ពាក្យ​ស្នើសុំ​ប្រើ​សេវា​អេស៊ីលីដា​យូនីធី

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  សេវា​អេស៊ីលីដា​យូនីធី

សេវា​អេស៊ីលីដា​យូនីធី

ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការបម្រើ​ជូន​នូវ​សេវា​ធនាគារ ប្រកប​ដោយ​បច្ចេកវិជ្ជា​ទំនើប ទាន់​សម័យ ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ធនាគារ​អេស៊ីលីដា​បាន​បង្កើត​នូវ​សេវា​ទំនើប គឺ អេស៊ីលីដា​យូនីធី ។

សេវា​នេះ​ធ្វើ​ឱ្យ​មាន​ការប្រមូល​ផ្តុំ និង​បង្រួប​បង្រួម​អតិថិជន​ពី​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ស្ថិត​នៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែ​មួយ ហើយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ប្រចាំ​ថ្ងៃ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សុវត្ថិភាព នៅ​គ្រប់​ទីកន្លែង ទាំង​ក្នុង​និង​ក្រៅ​ប្រទេស មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​ធនាគារ​ឡើយ ។

សេវា​អេស៊ីលីដា​យូនីធី អនុញ្ញាត​ឱ្យ​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​បាន (ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ​អេស៊ីលីដា ដោយ​មិន​ប្រើ​ប័ណ្ណ​អេធីអឹម) តាម​រយៈ​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ និង​គ្រប់​ប្រព័ន្ធ ដូច​ខាង​ក្រោម ៖

  • ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់
  • ពិនិត្យ​មើល​សមតុល្យ​គណនី
  • ពិនិត្យ​មើល​របាយការណ៍​គណនី​សង្ខេប
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​ផ្សេង​គ្នា
  • ទូទាត់​វិក្កយបត្រ (ទឹក ភ្លើង អ៊ីនធើណែត ឬ​ទូរស័ព្ទ ។ល។)
  • បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ​ដៃ
  • សេវា​ផ្សេងៗ​ទៀត

អត្ថប្រយោជន៍

  • ភាពងាយស្រួល ៖ ងាយស្រួល​ធ្វើ​ប្រតិបត្តិការ​ជំនួញ​ជា​មួយ​ដៃគូ និង​ធនាគារ​អេស៊ីលីដា
  • ភាពឆាប់រហ័ស ៖ ខ្ញុំ​អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន​គ្រប់​ទីកន្លែង នៅ​ពេល​ខ្ញុំ​មាន​តម្រូវការ
  • ការត្រួតពិនិត្យ ៖ ធនាគារ​អេស៊ីលីដា បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​ចាត់ចែង​​សាច់​ប្រាក់ និង​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង
  • ការបម្រើ​សេវា​ខ្លួន​ឯង ៖ ធនាគារ​អេស៊ីលីដា អនុញ្ញាត​ឱ្យ​ខ្ញុំ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដោយ​ខ្លួន​ឯង និង​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ចំណេញ​ពេល
  • ការចូលរួម ៖ ធនាគារ​អេស៊ីលីដា ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​សេវា​ធនាគារ និង​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ទាន់​សម័យ
  • ឱកាស​ផ្សេងៗ ៖ ខ្ញុំ​មាន​ឱកាស​ប្រើប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ក្នុង​ពេល​ដំណាល​គ្នា

លក្ខណៈ​ពិសេស

  • មាន​គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • លោកអ្នក​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធីបាន ជាមួយ​ទូរស័ព្ទដៃ​គ្រប់ប្រភេទ និង​គ្រប់ប្រព័ន្ធ
    • អាច​ជ្រើសរើស​យក​ភាសាខ្មែរ ឬអង់គ្លេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ដោយ​ផ្អែក​លើ​ប្រភេទ​ទូរស័ព្ទ និង​មធ្យោបាយ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស
    • មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា ដូច​ជា គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​រូបិយប័ណ្ណ​បីប្រភេទ​គឺ ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និង​ប្រាក់បាត ។ ប្រសិនបើ​រូបិយប័ណ្ណ​ធ្វើប្រតិបត្តិការ​ខុសពី​រូបិយប័ណ្ណ​នៃ​គណនី នោះ​ធនាគារ​នឹង​ប្តូរប្រាក់​ជាស្វ័យប្រវត្តិ ដោយផ្អែកលើ​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា​នៅពេលនោះ
    • ប្រាក់​តម្កល់​ដំបូង និង​សមតុល្យ​អប្បបរមា គឺ​តម្រូវ​តាម​ប្រភេទ​គណនី​ដែល​លោក​អ្នក​ភ្ជាប់​ជា​មួយ​សេវា​អេស៊ីលីដា​យូនីធី
    • ផ្តល់​ជូន​អតិថិជន​ទូទៅ ទាំង​ឯកត្តជន និង​ក្រុម​ហ៊ុន
    • ទទួល​បាន​អត្រា​ការ​ប្រាក់ (គណនី​បញ្ញើសំចៃ)
  • មាន​គណនី​អេស៊ីលីដា​យូនីធី
    • លោកអ្នក​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​បាន ជាមួយ​ទូរស័ព្ទដៃ​គ្រប់ប្រភេទ និង​គ្រប់ប្រព័ន្ធ
    • អាច​ជ្រើសរើស​យក​ភាសាខ្មែរ ឬអង់គ្លេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ដោយ​ផ្អែក​លើ​ប្រភេទ​ទូរស័ព្ទ និង​មធ្យោបាយ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស
    • ប្រព័ន្ធ​នឹង​បង្កើត​គណនី​ជូន​លោក​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​លោក​អ្នក​ចុះ​ឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​យូនីធី ហើយ​ត្រូវ​បាន​បិទ​វិញ​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​សមតុល្យ​គណនី​សូន្យ​រយៈ​ពេល​បី​ខែ ឬ​នៅ​ពេល​លោក​អ្នក​ឈប់​ប្រើប្រាស់ (លេខ​ទូរស័ព្ទ​ចល័ត គឺ​ជា​លេខ​គណនី​របស់​លោក​អ្នក)
    • សមតុល្យ​អតិបរមា​ក្នុង​គណនី គឺ ២.៥០០​ដុល្លារ​អាមេរិក ឬ​សមមូល
    • លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ជា ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និង​ប្រាក់បាត ។ ប្រសិនបើ​រូបិយប័ណ្ណ​ធ្វើប្រតិបត្តិការ​ខុសពី​ប្រាក់​ដុល្លារ​អាមេរិក នោះ​ធនាគារ​នឹង​ប្តូរប្រាក់​ជាស្វ័យប្រវត្តិ ដោយផ្អែកលើ​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា​នៅពេលនោះ
    • ប្រាក់​តម្កល់​ដំបូង គឺ​មិន​តម្រូវ
    • សមតុល្យ​អប្បបរមា ស្មើសូន្យ (០)
    • ផ្តល់​ជូន​តែ​អតិថិជន​ឯកត្តជន​ប៉ុណ្ណោះ
    • ពុំ​ទទួល​បាន​អត្រា​ការប្រាក់​ទេ

ការ​ដាក់​ប្រាក់ និង​ដក​ប្រាក់ 

  • ការ​ដាក់​ប្រាក់​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
    លោក​អ្នក​អាច​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​អេស៊ីលីដា​យូនីធី នៅ​សាខា​ធនាគារ​អេស៊ីលីដា
  • ការ​ដក​ប្រាក់​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ឬ​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា
    លោក​អ្នក​អាច​ដក​ប្រាក់ នៅ​សាខា​ធនាគារ​អេស៊ីលីដា ឬ​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា (ដោយ​មិន​ចាំ​បាច់​ប្រើ​ប័ណ្ណ​អេស៊ីលីដា) ដោយ​ផ្តល់​ព័ត៌មាន​ដូច​ខាង​ក្រោម ៖
    • លេខ​ទូរស័ព្ទ
    • លេខ​សម្ងាត់​មាស (Gold Code)1 ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន (MPIN)2
    • ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក (ករណី​ដក​តាម​អេធីអឹម គឺ​លោក​អ្នក​អាច​ដក​សាច់ប្រាក់​តាម​ចំនួន​ដែល​អេធីអឹម អាច​បញ្ចេញ​ឱ្យ​បាន​តែ​ប៉ុណ្ណោះ ។ ទឹក​ប្រាក់​ដែល​នៅ​សល់ លោក​អ្នក​អាច​ដក​នៅ​សាខា​ធនាគារ​អេស៊ីលីដា ដោយ​ប្រើ​លេខ​សម្ងាត់​មាស​ដដែល)
    • លេខ OTP3 ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​ដក​ប្រាក់

ទំហំ​ប្រតិបត្តិការ

  • មាន​គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ៖
      • រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា ដែល​មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា បាន​រហូត​ដល់ ២៥ដង​ក្នុង​មួយ​ថ្ងៃ និង​​ក្នុង​មួយ​ប្រតិបត្តិការ​បាន​រហូត​ដល់ ១០០០ដុល្លារ​អាមេរិក ឬ​សមមូល (ចំពោះ​អតិថិជន​ពិសេស បាន​រហូត​ដល់ ២៥ដង​ក្នុង​មួយ​ថ្ងៃ និង​​ក្នុង​មួយ​ប្រតិបត្តិការ​បាន​រហូត​ដល់ ៥.០០០ដុល្លារ​អាមេរិក ឬ​សមមូល)
      • ទៅ​កាន់​លេខ​ទូរស័ព្ទ​ដៃ បាន​រហូត​ដល់ ២៥ដង​ក្នុង​មួយ​ថ្ងៃ និង​​ក្នុង​មួយ​ប្រតិបត្តិការ​បាន​រហូត​ដល់ ៥០០ដុល្លារ​អាមេរិក ឬ​សមមូល
    • សម្រាប់​ចំនួន​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ក្រៅ​ពីផ្ទេរ​ប្រាក់​ខាង​លើ គឺ​មិន​កំណត់ ។
  • មាន​គណនី​អេស៊ីលីដា​យូនីធី
    • លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​តែ​មួយ បាន​រហូត​ដល់ ១៥​ដង​ក្នុង​មួយ​ថ្ងៃ និង​ចំនួន​ទឹក​ប្រាក់​អាច​ផ្ទេរ​ក្នុង​មួយ​ថ្ងៃ បាន​រហូត​ដល់ ៥០០​ដុល្លារ ឬ​សមមូល
    • ផ្ទេរ​ប្រាក់​ទៅ​កាន់​​អ្នក​ដទៃ បាន​រហូត​ដល់ ១៥​ដង​ក្នុង​មួយ​ថ្ងៃ និង​ចំនួន​ទឹក​ប្រាក់​អាច​ផ្ទេរ​ក្នុង​មួយ​ថ្ងៃ​បាន​រហូត​ដល់ ៥០០​ដុល្លារ ឬ​សមមូល
    • លោក​អ្នក​អាច​ដក​ប្រាក់នៅ​តាម​ការិយាល័យធនាគារ​អេស៊ីលីដា ក្នុង​មួយ​ថ្ងៃ​បាន​រហូត​ដល់ ២.៥០០​ដុល្លារ និង​នៅ​តាម​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា ក្នុង​មួយ​ថ្ងៃ​បាន​រហូត​ដល់ ៥០០​ដុល្លារ
    • ដាក់​ប្រាក់​បញ្ញើ (ក្នុង​គណនី​ផ្ទាល់​ខ្លួន នៅ​ក្នុង​ប្រព័ន្ឋអេស៊ីលីដា​យូនីធី) បាន​ចំនួន ១៥ដង ក្នុង​មួយ​ថ្ងៃ
    • ដាក់​ប្រាក់​បញ្ញើ (ក្នុង​គណនី​អ្នក​ផ្សេង នៅ​ក្នុង​ប្រព័ន្ឋ​អេស៊ីលីដា​យូនីធី) បាន​ចំនួន ១៥ដង ក្នុង​មួយ​ថ្ងៃ
    • សម្រាប់​ចំនួន​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ក្រៅ​ពីផ្ទេរ​ប្រាក់ និង​ដក​ប្រាក់ខាង​លើ គឺ​មិន​កំណត់ ។

លេខកូដ​សម្រាប់​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី តាម​រយៈ SMS 

លោកអ្នក​ដែល​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី តាម​រយៈ SMS ដើម្បី​សុំ​ជំនួយ (HELP), ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់ (FOREX), សមតុល្យ​គណនី (BAL), របាយការណ៍​គណនី​សង្ខេប (STMT A / MORE A), បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ (TOP amount), និង​ស្នើ​សុំ WAP Link (WAP) ត្រូវ​ផ្ញើសារ​ទៅ​កាន់​លេខកូដ ដូច​ខាង​ក្រោម ៖

  • Mobitel/Cellcard: 1122
  • Metfone or Smart: 2122
  • Beeline or qb: 095 212 122

អតិថិជន​ដែល​មិន​បាន​ចុះ​ឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​យូនីធី តើ​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ដូច​ម្តេច ?

លោក​អ្នក​គ្រាន់​តែ​អញ្ជើញ​មក​កាន់​ធនាគារ​អេស៊ីលីដា ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត រួច​បញ្ជាក់​ពី​តម្រូវការ​សេវា​អេស៊ីលីដា​យូនីធី មាន​ដូច​ជា ៖ សេវា​ផ្ទេរ​ប្រាក់ សេវា​ទូទាត់​វិក្កយបត្រ សេវា​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ និង​សេវា​ផ្សេងៗ​ទៀត​តាម​តម្រូវការ ។

តើ​ធ្វើ​យ៉ាងណា​ទើប​អាច​ស្នើសុំ​ប្រើប្រាស់ សេវា​អេស៊ីលីដា​យូនីធី បាន ?

លក្ខខណ្ឌ​សុវត្ថិភាព

  • មិន​ត្រូវ​កត់ត្រា​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ទុក​លើ​វត្ថុ​អ្វី​មួយ ដោយ​ត្រូវ​ទន្ទេញ​ចាំ​មាត់ ដើម្បី​ងាយ​ស្រួល​ប្រើ​ប្រាស់
  • មិន​ត្រូវ​ឱ្យ​គេ​ដឹង ឬ​មើល​ឃើញ​លេខ​សម្ងាត់​នៅ​ពេល​ប្រើប្រាស់​ឡើយ ។ រាល់​ពេល​បញ្ចូល​លេខ​សម្ងាត់ ត្រូវ​ប្រាកដ​ថា​គ្មាន​អ្នក​ណា​លួច​មើល​ទេ
  • មិន​ត្រូវ​ភ្ជាប់​ប្រព័ន្ធ ឬ​បញ្ចូល​កម្មវិធី​ដែល​មិន​ស្គាល់​នៅ​ក្នុង​ទូរស័ព្ទ​ឡើយ
  • ត្រួត​ពិនិត្យ​មើល​ទូរស័ព្ទ​ជា​និច្ច ប្រសិន​បើ​រក​ឃើញ​កម្មវិធី​ដែល​មិន​ធ្លាប់​ស្គាល់ ត្រូវ​បិទ​និង​សម្អាត​ភ្លាម ឬ​យក​ទូរស័ព្ទ​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​របស់​អ្នក​ត្រួត​ពិនិត្យ និង​សំអាត ដើម្បី​ចៀស​វាង​មេរោគ ឬ​ការ​បន្លំ​លួច
  • មិន​ត្រូវ​ទុក​ទូរស័ព្ទ​ចោល​ដោយ​មិន​បាន​ចាក់​សោរ​ឡើយ
  • ត្រូវ​ចាក​ចេញ​ពី​កម្មវិធី​សេវា​អេស៊ីលីដា​យូនីធី ភ្លាម នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​រួច
  • ត្រូវ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ឱ្យ​បាន​ញឹកញាប់
  • ការ​បញ្ចូល​លេខ​សម្ងាត់​មិន​ត្រឹម​ត្រូវ ចំនួន​បី​ដង នឹង​ត្រូវ​ច្រាន​ចេញ​ពី​ប្រព័ន្ធ
  • លោក​អ្នក​ត្រូវ​រក្សា​ទូរស័ព្ទ​ដែល​បាន​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី ឱ្យ​មាន​សុវត្ថិភាព​ល្អ ។ ប្រសិន​បើ​ទូរស័ព្ទ​នោះ​ខូច ឬ​បាត់ ត្រូវ​ជូន​ដំណឹង​មក​ធនាគារ​ជា​បន្ទាន់ ដើម្បី​ទប់​ស្កាត់​ការ​បន្លំ​ធ្វើ​ប្រតិបត្តិការ ។ ប្រសិន​បើ​ការ​ជូន​ដំណឹង​នេះ​ធ្វើ​ឡើង​តាម​រយៈ​ទូរស័ព្ទ លោក​អ្នក​ត្រូវ​បញ្ជាក់​បន្ថែម​ជា​លាយ​លក្ខណ៍​អក្សរ​ក្នុង​រយៈ​ពេល ២​ថ្ងៃ នៃថ្ងៃ​ធ្វើ​ការ​របស់​ធនាគារ​
  • ក្នុង​ករណី​ដែល​លោក​អ្នក​លក់ ឬ​ផ្ទេរ​ទូរស័ព្ទ (ដែល​ភ្ជាប់​ប្រព័ន្ធ) ទៅ​ឱ្យ​អ្នក​ផ្សេង នោះ​លោក​អ្នក​ត្រូវ​មក​ធនាគារ​ជា​បន្ទាន់​ដើម្បី​ភ្ជាប់​ប្រព័ន្ធ​ជា​ថ្មី ។

របៀប​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី

សូម​ចុច​ទីនេះ ដើម្បី​ទាញ​យក​របៀប​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី (ប្រភេទ PDF) ។

លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី 

សូម​ចុច​នៅ​លើ​ពាក្យ​ភ្ជាប់​ខាង​ក្រោម ដើម្បី​ទាញ​យក លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី របស់​ធនាគារ​អេស៊ីលីដា ជា​ប្រភេទ PDF ។

សំគាល់ ៖

  1. លេខ​សម្ងាត់​មាស (Gold Code) ៖ ជា​លេខ​សម្ងាត់ ៦ខ្ទង់ ដែល​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ ហើយ​បញ្ចូន​ទៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ផ្ទេរ​ប្រាក់ តាម​រយៈ​សារអេឡិចត្រូនិក (SMS) នៅ​ពេល​អតិថិជន​បាន​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​លេខ​ទូរស័ព្ទ​ដៃ ។ អ្នក​ផ្ទេរ​ប្រាក់ ត្រូវ​ប្រាប់​អ្នក​ទទួល​ឱ្យ​ប្រើ​លេខ​សម្ងាត់​នេះ​ដើម្បី​ដក​ប្រាក់ ឬ​ឱ្យ​អ្នក​ទទួល​បង្កើត​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន ដើម្បី​ដក​ប្រាក់​នៅ​ពេល​ក្រោយ ។ លេខ​សម្ងាត់​នេះ មាន​សុពលភាព​ប្រើប្រាស់​ក្រោយ​ការបង្កើត​ ដូច​ខាងក្រោម ៖
    • មានសុពលភាព​រហូត​ដល់​​ម៉ោង ៤ព្រឹក ក្នុង​ចន្លោះ​ម៉ោង​ទី៤៨ ដល់​ម៉ោង​ទី៧២ ករណី​លោក​អ្នក​មិនទាន់​ដក​ប្រាក់
    • មាន​សុពលភាព​រហូត​ដល់​ម៉ោង ៤ព្រឹក ករណី​លោក​អ្នក​ដក​ប្រាក់​ទាំង​អស់​ក្នុង​មួយ​ប្រតិបត្តិការ
    • មានសុពលភាព​រហូត​ដល់ ៩០ថ្ងៃ ករណី​លោក​អ្នក​ដក​ប្រាក់​មួយ​ចំនួន
  2. លេខ​សម្ងាត់​ផ្ទាល់​ខ្លួន (PIN ឬ MPIN) ៖ ជា​លេខ​សម្ងាត់ ៦ខ្ទង់ និង​ត្រូវ​បាន​ជ្រើស​រើស​ដោយ​អតិថិជន ប្រើ​ដើម្បី​ចូល​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី ។
  3. OTP (One Time Password) ៖ ជា​លេខ​សម្ងាត់ ៧ខ្ទង់ បាន​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ និង​បញ្ជូន​ទៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ដក​ប្រាក់​ភ្លាមៗ តាម​រយៈ​សារអេឡិចត្រូនិក (SMS) នៅ​ពេល​ដក​ប្រាក់ ។ លេខ​សម្ងាត់​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​មួយ​ប្រតិបត្តិការ​តែ​ប៉ុណ្ណោះ និង​អស់​សុពលភាព​ប្រើប្រាស់​ក្រោយ​ការបង្កើត​បាន​រយៈពេល ១០នាទី ។ ករណី​មាន​ការ​ដក​ប្រាក់​ជា​បន្ត​បន្ទាប់ នឹង​ត្រូវ​មាន OTP ថ្មី​ទៀត ។ ម្យ៉ាង​ទៀត OTP ក៏​ត្រូវ​ប្រើ​សម្រាប់​ដាក់​ប្រាក់​ចូល​គណនី​ផ្ទាល់​ខ្លួន​ផង​ដែរ ។
  4. CIF (Customer Information File) ៖ ជា​លេខ​សម្គាល់​អតិថិជន ដែល​ប្រើ​សម្រាប់​ផ្ទុក​ព័ត៌មាន​របស់​ម្ចាស់​គណនី និង​អតិថិជន​នីមួយៗ ។
បម្រើ ២៤​ម៉ោង
០២៣ ៩៩៤ ៤៤៤
០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ផែនទី​ទំព័រ
ទម្រង់​ប្រើ​ជា​មួយ​សេវា
ពាក្យ​ស្នើសុំ​ប្រើប្រាស់​សេវា
របៀប​ប្រើ​សេវា​កម្ម
កម្មវិធី​គណនា
ព័ត៌មាន​តាម​អ៊ីម៉ែល
លក្ខខណ្ឌ​សុវត្ថិភាព
កំណត់​ចំណាំ​ផ្នែក​ច្បាប់
ក្រម​ស្តីពី​ការ​ប្រតិបត្តិ​សេវា​ធនាគារ (PDF)
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រអប់សំបុត្រលេខ: ១១៤៩
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ: ០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល: acledabank@acledabank.com.kh
SWIFT Code: ACLBKHPP
តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។