តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ទំនាក់ទំនង  »  ម៉ោង​បម្រើ​អតិថិជន

ម៉ោង​បម្រើ​អតិថិជន

ធនាគារ​អេស៊ីលីដា​បើក​បម្រើ​ជូន​លោក​អ្នក ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់ ថ្ងៃ​សុក្រ សម្រាប់​គ្រប់​សេវាកម្ម​ធនាគារ និង​ព្រឹក​ថ្ងៃ​សៅរ៍ សម្រាប់​សេវា​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

សម្រាប់​ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ

  • បើក​បម្រើ​ចាប់​ពី​ម៉ោង ៧:៣០​ព្រឹក ដល់ ៤:០០​រសៀល (សាខា​មួយ​ចំនួន​បម្រើ​ដល់​ត្រឹម​ម៉ោង ៣:០០ រសៀល)
  • មាន​បម្រើ​គ្រប់​សេវា​កម្ម​របស់​ធនាគារ​ទាំង​អស់

សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ (មាន​បម្រើ​នៅ​តាម​សាខា​មួយ​ចំនួន​ប៉ុណ្ណោះ)

  • បើក​បម្រើ​ចាប់​ពី​ម៉ោង ៧:៣០​ព្រឹក ដល់ ១១:៣០​ព្រឹក
  • មាន​បម្រើ​សេវា​ធនាគារ​ដូច​ជា ៖
    • សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ​វ៉េសស្ទឺន​យូញៀន
    • សេវា​ទិញ​មូលប្បទាន​បត្រ​ទេសចរណ៍
    • សេវា​ទិញ​មូលប្បទាន​បត្រ​បរទេស
    • សេវា​ប្តូរប្រាក់
    • សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក
    • សេវា​បង់​ថ្លៃ​វិក្កយបត្រ
    • សេវា​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ
    • ទទួល​ប្រាក់​បញ្ញើ

សម្រាប់​សាខា​សុធារស (ផ្សារអ៊ីអន) និង សាខា​សែនសុខ (ផ្សារ​អ៊ីអន) មាន​បម្រើ​គ្រប់​សេវាកម្ម​របស់​ធនាគារ​ទាំង​អស់ ពី​ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ (ម៉ោង ៩:០០ព្រឹក ដល់ ៧:០០យប់) ។

ធនាគារ​អេស៊ីលីដា​ឈប់​សម្រាក​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ និង​ថ្ងៃ​បុណ្យ​ឈប់​សម្រាក ។ នៅពេល​ធនាគារ​មិន​បើក​បម្រើ លោក​អ្នក​នៅតែ​អាច​ទទួល​ព័ត៌មាន​ផ្សេង​ៗ​បាន​តាម​តម្រូវការ តាម​រយៈ​វេបសាយ ឬ​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន ។ សម្រាប់ប្រតិបត្តិការ​គណនី លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​បាន តាម​រយៈ​ម៉ាស៊ីន​អេធីអឹម ឬ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ឬ​សេវា​អេស៊ីលីដា​អ៊ីនធើណែត ។

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​សាខា​ធនាគារ​អេស៊ីលីដា​ដែល​នៅ​ជិត​លោក​អ្នក ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន របស់​យើង​ខ្ញុំ (បម្រើ ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍)  ។

ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២២៩   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៩.៩១២   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៨.១៩២
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប