តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សំណួរ​អតិថិជន អំពី​សេវា​ចាត់ចែង​សាច់ប្រាក់

សំណួរ​អតិថិជន អំពី​សេវា​ចាត់ចែង​សាច់ប្រាក់

នៅ​ក្នុង​ទំព័រ​នេះ យើង​ខ្ញុំ​មាន​ក្តីសោមនស្ស​សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​អតិថិជន​បាន​សួរ​ជា​ញឹក​ញាប់ ។ សូម​ចុច​លើ​សំណួរ​នៅ​ខាង​ក្រោម ដើម្បី​មើល​ចម្លើយ ។ យើង​ខ្ញុំ​សង្ឃឹម​ថា ចម្លើយ​ទាំង​នោះ​មាន​សារប្រយោជន៍​និង​ផ្តល់​ជា​ព័ត៌មាន​សម្រាប់​លោកអ្នក ។ ក្នុង​ករណី​ប្រសិន​បើ​មិន​មាន​ចម្លើយ​ដែល​លោកអ្នក​កំពុង​ស្វែងរក​នៅ​ក្នុង​ទំព័រ​នេះ​ទេ ឬ​មាន​សំណូមពរ​នានា ដែល​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​តាម​បំណង​របស់​លោកអ្នក សូម​មេត្តា​ផ្តល់​ព័ត៌មាន​មក​យើង​ខ្ញុំ​ដើម្បី​បម្រើ​ជូន​លោកអ្នកឱ្យ​កាន់​តែ​ប្រសើរ ។

សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​អចលនទ្រព្យ

  1. ដូចម្តេច​ដែល​ហៅ​ថា​សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​អចលនទ្រព្យ ?
    សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​អចលនទ្រព្យ គឺ​ជា​សេវា​ប្រមូល​សាច់ប្រាក់​មួយ​ប្រភេទ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់​ផ្តល់​ជូន​អតិថិជន និង​សាធារណជន ដើម្បី​បង់​ពន្ធ​លើ​អចលនទ្រព្យ ។
  2. តើ​សេវា​នេះ​ផ្តល់​អត្ថប្រយោជន៏​អ្វី​ខ្លះ​ដល់​អតិថិជន ?
    សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​អចលនទ្រព្យ​ផ្តល់​អត្ថប្រយោជន៏​ជូន​អតិថិជន​ដូចជា ៖
    • ងាយ​ស្រួល​ធ្វើ​ការ​បង់​ពន្ធ​ជូន​រដ្ឋ​តាម​រយៈ​ធនាគារ​អេស៊ីលីដា ដែល​មាន​ទីតាំង​នៅ​កៀក​អតិថិជន ហើយ​អាច​កាត់​បន្ថយ​ចំណាយ និង​ចំណេញ​ពេល​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ ។
    • មាន​សុវត្ថិភាព​ក្នុង​ការ​ទូទាត់​តាម​រយៈ​ធនាគារ​អេស៊ីលីដា ។
    • មាន​ឱកាស​ប្រើបា្រស់​ផលិតផល-សេវាកម្ម​ផ្សេងៗ របស់​ធនាគារ​អេស៊ីលីដា ។
  3. តើ​អតិថិជន​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ​ដើម្បី​អាច​បង់​ពន្ធ​លើ​អចលនទ្រព្យ​បាន ?
    សូម​អញ្ជើញ​មក​កាន់​សាខា​របស់​ធនាគារ​អេស៊ីលីដា ដែល​ស្ថិត​នៅ​ជិត​លោក​អ្នក និង​បំពេញ​ពាក្យ​ស្នើ​សុំ​ប្រើ​ប្រាស់​សេវា​ប្រមូល​ប្រាក់​បង់ពន្ធ ដោយ​ភ្ជាប់​ជា​មួយ​នូវ ៖
    • លិខិត​ប្រកាស​ពន្ធ​ឆ្នាំ​ថ្មី (ករណី លំនៅ​ដ្ឋាន​មាន​ការ​កែលម្អ) ឬ
    • លិខិត​ប្រកាស​ពន្ធ ឬ​បង្កាន់​ដៃ​បង់​ពន្ធ​ឆ្នាំ​មុន (ករណី លំនៅ​ដ្ឋាន​មិន​មាន​ការ​កែលម្អ)
    • អាច​បង់​ជា​សាច់​ប្រាក់ ឬ​កាត់​ចេញ​ពី​គណនី​គ្រប់​ចំនួន​តាម​តម្លៃ​ពន្ធ​ដែល​ត្រូវ​បង់ ។ ធនាគារ​អេស៊ីលីដា មិន​កំណត់​ចំនួន​ទឹក​ប្រាក់ និង​ចំនួន​ប្រតិបត្តិការ​ទេ ។
  4. តើ​ការ​បង់​ពន្ធ​លើ​អចលនទ្រព្យ​អាច​បង់​បាន​ជា​ប្រភេទ​រូបិយប័ណ្ណ​អ្វី​ខ្លះ ?
    ការ​បង់​ពន្ធ​លើ​អចលនទ្រព្យ​គឺ​អតិថិជន​ត្រូវ​បង់​ជា​បា្រក់​រៀល ។ ករណី​អតិថិជន​បង់​សាច់​ប្រាក់ ឬ​កាត់​ពី​គណនី​ជា​រូបិយប័ណ្ណ​ផ្សេងៗ ត្រូវ​ឆ្លង​កាត់​ការ​ប្តូរ​បា្រក់​ទៅ​ជា​ប្រាក់​រៀល ដោយ​អនុលោម​តាម​អត្រា​ប្តូរ​បា្រក់​ផ្លូវ ការ​របស់​ធនាគារ​អេស៊ីលីដា ។
  5. តើ​ធនាគារ​អេស៊ីលីដា គិត​ថ្លៃ​សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​អចលនទ្រព្យ​យ៉ាង​ដូចម្តេច ?
    ធនាគារ​អេស៊ីលីដា​មិន​គិត​ថ្លៃ​សេវា សម្រាប់​ការ​បង់​ជា​សាច់​ប្រាក់ ឬ​កាត់​ចេញ​ពី​គណនី​តាម​សាខា​ធនាគារ​អេស៊ីលីដា ដែល​ស្ថិត​នៅ​ក្នុង​ដែនដី​រដ្ឋបាល​រាជធានី ឬ​ខេត្ត​តែ​មួយ ។

សំគាល់ ៖ ធនាគារ​អេស៊ីលីដា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​ថ្លៃ​សេវាកម្ម​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ជា​មុន​ឡើយ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត ​សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១៩៧   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៥៨៤   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៨.១៩២
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប