តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ភតិសន្យា​ហិរញ្ញវត្ថុ

សេវា​ភតិសន្យា​ហិរញ្ញវត្ថុ

សេវា​ភតិសន្យា​ហិរញ្ញវត្ថុ ផ្តល់​ជូន​អតិថិជន​ជា​អាជីវករ ពាណិជ្ជករ និង​ក្រុមហ៊ុន​នានា នូវ​ចលនវត្ថុ​ដូចជា យានយន្ត គ្រឿងចក្រ ឬ​ឧបករណ៍​សម្ភារ​បរិក្ខា​ទាំង​ឡាយ (លើក​លែង​ដី/អគារ) ក្នុង​រយៈពេល​វែង ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​អាជីវកម្ម ឬ​ផ្ទាល់​ខ្លួន ដោយ​មិន​ចាំបាច់​វិនិយោគ​បន្ថែម​នូវ​សាច់ប្រាក់​ផ្ទាល់​ខ្លួន ឬ​ដក​យក​ទុន​បង្វិល​ពី​ក្នុង​អាជីវកម្ម​មក​ប្រើ​ប្រាស់ ។

ធនាគារ​អេស៊ីលីដា ផ្តល់​សិទ្ធិ​កាន់​កាប់ និង​សិទ្ធិ​ប្រើប្រាស់​ពេញ​លេញ​ជូន​អតិថិជន​ពេញ​មួយ​រយៈពេល​នៃ​កិច្ចព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ និង​ត្រូវ​បង់​ត្រឡប់​មក​ធនាគារ​អេស៊ីលីដា​វិញ​នូវ​ថ្លៃ​ឈ្នួល​ប្រចាំ​ខែ ឬ​ថ្លៃ​ឈ្នួល​ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​រយៈពេល​ចរចា​ណា​មួយ រួម​ទាំង​កម្រៃ​សេវា​ផ្សេងៗ ។

អត្ថប្រយោជន៍

  • ទទួល​បាន​ចលនវត្ថុ​ទៅ​តាម​តម្រូវការ​សម្រាប់​យក​ទៅ​ធ្វើ​ប្រតិបត្តិការ​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​ធនធាន​ផ្ទាល់​ខ្លួន ឬ​ទុន​ពី​មុខរបរ
  • ផ្ទេរ​ការ​ចំណាយ​ដុល​លើ​ការ​ទិញ​ចលនវត្ថុ ទៅ​ជា​ការ​ចំណាយ​ប្រតិបត្តិការ​ប្រចាំ​ខែ​វិញ
  • អាច​បង្កើន​ប្រាក់​ចំណូល និង​ពង្រីក​ប្រតិបត្តិការ​ច្រើន​ថែម​ទៀត

រយៈពេល​ជួល

រយៈពេល​ជួល​អប្បបរមា ១២ខែ និង​អតិបរមា​មិន​លើស​ពី​អាយុកាល​នៃ​ចលនវត្ថុ​ដែល​ត្រូវ​ជួល ។ អាយុកាល​នៃ​ចលនវត្ថុ ត្រូវ​កំណត់​ដោយ​ធនាគារ​អេស៊ីលីដា ។

ឯកសារ​តម្រូវ

  • អតិថិជន​ដែល​មាន​ប្រភព​ចំណូល​ក្រៅ​ពី​ប្រាក់​បៀវត្សរ៍ ៖
    • ផ្តល់នូវ​របាយការណ៍​ហិរញ្ញវត្ថុ​មួយ​ឆ្នាំ​ចុង​ក្រោយ (ប្រសិន​បើ​មាន)
    • ផ្តល់​រូបថត​ទីតាំង​អាជីវកម្ម​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ
    • មាន​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ផ្សេង​ទៀត​ដែល​អាច​ប្រើ​ជំនួស​បាន
    • ផ្តល់​ឯកសារ​ផ្លូវ​ច្បាប់​ថតចម្លង​ទាក់ទង​នឹង​ក្រុមហ៊ុន ដូចជា ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម លក្ខន្តិកៈ​ក្រុមហ៊ុន ស្លាកសញ្ញា វិញ្ញាបនបត្រ​ចុះ​បញ្ជី​ផលិតផល ។ល។
  • អតិថិជន​ដែល​មាន​ប្រភព​ចំណូល​ជា​ប្រាក់​បៀវត្សរ៍ ៖
    • ការងារ​មាន​និរន្តរភាព, ប្រាក់​បៀវត្សរ៍​អាច​សង​ប្រាក់​កម្ចី​បាន​យ៉ាង​ទៀត​ទាត់
    • ច្បាប់​ថត​ចម្លង​សក្ខីប័ត្រ​បៀវត្សរ៍​រយៈពេល ៣ខែ​ចុង​ក្រោយ ឬ​លិខិត​បញ្ជាក់​ពី​និយោជក​អំពី​ឋានៈ​តួនាទី​រយៈពេល​កំពុង​បម្រើ​ការងារ ដោយ​មាន​ការ​បញ្ជាក់​ពី​អ្នក​គ្រប់គ្រង​ផ្ទាល់
    • ច្បាប់​ថត​ចម្លង​កិច្ច​សន្យា​ការងារ
    • ច្បាប់​ថត​ចម្លង​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ផ្សេង​ទៀត​ដែល​អាច​ជំនួស​បាន
    • សៀវភៅ​គណនី ឬ​ថត​ចម្លង​របាយការណ៍​ធនាគារ​រយៈពេល ៣ខែ​ចុង​ក្រោយ "បើ​មាន"
    • ច្បាប់​ថត​ចម្លង​វិក្កយបត្រ​ទឹក ភ្លើង និង​ឯកសារ​ចាយ​វាយ​ក្នុង​គ្រួសារ​រយៈពេល ៣ខែ​ចុង​ក្រោយ
    • ករណី​មាន​ជួល​ទ្រព្យ​សម្បត្តិ​ឱ្យ​អ្នក​ដទៃ ត្រូវ​ថត​ចម្លង​កិច្ចសន្យា​ជួល​បច្ចុប្បន្ន និង​កិច្ច​សន្យា​ជួល​ផ្សេងៗ ក្នុង​រយៈពេល​យ៉ាង​ហោច​ណាច់ ១ឆ្នាំ​មុន "បើ​មាន" ។

លក្ខខណ្ឌ​តម្រូវ

អតិថិជន​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​តម្រូវ​ដូច​ខាង​ក្រោម ៖

  • យល់ព្រម​ផ្តល់​ឯកសារ​តាម​តម្រូវការ​របស់​ធនាគារ​អេស៊ីលីដា
  • យល់ព្រម​ថែរក្សា​ចលនវត្ថុ​ដែល​ជួល ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​តាម​អាយុកាល​ប្រើប្រាស់
  • អតិថិជន​មិន​អាច​កែច្នៃ​រូបរាង​ដើម​របស់​ចលនវត្ថុ​ឡើយ​លើកលែង​តែ​មាន​ការព្រមព្រៀង​ជា​មុន​ពី​ធនាគារ​អេស៊ីលីដា
  • ទទួល​ខុស​ត្រូវ​ជួសជុល​រាល់​ការ​ខូតខាត​ឬ​ការបាត់បង់​ចលនវត្ថុ​ដែល​បាន​ជួល
  • មិន​ត្រូវ​ផ្ទេរ លក់ បញ្ចាំ ឬ​ជួល​បន្ត​ដោយ​គ្មាន​ការ​យល់ព្រម​ជា​មុន​ពី​ធនាគារ​អេស៊ីលីដា​ឡើយ
  • អនុញ្ញាត​ឱ្យ​ធនាគារ​អេស៊ីលីដា​ចុះ​ត្រួត​ពិនិត្យ​ចលនវត្ថុ និង​ស្ថានភាព​អាជីវកម្ម
  • អតិថិជន​ត្រូវ​ចំណាយ​លើ​ថ្លៃ​សេវា​ផ្សេងៗ ដូចជា ថ្លៃ​ដឹក​ជញ្ជូន ថ្លៃ​ធ្វើ​ស្លាកលេខ​សម្គាល់​យានយន្ត ឬ​លិខិត​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​ឧបករណ៍ សម្ភារ​និង​ថ្លៃ​ធានា​រ៉ាប់រង ។ល។
  • យល់ព្រម​ទទួល​យក​ចលនវត្ថុ​នោះ​នៅ​ពេល​ដល់​កាលកំណត់​នៃ​កិច្ច​ព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ និង​រ៉ាប់រង​ចំណាយ​សម្រាប់​ដំណើរការ​កាត់​ឈ្មោះ

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទាក់ទង​នាយកដ្ឋាន​សេវា​ឥណទាន ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៣០   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ២០.២២២   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៣.១៩៧
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប