តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ឥណទាន  »  ឥណទាន​និស្សិត

ឥណទាន​និស្សិត

បំណង​ប្រាថ្នា​ឱ្យ​កូន​ស្រី​ប្រុស​ជា​ទីស្រឡាញ់​ទទួល​បាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ អនាគត​ត្រចះត្រចង់ លែង​ជា​ក្តី​បារម្ភ​របស់​លោក​អ្នក​តទៅ​ថ្ងៃ​មុខ...

ឥណទាន​និស្សិត គឺ​ជា​ប្រភេទ​ឥណទាន​ដែល​បង្ក​លក្ខណៈ​ដល់​ឪពុក-ម្តាយ ឬ​អាណាព្យាបាល​របស់​និស្សិត ដែល​ត្រូវ​ការ​សាច់ប្រាក់​សម្រាប់​បង់​ថ្លៃ​សិក្សា​ឱ្យ​កូន ឬ​អ្នក​នៅ​ក្នុង​បន្ទុក​អាណាព្យាបាល​របស់​ខ្លួន បន្ត​ការ​សិក្សា​ទៅ​គ្រឹះស្ថាន​សិក្សា​បណ្តុះ​បណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ឬ​គ្រឹះស្ថាន​ឧត្តមសិក្សា នៅ​ក្នុង​និង​ក្រៅ​ប្រទេស ដែល​មាន​រយៈពេល​សិក្សា​ចាប់​ពី ០២ឆ្នាំ​ឡើង​ទៅ ក្រោយ​ពី​និស្សិត​បាន​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ (Bac II) ។

ប្រភេទ​ឥណ​ទាន​

ឥណ​ទាន​និស្សិត ផ្តល់​ជូន​ពីរ​ប្រភទ ដូច​ខាង​ក្រោម ៖​

  • ប្រភេទ​បើក​ប្រាក់​តែ​មួយ​លើក ៖ ជា​ប្រភេទ​ឥណ​ទាន​ដែល​ផ្តល់​ជូន​តាម​របៀប​បើក​ប្រាក់​តែ​មួយ​លើក សម្រាប់​បង់​ថ្លៃ​សិក្សា​ដោយ​ផ្អែក​តាម​វិក្កយបត្រ ឬ​លិខិត​ស្នាម​ដែល​បញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​គ្រឹះ​ស្ថាន​សិក្សា ។
  • ប្រភេទ​បើក​ប្រាក់​ច្រើ​ន​លើក ៖ ជា​ប្រភេទ​ឥណ​ទាន​ដែល​ផ្តល់​ជូន​តាម​របៀប​បើក​ប្រាក់​ច្រើន​លើក​សម្រាប់​បង់​ថ្លៃ​សិក្សា​ដោយ​ផ្អែក​តាម​វិក្កយបត្រ ឬ​លិខិតស្នាម​ដែលបញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​គ្រឹះស្ថាន​សិក្សា​​តាម​ឆមាស ឬ​ឆ្នាំ ។​

អត្ថ​ប្រយោជន៍​

  • បំពេញ​កង្វះ​ខាត​សាច់​ប្រាក់​ក្នុង​រយៈ​ពេល​សិក្សា ។
  • ផ្ទេរ​ពី​ការ​ចំណាយ​ដុល ទៅ​ជា​ការ​បង្វិល​ប្រាក់​សង​ធនាគារ មួយ​ខែ​ម្តង​និង​ចំណាយ​អស់​ការ​ប្រាក់​តិច ។
  • មាន​ភាព​កក់​ក្តៅ និង​ហ្នឹង​ន៏​ក្នុង​អារម្មណ៍​ចំពោះ​អនាគត​សិក្សា​របស់​កូន ឬ​អ្នក​ស្ថិត​នៅ​ក្នុង​បន្ទុក​អាណា​ព្យា​បាល​របស់​ខ្លួន ។

ប្រភេទ​រូបិយ​ប័ណ្ណ កម្រិត​ឥណទាន និង​រយៈ​ពេល​ខ្ចី​

  • ឥណទាន​និស្សិត ត្រូវ​បាន​ផ្តល់​ជូន​ជា​ប្រាក់​ដុល្លារ​អាមេរិក ។
  • ទំហំ​ឥណទាន​អតិបរមា ៣០.០០០​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​ត្រូវ​លើស​ពី​តម្លៃ​សិក្សា​សរុប ។
  • រយៈ​ពេល​ខ្ចី​អតិបរមា ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ផ្អែក​តាម​រយៈ​ពេល​សរុប​នៃ​ការ​សិក្សា បូក​នឹង​រយៈ​ពេល​មិន​លើស​ពី ១២​ខែ​បន្ថែម ។

លក្ខខណ្ឌ​តម្រូវ​

  • មាន​ទីលំនៅ​អចិន្ត្រៃយ៍​ច្បាស់លាស់ ត្រឹមត្រូវ ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន ។
  • ធានា​ផ្តល់​ឯកសារ​ដែល​បញ្ជាក់​អំពី​ការសិក្សា ពី​គ្រឹះស្ថាន​សិក្សា​បណ្តុះ​បណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ឬ​គ្រឹះស្ថាន​ឧត្តមសិក្សា និង​ព្រឹត្តិប័ត្រ​ពិន្ទុ​សិក្សា​តាម​ការ​តម្រូវ​ទាន់​ពេល​វេលា ។
  • ឪពុក-ម្តាយ ឬ​អាណាព្យាបាល​របស់​និស្សិត ត្រូវ​មាន​មុខរបរ​ដែល​មាន​និរន្តរភាព មាន​ប្រាក់​ចំណេញ និង​មាន​លំហូរ​សាច់ប្រាក់​ទៀងទាត់ ឬ​មាន​ចំណូល​ពី​ប្រាក់​បៀវត្សរ៍ និង​ចំណូល​ផ្សេងៗ ។
  • ផ្តល់​ជូន​មក​យើង​ខ្ញុំ​នូវ​វិក្កយបត្រ ឬ​លិខិត​ស្នាម​ដែល​បញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​គ្រឹះស្ថាន​សិក្សា​នៅ​ពេល​បើក​ប្រាក់​កម្ចី ។
  • មាន​ទ្រព្យ​ដាក់​ធានា​ដែល​មាន​តម្លៃ​គ្រប់គ្រាន់ និង​មាន​ឯកសារ​កម្មសិទ្ធិ​ត្រឹមត្រូវ ។

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទាក់ទង​នាយកដ្ឋាន​សេវា​ឥណទាន ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៧៧   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៣.៥៦៧   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៣៩១
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប