តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  សេវា​បញ្ចូល​ទឹកប្រាក់

សេវា​បញ្ចូល​ទឹកប្រាក់

សេវា​បញ្ចូល​ទឹកប្រាក់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី 

លោកអ្នក​ក៏​អាច​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ ឬ​សេវា​ផ្សេងៗ​ទៀត ពី​ទូរស័ព្ទ​ដៃ​ដែល​មាន​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង និង​មាន​ងាយស្រួល​បំផុត ជា​មួយ​ក្រុមហ៊ុន​ដូច​ខាង​ក្រោម ៖

  • Mobitel/Cellcard
  • CooTel
  • Metfone
  • mJams
  • OneTV
  • ONLINE (iTop Card)
  • qbCard និង qbInt
  • SMART Mobile
  • ទូរគមនាគមន៍​កម្ពុជា (សេវា​បង់​ប្រាក់​ជា​មុន អាយ-ខល)
  • SEATEL

របៀប​បញ្ចូល​ទឹក​ប្រាក់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី

  1. សូម​ជ្រើស​រើស​យក "Mobile Top Up" នៅ​ក្នុង​ម៉ីនុយ​របស់​សេវា​អេស៊ីលីដា​យូនីធី
  2. សូម​ជ្រើស​រើស​ឈ្មោះ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​ត្រូវ​បញ្ចូល
  3. សូមជ្រើស​រើស​គណនី​ដែល​ត្រូវ​ចំណាយ
  4. សូម​ជ្រើស​រើស​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បញ្ចូល​ក្នុង​ទូរស័ព្ទ
  5. សូម​ពិនិត្យ​របាយការណ៍​ប្រតិបត្តិការ​ បន្ទាប់​មក​ចុច "Yes"
  6. បន្ទាប់​ពី​ប្រតិបត្តិការ​បាន​ជោគជ័យ លោកអ្នក​នឹង​ទទួល​បាន​នូវ​សារ​លេខ​សម្ងាត់​ (PIN) របស់​ក្រុមហ៊ុន​ទូរស័ព្ទ សម្រាប់​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទរបស់​លោក​អ្នក ។

សេវា​បញ្ចូល​ទឹកប្រាក់ តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីនធើណែត 

លោកអ្នក​ក៏​អាច​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ ឬ​សេវា​ផ្សេងៗ​ទៀត តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីនធើណែត បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង និង​មាន​ងាយស្រួល​បំផុត ជា​មួយ​ក្រុមហ៊ុន​ដូច​ខាង​ក្រោម ៖

  • SMART Mobile
  • ONLINE (iTop Card)
  • Mobitel/Cellcard
  • Metfone
  • mJams
  • OneTV Service
  • CooTel
  • qbCard និង qbInt
  • SEATEL

របៀប​បញ្ចូល​ទឹក​ប្រាក់ តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីនធើណែត

  1. សូម​ចូល​ទៅ​កាន់​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត
  2. ជ្រើសរើស "Mobile Top Up" នៅ​ក្នុង​ម៉ីនុយរបស់​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត
  3. សូម​ជ្រើសរើស​ឈ្មោះ​ក្រុមហ៊ុន​ដើម្បី​បញ្ចូល​ទឹក​ប្រាក់
  4. សូម​ជ្រើសរើស​លេខ​គណនី​ដែល​ត្រូវ​កាត់​ចេញ (Debit Account Number)
  5. ជ្រើសរើស​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​បញ្ចូល (Denominations)
  6. សូម​ចុច​ប៊ូតុង "Submit"
  7. សូម​ផ្ទៀតផ្ទាត់​ព័ត៌មាន​លម្អិត រួច​ហើយ​បញ្ចូល​លេខ OTP ដែល​លោក​អ្នក​ទទួល​បាន​ពី Soft Token ឬ Hart Token
  8. រួច​ហើយ​ចុច​ប៊ូតុង "Confirm"
  9. បន្ទាប់​មក "លេខ PIN" នឹង​បង្ហាញ​នៅ​លើ​អេក្រង់​កុំព្យូទ័រ ឬ​ក៏​ផ្ញើ (SMS) ទៅ​កាន់​ទូរស័ព្ទ​របស់​លោក​អ្នក ។

សេវា​បញ្ចូល​ទឹកប្រាក់ តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា 

សេវា​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ របស់​ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​លោកអ្នក​អាច​បញ្ចូល​ទឹក​ប្រាក់​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​បាន​យ៉ាង​ងាយ​ស្រួល តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា (បម្រើ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជា​មួយ​ក្រុមហ៊ុន​ដូច​ខាង​ក្រោម ៖

  • Mobitel/Cellcard
  • SMART Mobile
  • qbCard និង qbInt
  • SEATEL

របៀប​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ តាម​រយៈ​ម៉ាស៊ីន​អេធីអឹម

  1. សូម​បញ្ចូល​ប័ណ្ណ​របស់​លោក​អ្នក ទៅ​ក្នុង​ម៉ាស៊ីន​អេធីអឹម
  2. ជ្រើសរើស​យក​ភាសា ("ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស" ឬ "ភាសា​ខ្មែរ និង​ភាសា​ចិន")
  3. បញ្ចូល​លេខសម្ងាត់​របស់​លោក​អ្នក
  4. ជ្រើសរើស "បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ"
  5. ជ្រើសរើស "បញ្ចូល​ទឹក​ប្រាក់​តាម​វិក្កយបត្រ"
  6. ប្រសិន​បើ​លោក​អ្នក​មាន​គណនី​ចាប់​ពី ២ ឡើង​ទៅ លោក​អ្នក​ត្រូវ​ជ្រើស​រើស​លេខ​គណនី​ដែល​ត្រូវ​ទូទាត់
  7. ជ្រើសរើស​ក្រុមហ៊ុន​ទូរស័ព្ទ
  8. ជ្រើសរើស​ទឹកប្រាក់​ដែល​ត្រូវ​បញ្ចូល​ក្នុង​ទូរស័ព្ទ
  9. សូម​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ប្រតិបត្តិការ​បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ​របស់​លោក​អ្នក រួច​ជ្រើស​រើស "បាទ/ចាស"
  10. ប្រតិបត្តិការ​បញ្ចូល​ទឹក​ប្រាក់​របស់​លោក​អ្នក​ទទួល​បាន​ជោគជ័យ ។ សូម​ជ្រើសរើស "បាទ/ចាស" ប្រសិន​បើ​លោក​អ្នក​ត្រូវ​ការ​ធ្វើ​ប្រតិបត្តិការ​ផ្សេង​ទៀត
  11. សូម​យក​វិក្កយបត្រ (នៅ​ក្នុង​វិក្កយបត្រ មាន​លេខកូដ PIN ​សម្រាប់​បញ្ចូល​ក្នុង​ទូរស័ព្ទដៃ ដូច្នេះ​សូម​បញ្ចូល​លេខកូដ​ PIN នោះ​ក្នុង​ទូរស័ព្ទ​របស់​លោកអ្នក​ឱ្យ​បាន​ត្រឹម​ត្រូវ ទូរស័ព្ទ​របស់​លោក​អ្នក​នឹង​មាន​​ទឹកប្រាក់​គ្រប់​ចំនួន ដូច​ចំនួន​ទឹកប្រាក់​ដែល​លោក​អ្នក​បាន​ជ្រើសរើស) ។
  12. សូម​យក​ប័ណ្ណ​របស់​លោក​អ្នក

សំគាល់ ៖ លោកអ្នក​អាច​ជ្រើសរើស​នូវ​ចំនួន​ទឹកប្រាក់​ដែល​ចង់​បញ្ចូល ឧទាហរណ៍ ៖ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ ឬ ៥០ដុល្លារ ដើម្បី​បញ្ចូល​ក្នុង​ទូរស័ព្ទ ដោយ​ពុំ​មាន​គិត​ថ្លៃ​សេវា​ឡើយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២៧១   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៦៦១   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៦.៨៦៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប