តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​បញ្ញើ-សន្សំ  »  គណនី​បញ្ញើ​សំចៃ​ជូន​ដំណឹង

គណនី​បញ្ញើ​សំចៃ​ជូន​ដំណឹង 

គណនី​បញ្ញើ​សំចៃ​ជូន​ដំណឹង ផ្តល់​នូវ​ជម្រើស​ជា​ពិសេស​មួយ​ទៀត​ជូន​អតិថិជន ​សម្រាប់​ការបណ្តាក់​ទុន​រយៈពេល​ខ្លី ទទួល​បាន​ការ​ប្រាក់ខ្ពស់​ជាង​គណនី​បញ្ញើ​សំចៃ​ធម្មតា និង​ផ្តល់​លទ្ធភាព​ឱ្យ​អតិថិជន​ប្រើប្រាស់​សេវា​ផ្សេងៗ​ទៀត​របស់​ធនាគារ ។

គណនី​បញ្ញើ​សំចៃ​ជូន​ដំណឹង គឺ​ជា​គណនី​បញ្ញើ​សំចៃ​មួយ​ប្រភេទ​ទៀត ដែល​ធនាគារ​ផ្តល់​អត្រា​ការប្រាក់​ខ្ពស់​ជាង​គណនី​បញ្ញើ​សំចៃ​​ធម្មតា ចំពោះ​ការ​ជូន​ដំណឹង​ជា​មុននៅ​ពេល​អតិថិជន​ត្រូវ​ការ​​ដក​ប្រាក់ ។ ធនាគារ​តម្រូវ​ឱ្យ​អតិថិជន​ជូន​ដំណឹង​ជាមុន (ទៅ​តាម​រយៈ​ពេល​ជូន​ដំណឹង​ដែល​បាន​ព្រមព្រៀង​នៅ​ពេល​បើក​គណនី) នៅ​ពេល​អតិថិជន​ត្រូវ​ការ​ដក​ប្រាក់ ។

លក្ខខណ្ឌ​តម្រូវ

  • បំពេញ​ពាក្យ​ស្នើ​សុំ​បើក​គណនី​បញ្ញើ​សំចៃ​ជូន​ដំណឹង
  • គណនី​បញ្ញើ​សំចៃ​ជូនដំណឹង តម្រូវ​ឱ្យ​អតិថិជន​មានទំហំទឹក​ប្រាក់​សមតុល្យប្រចាំថ្ងៃ​អប្បបរមា​ចំនួន ៤០.០០០.០០០​រៀល ឬ ៤០០.០០០​បាត ឬ ១០.០០០​ដុល្លារ​អាមេរិក ឬ ១០.០០០អឺរ៉ូ ។ សម្រាប់​ប្រាក់​ដុង ដុល្លារ​អូស្ត្រាលី ដុល្លារ​កាណាដា យ៉េន​ ឬ​ផោន គឺ​សមមូល​ទៅ​នឹង​គណនី​ជា​ប្រាក់​ដុល្លារ​អាមេរិក
  • អតិថិជន​ជូន​ដំណឹង​ជា​មុនមក​ធនាគារ អេស៊ីលីដា អំពី​ការ​ដក​ប្រាក់​

អត្រា​ការ​ប្រាក់​ក្នុង​មួយ​ឆ្នាំ 

រយៈ​ពេល​ជូន​ដំណឹងដុល្លារ​អាមេរិករៀលបាត
រយៈ​ពេល ៧ថ្ងៃ០,៦០%១,៣៥%០,១៥%
រយៈ​ពេល ១៤ថ្ងៃ០,៧០%១,៤៥%០,២៥%
រយៈ​ពេល ២១ថ្ងៃ០,៨០%១,៥៥%០,៣៥%
រយៈ​ពេល ២៨ថ្ងៃ១,០០%១,៧៥%០,៥៥%

សំគាល់ ៖

  • សូម​ទស្សនា​កម្មវិធី​គណនា​ប្រាក់​បញ្ញើ​សំចៃ របស់​យើង​ខ្ញុំ ប្រសិន​បើ​លោកអ្នក​ចង់​ដឹង​ពី​ទំហំ​សាច់ប្រាក់​ដែល​លោក​អ្នក​នឹង​ទទួលបាន ក្រោយ​ពី​ដាក់​ប្រាក់​សន្សំ ក្នុង​អំឡុង​ពេល​ណាមួយ ។
  • សូម​ចុច​ទីនេះ សម្រាប់​ទម្រង់​ប្រើប្រាស់​ជាមួយ​គណនី​បញ្ញើ​សំចៃ ។
  • អត្រា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
  • * ប្រសិន​បើ​បិទ​គណនី​ក្រោយ​ពី​ថ្ងៃ​បើក​គណនី​រយៈ​ពេល​៣ខែ ។
  • សម្រាប់​ប្រាក់​បញ្ញើ​ជា​រូបិយបណ្ណ​ក្រៅ​ពី​ប្រាក់​រៀល ដុល្លារ​អាមេរិក និង​បាត គឺ​មិន​ទទួល​បាន​ការប្រាក់​ទេ ។
  • ដាក់​ប្រាក់​បញ្ញើ​ជា​សាច់​ប្រាក់​សុទ្ធ​ក្នុង​គណនី​ជា​រូបិយប័ណ្ណ​អឺរ៉ូ ដុល្លារ​អូស្ត្រាលី យ៉េន ផោន ដុល្លារ​កាណាដា និង​ដុង គឺ​គិត​ថ្លៃ​សេវា ១% នៃ​ប្រាក់​ដាក់​ផ្ញើ អប្បបរមា​សមមូល​នឹង ១ដុល្លារ​អាមេរិក ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៤៩   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៣.៦៧៩   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៣៩១
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប