តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល​និង​សេវា  »  សេវា​បញ្ញើ-សន្សំ  »  គណនី​មូលបត្រ

គណនី​មូលបត្រ

គណនី​មូលបត្រ គឺ​ជា​ប្រភេទគណនី​ក្រុមហ៊ុន​របស់​ធនាគារ​អេស៊ីលីដា ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​មូលបត្រ ឬ​ភ្នាក់ងារ​ពាក់​ព័ន្ធ​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​គណៈ​កម្មការ​មូលបត្រ​កម្ពុជា អាច​បើក​គណនី​សម្រាប់​ទូទាត់​សាច់​ប្រាក់​ជួញ​ដូរ​មូលបត្រ​បាន ។

អត្ថប្រយោជន៍

  • ងាយ​ស្រួល​ប្រើ​ប្រាស់​លើ​ប្រតិបត្តិការ​សាច់​ប្រាក់ និង​ទូទាត់​សាច់ប្រាក់ ក្នុង​ដំណើរការ​ជួញ​ដូរ​មូលបត្រ នៅ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា ។
  • មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​សាច់​ប្រាក់ ។

លក្ខណៈ​ពិសេស

  • ផ្តល់​ជម្រើស​ជូន​លោក​អ្នក​ក្នុង​ការ​បើក​គណនី​ដូចជា គណនីចរន្ត គណនីបញ្ញើ​សំចៃ ឬ​គណនី​បញ្ញើ​តាម​តម្រូវការ ។
  • ប្រើប្រាស់​ជា​ពិសេស​សម្រាប់​ប្រតិបត្តិការ​ទាក់​ទង​នឹង​មូលបត្រ ។
  • ផ្តល់​ភាព​ងាយ​ស្រួល​លើ​ការ​ជួញ​ដូរ និង​ទូទាត់​សាច់​ប្រាក់​មូលបត្រ តាម​រយៈ​គណនី​របស់​ប្រតិបត្តិករ​ប្រព័ន្ធ​ផាត់​ទាត់ និង​ទូទាត់​មូលបត្រ ។
  • ការ​ទូទាត់​សាច់​ប្រាក់​ចេញ​ពី​គណនី​មូលបត្រ ស្ថិត​ក្រោម​ការ​បង្គាប់​ឱ្យ​ទូទាត់ ឬ​ការ​ទទួល​បាន​ព័ត៌មាន​អេឡិចត្រូនិក​បង្គាប់​ឱ្យទូទាត់ ពី​ប្រព័ន្ធ​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ។

រូបិយ​វត្ថុ

ប្រភេទ​រូបិយ​វត្ថុ​នៃ​គណនី​មូលបត្រ​គឺ ប្រាក់​រៀល និង​ប្រាក់​ដុល្លារ ។

អត្រា​ការ​ប្រាក់

អត្រា​ការ​ប្រាក់​នៃ​គណនី​មូលបត្រ ត្រូវ​បាន​គិត​បង្គរ​ជា​រៀង​រាល់​ថ្ងៃ និង​កត់​ត្រា​ចូល​ក្នុង​គណនី​ជា​រៀង​រាល់​ខែ ។

លក្ខខណ្ឌតម្រូវ

  • បំពេញ​ទម្រង់​បែប​បទ​មួយ​ចំនួន​ដូចជា ៖ ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​គណនី​ក្រុមហ៊ុន ពាក្យ​សុំ​បើក​គណនី និង​គំរូ​ហត្ថ​លេខា​បើក​គណនី​ក្រុមហ៊ុន ។
  • ផ្តល់​ឯកសារ​គាំទ្រ​ដូច​ខាង​ក្រោម ៖
    • ឯកសារ​សម្គាល់​អត្ត​សញ្ញាណ ដូចជា​អត្ត​សញ្ញាណ​ប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន​របស់​ម្ចាស់​គណនី ដែល​នៅ​មាន​សុពល​ភាព​យ៉ាង​តិច ៣​ខែ ។
    • ឯកសារ​សម្គាល់​អត្ត​សញ្ញាណ​របស់​នាយក-​នាយិកា ភាគទុនិក ឬ​ដៃ​គូ ។
    • លិខិត​ប្រគល់​សិទ្ធិ ឬ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ភិបាល​លើ​ការ​បើក​គណនី ។
    • អនុ​ស្សរណៈ និង​លក្ខន្តិកៈ​ក្រុមហ៊ុន ឬ​ស្ថាប័ន ។
    • វិញ្ញាបន​បត្រ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម ឬ​លិខិត​អនុញ្ញាត​ឱ្យ​ដំណើរការ​ក្រុមហ៊ុន ឬ​ស្ថាប័ន ។
    • អាជ្ញា​ប័ណ្ណ ឬ​វិញ្ញាបន​បត្រ​ណាមួយ ក្នុង​ចំណោម​វិញ្ញាបន​បត្រ ដែល​ទទួល​បាន​ពី​គណៈ​កម្មការ​មូលបត្រ​កម្ពុជា ដូចជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ ក្រុមហ៊ុន​ជួញដូរ​មូលបត្រ ក្រុមហ៊ុន​ជើងសារ​មូលបត្រ ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ ឬ​ភ្នាក់ងារ​ពាក់​ព័ន្ធដទៃ​ទៀត ។
    • ប័ណ្ណ​ប៉ាតង់ ។
    • របាយការណ៍​ហិរញ្ញ​វត្ថុ ឬ​របាយការណ៍​ប្រចាំ​ឆ្នាំ (ប្រសិន​បើ​មាន) ។
    • ឯកសារ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត (ប្រសិន​បើ​ចាំបាច់) ។

    រាល់​ឯកសារ​ទាំងអស់​ខាង​លើ ជា​ច្បាប់​ថត​ចម្លង​ដែល​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​ជាមួយ​ច្បាប់​ដើម ឬ​ជា​ច្បាប់​ថត​ចម្លង​ដែល​មាន​បញ្ជាក់​ថា​បាន​ចម្លង​ត្រឹមត្រូវ​តាម​ច្បាប់​ដើម ដោយ​សារការី ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​តម្រូវ​ឱ្យ​ផ្តល់​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស ឬ​ត្រូវ​បាន​បកប្រែ​មក​ជា​ភាសា​ខ្មែរ ឬ​អង់គ្លេស ។

  • ត្រូវ​ដាក់​ប្រាក់​តម្កល់​ដំបូង បើ​ពុំ​នោះ​ទេ លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ជា​មុន​ពី​យើង​ខ្ញុំ ។
  • ត្រូវ​បើក​គណនី​ចំនួន​បួន ៖
    • គណនី​ចំនួន​ពីរ ជា​ប្រាក់​រៀល និង​ជា​ប្រាក់​ដុល្លារ​អាមេរិក សម្រាប់​គណនី​ផ្ទាល់​ខ្លួន​របស់​ក្រុមហ៊ុន​មូលបត្រ
    • គណនី​ចំនួន​ពីរ ជា​ប្រាក់​រៀល និង​ជា​ប្រាក់​ដុល្លារ​អាមេរិក សម្រាប់​គណនី​សាច់​ប្រាក់​អតិថិជន​របស់​ក្រុមហ៊ុន​មូលបត្រ ៕

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១២៤   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨១៤   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២០.៧៩៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប