តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  ប័ណ្ណឥណទានអេស៊ីលីដា

ប័ណ្ណឥណទានអេស៊ីលីដា

ប័ណ្ណ​ឥណទាន​អេស៊ីលីដា គឺ​ជា​ប័ណ្ណ​ប្លាស្ទិក​ដែល​មាន​បង្កប់​ឧបករណ៍​អេឡិចត្រូនិក បោះផ្សាយ​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់​ផ្តល់​ជូន​អតិថិជន អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​ម៉ាស៊ីន​អេធីអឹម (ATM), ម៉ាស៊ីន​ឆូតកាត (POS) ឬ​ប្រព័ន្ធ​អ៊ីខុមមើស (E-Commerce) ដើម្បី​ដកប្រាក់ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​ផ្សេងៗ នៅ​ក្រោម​កម្រិត​បន្ទាត់​ឥណទាន​ដែល​មាន​ស្រាប់ ឬ​បាន​អនុម័ត​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

អត្ថប្រយោជន៍

  • អតិថិជន​អាច​ទិញ និង​ទូទាត់​ថ្លៃ​ទំនិញ​បាន​ភ្លាមៗ ដោយ​ធនាគារ​មិន​គិត​ការប្រាក់ ប្រសិន​បើ​ការ​ទូទាត់​ប្រាក់សង​មក​ធនាគារ​វិញ​មិន​ឱ្យ​ហួស​ថ្ងៃទី​២៨ នៃ​ខែ​នីមួយៗ ។
  • អាច​ដក​សាច់ប្រាក់​បាន​ឆាប់​រហ័ស ពី​គ្រប់​ម៉ាស៊ីន​អេធីអឹម ដែល​មាន​ស្លាក​សញ្ញា VISA/MasterCard ទាំង​ក្នុង និង​ក្រៅ​ប្រទេស គ្រប់​ពេល​វេលា ។
  • អាច​ធ្វើការ​ទូទាត់​ចំណាយ​ផ្សេងៗ តាម​ម៉ាស៊ីន​ឆូតកាត​របស់​ហាង​លក់​ទំនិញ សណ្ឋាគារ ឬ​ក្រុមហ៊ុន​នានា ទាំង​ក្នុង និង​ក្រៅ​ប្រទេស ។
  • អាច​បញ្ជា​ទិញ​តាម​ប្រព័ន្ធ​អ៊ីខុមមើស បាន​ដូចជា ទិញ​ទំនិញ កក់​សំបុត្រ​យន្តហោះ ឬ​កក់​បន្ទប់​សណ្ឋាគារ ជាដើម ។
  • មាន​សុវត្ថិភាព និង​ងាយស្រួល ជាង​ការ​ប្រើប្រាស់​សាច់​ប្រាក់​សុទ្ធ ។
  • អាច​ប្រើប្រាស់​បាន​គ្រប់​ទីកន្លែង ពាសពេញ​ពិភពលោក និង​មាន​ច្បាប់​ការពារ​ដល់​អ្នក​ប្រើប្រាស់ ។

ប្រភេទ​ប័ណ្ណ​ឥណទាន​អេស៊ីលីដា

  • ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ជា​ប័ណ្ណ​ឥណទាន​ដែល​មាន​ស្លាក​សញ្ញា​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ស្ថាប័ន​វីសា រួមមាន ៖
    • ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​ធម្មតា
    • ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​មាស
    • ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា​ប្លាទីន
  • ប័ណ្ណ​ឥណទាន​ម៉ាស្ទ័រ​កាត​អេស៊ីលីដា ជា​ប័ណ្ណ​ឥណទាន​ដែល​មាន​ស្លាក​សញ្ញា​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ស្ថាប័ន​ម៉ាស្ទ័រ​កាត រួមមាន ៖
    • ប័ណ្ណ​ឥណទាន​ម៉ាស្ទ័រ​កាត​អេស៊ីលីដា​ធម្មតា
    • ប័ណ្ណ​ឥណទាន​ម៉ាស្ទ័រ​កាត​អេស៊ីលីដា​មាស
    • ប័ណ្ណ​ឥណទាន​ម៉ាស្ទ័រ​កាត​អេស៊ីលីដា​ផ្លាទីន

រូបិយប័ណ្ណ

រូបិយប័ណ្ណ ជា​ដុល្លារ​អាមេរិក សម្រាប់​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ឬ​ប័ណ្ណ​ឥណទាន​ម៉ាស្ទ័រ​កាត​អេស៊ីលីដា ។ ក្នុង​ករណី​អតិថិជន​ដក​ប្រាក់ ឬ​ទូទាត់ ជា​រូបិយប័ណ្ណ​ផ្សេង ប្រព័ន្ធ​នឹង​ធ្វើ​ការ​ប្តូរ​ប្រាក់​ទៅ​តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​របស់​ស្ថាប័ន VISA ឬ MasterCard នៅ​ពេល​ទូទាត់​នោះ ។

ប្រតិបត្តិការ​ប័ណ្ណ​ឥណទាន

  • ម៉ាស៊ីន​អេធីអឹម (ATM)
    • ដក​ប្រាក់​តាម​រយៈ​ម៉ាស៊ីន​អេធីអឹមអេស៊ីលីដា ។
    • ដក​ប្រាក់​តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​ធនាគារ​ផ្សេង ក្នុង​ប្រទេស ។
    • ដក​ប្រាក់​តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​ធនាគារ​ផ្សេង ក្រៅ​ប្រទេស ។
    • ពិនិត្យ​មើល​ព័ត៏មាន​ឥណទាន តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​អេស៊ីលីដា ឬ​ធនាគារ​ផ្សេង ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ពាសពេញ​ពិភពលោក ។
  • ម៉ាស៊ីន​ឆូតកាត (POS)
    • ទូទាត់​ថ្លៃ​ទំនិញ-សេវា​កម្ម​តាម​រយៈ​ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា និង​ធនាគារ​ផ្សេង​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ពាសពេញ​ពិភពលោក ។
    • ដក​ប្រាក់​តាម​រយៈ​ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា នៅ​តាម​បញ្ជរ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
    • ដក​ប្រាក់​តាម​រយៈ​ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា នៅ​តាម​ហាង​ទំនិញ ។
    • ដក​ប្រាក់​តាម​រយៈ​ម៉ាស៊ីន​ឆូតកាត នៅ​តាម​បញ្ជរ​ធនាគារ​ផ្សេង ក្នុង​ប្រទេស ។
    • ដក​ប្រាក់​តាម​រយៈ​ម៉ាស៊ីន​ឆូតកាត នៅ​តាម​បញ្ជរ​ធនាគារ​ផ្សេង ក្រៅ​ប្រទេស ។
  • សេវា​អ៊ីខុមមើស (E-Commerce)
    • ទិញ និង​ទូទាត់​ថ្លៃ​ទំនិញ-សេវា​កម្ម តាម​រយៈ​ប្រព័ន្ធ​អ៊ីខុមមើស (Online Shopping) ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ពាសពេញ​ពិភពលោក ។

លក្ខណ​សម្បត្តិ​អតិថិជន

  • ឯកត្តជន
    • ជា​នីតិជន ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ។
    • ត្រូវ​មាន​ឯកសារ​អត្តសញ្ញាណ ដូចជា ៖ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិត​ឆ្លងដែន សៀវភៅ​គ្រួសារ ឬ​ឯកសារ​អត្តសញ្ញាណ​ផ្សេង​ទៀត​ដែល​មាន​សុពលភាព ។
    • ត្រូវ​មាន​គណនី​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូច​ជា​គណនី​បញ្ញើ​សំចៃ ឬ​គណនី​ចរន្ត ដើម្បី​សម្រួល​ក្នុង​ការ​ទូទាត់​ប្រាក់​សំណង និង​ការ​ត្រួតពិនិត្យ​ផ្សេងៗ ។
    • ត្រូវ​មាន​ទីលំនៅ​ផ្ទាល់​ខ្លួន ឬ​អាសយដ្ឋាន​ទំនាក់ទំនង (លេខ​ទូរស័ព្ទ​ចល័ត និង/​ឬ​អ៊ីម៉ែល) ច្បាស់​លាស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។
    • ត្រូវ​ដាក់​បញ្ចាំ​ទ្រព្យ​ធានា ដី អាគារ ឬ​ប្រាក់​បញ្ញើ ឬ​លិខិត​ធានា ។ល។
    • ករណី​មិន​ដាក់​បញ្ចាំ​ទ្រព្យ​ធានា ត្រូវ​មាន​ប្រាក់​បៀវត្សរ៍ ឬ​ប្រាក់​ចំណូល​ទៀងទាត់ មាន​កេរ្តិ៍ឈ្មោះ​ល្អ ឬ​ប្រវត្តិ​សង​ឥណទាន​ល្អ និង​មាន​អ្នក​ធានា ។
  • ក្រុមហ៊ុន
    • ត្រូវ​ចាត់តាំង ឬ​ផ្តល់​សិទ្ធិ ជា​លាយលក្ខណ៍​អក្សរ​ដល់​អ្នក​តំណាង​ជា​នីតិជន អាយុ​ចាប់ពី ១៨​ឆ្នាំ ដើម្បី​ឲ្យ​ប្រើប្រាស់​ប័ណ្ណ​ឥណទាន ។ ការ​ចាត់តាំង ឬ​ការ​ផ្តល់​សិទ្ធិ​ដល់​អ្នក​តំណាង ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នកមាន​សិទ្ធិ​របស់​ក្រុមហ៊ុន/​អង្គភាព ដែល​អាច​ជា​ប្រធាន ឬ​នាយក​ក្រុមហ៊ុន/​អង្គភាព ឬ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល ឬ​ក្រោម​ការ​សម្រេច​នៃ​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ទាំងមូល ស្រប​តាម​លក្ខន្តិកៈ និង​អនុស្សរណៈ​នៃ​ក្រុមហ៊ុន/​អង្គភាព​នោះ ។
    • ត្រូវ​មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​អ្នក​មាន​សិទ្ធិ និង​អ្នក​តំណាង របស់​ក្រុមហ៊ុន/​អង្គភាព ដូចជា ៖ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិត​ឆ្លងដែន សៀវភៅ​គ្រួសារ ឬ​ឯកសារ​អត្តសញ្ញាណ​ផ្សេង​ទៀត​ដែល​មាន​សុពលភាព ។
    • ត្រូវ​ផ្តល់​ឯកសារ​ក្រុមហ៊ុន/​អង្គភាព ដូចជា ៖ លក្ខន្តិកៈ អនុស្សរណៈ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម លិខិត​អនុញ្ញាត​ឲ្យ​ដំណើរការ​ក្រុមហ៊ុន/​អង្គភាព និង​ឯកសារ​ផ្សេង​ទៀត​ដែល​មាន​សុពលភាព ។
    • ត្រូវ​មាន​គណនី​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា​គណនី​បញ្ញើ​សំចៃ ឬ​គណនី​ចរន្ត ដើម្បី​សម្រួល​ក្នុង​ការ​ទូទាត់​ប្រាក់​សំណង និង​ការ​ត្រួតពិនិត្យ​ផ្សេងៗ ។
    • ត្រូវ​មាន​ទីតាំង​អាជីវកម្ម ឬ​អាសយដ្ឋាន​ទំនាក់​ទំនង (លេខ​ទូរសព្ទ​ចល័ត និង/​ឬ​អ៊ីម៉ែល) ច្បាស់លាស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។
    • ត្រូវ​ដាក់​បញ្ចាំ​ទ្រព្យ​ធានា ដី អាគារ ប្រាក់​បញ្ញើ ឬ​លិខិត​ធានា ។ល។

ការ​ដាក់​ពាក្យសុំ

  • អតិថិជន​ត្រូវ​ទំនាក់​ទំនង​មក​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​ដាក់​ពាក្យ​ស្នើសុំ ប័ណ្ណ​ឥណទាន​អេស៊ីលីដា​ណាមួយ ដោយ​ផ្តល់​ព័ត៌មាន និង​ឯកសារ​គាំទ្រ​ដូច​មាន​ចែង​នៅ​ខាងលើ ។
  • អតិថិជន​អាច​ដាក់​ពាក្យ​ស្នើសុំ​ប័ណ្ណ​ឥណទាន​តាម​មធ្យោបាយ​ជាច្រើន​ទៀត​ដូច​ខាងក្រោម ៖
    • ផ្ញើ​អ៊ីម៉ែល​មក​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជិត​តំបន់​រស់​នៅ​របស់​លោក​អ្នក ។
    • ស្នើសុំ​តាម​រយៈ​ភ្នាក់ងារ​ឥណទាន ឬ​បុគ្គលិក​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ក្នុង​តំបន់​ប្រតិបត្តិការ ។
    • ស្នើសុំ​តាម​រយៈ​វេបសាយ www.acledabank.com.kh/kh/khm/appform_acledacard ។

លក្ខខណ្ឌ​សុវត្ថិភាព

  • អតិថិជន​មិន​ត្រូវ​កត់ត្រា​លេខ​សម្ងាត់​ផ្ទាល់ខ្លួន​ទុក​នៅ​លើ​វត្ថុ​អ្វីមួយ​ឡើយ ពោល​គឺ​ត្រូវ​ទន្ទេញ​ចាំមាត់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ និង​ចៀសវាង​អ្នក​ដទៃ​លួច​ប្រើ ។
  • មិន​ត្រូវ​ឲ្យ​គេដឹង ឬ​ប្រាប់ ឬ​មើល​ឃើញ​លេខ​សម្ងាត់​នៅពេល​ប្រើប្រាស់​ឡើយ ។ រាល់​ពេល​បញ្ចូល​លេខ​សម្ងាត់ ត្រូវ​ឈរ​ឲ្យ​បាន​កៀក​ម៉ាស៊ីន​ដកប្រាក់ និង​ត្រូវ​ប្រាកដ​ថា​គ្មាន​អ្នកណា​លួច​មើល ។
  • ត្រូវ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ឲ្យ​បាន​ញឹកញាប់ ។
  • ការ​បញ្ចូល​លេខ​សម្ងាត់​មិន​ត្រឹមត្រូវ​ចំនួន​បី​ដង ប្រព័ន្ធ​នឹង​ច្រាន​ចេញ (សម្រាប់​ប្រើ​ជា​មួយ​ម៉ាស៊ីន​អេធីអឹម ឬ​ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា) ។
  • អតិថិជន​មិន​ត្រូវ​បង្ហាញ​ព័ត៌មាន​ប័ណ្ណ​ដល់​អ្នក​ណា​ម្នាក់​ឡើយ លើកលែង​តែ​ការ​ធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អ៊ីខុមមើស អតិថិជន​ត្រូវ​បញ្ចូល​លេខ​ប័ណ្ណ ថ្ងៃ​ខែ​ឆ្នាំ​ផុត​កំណត់ លេខ​កូដ​សុវត្ថិភាព (CVV2/CSC) និង/​ឬ​លេខ​កូដ​ផ្ទៀងផ្ទាត់​ដែល​ផ្ញើ​សារ (SMS) ចូល​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក ឬ​បង្កើត​ដោយ Hard/Soft Token * ។
  • ប្រសិន​បើ​ប័ណ្ណ​ឥណទាន ខូច ឬ​បាត់ ត្រូវ​ជូន​ដំណឹង​មក​ធនាគារ​ជា​បន្ទាន់ ដើម្បី​បង្ខាំង ។ ប្រសិន​បើ​ការ​ជូន​ដំណឹង​ធ្វើ​ឡើង​តាម​រយៈ​ទូរស័ព្ទ អតិថិជន​ត្រូវ​បញ្ជាក់​បន្ថែម​ជា​លាយលក្ខណ៍​អក្សរ​ក្នុង​រយៈពេល ២ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​របស់​ធនាគារ ។

សំគាល់ ៖ * Hard/Soft Token គឺ​ជា​ឧបករណ៍ ឬ​កម្មវិធី​​ដែល​បាន​បញ្ចូល​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​នៅ​ពេល​ចុះ​ឈ្មោះ ។ ឧបករណ៍ ឬ​កម្មវិធី​នេះ​ប្រើ​សម្រាប់​បង្កើត​លេខ​សុវត្ថិភាព ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១១៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៧៦១   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២០.៧៩៣
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប