តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  សេវា​អេស៊ីលីដា​អ៊ីនធើណែត

សេវា​អេស៊ីលីដា​អ៊ីនធើណែត

អេស៊ីលីដា​អ៊ីនធើណែត ជា​ប្រព័ន្ធ​បច្ចេកវិជ្ជា​ទំនើប ផ្តល់​ជូន​លោកអ្នក​ក្នុង​ការ​ចាត់ចែង​សាច់ប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​កុំព្យូទ័រ​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធើណែត បាន​តាម​តម្រូវការ នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ប្រកប​ដោយ​ភាពងាយស្រួល​និង​សុវត្ថិភាព​ខ្ពស់ ។

អត្ថប្រយោជន៍

  • កាត់​បន្ថយ​ចំណាយ ចំណេញ​ពេល​វេលា ដោយ​លោកអ្នក​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ធនាគារ​អេស៊ីលីដា ។
  • ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​ប្រាក់ ឬ​ទូទាត់​ផ្សេងៗ ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ។
  • កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ​ទាក់ទង​នឹង​ការ​ដាក់​ប្រាក់​តាម​ខ្លួន​ក្នុង​ការ​ទូទាត់ និង​ការ​រាប់​ប្រាក់​ជា​ដើម ។
  • មាន​ឱកាស​ប្រើប្រាស់​សេវា​ផ្សេងៗ​របស់​ធនាគារ​អេស៊ីលីដា ។

ប្រភេទ​ប្រាក់

ប្រភេទ​ប្រាក់​ដែល​ប្រើ​នៅ​ក្នុង​សេវា​អេស៊ីលីដា​អ៊ីនធើណែត មាន​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​បាត និង​ប្រាក់​យ៉េន​ជប៉ុន ។ ករណី​ប្រតិបត្តិការ​ទូទាត់​ជា​ប្រភេទ​ប្រាក់​ផ្សេង​ពី​ប្រាក់​ដើម​របស់​គណនី នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា នៅ​ពេល​ទូទាត់​នោះ ។

ភាសា

នៅ​ក្នុង​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត គ្រប់​ម៉ឺនុយ (Menu) មាន​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន ប៉ុន្តែ​ការ​បញ្ចូល​ព័ត៌មាន​ឬ​ទិន្នន័យ​អតិថិជន​ទៅ​ក្នុង​ប្រព័ន្ធ ដូចជា ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ ចំនួន​ទឹក​ប្រាក់ តួលេខ​និង​ទិន្នន័យ​ផ្សេងៗ ត្រូវ​បញ្ចូល​ជា​ភាសា​អង់គ្លេស ។

លក្ខណ​សម្បត្តិ​អតិថិជន​ដែល​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត

  • ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត សម្រាប់​ភ្ជាប់​គណនី​ឯកត្តជន (គណនី​ផ្ទាល់​ខ្លួន និង​គណនី​រួម)
    • ត្រូវ​មាន​អាយុ​យ៉ាង​តិច ១៨ឆ្នាំ (នីតិជន)
    • ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ញាតិ​ខ្មែរ លិខិត​ឆ្លង​ដែន សៀវភៅ​គ្រួសារ ឬ​ឯកសារ​ផ្សេងៗ​ដែល​មាន​បិទ​រូបថត​និង​មាន​សុពលភាព
    • ត្រូវ​មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា (គណនី​ចរន្ត គណនី​បញ្ញើ​សំចៃ ឬ​គណនី​បញ្ញើ​តាម​តម្រូវការ)
    • ត្រូវ​មាន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន (Laptop ឬ Desktop) ដែល​​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធើណែត
    • ត្រូវ​មាន​ទូរស័ព្ទ​ដៃ និង​លេខ​ទូរស័ព្ទ​ ព្រមទាំង​មាន​អាសយដ្ឋាន​អ៊ីម៉ែល (E-mail) ផ្ទាល់​ខ្លួន
  • ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត សម្រាប់​ភ្ជាប់​គណនី​ក្រុមហ៊ុន ឬ​អង្គភាព
    • អ្នក​មាន​សិទ្ធិ​របស់​ក្រុមហ៊ុន​ត្រូវ​ចាត់​តាំង ឬ​ប្រគល់​សិទ្ធិ​ដល់​សមាជិក​គណនី ឱ្យ​មាន​មុខងារ​ជា​អ្នក​បញ្ចូល​ទិន្នន័យ (Maker/Inputter) និង​អ្នក​ត្រួត​ពិនិត្យ (Checker/Authorizer) ដើម្បី​ឱ្យ​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត
    • ត្រូវ​មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា (គណនី​ចរន្ត គណនី​បញ្ញើ​សំចៃ ឬ​គណនី​បញ្ញើ​តាម​តម្រូវការ) និង​គាំទ្រ​ដោយ​ឯកសារ​ដូច​ខាង​ក្រោម ៖
      • ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​គណនី​ដែល​ជា​អ្នក​បញ្ចូល​ទិន្នន័យ និង​អ្នក​ត្រួត​ពិនិត្យ
      • ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​នាយក ភាគទុនិក ឬ​ដៃគូ
      • អនុស្សរណៈ និង​លក្ខន្តិកៈ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម
      • លិខិត​អនុញ្ញាត​អាជីវកម្ម ឬ​ឱ្យ​ដំណើរការ​អង្គភាព
      • សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​នាយក​គ្រប់គ្រង​លើ​ការ​បើក​គណនី
      • លិខិត​ផ្ទេរ​សិទ្ធិ​ដល់​បុគ្គល​ណា​ម្នាក់​ជា​តំណាង​ឱ្យ​ក្រុមហ៊ុន/អាជីវកម្ម
    • អ្នក​បញ្ចូល​ទិន្នន័យ និង​អ្នក​ត្រួត​ពិនិត្យ ត្រូវ​មាន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន (Laptop ឬ Desktop) ដែល​​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធើណែត
    • អ្នក​បញ្ចូល​ទិន្នន័យ និង​អ្នក​ត្រួត​ពិនិត្យ ត្រូវ​មាន​ទូរស័ព្ទ​ដៃ និង​លេខ​ទូរស័ព្ទ​ ព្រមទាំង​មាន​អាសយដ្ឋាន​អ៊ីម៉ែល (E-mail) ផ្ទាល់​ខ្លួន

សេវា​ធនាគារ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត

  • ប្រតិបត្តិការ​ទូទាត់
  • ប្រតិបត្តិការ​ផ្ទេរ​ប្រាក់
    • សេវា​ផ្ទេរ​ប្រាក់​ក្នុង​រង្វង់​ធនាគារ​អេស៊ីលីដា (រវាង​គណនី​ម្ចាស់​តែ​មួយ ឬ​ម្ចាស់​ផ្សេង​គ្នា)
    • ផ្ទេរ​ប្រាក់​សង​ឥណទាន​របស់​ធនាគារ​អេស៊ីលីដា
    • ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី (តាម​រយៈ​លេខ​សម្គាល់​អត្តសញ្ញាណ)
    • សេវា​ផ្ទេរ​ប្រាក់​ពី​គណនី​ដែល​ស្ថិត​នៅ​ធនាគារ​អេស៊ីលីដា ទៅ​ធនាគារ​ផ្សេង​នៅ​ក្នុង​ប្រទេស
    • សេវា​ផ្ទេរ​ប្រាក់​ពី​គណនី​ដែល​ស្ថិត​នៅ​ធនាគារ​អេស៊ីលីដា ទៅ​ធនាគារ​ផ្សេង​នៅ​ក្រៅ​ប្រទេស
  • ពិនិត្យ​មើល​ព័ត៌មាន​ធនាគារ
    • ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់
    • ពិនិត្យ​មើល​ព័ត៌មាន​គណនី​បញ្ញើ​សន្សំ (សមតុល្យ​គណនី របាយការណ៍​គណនី និង​របាយការណ៍​មូលប្បទានបត្រ)
    • ពិនិត្យ​មើល​ប្រវត្តិ​គណនី​មាន​កាល​កំណត់
    • ពិនិត្យ​មើល​តារាង​សង្ខេប​ឥណទាន
    • ពិនិត្យ​មើល​ប្រវត្តិ​ខ្ចី​ប្រាក់
    • ពិនិត្យ​មើល​តារាង​កាលវិភាគ​សង​ប្រាក់
    • ពិនិត្យ​មើល​កម្រិត​បន្ទាត់​ឥណទាន
  • ប្រតិបត្តិការ​ស្នើ​សុំ​ប្រើប្រាស់​ផលិតផល-សេវាកម្ម
    • សេវា​បញ្ញើ-សន្សំ និង​សេវា​ចាត់ចែង​សាច់ប្រាក់
      • ស្នើ​សុំ​ដំណើរការ​គណនី​គ្មាន​ប្រតិបត្តិការ
      • ស្នើ​សុំ​បិទ​គណនី
      • ស្នើ​សុំ​លិខិត​អះអាង​លើ​គណនី និង​ព័ត៌មាន​អតិថិជន
    • សេវា​មូលប្បទានបត្រ
      • ស្នើ​សុំ​ទិញ​មូលប្បទានបត្រ
      • ស្នើ​សុំ​ទិញ​មូលប្បទានបត្រ​សាច់​ប្រាក់
      • ស្នើ​សុំ​ទិញ​មូលប្បទានបត្រ​ធនាគារ​ជាតិ
      • ស្នើ​សុំ​ទិញ​មូលប្បទានប័ណ្ណ
      • ស្នើ​សុំ​បញ្ឈប់​មូលប្បទានបត្រ
    • សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម
      • ស្នើ​សុំ​ចេញ​លិខិត​ឥណទាន និង/ឬ ស្នើ​សុំ​កែប្រែ​លិខិត​ឥណទាន
      • ស្នើ​សុំ​ធ្វើ​ប្រតិបត្តិការ​បង្ហាញ​ឯកសារ​ក្រោម​លិខិត​ឥណទាន និង/ឬ ស្នើ​សុំ​កែប្រែ​ការណែនាំ​ទូទាត់​លើ​ឯកសារ​ដែល​បាន​បង្ហាញ
      • ស្នើ​សុំ​ធ្វើ​ប្រតិបត្តិការ​បង្ហាញ​ឯកសារ​ក្រោម​ការ​ប្រមូល​ទូទាត់​សម្រាប់​ការ​នាំ​ចេញ និង/ឬ ស្នើ​សុំ​កែ​ប្រែ​ការណែនាំ​ទូទាត់​លើ​ឯកសារ​ដែល​បាន​បង្ហាញ
      • ស្នើ​សុំ​ចេញ​លិខិត​ធានា​ដក​ទំនិញ
      • ស្នើ​សុំ​ចេញ​លិខិត​ធានា និង/ឬ ស្នើ​សុំ​កែប្រែ​លិខិត​ធានា
    • សេវា​ឥណទាន
      • ស្នើ​សុំ​ឥណទាន​គ្រប់​ប្រភេទ
      • ស្នើ​សុំ​បង់​ផ្តាច់​ឥណទាន​មុន​កាល​កំណត់

ដើម្បី​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត

  • សូម​អញ្ជើញ​ទៅ​កាន់​សាខា​របស់​ធនាគារ​អេស៊ីលីដា ណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក
  • ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​ដែល​បាន​បញ្ជាក់​នៅ​ខាង​លើ
  • បើក​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា (គណនី​ចរន្ត គណនី​បញ្ញើ​សំចៃ ឬ​គណនី​បញ្ញើ​តាម​តម្រូវការ) ប្រសិន​បើ​លោកអ្នក​មិន​ទាន់​មាន
  • បំពេញ​ពាក្យ​ស្នើ​សុំ​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត
  • ឬ​ក៏​ចុច​ទីនេះ ដើម្បី​បំពេញ​ពាក្យ​ស្នើសុំ​ប្រើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត

ថ្លៃសេវា

មិន​គិត​ថ្លៃ​សម្រាប់​ការ​ចុះឈ្មោះ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត ។ សម្រាប់​ថ្លៃ​សេវា​ផ្សេងៗ​នឹង​មាន​បង្ហាញ​ជូន​នៅ​ពេល​លោកអ្នក​ធ្វើ​ប្រតិបត្តិការ​ជាក់​ស្តែង​នៅ​ក្នុង​ប្រព័ន្ធ ។

ទំហំ​ប្រតិបត្តិការ

ល.រ បរិយាយ ចំនួន​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ ទំហំ​ទឹក​ប្រាក់​ក្នុង​មួយ​ប្រតិបត្តិការ (x)
រវាង​គណនី​ម្ចាស់​តែ​មួយ (នៅ​ក្នុង​សាខា​តែ​មួយ) មិន​កំណត់ (STP)
រវាង​គណនី​ម្ចាស់​តែ​មួយ (នៅ​ក្នុង​ក្រុម​សាខា​តែ​មួយ) មិន​កំណត់ (STP)
រវាង​គណនី​ម្ចាស់​តែ​មួយ (នៅ​ក្នុង​សាខា​ផ្សេង​គ្នា) មិន​កំណត់ (STP)
ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា (នៅ​ក្នុង​សាខា​តែមួយ) ៣០ (អាស្រ័យ​តាម​ប្រភេទ​អតិថិជន)
  • x ≤ $១០.០០០ សមមូល (STP)
  • $១០.០០០ < x ≤ $៣០.០០០ ឬសមមូល (NSTP)
  • ទំហំ​អតិបរមា​ក្នុង​មួយ​ថ្ងៃ $៣០.០០០ ឬ​សមមូល
  • ទំហំ​អតិបរមា​ក្នុង​មួយ​ថ្ងៃ​អាច​រហូត​ដល់ $១.០០០.០០០ ឬ​សមមូល អាស្រ័យ​តាម​ប្រភេទ​អតិថិជន
ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា (នៅ​ក្នុង​ក្រុម​សាខា​តែមួយ)
ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា (នៅ​ក្នុង​សាខា​ផ្សេង​គ្នា)
ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី (ដោយ​ប្រើ​សំណួរ​សាកល្បង ឬ​លេខ​ទូរស័ព្ទ) មិន​កំណត់
  • x ≤ $៥០០ ឬ​សមមូល (STP)
ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី (ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ) មិន​កំណត់
  • x ≤ $១.០០០ ឬ​សមមូល (STP)
  • x > $១.០០០ ឬ​សមមូល (NSTP)
ផ្ទេរ​ប្រាក់​ទៅ​កាន់​ធនាគារ​ផ្សេង​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​កំណត់ (NSTP)
១០ ផ្ទេរ​ប្រាក់​ទៅ​កាន់​ធនាគារ​ផ្សេង​នៅ​ក្រៅ​ប្រទេស មិន​កំណត់ (NSTP)
១១ ទូទាត់​វិក្កយបត្រ មិន​កំណត់ (STP)
១២ សេវា​បើក​ប្រាក់​បៀវត្ស និង​ទូទាត់​ជា​កញ្ចប់ មិន​កំណត់ (STP)
១៣ សេវា​ទូទាត់​ឱ្យ​អ្នក​ផ្គត់ផ្គង់ មិន​កំណត់ (NSTP)
១៤ ប្រតិបត្តិការ​សេវា​បញ្ជាអចិន្ត្រៃយ៍ មិន​កំណត់ (STP/NSTP អាស្រ័យ​ទៅ​តាម​ទំហំ​ទឹក​ប្រាក់​ផ្ទេរ)
១៦ បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ មិន​កំណត់ (STP)
១៧ ស្នើ​សុំ​លិខិត​អះអាង​លើ​គណនី និង​ព័ត៌មាន​អតិថិជន (ព័ត៌មាន​មួយ​សាខា) មិន​កំណត់ (NSTP)
១៨ ស្នើ​សុំ​ទិញ​មូលប្បទានបត្រ មិន​កំណត់ (NSTP)
១៩ ស្នើ​សុំ​ទិញ​មូលប្បទានបត្រ​សាច់​ប្រាក់ មិន​កំណត់ (NSTP)
២០ ស្នើ​សុំ​ទិញ​មូលប្បទានបត្រ​ធនាគារ​ជាតិ មិន​កំណត់ (NSTP)
២១ ស្នើ​សុំ​ទិញ​មូលប្បទានប័ណ្ណ មិន​កំណត់ (NSTP)
២២ ស្នើ​សុំ​បញ្ឈប់​មូលប្បទានបត្រ (STP)
២៣ ស្នើ​សុំ​ដំណើរការ​គណនី​គ្មាន​ប្រតិបត្តិការ (NSTP)
២៤ ស្នើ​សុំ​បង្ខាំង ឬ​ដោះ​បង្ខាំង​គណនី បង្ខាំង​គណនី (STP) / ដោះ​បង្ខាំង​គណនី (NSTP)
២៥ ស្នើ​សុំ​បិទ​គណនី (NSTP)
២៦ ស្នើ​សុំ​ឥណទាន​គ្រប់​ប្រភេទ (NSTP)
២៧ ស្នើ​សុំ​បង់​ផ្តាច់​ឥណទាន​មុន​កាល​កំណត់ (NSTP)
២៨ ស្នើ​សុំ​ប្រើ​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម (LC/DC/BG) (NSTP)
ទំហំ​ប្រតិបត្តិការ​នៅ​ក្នុង​វេបសាយ​នេះ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ប្រតិបត្តិការ​ស្វ័យ​ប្រវត្តិ (STP) គឺ​ក្រោយ​ពេល​លោកអ្នក​ធ្វើ​ប្រតិបត្តិការ​រួច ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត​នឹង​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​មិន​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ពី​ធនាគារ​ឡើយ ។ ដូច្នេះ​លោក​អ្នក​ត្រូវ​ផ្ទៀង​ផ្ទាត់​នូវ​ព័ត៌មាន និង​តួលេខ​ផ្សេងៗ​ឱ្យ​បាន​ត្រឹម​ត្រូវ ពីព្រោះ​ទឹក​ប្រាក់​នឹង​កាត់​ចេញ​ពី​គណនី​របស់​លោកអ្នក​ភ្លាមៗ​បន្ទាប់​ពី​ប្រតិបត្តិការ​នោះ​បាន​សម្រេច ។

ប្រតិបត្តិការ​មិន​ស្វ័យ​ប្រវត្តិ (NSTP) គឺ​ក្រោយ​ពេល​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​រួច ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត​នឹង​មិន​ដំណើរការ​ដោយ​​ស្វ័យ​ប្រវត្តិ​ទេ ដោយ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ពី​ធនាគារ​នៅ​ក្នុង​ម៉ោង​បម្រើ​ការងារ ទោះ​បី​លោកអ្នក​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រព័ន្ធ​ពី​ពេល​ណា​ក៏​ដោយ ។

របៀប​ប្រើសេវា​អេស៊ីលីដា​អ៊ីនធើណែត

សូម​ចុច​ទីនេះ ដើម្បី​ទាញ​យក​របៀប​ប្រើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត (ប្រភេទ PDF) ៖

លក្ខខណ្ឌ​សុវត្ថិភាព សម្រាប់​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត

  1. សូម​កុំ​ប្រើ​កុំព្យូទ័រ​ដែល​មិន​មាន​សុវត្ថិភាព អ៊ីនធើណែត ឬ Wi-Fi នៅ​តាម​ទី​សាធារណៈ​នានា​ដូច​ជា ហាង​កាហ្វេ បណ្ណាល័យ ហាង​លក់​ទំនិញ អាហារ​ដ្ឋាន ឬ​អាកាសយានដ្ឋាន ។ល។ ពី​ព្រោះ​អ្នក​ដទៃ​អាច​មើល​ឃើញ​លេខ​គណនី ឬ​លេខ​សម្ងាត់​របស់​លោក​អ្នក តាម​រយៈ​កម្មវិធី​ដែល​គេ​បាន​ដំឡើង​ក្នុង​កុំព្យូទ័រ​នោះ ឬ​វីដេអូ​ដែល​គេ​ដាក់​នៅ​ទី​នោះ ។
  2. សូម​កុំ​កត់​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន និង​ទុក​ប័ណ្ណ​ឥណទាន ឬ​ប័ណ្ណ​ឥណពន្ធ​របស់​លោក​អ្នក នៅ​ជា​មួយ​គ្នា ។ សូម​ផ្លាស់ប្តូរ​លេខ​សម្ងាត់ឱ្យ​បាន​ញឹក​ញាប់ ។
  3. សូម​កុំ​កត់ត្រា​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ទុក​លើ​វត្ថុ​អ្វី​មួយ ឬ​រក្សា​ទុក​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក គឺ​ត្រូវ​ទន្ទេញ​ចាំ​មាត់ ដើម្បី​ងាយ​ស្រួល​ប្រើប្រាស់ ។
  4. សូម​កុំ​ទុក​កុំព្យូទ័រ​ដែល​កំពុង​បើក​កម្មវិធី​សេវា​អេស៊ីលីដា​អ៊ីនធើណែត​ចោល ។
  5. សូម​រក្សា Hard/Soft Token របស់​លោកអ្នក​ឱ្យ​មាន​សុវត្ថិភាព ។ Hard/Soft Token គឺ​ជា​ឧបករណ៍ ឬ​កម្មវិធី​ដែល​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក សម្រាប់​បង្កើត​លេខ​សម្ងាត់​ដោយ​ស្វ័យប្រវត្តិ (One Time Password) ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​នៅ​លើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត ។
  6. សូម​កុំ​ឆ្លើយ​តប​ទៅ​កាន់​អ៊ីម៉ែល ទូរស័ព្ទ ឬ​សារអេឡិចត្រូនិក​ផ្សេងៗ​ដែល​សួរ​​ចង់​ដឹង​ពី​លេខ​គណនី ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក ។
  7. សូម​កុំ​បើក​កម្មវិធី, Web Link, ឬ​អ៊ីម៉ែល​ទាំង​ឡាយ​ណា​ដែល​មិន​ធ្លាប់​ស្គាល់ និង​មាន​ប្រភព​មិន​ច្បាស់​លាស់ ។
  8. សូម​ចូល​កម្ម​វិធី​សេវា​អេស៊ីលីដា​អ៊ីនធើណែត តាម​រយៈ​វេបសាយ​របស់​ធនាគារ​អេស៊ីលីដា ដោយ​វាយ​អាសយដ្ឋាន www.acledabank.com.kh ។ ​សូម​កុំ​ចុច​លើ​តំណ​ភ្ជាប់​ពី​វេបសាយ​ដទៃ ឬ​នៅ​ក្នុង​អ៊ីម៉ែល​របស់​លោក​អ្នក​ជា​ដាច់​ខាត ។
  9. មុន​ពេល​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត សូម​ពិនិត្យ​អាសយដ្ឋាន​វេបសាយឱ្យ​ច្បាស់​លាស់ ចៀស​វាង​ការ​ចូល​ទៅ​កាន់​វេបសាយ​មិន​ត្រឹម​ត្រូវ ។
  10. សូម​ចាក​ចេញ (Log Off), លុប​ប្រតិបត្តិការ (Clear History and Catch), បិទ​កម្មវិធី (Close Internet Browser) នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​រួច ។
  11. កុំព្យូទ័​រ​​ដែល​ប្រើ​សម្រាប់​ចូល​ប្រព័ន្ធ​សេវា​អេស៊ីលីដា​អ៊ីនធើណែត ត្រូវ​មាន​​កម្មវិធី​កម្ចាត់​មេរោគ​ដែល​ទុក​ចិត្ត​បាន និង​ធ្វើ​បច្ចុប្បន្នកម្ម​ឱ្យ​បាន​ទៀង​ទាត់ និង​ត្រឹម​ត្រូវ ។
  12. សូម​កុំ​បញ្ចូល​លេខ​គណនី លេខ​សម្ងាត់ ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ផ្សេងៗ នៅ​លើ​វេបសាយ​ដែល​មិន​ស្គាល់ ឬ​មិន​មាន​ប្រភព​ច្បាស់​លាស់ ។
  13. សូម​កុំ​ផ្តល់​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន លេខ​គណនី​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​អ៊ីនធើណែត ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដល់​នណា​ម្នាក់​ឡើយ ។ សូម​ផ្លាស់ប្តូរ​លេខ​សម្ងាត់ឱ្យ​បាន​ញឹក​ញាប់ ។
  14. សូម​កុំ​ប្រើ​លេខ​សម្ងាត់​សម្រាប់​ចូល​កម្មវិធី ជា​លេខ​ងាយ​ស្រួលឱ្យ​អ្នក​ដទៃ​ដឹង ដូច​ជា ថ្ងៃ​ខែ​ឆ្នាំ​កំណើត លេខ​ទូរស័ព្ទ លេខ​គណនី ឬ​លេខ​រៀង​ដែល​ងាយ​ស្រួល​ចាំ ។
  15. សូម​ចង​ចាំ​ថា​ធនាគារ​នឹង​មិន​ទាក់​ទង​ទៅ​លោក​អ្នក​ផ្ទាល់​ដើម្បី​សួរ​ពី​លេខ​សម្ងាត់ ឬ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ឡើយ ។
  16. សូម​កុំ​ទាញ​យក​កម្មវិធី​ផ្សេងៗ​ពី​វេបសាយ​ណា​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ ។
  17. ត្រូវ​ត្រួត​ពិនិត្យ​កុំព្យូទ័រ​ដែល​ប្រើ​សម្រាប់​ចូល​ប្រព័ន្ធ​សេវា​អេស៊ីលីដា​អ៊ីនធើណែត​ឱ្យ​បាន​ញឹកញាប់ ប្រសិន​បើ​ឃើញ​មាន​កម្មវិធី​ដែល​មិន​ធ្លាប់​ស្គាល់ ត្រូវ​លប់​ចោល​ភ្លាម ចៀសវាង​មាន​មេរោគ​ផ្សេងៗ​ចូល​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក ។
  18. ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬក៏​មាន​មន្ទិល​សង្ស័យ​វេបសាយ ឬ​អ៊ីម៉ែល​ណា​មួយ សូម​ទាក់​ទង​មក​យើង​ខ្ញុំ តាម​រយៈ inquiry@acledabank.com.kh ឬ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។

កម្មវិធី (Web Browsers) ដែល​​អាច​ប្រើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត​បាន

  • Safari 8.0 MAC
  • Chrome (Version 39.0/43.0)
  • Mozilla Firefox (Version 34.0)
  • Internet Explorer (IE) 8.0, 9.0, 10.0, 11.0

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សេវា​អេស៊ីលីដា​អ៊ីនធើណែត

ជា​មធ្យោបាយ​ដ៏​មាន​សុវត្ថិភាព និង​ងាយស្រួល​ក្នុង​ការ​ប្រតិបត្តិ​សេវា​ធនាគារ

គណនី​ឯកត្តជន   គណនី​ក្រុមហ៊ុន 
ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត

លក្ខខណ្ឌ​សុវត្ថិភាព    របៀប​ប្រើប្រាស់

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៥០   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៣.៦៨៥   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៣៩១
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប