English       ភាសាខ្មែរ
សេចក្តីជូនដំណឹង
ដោយ​អនុលោម​តាម​សេចក្ដី​ជូន​ដំណឹង​លេខ: ០២១/១៨ ក.ប/ស.ជ.ណ.ខ.ល ចុះ​ថ្ងៃ​ពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០១៨ របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ផ្អាក​ប្រតិបត្តិការ​បម្រើ​សេវា​ជូន​អតិថិជន ចំនួន​៣ថ្ងៃ ចាប់​ពី​ថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ។
សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ការ​ដេញ​ថ្លៃ​លក់​យានយន្ត និង​ឧបករណ៍-សម្ភារ ដូច​មាន​បញ្ជី​ភ្ជាប់​ជូន​មក​ជា​មួយ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី សូម​ស្វាគមន៍

ធនាគារ​អេស៊ីលីដា គឺ​ជា​ធនាគារ​ដែល​មាន​ការធានា​រ៉ាប់រង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​អន្តរជាតិ
ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ភាពយន្ត ៥០%

ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨

ផ្ទេរ​ប្រាក់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភព​លោក តាម​រយៈ Western Union លោក​អ្នក​នឹង​ទទួល​បានប័ណ្ណ​បញ្ចុះ​តម្លៃ ៥០% នៅ​គ្រប់​​សាខា​របស់រោង​ភាពយន្ត Major Cineplex នៅ​ក្នុង​ប្រទេស​កម្ពុជា (លើក​លែង VIP, IMAX, 4DX ឬ​ការ​បញ្ចុះ​តម្លៃ​ផ្សេងៗ​ទៀត) ។ ប័ណ្ណ​បញ្ចុះ​តម្លៃ​នេះ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង​ផ្តល់​ជូន​អតិថិជន​រហូត​អស់​ពី​ស្តុក ។

របាយការណ៍​ប្រចាំ​ឆ្នាំ២០១៧

ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨

យើង​ខ្ញុំ​បាន​ផ្សព្វផ្សាយ​សបាយការណ៍​ប្រចាំ​ឆ្នាំ២០១៧ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​ផ្តល់​ជូន​លោក​អ្ន​ក​ជ្រាប​ពី​លទ្ធផល​សម្រេច​បាន របាយការណ៍​ក្រុមប្រឹក្សា​ភិបាល និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ល។

ធនាគារ អេស៊ីលីដា ឡាវ ដាក់​ឱ្យ​ប្រើ​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ "ACLEDA Unity ThanChai"

ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨

កាល​ពី​ល្ងាច​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ធនាគារ អេស៊ីលីដា ឡាវ បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ជា​ផ្លូវការ​នូវ​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ ជា​សេវា​ថ្មី ដែល​មាន​ឈ្មោះ​ថា "ACLEDA Unity ThanChai" ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​រដ្ឋធានីវៀងច័ន្ទ ប្រទេស​ឡាវ ។

ពិធី​ចម្រើន​មង្គល​អគារ​ការិយាល័យ​ថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​សែនសុខ (ផ្សារ​អ៊ីអន)

ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨

នៅ​ថ្ងៃ​ចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត" បាន​ប្រកាស​ចាប់​ផ្តើម​ពិធី​ចម្រើន​មង្គល ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​សែនសុខ (ផ្សារ​អ៊ីអន) ថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ...

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​បំពេញ​បន្ថែម ស្ដីពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (E-Payment) សម្រាប់​ប្រតិបត្ដិការ​ទទួល​ចំណូល​គយ និង​រដ្ឋាករ​គ្រប់​ប្រភេទ ជា​មួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨

តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​បម្រើ​សេវា​កម្ម​ទូទាត់​តាម​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក សម្រាប់​ប្រតិបត្ដិការ​ទទួល​ចំណូល​គយ និង​រដ្ឋាករ​គ្រប់​ប្រភេទ របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។

ទូទាត់​វិក្កយបត្រ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨

ឥឡូវនេះ លោក​អ្នក​អាច​ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​កម្ពុជា​សាខា​កោះញែក អគ្គិសនី​កម្ពុជា​សាខា​កែវសីមា និង​អគ្គិសនី​កម្ពុជា​សាខា​ពេជ្រាដា តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត បាន​យ៉ាង​ងាយ​ស្រួល គ្រប់​ទីកន្លែង និងគ្រប់​ពេល​វេលា ។

ពាន​រង្វាន់​ជា​ធនាគារ​ដែល​ទទួល​ទូទាត់ និង​ចេញ​ប័ណ្ណ​វីសា ឈាន​មុខ​គេ ឆ្នាំ២០១៧

ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨

សូម​ចុច​ទីនេះ សម្រាប់​ពាន​រង្វាន់​ផ្សេងៗ​ទៀត ។

រូបភាព​ពិធី អបអរ​សាទរ បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ របស់ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៨

នា​ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ​នឹងថ្ងៃ​ទី៧ ខែមេសា ឆ្នាំ២០១៨ ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​សាខា​ទូទាំង​ប្រទេស បាន​រៀបចំ​ពីធី អបអរ​សាទរ បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ ។

របាយការណ៍​ហិរញ្ញវត្ថុ​បាន​ធ្វើ​សវនកម្ម

ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨

យើង​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ របាយការណ៍​ហិរញ្ញវត្ថុ​​រួម​បាន​ធ្វើ​សវនកម្ម សម្រាប់​ដំណាច់​ឆ្នាំ​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ ដើម្បី​ផ្តល់​ជូន​លោក​អ្នក​ជ្រាប​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ​អេស៊ីលីដា ។

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត អាច​ភ្ជាប់​ជា​មួយ​គណនី​ធនាគារ​បាន

ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨

ឥឡូវ​នេះ​លោក​អ្នក​អាច​ភ្ជាប់​គណនី​ធនាគារ ជាមួយ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ទាន់​ចិត្ត ទៅ​គណនី​ធនាគារ, ពី​គណនី​ធនាគារ ទៅ​គណនី​ទាន់​ចិត្ត, និង​ពី​គណនី​ធនាគារ ទៅ​គណនី​ធនាគារ ។ល។ សូម​​មើល​ពី​របៀប​ភ្ជាប់​គណនី​ធនាគារ...

ការ​ចូល​រួម​បរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨

ថ្នាក់​ដឹក​នាំ និង​កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់​នៅ​ការិយាល័យ​កណ្តាល និង​នៅ​សាខា​ជុំ​វិញ​រាជ​ធានី​ភ្នំពេញ បាន​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ពី​គ្រប់​មជ្ឈដ្ឋាន ។

លិខិត​ថ្លែង​អំណរគុណ​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ឧបត្ថម្ភ​កម្មវិធី​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី៦ ឆ្នាំ២០១៧

ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៨

សូម​ចុច​ទីនេះ សម្រាប់​វិញ្ញាបនបត្រ និង​ពាន​រង្វាន់​ផ្សេងៗ​ទៀត ។

បង់​ពន្ធ​ដារ​ទូទៅ តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស

ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨

ឥឡូវ​នេះ​លោក​អ្នក​អាច​បង់​ពន្ធ​ដារ​ទូទៅ (លើក​លែង​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ) ជូន​អគ្គនាយក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស ។ ធនាគារ អេស៊ីលីដា គិត​ថ្លៃ​សេវា ៤.០០០រៀល ក្នុង​មួយ​ប្រតិបត្តិការ ដោយ​កាត់​ចេញ​ពី​គណនី​របស់​អតិថិជន​ដោយ​ស្វ័យ​ប្រវត្តិ ។ ការ​បង់​ពន្ធ​នេះ​ធ្វើ​ឡើង​ជា​ប្រាក់​រៀល ក្នុង​ករណី​គណនី​របស់​អតិថិជន​ជា​ប្រាក់​ផ្សេង នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​តាម​អត្រា​ប្តូរ​ប្រាក់​របស់​ធនាគារ អេស៊ីលីដា ។

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

ធនាគារ​អេស៊ីលីដា ទទួល​បង់​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក

លោក​អ្នក​អាច​បង់​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍ (Nonimmigrant Visa) របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក តាម​រយៈ​សាខា​របស់​ធនាគារ​អេស៊ីលីដា នៅ​ទូទាំង​ប្រទេស ។ សូម​ចុច​ពាក្យ​ភ្ជាប់​ខាង​ក្រោម សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នេះ ៖
» ថ្លៃ​ដាក់​ពាក្យ​សុំទិដ្ឋាការ
» អត្រា​ប្តូរ​ប្រាក់

សេចក្តី​ជូន​ដំណឹង ស្តីពី​ការ​បង់​ប្រាក់​កម្រៃ​សេវា​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម នៅ​តាម​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា

ឥឡូវ​នេះ​លោកអ្នក​អាច​អញ្ជើញ​មក​បង់​ប្រាក់​កម្រៃ​សេវា​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម (កម្រៃ​សេវា​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​កម្រៃ​សេវា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ) នៅ​តាម​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា ។ ធនាគារ​អេស៊ីលីដា គឹត​ថ្លៃ​សេវា​ក្នុង​មួយ​ប្រតិបត្តិការ ១ដុល្លារ​អាមេរិក ឬ ៤.០០០រៀល ។ ម្យ៉ាង​វិញ​ទៀត លោក​អ្នក​ក៏​អាច​បង់​កម្រៃ​សេវា​ទាំង​នេះ​តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស នៅ​លើ​វេបសាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ផង​ដែរ ។

ធនាគារ​អេស៊ីលីដា​មាន​បញ្ជរ​នៅ​ក្នុង​ការិយាល័យ​អគ្គនាយកដ្ឋាន​ពន្ធដារ សម្រាប់​ទទួល​ប្រាក់​បង់ពន្ធ​គ្រប់​ប្រភេទ

ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន និង​សាធារណជន​ក្នុង​ការ​បង់ពន្ធ ធនាគារ​អេស៊ីលីដា​បាន​បង្កើត​បញ្ជរ​នៅ​ក្នុង​ការិយាល័យ​អគ្គនាយកដ្ឋាន​ពន្ធដារ សម្រាប់​ទទួល​ប្រាក់​បង់ពន្ធ​គ្រប់​ប្រភេទ (ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ពន្ធអាករ​គ្រប់​ប្រភេទ) ។ ដូច្នេះ​អតិថិជន និង​សាធារណជន​អាច​អញ្ជើញ​ទៅ​បង់ពន្ធ​គ្រប់​ប្រភេទ​នៅ​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ស្នាក់ការកណ្តាល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​ក៏​នៅ​គ្រប់​សាខា​របស់​ធនាគារ​អេស៊ីលីដា​ទូទាំង​ប្រទេស ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា

ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ពេញលេញ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងផ្តល់​សេវា​បណ្តុះ​បណ្តាល អប់រំ​ដ៏​ល្អ​បំផុត ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ។


អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ពេញលេញ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងផ្តល់​សេវា​លើ​អាជីវកម្ម​ជើងសារ​មូលបត្រ និង​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល ជូន​ដល់​វិនិយោគិន​ជា​រូបវន្ត​បុគ្គល​និង​ក្រុមហ៊ុន ។


អេស៊ីលីដា ប្រូភើធី អិលធីឌី

ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ពេញលេញ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងត្រូវ​បាន​បង្កើត​ឡើង​តាម​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​ប្រតិបត្តិការ...


ធនាគារ អេស៊ីលីដា ឡាវ

ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​កំពុង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប ក្នុង​ប្រទេស​ឡាវ (មាន ៤១សាខា) ។


ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធ្វើ​​ប្រតិបត្តិការ​ជា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា (មាន ៩សាខា) ។

ជា​មធ្យោបាយ​ដ៏​មាន​សុវត្ថិភាព និង​ងាយស្រួល​ក្នុង​ការ​ប្រតិបត្តិ​សេវា​ធនាគារ

គណនី​ឯកត្តជន   គណនី​ក្រុមហ៊ុន 
ប្រព័ន្ធ​អេស៊ីលីដា​អ៊ីនធើណែត

លក្ខខណ្ឌ​សុវត្ថិភាព    របៀប​ប្រើប្រាស់

១៦ កក្កដា ២០១៨  ម៉ោង៨:០៤នាទី
ប្រភេទ​ប្រាក់ អត្រា​ទិញ អត្រា​លក់
ដុល្លារ​អាមេរិក៤.០៥២,០០៤.០៦៥,០០
បាត១២១,៨០១២២,៩០
អឺរ៉ូ៤.៦៨០,០៦៤.៧៩២,៦៤
ដុល្លារ​អូស្ត្រាលី២.៩៥៣,៩១៣.០៥៦,៨៨
ដុង០,១៧៣២០,១៧៨៣
ដុល្លារ​​កាណាដា៣.០២៦,៨៤៣.១៣០,០៥
គីប០,៣៧០៥០,៤៨៤០
យ៉េន៣៥,៧០០៤៣៦,៥២២៩
ផោន៥.៣០៨,១២៥.៤១៨,៦៥

អត្រា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​ប្រែប្រួល ។ អត្រា​ផ្សេង​ទៀត...

សូម​ចុច​ទីនេះ សម្រាប់​កម្មវិធី​គណនា​ប្រាក់​ប្តូរ ។

យើង​ខ្ញុំ​បាន​បំពាក់​ម៉ាស៊ីន​ឆូត​កាត​ចំនួន​៣.៩៧៣​គ្រឿង (៣.៤០៩​កន្លែង) ដើម្បី​បម្រើ​លោក​អ្នក​ក្នុង​ការ​ទូទាត់​ថ្លៃ​ទំនិញ​/សេវាកម្ម តាម​រយៈ​ប័ណ្ណ​អេស៊ីលីដា ឬ​ប័ណ្ណធនាគារ​ដទៃ​ទៀត ។

សូម​ចុច​ទីនេះ សម្រាប់​ការផ្តល់​ជូន​ពិសេស ពី​ដៃ​គូ​ធនាគារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង

ធនាគារ​អេស៊ីលីដា មាន​បណ្តាញ​អេធីអឹម​ធំ​ជាង​គេ (ចំនួន ៤៣៥​គ្រឿង) គ្រប​ដណ្តប់​ទូទាំង​ប្រទេស​កម្ពុជា ។ សូម​ចុច​ទី​នេះ​សម្រាប់​ទីតាំង​ម៉ាស៊ីន​អេធីអឹម ។

របៀប​អនុវត្ត​ប្រើ​ម៉ាស៊ីន​អេធីអឹម​អេស៊ីលីដា

សូម​ចុច​ទីនេះ សម្រាប់​ដៃគូ​របស់​ធនាគារ​អេស៊ីលីដា មាន ៥.៥៤៦ដៃគូ (មិន​រាប់​បញ្ចូល​ដៃគូ​លក់​រាយ) ដែលលោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ តាម​រយៈ​ឃ្យូអរកូដ (QR Code​) របស់​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (ទូទាត់​ទាន់​ចិត្ត) ។

សូម​ចុច​ទីនេះ សម្រាប់​ការផ្តល់​ជូន​ពិសេស ពី​ដៃ​គូ​ធនាគារ​អេស៊ីលីដា​ជា​ច្រើន​កន្លែង

ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​របស់​លោកអ្នក

ធនាគារ​អេស៊ីលីដា ជា​ប្រភព​ហិរញ្ញវត្ថុ​ផ្តល់​ប្រាក់​កម្ចី​ដែល​មិន​ចេះ​រីង​ស្ងួត និង​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​លោកអ្នក​កាន់​តែ​រីកចម្រើន ។ សូម​ទាក់ទង​យើងខ្ញុំ សម្រាប់​ព័ត៌មាន​បន្ថែម ។

សូម​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​របស់​ធនាគារ​អេស៊ីលីដា នៅ​ទី​នេះ!

ធនាគារ​អេស៊ីលីដា ជា​កន្លែង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ផ្ញើ​ប្រាក់ រួម​ទាំង​បង្កើន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ។ ព័ត៌មានបន្ថែម...

ធនាគារ​អេស៊ីលីដា កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ភេទស្រី ឬ​ប្រុស មាន​សញ្ជាតិខ្មែរ និង​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​មុខ​តំណែង...

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៤៦៤   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៤.៤៩០   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៨.១៩២
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប