តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  សេវា​ទូទាត់​តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស

សេវា​ទូទាត់​តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស

សេវា​ទូទាត់​តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស អនុញ្ញាត​ឱ្យ​លោក​អ្នក​​អាច​ទូទាត់​កម្រៃ​សេវា​របស់​ក្រសួង និង​ក្រុមហ៊ុន/ស្ថាប័ន​ផ្សេងៗ (តាម​រយៈ​វេបសាយ ឬ​កម្មវិធី) ​ដូច​ខាង​ក្រោម ៖

  1. Angkor Stores
  2. ប៊ីល ២៤
  3. ប៊ុកមីបឺស ដត ខម
  4. CooBill (CooTel Mobile App)
  5. CooMarts
  6. អគ្គនាយកដ្ឋាន​ពន្ធដារ
  7. KQUBE Online Shopping
  8. ក្រសួង​ពាណិជ្ជកម្ម
  9. ក្រសួង​ពាណិជ្ជកម្ម (នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា)
  10. MY SABAY
  11. Pathmazing

ដើម្បី​អាច​ទូទាត់​បាន លោក​អ្នក​ត្រូវ​មាន

របៀប​ទូទាត់​កម្រៃ​សេវា

  • ចូល (Login) វេបសាយ/កម្ម​វិធី​របស់​ក្រសួង ឬ​ក្រុមហ៊ុន​ខាង​លើ ។
  • បំពេញ​ព័ត៌មាន​សេវាកម្ម​ដែល​មាន​បង្ហាញ​តាម​លំដាប់​លំដោយ ។
  • ជ្រើស​រើស​យក​ការ​ទូទាត់​តាម​រយៈ​អេស៊ីលីដា ។
  • ជ្រើសរើស​យក​ការ​ទូទាត់​តាម​រយៈ​លេខ​គណនី អេស៊ីលីដា​អ៊ីនធើណែត អេស៊ីលីដា​យូនីធី ឬ​ក៏​ប័ណ្ណ​អេស៊ីលីដា ។
  • ត្រូវ​បញ្ចូល​ព័ត៌មាន​ទូទាត់ អាស្រ័យ​ទៅ​តាម​ករណី​ដូច​ខាង​ក្រោម ៖
    • ករណី​លោក​អ្នក​ជ្រើស​រើស​យក​ការ​ទូទាត់​តាម​រយៈ​លេខ​គណនី ៖ ត្រូវ​បញ្ចូល​លេខ​គណនី និង​លេខ OTP ។
    • ករណី​លោក​អ្នក​ជ្រើស​រើស​យក​ការ​ទូទាត់​តាម​រយៈ​ប័ណ្ណ​អេស៊ីលីដា ៖ ត្រូវ​បញ្ចូល​លេខ​ប័ណ្ណ និង​លេខ OTP ។
    • ករណី​លោក​អ្នក​ជ្រើស​រើស​យក​ការ​ទូទាត់​តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី ៖ ត្រូវ​បញ្ចូល​លេខ​ទូរស័ព្ទ​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី និង​លេខ OTP ។
    • ករណី​លោក​អ្នក​ជ្រើស​រើស​យក​ការ​ទូទាត់​តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីនធើណែត ៖ ត្រូវ​បញ្ចូល User ID និង​លេខ OTP ។

សំគាល់ ៖

  • One Time Password (OTP): ជា​លេខ​សម្ងាត់​ដែល​បង្កើត​ឡើង​ដោយ Hard/Soft Token ឬ​ដោយ​ប្រព័ន្ធ​ផ្ញើ​ទៅ​កាន់​លេខ​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ ។ លេខ​សម្ងាត់​នេះ​ប្រើ​បាន​តែ​ម្តង​គត់ ហើយ​ត្រូវ​អស់​សុពលភាព​ប្រើ​ប្រាស់​ក្រោយ​រយៈ​ពេល ៦០វិនាទី និង​មិន​តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចង​ចាំ​នោះ​ទេ ។ លោកអ្នក​ត្រូវ​បញ្ចូល​លេខ​សម្ងាត់​នេះ​នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់ ។
  • Hard/Soft Token គឺ​ជា​ឧបករណ៍ ឬ​កម្មវិធី​ដែល​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក សម្រាប់​បង្កើត​លេខ​សម្ងាត់​ដោយ​ស្វ័យប្រវត្តិ (One Time Password) ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​របស់​លោក​អ្នក ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៦១   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ២០.២៧៩   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៣.១៩៧
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប