តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​បញ្ញើ-សន្សំ  »  គណនី Corporate Deposit

គណនី Corporate Deposit

ជា​ការ​ពិត​ណាស់​យើង​រាល់​គ្នា​ត្រូវ​ការ​ពេល​ឈប់​សម្រាក ប៉ុន្តែ​ប្រាក់​របស់​យើង​មិន​ត្រូវ​ការ​ឈប់​សម្រាក​ទេ ។ វា​អាច​រក​ចំណូល​បន្ថែម​ទៀត នៅ​ពេល​យើង​កំពុង​ឈប់​សម្រាក ។ ប្រសិន​បើ​លោក​អ្នក​វិនិយោគ​កាន់​តែ​ច្រើន​នៅ​ក្នុង​អាជីវកម្ម ឱកាស​របស់​លោក​អ្នក​កាន់​តែ​ច្រើន​ដែរ ក្នុង​ការ​រក​ប្រាក់​ចំណេញ​ត្រឡប់​មក​វិញ ។ ម្យ៉ាង​វិញ​ទៀត លោក​អ្នក​ក៏​ត្រូវ​ការ​ពេល​មួយ​ចំនួន​ទៀត​ក្នុង​ការ​សិក្សា​នូវ​ឱកាស​ល្អ មុន​នឹង​វិនិយោគ​លើ​មុខ​ជំនួញ​ថ្មី​បន្ថែម​ទៀត ហើយ​ក្នុង​អំឡុង​ពេល​នេះ លោក​អ្នក​ប្រហែល​ជា​ចង់​រក​កន្លែង​ធានា​សុវត្ថិភាព​មួយ​ដើម្បី​ផ្ញើ​ទុន​របស់​លោក​អ្នក មុន​ដល់​ពេល​ចាំ​បាច់​ប្រើប្រាស់​វា ។

ធនាគារ អេស៊ីលីដា មាន​មោទនភាព​សូម​ណែនាំ​ជូន​លោក​អ្នក​ឱ្យ​ស្គាល់​នូវ​គណនី Corporate Deposit ដែល​មាន​អត្រា​ការ​ប្រាក់​សមរម្យ​គួរ​ឱ្យ​ពេញ​ចិត្ត ទោះ​ជា​លោក​អ្នក​ចង់​ដាក់​ប្រាក់​បញ្ញើ​រយៈពេល​ខ្លី​ក៏​ដោយ ។

លក្ខណៈ​ពិសេស

  • រយៈ​ពេល (១, ៣, ៦, និង ១២ខែ)
  • ការប្រាក់​ថេរ​ក្នុង​រយៈពេល​មួយ​ជាក់​លាក់
  • ដក​ប្រាក់​និង​ដាក់​ប្រាក់​បញ្ញើ នៅ​ពេល​ចប់​កិច្ចសន្យា
  • អាច​បន្ត​កិច្ច​សន្យា​បាន​ដោយ​គ្មាន​កាល​កំណត់
  • ពន្ធ​កាត់​ទុក​ទាប
  • Corporate Deposit នីមួយៗ​មិន​អាច​មាន​ទំហំ​លើស​ពី ៥% នៃ​សមតុល្យ​ប្រាក់​បញ្ញើ​សរុប​របស់​ធនាគារ​អេស៊ីលីដា ទាំង​មូល​ឡើយ ហើយ​ក៏​មិន​ត្រូវ​ទាប​ជាង ១០០.០០០​ដុល្លារ​អាមេរិក ឬ​ ៤០០.០០០.០០០​រៀល ឬ ៤.០០០.០០០​បាត ឬ ១០០.០០០អឺរ៉ូ ។ សម្រាប់​ប្រាក់​ដុង ដុល្លារ​អូស្ត្រាលី ដុល្លារ​កាណាដា និង​យ៉េន គឺ​សមមូល​ទៅ​នឹង​គណនី​ជា​ប្រាក់​ដុល្លារ​អាមេរិក
  • អតិថិជន​ម្នាក់​អាច​មាន Corporate Deposit ច្រើន​ជាង​មួយ តែ​សរុប​សាច់​ប្រាក់ មិន​លើស​ពី ២០% នៃ​សមតុល្យ​ប្រាក់​បញ្ញើ​សរុប​របស់​ធនាគារ​អេស៊ីលីដា ទាំង​មូល​ឡើយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២៥៩   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៨១៤   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៨៦៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប