តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  ម៉ាស៊ីន​ឆូត​កាត អេស៊ីលីដា

ម៉ាស៊ីន​ឆូត​កាត អេស៊ីលីដា

ម៉ាស៊ីន​ឆូត​កាត អេស៊ីលីដា

តើ​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា​ជា​អ្វី ?

ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា ជា​ឧបករណ៍​អេឡិច​ត្រូនិក​ដែល​ប្រើ​សម្រាប់​ទូទាត់​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត តាម​រយៈ​ប័ណ្ណ​របស់​ធនាគារ​អេស៊ីលីដា និង​ប័ណ្ណ​របស់​ធនាគារ​ផ្សេង ដូច​ខាង​ក្រោម ។

អត្ថប្រយោជន៍

  • មាន​សុវត្ថិភាព​ខ្ពស់​បំផុត និង​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់
  • មិន​ចាំបាច់​ក្នុង​ការ​នាំ​យក​សាច់​ប្រាក់​ជាប់​ខ្លួន
  • ទទួល​បាន​ការផ្តល់​ជូន​ពិសេស ពី​ដៃ​គូ​ធនាគារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង ។

តើ​អាច​ប្រើ​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា​នៅ​កន្លែង​ណា​ខ្លះ ?

លោក​អ្នក​អាច​ប្រើ​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា (មាន ៣.២១៥​ទីតាំង) គ្រប់​ខេត្ត-​រាជធានី ដែល​មាន​បំពាក់​នៅ​តាម ៖

  • ផ្សារ​ទំនើប
  • ហាង​លក់​ទំនិញ
  • ហាង​លក់​សំលៀក​បំពាក់
  • ភ្នាក់​ងារ​ទេសចរណ៍
  • សាកលវិទ្យាល័យ
  • សណ្ឋាគារ
  • ស្ថានីយ៍​ប្រេង​ឥន្ធនៈ
  • មន្ទីរពេទ្យ និង​កន្លែង​ជា​ច្រើន​ទៀត ។

របៀប​ទូទាត់​ជា​មួយ​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា

បន្ទាប់​ពី​លោក​អ្នក​ទិញ​ទំនិញ ឬ​សេវា​កម្ម​រួច​រាល់ លោក​អ្នក​គ្រាន់​តែ​ប្រគល់​ប័ណ្ណ​របស់​លោក​អ្នក​ទៅឱ្យ​អ្នក​លក់ បន្ទាប់​មក​បញ្ចូល​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក (ប្រសិន​បើ​ប្រព័ន្ធ​តម្រូវ) ទៅ​ក្នុង​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា ។

ប័ណ្ណ​ដែល​អាច​ប្រើ​ជា​មួយ​ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៤០   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨៨៦   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២០.៧៩៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប