តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​បញ្ញើ-សន្សំ  »  សេវា Trust Service  »  គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ

គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ

គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ គឺ​ជា​ប្រភេទ​គណនី Restrictive Account Margin របស់​ធនាគារ​អេស៊ីលីដា ដែល​អនុញ្ញាតឱ្យ​លោក​អ្នក​ដាក់​ប្រាក់​បញ្ញើ​ទៅ​ក្នុង​គណនី​នេះ ក្នុង​គោលបំណងឱ្យ​ធនាគារ​ថែរក្សា និង​ទូទាត់​ទៅឱ្យ​អ្នក​ទទួល​ផល (អ្នក​លក់​អចលន​ទ្រព្យ) ដោយ​យោង​លើ​កិច្ចព្រមព្រៀង​គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ ឬ​តាម​ការ​ស្នើ​សុំ​របស់​អ្នក​លក់​និង​អ្នក​ទិញ ។

អត្ថប្រយោជន៍

  • ទទួល​បាន​នូវ​សុវត្ថិភាព​និង​តម្លាភាព​ខ្ពស់ ក្នុង​ការទូទាត់​សាច់ប្រាក់​តាម​រយៈ​ធនាគារ​អេស៊ីលីដា
  • ការ​ចំណាយ​លើ​កម្រៃ​សេវា​សមរម្យ
  • កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ ដូចជា​ការ​ក្លែងបន្លំ​ឯកសារ ជាដើម
  • បង្កើន​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ទាក់ទង​នឹង​ការ​ទិញ-លក់​អចលនទ្រព្យ ។

លក្ខណៈ​​ពិសេស

  • ភាគី​អ្នក​ទិញ​ត្រូវ​បង់​ប្រាក់​ចូល​ទៅ​ក្នុង​គណនី Trust សម្រាប់​ទិញ-លក់​អចលនទ្រព្យ​ដោយ​ផ្ទាល់ ឬ​យល់ព្រមឱ្យ​ធនាគារ​កាត់ ឬ​ផ្ទេរ​ចេញ​ពី​គណនី​របស់​គាត់ ចូល​គណនី Trust តាម​កាលបរិច្ឆេទ​ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង
  • ភាគី​អ្នក​លក់ និង​អ្នក​ទិញ ព្រមព្រៀងឱ្យ​ធនាគារ​អេស៊ីលីដា ថែរក្សា គ្រប់គ្រង និង​ចាត់ចែង​សាច់ប្រាក់​នៅ​ក្នុង​គណនី Trust សម្រាប់​ទិញ-លក់​អចលន​ទ្រព្យ ដើម្បី​ទូទាត់​ទៅឱ្យ​អ្នកលក់​អចលនទ្រព្យ​តាម​កិច្ចព្រមព្រៀង
  • ភាគី​អ្នក​លក់ ទទួល​បាន​ការទូទាត់​សាច់​ប្រាក់​គ្រប់​គ្រាន់​តាម​កិច្ចព្រមព្រៀង ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់
  • ភាគី​អ្នក​ទិញ ទទួល​បាន​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលន​វត្ថុ (ប្លង់​រឹង) ត្រឹម​ត្រូវ ស្រប​ច្បាប់ ។

លក្ខខណ្ឌ​តម្រូវ

កម្រៃ​សេវា

សមតុល្យ​សាច់ប្រាក់ កម្រៃ​សេវា
រហូត​ដល់ ៥០.០០០​ដុល្លារ ៥០​ដុល្លារ
ធំ​ជាង ៥០.០០០​ដុល្លារ រហូត​ដល់ ១០០.០០០​ដុល្លារ ១០០​ដុល្លារ
ធំ​ជាង ១០០.០០០​ដុល្លារ រហូត​ដល់ ១៥០.០០០​ដុល្លារ ១៥០​ដុល្លារ
ធំ​ជាង ១៥០.០០០​ដុល្លារ រហូត​ដល់ ២០០.០០០​ដុល្លារ ២០០​ដុល្លារ
ធំ​ជាង ២០០.០០០​ដុល្លារ រហូត​ដល់ ៣០០.០០០​ដុល្លារ ២៥០​ដុល្លារ
ធំ​ជាង ៣០០.០០០​ដុល្លារ រហូត​ដល់ ៤០០.០០០​ដុល្លារ ៣០០​ដុល្លារ
ធំ​ជាង ៤០០.០០០​ដុល្លារ រហូត​ដល់ ៥០០.០០០​ដុល្លារ ៣៥០​ដុល្លារ
ធំ​ជាង ៥០០.០០០​ដុល្លារ រហូត​ដល់ ១.០០០.០០០​ដុល្លារ ៤០០​ដុល្លារ
ធំ​ជាង ១.០០០.០០០​ដុល្លារ ៥០០​ដុល្លារ

សំគាល់ ៖ កម្រៃ​សេវា​ដែល​បាន​កំណត់​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោលបំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់​ទង​មក​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោកអ្នក​បំផុត ឬ​ក៏​ទាក់​ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១២៩   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ២០.១៨៨   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៣.១៩៧
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប