្នាក់ងា​របស់​យើង​ខ្ញុំ​នឹង​ជួយ​បំពេញ​ទម្រង់​ខ្ចី​ប្រាក់ ដែល​អាច​រក​បាន​ដោយ​ឥត​គិត​ថ្លៃ​នៅ​ធនាគារ​អេស៊ីលីដា ។

សំគាល់ ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២៧០   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៤.០២៣   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៨៦៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប