តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ព័ត៌មាន​អំពី​ធនាគារ  »  ហេតុការណ៍ និង​តួលេខ

ហេតុការណ៍ និង​តួលេខ

ដោយ​មាន​សាខា​ចំនួន ២៦២ និង​បុគ្គលិក ១២.៤៣២​នាក់ ធនាគារ​អេស៊ីលីដា បាន​បំពេញ​ភារកិច្ច​យ៉ាង​សកម្ម​នៅ​ក្នុង​សាខា​គ្រប់​ខេត្ត-​រាជធានី ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ដែល​នាំ​មុខ​គេ​នៅ​ក្នុង​ប្រទេស ។

នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ធនាគារ អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ថ្មី​ដែល​ចេញ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា អនុញ្ញាតឱ្យ​ប្រតិបត្តិការ​ពេញ​លេញ​ជា​ធនាគារ​ពាណិជ្ជ និង​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវ​ការ​ពី ធនាគារ អេស៊ីលីដា លីមីធីត ទៅ​ជា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ អាជ្ញាប័ណ្ណ​ថ្មី​នេះ​អាចឱ្យ​ ធនាគារ អេស៊ីលីដា ចាប់​ផ្តើម​បម្រើ​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ​ជា​ច្រើន​ទៀត​ដូចជា សេវា​គ្រប់គ្រង​សាច់​ប្រាក់ និង​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​មាន​ស្រាប់ និង​អតិថិជន​ក្នុង​ពេល​ខាង​មុខ ។ ធនាគារ​បាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិជ្ជា​ធនាគារ​ថ្នាក់​ពិភពលោក គឺ​ប្រព័ន្ធ GLOBUS ដើម្បី​ប្រតិបត្តិការ​នៅ​ក្នុង​បណ្ដាញ​សាខា​យ៉ាង​ធំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើឱ្យ​អតិថិជន​ងាយ​ស្រួល​ប្រើប្រាស់​ផលិតផល​និង​សេវា​ទាំង​ឡាយ​របស់​ធនាគារ ។

សូម​ភ្ជាប់​ទៅ​កាន់ របាយការណ៍​ប្រចាំ​ឆ្នាំ សម្រាប់​ព័ត៌មាន​លម្អិត​នៅ​ក្នុង​ឆ្នាំ​មុនៗ ។ យើង​ខ្ញុំ​ក៏​មាន​ផង​ដែរ​នូវ សេចក្តី​សង្ខេប របស់​ធនាគារ​អេស៊ីលីដា ជាមួយ​នឹង​កម្មវិធី​មួយ​ដែល​ជួយ​លោក-អ្នក​អាច​ស្វែងរក អាសយដ្ឋាន​ធនាគារ ដែល​នៅ​ជិត​លោកអ្នក​បំផុត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៧៨២   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨.១២៤   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៦៨៦
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប