តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  វិជ្ជាជីវៈ  »  កម្មសិក្សា  »  ដំណឹង​ស្តីពី​ការ​ធ្វើ​កម្ម​សិក្សា

ដំណឹង​ស្តីពី​ការ​ធ្វើ​កម្ម​សិក្សា

យើង​ខ្ញុំ​អនុញ្ញាត​ឱ្យ​និស្សិត​មក​ធ្វើ​កម្ម​សិក្សា នៅធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​ប្រទេស ពេលព្រឹក ចំនួន ៤០ នាក់ និង ពេលរសៀល ចំនួន ៤០ នាក់ ។

ព័ត៌មាន​ទាក់ទង​នឹង​ការ​ដាក់​ពាក្យ​សុំ​ចុះ​កម្មសិក្សា

  • ពាក្យ​ស្នើ​សុំ​ធ្វើ​កម្មសិក្សា​អាច​ទាញ​យក​បាន​នៅ​ខាង​ក្រោម ។
  • ឯកសារ​ដាក់​ពាក្យ​មាន ៖ ពាក្យ​ស្នើ​សុំ​ធ្វើ​កម្មសិក្សា (មាន​បិត​រូបថត​បច្ចុប្បន្ន), លិខិត​ស្នើ​សុំ​ធ្វើ​កម្មសិក្សា (ចេញ​ពី​សាលា ដោយគោរព​ជូន​នាយក​ប្រតិបត្តិ​ធន​ធាន​មនុស្ស [SVP & Head of Human Resources Division]) កម្រង​សំណួរ​ស្រាវ​ជ្រាវ​ទាក់ទង​នឹង​ប្រធានបទ​ដែល​ស្នើ​សុំ (មិន​ឲ្យ​លើស ៣០ សំណួរ) និង​លក្ខខណ្ឌ​កម្មសិក្សា (គ្រប់​សមាជិក​ក្រុម ដែល​ដាក់​ពាក្យ​ត្រូវ​អាន​ឲ្យ​យល់ និង​ចុះ​ហត្ថលេខា) ។
  • ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​រហូត​ដល់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ វេលា​ម៉ោង ១២:០០ ថ្ងៃ​ត្រង់ តាម​រយៈ​អ៊ីម៉ែល hr.develop@acledabank.com.kh ។
  • បញ្ជី​សម្រាំង​នឹង​បិទ​ផ្សាយ​នៅ​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលា​ម៉ោង ១៥:០០ រសៀល ។
  • កាល​បរិច្ឆេទ​ចុះ​កម្ម​សិក្សា ៖ ចាប់​ពី​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ២០១៨ ដល់​ថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០១៨ ។
  • រយៈពេល​នស​ការ​ធ្វើ​កម្ម​សិក្សា ៖ អប្បបរមា ២សប្តាហ៍ និង​អតិបរមា ១ខែ ។
  • ពេល​ម៉ោង​ធ្វើ​កម្ម​សិក្សា ៖ ពេល​ព្រឹក ចាប់​ពី​ម៉ោង ៧:៣០ ដល់ ១២:០០ និង/ឬ ពេល​ល្ងាច ចាប់​ពី​ម៉ោង ១៣:00 រហូត​ដល់​ម៉ោង ១៦:៣០ ។

បញ្ជាក់ ៖

  1. ករណី​ឯកសារ​ដាក់​ពាក្យ​សុំ​ធ្វើ​កម្មសិក្សា​មិន​ត្រឹមត្រូវ មិន​គ្រប់គ្រាន់ នឹង​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​សម្រាំង​ឡើយ ។
  2. និស្សិត​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​សម្រាំង ត្រូវមកតម្រង់ទិស នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ។ ករណី អវត្តមាន ក្នុង​ថ្ងៃ​ទម្រង់​ទិស​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​ជា​មុន​មក​ផ្នែក​អភិវឌ្ឍន៍​ធនធាន​មនុស្ស នៃ​នាយកដ្ឋាន​ធនធាន​មនុស្ស ធនាគារ អេស៊ីលីដា ភីអិលស៊ី មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ធ្វើ​កម្មសិក្សា​ឡើយ ។
  3. កម្ម​សិក្សា​ការី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ធ្វើ​កម្ម​សិក្សា​ស្រាវ​ជ្រាវ តាម​រយៈ​ការ​អាន ឬ​កត់​ត្រា​ដោយ​ដៃ ឬ​កុំព្យូទ័រ​តាម​សៀវ​ភៅ​គោលការណ៍ នីតិវិធី សេចក្តី​ណែនាំ និង​ឯកសារ​ផ្សេងៗ​របស់​ធនាគារ​តែ​ប៉ុណ្ណោះ ។
កម្ម​សិក្សា​ការី ត្រូវ​ជ្រើស​រើស​ប្រធានបទ ដែល​មិន​ប៉ះពាល់​ការងារ​ប្រតិបត្តិការ​សាច់ប្រាក់ និង​បច្ចេកវិជ្ជា​ព័ត៌មាន ។
សូម​មេត្តា​អធ្យាស្រ័យ ដោយ​ចំណត​មិន​អាច​ទទួល​បម្រើ​ជូន​គ្រប់​ប្រភេទ​នៃ​យាន​ជំនិះ​របស់​កម្មសិក្សាការី ដែល​អញ្ជើញ​មក​តម្រង់​ទិស​បាន ។
សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​តាម​រយៈ​ទូរស័ព្ទ ៖ ០១៥ ៩០០ ២៤៥ / ០១៥ ៧០០ ៩៣៣ / ០១៥ ៧០០ ៣៦៥ / ០១៥​ ៧០០ ៥០៧ ។

ពាក្យ​ស្នើសុំ​ធ្វើ​កម្ម​សិក្សា 

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៩៨   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៥៨៩   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៨.១៩២
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប