តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​បញ្ញើ-សន្សំ

សេវា​បញ្ញើ-សន្សំ 

វិនិយោគ​សាច់ប្រាក់​របស់​លោកអ្នក​ជា​មួយ​ធនាគារ​អេស៊ីលីដា ជា​ប្រភព​ចំណូល​បន្ថែម ។ ប្រាក់​របស់​លោកអ្នក​មាន​កំណើន​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឱ្យ​លោកអ្នក​សម្រេច​ក្តី​ប្រាថ្នា​និង​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់ ។ លោក​អ្នក​អាច​ជ្រើសរើស​ប្រភេទ​គណនី​សន្សំ​ប្រាក់​នៅ​ធនាគារ​អេស៊ីលីដា បាន​តាម​តម្រូវការ ។

មូលហេតុ​ចម្បង​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ធនាគារ​អេស៊ីលីដា ជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​ការពារ​ទ្រព្យសម្បត្តិ​របស់​លោក​អ្នក រួម​មាន ៖

  • ធនាគារ អេស៊ីលីដា មាន​ទ្រព្យ​សរុប​ជាង​ ៤,៥ ពាន់លាន​ដុល្លារ​អាមេរិក ។
  • ធនាគារ អេស៊ីលីដា មាន​ភាគទុនិក​អន្តរជាតិ​​ដែល​ជាស្ថាប័ន​នាំមុខ និង​ល្បីល្បាញ​ក្នុង​ពិភពលោក ។
  • ធនាគារ អេស៊ីលីដា មាន​ចំនួន​អតិថិជន​ជាងមួយលាននាក់​ដែល​បាន និង​កំពុង​ប្រើប្រាស់​ផលិតផល-សេវាកម្ម​របស់​ធនាគារ​គ្រប់ប្រភេទ ។
  • ធនាគារ អេស៊ីលីដា ជា "ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត" ឈានមុខគេ​ ព្រម​ទាំង​មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​វិនិយោគ​ទៅ​ក្រៅ​ប្រទេស​មុនគេ​បង្អស់​មាន​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ។
  • ធនាគារ អេស៊ីលីដា ទទួល​បាន​ពាន​រង្វាន់​ជា​ក្រុមហ៊ុន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក និង​ត្រូវ​បាន​ជ្រើសរើស​ឳ្យ​ក្លាយជា​សមាជិក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ ។
  • ធនាគារ អេស៊ីលីដា បាន​ទិញ​សេវា​រ៉ាប់រង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​ជាងគេ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំៗ​ទូទាំង​ពិភពលោក ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ធនាគារ ក៏ដូចជា​ទ្រព្យសម្បត្តិ​របស់​អតិថិជន និង​សាធារណជន​ទូទៅ​ដែល​ប្រើប្រាស់​សេវា​របស់​ធនាគារ អេស៊ីលីដា ។
  • ធនាគារ អេស៊ីលីដា ជា​ធនាគារ​ដំបូងគេ​នៅ​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​ស្ថាប័ន​ផ្តល់​ចំណាត់​ថ្នាក់​ធនាគារ​អន្តរជាតិ Standard & Poor's ។

លក្ខខណ្ឌ​តម្រូវ

សេវា​នេះ​សម្រាប់​ផ្តល់​ជូន​ដល់​ជន​គ្រប់​រូប​ដែល​ជា​នីតិជន និង​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ ដូចជា ៖ អ្នក​ប្រកប​របរ​រកស៊ី​ផ្សេងៗ ស្ត្រី​មេផ្ទះ សិស្ស និស្សិត បុគ្គលិក កម្មករ មន្ត្រីរាជការ ។ល។ អង្គភាព​នានា​ដែល​ជា​នីតិបុគ្គល ដូចជា ៖ ក្រុមហ៊ុន អង្គការ គម្រោង​អភិវឌ្ឍន៍​នានា មន្ទីរ ក្រសួង​នានា​របស់​រាជរដ្ឋាភិបាល ។ល។ អាច​បើក​គណនី​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន ឬ​បើក​ក្នុង​នាម​អង្គភាព​នានា​បាន ។

សម្រាប់​ឯកត្តជន

  • ចំពោះ​ជនជាតិ​ខ្មែរ អតិថិជន​ត្រូវ​មាន​ឯកសារ​មួយ​ក្នុង​ចំណោម​ឯកសារ​ខាង​ក្រោម ៖
    • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ
    • លិខិត​ឆ្លង​ដែន ដែល​នៅ​មាន​សុពលភាព​យ៉ាង​តិច បី​ខែ ឬ
    • សៀវភៅ​គ្រួសារ (ករណី​អតិថិជន​ជា​មេគ្រួសារ) ឬ
    • សៀវភៅ​គ្រួសារ (ករណី​អតិថិជន​ជា​សមាជិក​គ្រួសារ) ឬ​សៀវភៅ​ស្នាក់​នៅ ដោយ​ត្រូវ​ភ្ជាប់​ឯកសារ​ផ្សេងៗ​ដែល​មាន​រូបថត ដូចជា អត្តសញ្ញាណប័ណ្ណ​មន្ត្រី​រាជការ ឬអត្តសញ្ញាណប័ណ្ណ​ការងារ ឬ​ប័ណ្ណ​បើកបរ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​សិស្ស-និស្សិត ជា​ដើម
  • ចំពោះ​ជន​ជាតិ​បរទេស អតិថិជន​ត្រូវ​មាន ៖
    • លិខិត​ឆ្លង​ដែន ដែល​នៅ​មាន​សុពលភាព​យ៉ាង​តិច បី​ខែ
    • អាសយដ្ឋាន​ពិត​ប្រាដក​ដែល​អាច​ទាក់ទង​បាន​នៅ​កម្ពុជា ដោយ​មាន​បញ្ជាក់​ទីលំនៅ​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​លិខិត​បញ្ជាក់ពី​ថ្នាក់​មាន​សមត្ថកិច្ច​របស់​ស្ថាប័ន​កំពុង​បម្រើ​ការងារ ឬ​កិច្ចសន្យា​ការងារ ឬ​កិច្ចសន្យា​អាជីវកម្ម​ជា​មួយ​ដៃគូ​ជំនួញ​នៅ​កម្ពុជា ឬ​លិខិត​បញ្ជា​បេសកកម្ម​ពី​ក្រៅ​ប្រទេស​របស់​ស្ថាប័ន​ដែល​អាច​ទុកចិត្ត​បាន
    • លេខ​ទូរស័ព្ទ ទូរសារ ឬ​អ៊ីម៉ែល ដែល​អាច​ទាក់ទង​បាន

សម្រាប់​ក្រុមហ៊ុន ឬ​អង្គការ ត្រូវ​មាន​ឯកសារ​ដូច​ខាង​ក្រោម ៖

  • អនុស្សរណៈ និង​លក្ខន្តិកៈ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ភាព​ជា​ដៃ​គូ ដែល​សម​ស្រប​តាម​សភាព​ជាក់ស្តែង
  • ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​គណនី
  • លិខិត​អនុញ្ញាត​អាជីវកម្ម ឬ​ឱ្យ​ដំណើរការ​អង្គភាព
  • ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រ​ចុះ​បញ្ជី​អាករ​លើ​តំលៃ​បន្ថែម លិខិត​បញ្ជាក់​ការ​បង់​ប្រាក់​ពន្ធ ឬ​លិខិត​ប្រកាស​ពន្ធ​ផ្សេងៗ ដែល​មាន​លិខិត​អត្តសញ្ញាណកម្ម​សារពើពន្ធ
  • ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​នាយក ភាគទុនិក ឬ​ដៃគូ
  • សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាភិបាល ឬ​នាយក​គ្រប់គ្រង លើ​ការ​បើក​គណនី
  • លិខិត​ផ្ទេរ​សិទ្ធិ​ដល់​បុគ្គល​ណា​ម្នាក់​ជា​តំណាង​ឱ្យ​ក្រុមហ៊ុន ឬ​អាជីវកម្ម
  • ឯកសារពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។

ព័ត៌មាន និង​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​សម្រាប់​បើក​គណនី​ពី​ក្រៅ​ប្រទេស

ធនាគារ​អេស៊ីលីដា អនុញ្ញាតឱ្យ​លោក​អ្នក ដែល​រស់​នៅ ឬ​មាន​ទីតាំង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​បរទេស អាច​បើក​គណនី​ធ្វើ​ប្រតិបត្តិការ​ដក-ដាក់​ប្រាក់ ឬ​ផ្ទេរ​ប្រាក់ និង​បិទ​គណនី​ពី​ក្រៅ​ប្រទេស ជា​មួយ​ធនាគារ​អេស៊ីលីដា ដោយ​អនុលោម​ទៅ​តាម​លក្ខខណ្ឌ​ទាំង​ឡាយ​របស់​ធនាគារ​អេស៊ីលីដា និង​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

ឯកត្តជន ៖ ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ​ចុះ​ឈ្មោះ​បើក​គណនី ពាក្យ​សុំ​បើក​គណនី និង​គំរូ​ហត្ថលេខា ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ច្បាប់​ថត​ចម្លង​លិខិត​ឆ្លង​ដែន (នៅ​មាន​សុពលភាព​យ៉ាង​តិច ៣​ខែ) ដែល​បញ្ជាក់​ដោយ​សារការី​នៅ​ក្រៅ​ប្រទេស​ដែល​លោក​អ្នក​រស់​នៅ និង​ត្រូវ​បញ្ជាក់​បន្ថែម​ដោយ ៖

  • ស្ថានទូត ឬ​ស្ថាន​តំណាង​របស់​អតិថិជន​សាមី ប្រចាំ​នៅ​កម្ពុជា ឬ
  • សារការី​នៅ​ក្នុង​ប្រទេស​កម្ពុជា (ករណី​គ្មាន​ស្ថានទូត) ឬ
  • ធនាគារ​អន្តរការី តាម SWIFT Message MT999 មក​ធនាគារ​អេស៊ីលីដា

នីតិបុគ្គល ៖ ត្រូវ​បំពេញ​ពាក្យ​សុំ​ចុះ​ឈ្មោះ​បើក​គណនី ពាក្យ​សុំ​បើក​គណនី គំរូ​ហត្ថលេខា និង​បោះ​ត្រា​ក្រុមហ៊ុន ដោយ​ភ្ជាប់​មក​នូវ​ឯកសារ ដូច​ខាង​ក្រោម ៖

  • អនុស្សរណៈ និង​លក្ខន្តិកៈ​ក្រុមហ៊ុន ឬ​ស្ថាប័ន
  • អាជ្ញាប័ណ្ណ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ឬ​លិខិត​អនុញ្ញាតឱ្យ​ដំណើរការ​ក្រុមហ៊ុន ឬ​ស្ថាប័ន
  • ច្បាប់​ថត​ចម្លង​លិខិត​ឆ្លង​ដែន (នៅ​មាន​សុពលភាព​យ៉ាង​តិច ៣ខែ) របស់​អ្នក​ស្នើ​សុំ និង​សមាជិក​ក្រុម​ប្រឹក្សាភិបាល
  • លិខិត​ប្រគល់​សិទ្ធិ ឬ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាភិបាល
  • ឯកសារ​តម្រូវ​ខាង​លើ ត្រូវ​បញ្ជាក់​ដោយ​សារការី​នៅ​ក្រៅ​ប្រទេស​ដែល​លោក​អ្នក​រស់​នៅ និង​ត្រូវ​បញ្ជាក់​បន្ថែម​ដោយ ៖
    • ស្ថានទូត ឬ​ស្ថាន​តំណាង​របស់​អតិថិជន​សាមី ប្រចាំ​នៅ​កម្ពុជា ឬ
    • សារការី​នៅ​ក្នុង​ប្រទេស​កម្ពុជា (ករណី​គ្មាន​ស្ថានទូត) ឬ
    • ធនាគារ​អន្តរការី តាម SWIFT Message MT999 មក​ធនាគារ​អេស៊ីលីដា
  • គោលការណ៍​ប្រឆាំង​ការ​សំអាត​ប្រាក់ ប្រសិន​បើ​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ ឬ​ធនាគារ
  • របាយការណ៍​ហិរញ្ញវត្ថុ ឬ​របាយការណ៍​ប្រចាំ​ឆ្នាំ ប្រសិន​បើ​មាន

រាល់​ឯកសារ​ដែល​ផ្ញើ​មក​កាន់​ធនាគារ​អេស៊ីលីដា ដើម្បី​បើក​គណនី​ពី​ក្រៅ​ប្រទេស ត្រូវ​បកប្រែ​ជា​ផ្លូវ​ការ ជា​ភាសា​អង់គ្លេស ។

សំគាល់ ៖ សូម​ទស្សនា​កម្មវិធី​គណនា​ប្រាក់​បញ្ញើ​សំចៃ ឬ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ របស់​យើង​ខ្ញុំ ប្រសិន​បើ​លោកអ្នក​ចង់​ដឹង​ពី​ចំនួន​ប្រាក់​បញ្ញើ​ដំបូង ចំនួន​ទឹកប្រាក់​សន្សំ​ដល់​កាលកំណត់​នឹង​ទទួល​បាន និង​អត្រា​ការប្រាក់​ដែល​នឹង​ទទួល​បាន ។ល។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៤៥   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៣.៧៥៨   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៣៩១
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប