តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សំណួរ​អតិថិជន អំពី​សេវា​ឥណទាន

សំណួរ​អតិថិជន អំពី​សេវា​ឥណទាន

នៅ​ក្នុង​ទំព័រ​នេះ យើង​ខ្ញុំ​មាន​ក្តីសោមនស្ស​សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​អតិថិជន​បាន​សួរ​ជា​ញឹក​ញាប់ ។ សូម​ចុច​លើ​សំណួរ​នៅ​ខាង​ក្រោម ដើម្បី​មើល​​ចម្លើយ ។ យើង​ខ្ញុំ​សង្ឃឹម​ថា ចម្លើយ​ទាំង​នោះ​មាន​សារប្រយោជន៍​និង​ផ្តល់​ជា​ព័ត៌មាន​សម្រាប់​លោកអ្នក ។ ក្នុង​ករណី​ប្រសិន​បើ​មិន​មាន​ចម្លើយ​ដែល​លោកអ្នក​កំពុង​ស្វែងរក​នៅ​ក្នុង​ទំព័រ​នេះ​ទេ ឬ​មាន​សំណូមពរ​នានា ដែល​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​តាម​បំណង​របស់​លោកអ្នក សូម​មេត្តា​ផ្តល់​ព័ត៌មាន​មក​យើង​ខ្ញុំ​ដើម្បី​បម្រើ​ជូន​លោកអ្នកឱ្យ​កាន់​តែ​ប្រសើរ ។

សេវា​ឥណទាន

  1. តើ​ធនាគារ​អេស៊ីលីដា គិត​អត្រាការប្រាក់​ប៉ុន្មាន ចំពោះ​ការ​ខ្ចី​ប្រាក់​យក​ទៅ​ប្រកបរបរ ?
    ធនាគារ​អេស៊ីលីដា គិត​អត្រាការប្រាក់​ទៅ​តាម​ទំហំ​ទឹកប្រាក់​ដែល​ខ្ចី និង​ទៅ​តាម​ប្រភេទប្រាក់ ។
  2. តើ​លក្ខណសម្បត្តិ​បែប​ណា ដែល​អតិថិជន​អាច​ខ្ចី​ប្រាក់​ពី​ធនាគារ​អេស៊ីលីដា​បាន ?
    • មាន​ដី ផ្ទះ ឬ​អ្វី​ផ្សេង​ទៀត​ដែល​អាច​ជំនួស​បាន
    • រស់​នៅ​ជា​អចិន្ត្រៃយ៍ នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​សាខា​ទទួល​ខុស​ត្រូវ ដែល​បញ្ជាក់​ពី​អាជ្ញាធរ​ក្នុង​តំបន់​ដែល​ខ្លួន​រស់​នៅ
    • គ្មាន​បំណង​ផ្លាស់​ទីលំនៅ​ទៅ​កន្លែង​ផ្សេង ក្រៅ​ពី​តំបន់​ប្រតិបត្តិការ​របស់​សាខា​ធនាគារ​អេស៊ីលីដា ដែល​ខ្លួន​បាន​ជំពាក់​បំណុល​រហូត​ដល់​ពេល​សង​បំណុល​អេស៊ីលីដា​ចប់ ដែល​បញ្ជាក់​ពី​អាជ្ញាធរ​ក្នុង​តំបន់​ដែល​ខ្លួន​រស់​នៅ ដើម្បី​ជា​សាក្សី
    • មាន​មុខរបរ ឬ​ប្រភព​ចំណូល ដើម្បី​បង្ហាញ​ពី​លទ្ធភាព​អាច​សង​បំណុល​របស់​ខ្លួន
    • បុគ្គល​ដែល​មាន​សិទ្ធិ​ប្រកប​ការងារ​តាម​ផ្លូវ​ច្បាប់ ចាប់​ពី​អាយុ ១៨ឆ្នាំ​ឡើង​ទៅ ដែល​មាន​លក្ខណសម្បត្តិ​សមស្រប​តាម​បណ្តា​ចំណុច​ដូច​រៀបរាប់​ខាង​លើ ។
  3. ដើម្បី​អាច​ខ្ចី​ប្រាក់​បាន តើ​តម្រូវឱ្យ​មាន​ឯកសារ​អ្វី​ខ្លះ ?
    • អតិថិជន​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ
    • សៀវភៅ​គ្រួសារ
    • ទ្រព្យ​ធានា
    • ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​ដី​ធ្លី
    • ប័ណ្ណ​សម្គាល់​ទ្រព្យ
    • លិខិត​ដាក់​ទ្រព្យ​កម្កល់
    • អ្នក​ធានា ។

សេវា​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន

  1. ដូចម្តេច​ដែរ​ហៅ​ថា​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន ?
    ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន គឺ​ជា​ប្រាក់​កម្ចី​ដែល​នឹង​ត្រូវ​បាន​ផ្តល់ឱ្យ​អតិថិជន​ផ្អែក​ទៅ​តាម​កិច្ចសន្យា​ដែល​អ្នក​ខ្ចី​មាន​គោលបំណង​ប្រើប្រាស់​សម្រាប់​តម្រូវការ​ក្នុង​គ្រួសារ ឬ​ផ្ទាល់​ខ្លួន ពោល​គឺ​ទិញ​សម្ភារៈ​ប្រើប្រាស់ កែលម្អ ជួសជុល ថែទាំ​លំនៅឋាន មិន​មែន​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ទេ ។
  2. តើ​ធនាគារ​អេស៊ីលីដា គិត​អត្រាការប្រាក់​ប៉ុន្មាន​ដែរ ចំពោះ​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​នេះ ?
    ធនាគារ​អេស៊ីលីដា គិត​អត្រាការប្រាក់​ទៅ​តាម​ទំហំ​ទឹក​ប្រាក់​ដែល​ខ្ចី និង​ទៅ​តាម​ប្រភេទ​ប្រាក់ ។
  3. តើ​លក្ខណសម្បត្តិ​បែប​ណា ដែល​អាច​ខ្ចី​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​បាន ?
    • ជន​កម្ពុជា​គ្រប់​រូប​ដែល​ជា​ពលរដ្ឋសកម្ម ឬ​ជា​នីតិជន
    • មាន​កេរ្តិ៍ឈ្មោះ អត្តចរិក​ល្អ ប្រវត្តិ​ល្អ និង​មាន​ចេតនា​សង​បំណុល
    • ជា​អតិថិជន​ដែល​មាន​ការងារ​ស្ថិរភាព​ក្នុង​វិស័យ​ឯកជន សាធារណៈ ស្ថាប័ន​ក្រៅ​រដ្ឋាភិបាលជាតិ អន្តរជាតិ ឬ​ក្នុង​គម្រោង​ណា​មួយ (កិច្ចសន្យា​ការងារ​ត្រូវ​តែ​មាន​រយៈពេល​វែង​ជាង​រយៈពេល​ខ្ចី​ប្រាក់) ដោយ​មាន​ការ​បញ្ជាក់​ពី​អ្នក​គ្រប់គ្រង​ស្ថាប័ន​នោះ
    • រស់​នៅ​ជា​អចិន្ត្រៃយ៍ នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​សាខា​ទទួល​ខុស​ត្រូវ ដែល​បញ្ជាក់​ពី​អាជ្ញាធ​ក្នុង​តំបន់​ដែល​ខ្លួន​រស់​នៅ ។
    • គ្មាន​បំណង​ផ្លាស់​ទីលំនៅ​ទៅ​កន្លែង​ផ្សេង ក្រៅ​ពី​តំបន់​ប្រតិបត្តិការ​របស់​សាខា​ធនាគារ​អេស៊ីលីដា ដែល​ខ្លួន​បាន​ជំពាក់​បំណុល​រហូត​ដល់​ពេល​សង​បំណុល​អេស៊ីលីដា​ចប់ ដែល​បញ្ជាក់​ពី​អាជ្ញាធរ​ក្នុង​តំបន់​ដែល​ខ្លួន​រស់​នៅ ដើម្បី​ជា​សាក្សី
    • អ្នក​ខ្ចី​ត្រូវ​មាន​ប្រាក់​ផ្ទាល់​ខ្លួន​ពី ១០% ទៅ ២០% នៃ​តម្លៃ​ទំនិញ​ប្រើប្រាស់​សរុប​ដែល​ខ្លួន​ត្រូវ​ទិញ ដោយ​ផ្អែក​ទៅ​តាម​ប្រភេទ​នៃ​ទំនិញ​ប្រើប្រាស់​នោះ ។

សេវា​ឥណទាន​គេហដ្ឋាន

  1. តើ​ដូចម្តេច​ដែល​ហៅ​ថា ឥណទាន​គេហដ្ឋាន ?
    ឥណទាន​គេហដ្ឋាន គឺ​ជា​ប្រភេទ​ឥណទាន​ដែល​មាន​រយៈពេល​កម្ចី​វែង របស់​ធនាគារ​អេស៊ីលីដា និង​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជូន​សាធារណជន​សម្រាប់​ទិញ​ឬ​សាង​សង់​គេហដ្ឋាន​លើ​ដី​កម្មសិទ្ធិ​ដែល​មាន​ស្រាប់ ។
  2. តើ​ឥណទាន​គេហដ្ឋាន​មាន​ប្រភេទ​រូបិយប័ណ្ណ​អ្វី​ខ្លះ ?
    ឥណទាន​គេហដ្ឋាន ផ្តល់​ជូន​អតិថិជន​ជា​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ ។
  3. តើ​ខ្ញុំ​អាច​ខ្ចី​ឥណទាន​គេហដ្ឋាន បាន​រយៈពេល​ប៉ុន្មាន ?
    រយៈពេល​ខ្ចី​អតិបរមា ១០ ដល់ ១៥​ឆ្នាំ ចំពោះ ៖
    • អតិថិជន​ជា​កម្មករ​និយោជិត​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​សាធារណៈ និង​ទី​ភ្នាក់ងារ​ជាតិ-អន្តរជាតិ ដោយ​មិន​ត្រូវ​លើស​ពី​អាយុ​ចូល​និវត្តន៍​ឡើយ ។
    • អតិថិជន​ផ្សេង​ទៀត ត្រូវ​មាន​កាយសម្បទា​រឹងមាំ និង​មាន​អាយុ​ចាប់​ពី​ពេល​ទទួល​ប្រាក់​កម្ចី​រហូត​ដល់​កាលាវសាន​នៃ​រយៈពេល​ខ្ចី​ប្រាក់ មិន​ត្រូវ​លើស​ពី​អាយុ ៦០​ឆ្នាំ​ឡើយ ។
  4. តើ​ធនាគារ​អេស៊ីលីដា អាច​ផ្តល់​ឥណទាន​គេហដ្ឋាន​ដល់​អតិថិជន​បាន​ចំនួន​ប៉ុន្មាន ?
    ធនាគារ​អេស៊ីលីដា អាច​ផ្តល់​ឥណទាន​គេហដ្ឋាន​ជូន​អតិថិជន​រហូត​ដល់ ៧០​ភាគរយ នៃ​តម្លៃ​សរុប​របស់​គេហដ្ឋាន​ដែល​ត្រូវ​ទិញ​នោះ​ឡើយ ។
  5. តើ​របៀបសង​ត្រឡប់​មក​វិញ​របស់​ឥណទាន​គេហដ្ឋាន​យ៉ាង​ដូច​ម្តេច ?
    • ការ​សងប្រាក់​ត្រឡប់​មក​វិញ អនុវត្ត​តាម​វិធី​សង​រម្លស់​ប្រាក់​ដើម​ថេរ រួម​នឹង​ការ​ប្រាក់
    • ការ​សងប្រាក់​ត្រឡប់​មក​វិញ អនុវត្ត​តាម​វិធី​សង​រម្លស់​ប្រាក់​ដើម រួម​នឹង​ការប្រាក់​ថេរ ។
  6. តើ​អតិថិជន​ត្រូវ​មាន​លក្ខណសម្បត្តិ​ដូច​ម្តេច ដើម្បី​អាច​ខ្ចី​ឥណទាន​គេហដ្ឋាន​បាន ?
    • ជនកម្ពុជា​គ្រប់​រូប​ដែល​ជាពលរដ្ឋ​សកម្ម ឬ​ជា​នីតិជន
    • ជា​កម្មករ​និយោជិត​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​សាធារណៈ និង​ទីភ្នាក់ងារ​ជាតិ-អន្តរជាតិ
    • អតិថិជន​ត្រូវ​មាន​កាយសម្បទា​រឹងមាំ និង​មាន​អាយុ​ចាប់​ពី​ពេល​ទទួល​ប្រាក់​កម្ចី​រហូត​ដល់​កាលវសាន​នៃ​រយៈពេល​ខ្ចី​ប្រាក់ មិន​ត្រូវ​លើស​ពី​អាយុ​ចូលនិវត្តន៍​ឡើយ
    • មាន​មុខរបរ ប្រាក់បៀវត្ស ឬ​ប្រភព​ចំណូល​ដែល​មាន​និរន្តរភាព និង​មាន​លទ្ធភាព​អាច​សង​បំណុល​បាន
    • មាន​ប្រវត្តិ កេរ្តិ៍ឈ្មោះ អត្តចរិត​ល្អ និង​មាន​ចេតនា​សង​បំណុល
    • មាន​ទីលំនៅ​អចិន្ត្រៃយ៍ ដោយ​មាន​ការ​បញ្ជាក់​ដឹងឮ​ពី​អាជ្ញាធរ​ក្នុង​តំបន់​របស់​ខ្លួន​រស់​នៅ
    • ធានា​ផ្តល់​ព័ត៌មាន​ត្រឹម​ត្រូវ ច្បាស់​លាស់ គ្រប់​គ្រាន់ និង​ទាន់​ពេល​ជូន​ធនាគារ
    • គេហដ្ឋាន​ដែល​ទិញ ត្រូវ​ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​ធនាគារ ដោយ​មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​តាម​ផ្លូវ​ច្បាប់
    • មិន​ជាប់​ពិរុទ្ធ​ដែល​ពាក់​ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ
    • មិន​មាន​ជាប់​ពាក់ព័ន្ធ​បំណុល​ផ្សេង រហូត​ដល់​សង​ចប់​រួច​រាល់ ។
  7. តើ​ឯកសារ​តម្រូវ​សម្រាប់​ឥណទាន​គេហដ្ឋាន​ត្រូវ​មាន​អ្វី​ខ្លះ ?
    • សម្រាប់​អតិថិជន​ដែល​ជា​អាជីវករ
      • ផ្តល់​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​មួយ​ឆ្នាំ​មុន និង​ឆ្នាំ​ចុង​ក្រោយ
      • ផ្តល់​រូបថត​ទីតាំង​អាជីវកម្ម​ដែល​កំពុង​តែ​ប្រតិបត្តិការ (បើ​មាន)
      • សៀវភៅ​គណនី ឬ​ថត​ចម្លង​របាយការណ៍​ធនាគារ​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ (បើ​មាន)
      • ករណី​មាន​ជួល​ទ្រព្យសម្បត្តិឱ្យ​អ្នក​ដទៃ ត្រូវ​ថត​ចម្លង​កិច្ចសន្យា​ជួល​បច្ចុប្បន្ន និង​កិច្ចសន្យា​ជួល​ផ្សេងៗ​ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ (បើ​មាន)
      • ថតចម្លង​វិក្កយបត្រ​ថ្លៃ​ទឹក ភ្លើង រយៈពេល​បី​ខែ​ចុង​ក្រោយ
      • ច្បាប់​ចម្លង​ឯកសារ​ផ្លូវ​ច្បាប់​ទាក់ទង​នឹង​ក្រុម​ហ៊ុន​ដូចជា ៖ ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម លក្ខន្តិកៈ​ក្រុមហ៊ុន លិខិត​ចុះ​បញ្ជី​ពាណិជ្ជកម្ម ផ្លាកសញ្ញា វិញ្ញាបនបត្រ​ចុះ​បញ្ជី​ផលិតផល លិខិត​ពិនិត្យ​គុណភាព​ទំនិញ ។ល។
    • សម្រាប់​អតិថិជន​ដែល​មាន​ប្រាក់​បៀវត្ស
      សំដៅ​ដល់​កម្មករ​និយោជិត ឬ​និយោជក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន សាធារណៈជន ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ជាតិ-អន្តរជាតិ ឬ​ក្នុង​គម្រោង​ណា​មួយ​ដោយ​តម្រូវ ៖
      • មាន​ការ​បញ្ជាក់​ពី​អ្នក​គ្រប់គ្រង​ផ្ទាល់
      • ការងារ​មាន​និរន្តរភាព
      • បៀវត្ស រួម​នឹង​ប្រាក់​ចំណូល​ផ្សេងៗ អាច​សងប្រាក់​កម្ចី​បាន​យ៉ាង​ទៀងទាត់​បន្ទាប់​ពី​បាន​កាត់កង​ចំណាយ​គ្រួសារ និង​ប្រាក់​បម្រុង​គ្រា​អាសន្ន​រួច​ហើយ
      • ត្រូវ​ថត​ចម្លង​សក្ខីបត្រ​បៀវត្ស​រយៈពេល​បី​ខែ​ចុង​ក្រោយ ឬ​លិខិត​បញ្ជាក់​ពី​និយោជក អំពី​ឋានៈ តួនាទី រយៈពេល​កំពុង​បម្រើ​ការងារ និង​ប្រវត្តិ​ប្រាក់​បៀវត្ស
      • ច្បាប់​ថត​ចម្លង​កិច្ចសន្យា​ការងារ
      • ច្បាប់​ថត​ចម្លង​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ផ្សេង​ទៀត​ដែល​អាច​ជំនួស​បាន
      • សៀវភៅ​គណនី ឬ​ថត​ចម្លង​របាយការណ៍​ធនាគារ​រយៈពេល​បី​ខែ​ចុង​ក្រោយ (បើ​មាន)
      • ករណី​មាន​ជួល​ទ្រព្យសម្បត្តិឱ្យ​អ្នក​ដទៃ ត្រូវ​ថត​ចម្លង​កិច្ចសន្យា​ជួល​បច្ចុប្បន្ន និង​កិច្ចសន្យា​ជួល​ផ្សេងៗ​ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ (បើ​មាន) ។

សេវា​ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ

  1. តើ​ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ ជា​អ្វី ?
    គឺ​ជា​សេវា​ឥណទាន​មួយ​ប្រភេទ ដែល​អនុញ្ញាតឱ្យ​អតិថិជន​អាច​ដកប្រាក់​លើស​សមតុល្យ​គណនី ដែល​មាន​នៅ​ក្នុង​ធនាគារ​នូវ​ចំនួន​ទឹកប្រាក់​ណា​មួយ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​មុន តាម​កិច្ចព្រមព្រៀង​ជា​មួយ​ធនាគារ ។
  2. តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ខ្ចី​ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ​បាន ?
    • ត្រូវ​មាន​គណនី​មួយ​ជា​មួយ​ធនាគារ​អេស៊ីលីដា ដែល​បាន និង​កំពុង​ប្រើប្រាស់​យ៉ាង​តិច​រយៈពេល​បីខែ
    • បើ​ជា​បុគ្គលិក​នៅ​ស្ថាប័ន​ផ្សេងៗ ត្រូវ​មាន​ការ​បញ្ជាក់​ពី​អ្នក​គ្រប់គ្រង​ផ្ទាល់
    • បើ​អតិថិជន​ប្រកប​របរ​ជំនួញ ត្រូវ​មាន​ប្រភព​ចំណូល​ច្បាស់លាស់ ស្រប​ច្បាប់ និង​មាន​សក្តានុពលភាព
    • មាន​ទីលំនៅ​អចិន្ត្រៃយ៍​ច្បាស់​លាស់
  3. តើ​ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ អាច​ខ្ចី​បាន​ទំហំ​ប៉ុន្មាន ?
    ទំហំ​ទឹកប្រាក់​អតិបរមា​ស្មើ​នឹង ៥០% នៃ​ប្រាក់​បៀវត្ស​ខែ​មុន សម្រាប់​អតិថិជន​ដែល​ប្រើ​ប្រាស់​សេវា​បើក​ប្រាក់បៀវត្ស​ជា​មួយ​ធនាគារ​អេស៊ីលីដា ឬ ៥០% នៃ​ចំនួន​មធ្យម​ទំហំ​សាច់ប្រាក់​ដែល​អតិថិជន​ឆ្លាប់​ដាក់​ចូល​ក្នុង​គណនី​រយៈពេល​បី​ខែ​ចុងក្រោយ តែ​មិន​ត្រូវ​លើស​ពី ៥០០ដុល្លារ ឬ​សមមូល​ជា​ប្រាក់​រៀល និង​ប្រាក់​បាត ។
  4. តើ​គិត​ថ្លៃ​សេវា​ប៉ុន្មាន​ក្នុង​ការ​ខ្ចី​ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ ?
    គិត​ថ្លៃ​លើ​ការ​រៀបចំឯកសារ ១០ដុល្លារ ។
  5. តើ​ខ្ចី​ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ តម្រូវឱ្យ​មាន​ទ្រព្យ​ដាក់​បញ្ចាំ​ឬ​ទេ ?
    ធនាគារ​អេស៊ីលីដា មិន​តម្រូវឱ្យ​មាន​ទ្រព្យ​ដាក់​បញ្ចាំ​ទេ​ក្នុង​ការ​ខ្ចី​ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ ។
  6. បើ​គណនី​របស់​ខ្ញុំ​មាន​អ្នក​រួម​គណនី តើ​អាច​ខ្ចី​ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ​បាន​ឬ​ទេ ?
    អាច​ខ្ចី​បាន តែ​អ្នក​រួម​គណនី​ត្រូវ​ដឹង​ឮ និង​ព្រមព្រៀង​ចុះ​កិច្ច​សន្យា​ខ្ចី​ពី​ធនាគារ​អេស៊ីលីដា ហើយ​ព្រមព្រៀង​សង​ជំនួស នៅ​ពេល​អ្នក​ទទួល​ឥណទាន​ខកខាន​មិន​បាន​សង​ប្រាក់​តាម​កិច្ចសន្យា ព្រម​ទាំង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រតិបត្តិ​គណនី ។

ឥណទាន​រថយន្ត

  1. តើ​លក្ខណៈ​សម្បត្តិ​អតិថិជន​ដូច​ម្តេច​ខ្លះ​ដែល​អាច​ខ្ចី​ឥណទាន​រថយន្ត​បាន ?
    • ជា​នីតិជន
    • មាន​ទីលំនៅ​អចិន្ត្រៃយ៍
    • មាន​កេរ្តិ៍ឈ្មោះ អត្តចរិត​ល្អ និង​មាន​ចេតនា​សង​បំណុល
    • មាន​មុខរបរ ប្រាក់​បៀវត្ស ឬ​ប្រភព​ចំណូល​ច្បាស់លាស់ និង​មាន​និរន្តរភាព ដែល​បង្ហាញ​ពី​សមត្ថភាព និង​លទ្ធភាព​សង​បំណុល​ត្រលប់​មក​វិញ
  2. ដើម្បី​អាច​ខ្ចី​ឥណទាន​រថយន្ត​បាន​ត្រូវ​មាន​ឯកសារ​អ្វី​ខ្លះ ?
    • សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លងដែន ឬ​លិខិត​ផ្សេងៗ​ទៀត​ដែល​អាច​ជំនួស​បាន
    • ត្រូវ​មាន​ប័ណ្ណ​បើកបរ
    • សៀវភៅ​គណនី ឬ​ថត​ចម្លង​របាយការណ៍​ធនាគារ​រយៈពេល ៣ខែ​ចុង​ក្រោយ (បើ​មាន)
    • ធានា​ផ្តល់​ព័ត៌មាន និង​ឯកសារ​គ្រប់គ្រាន់ ត្រឹមត្រូវ ស្របច្បាប់ នៅ​ពេល​ធនាគារ​ត្រូវការ
  3. តើ​ទំហំ​ឥណទាន​ប៉ុន្មាន​ដែល​អាច​ខ្ចី​បាន និង​រយៈពេល​ប៉ុន្មាន ?
    • លោកអ្នក​អាច​ខ្ចី​ឥណទាន​បាន​រហូត​ដល់ ៧០% នៃ​តម្លៃ​រថយន្ត​ដែល​ត្រូវ​ទិញ បើ​អតិថិជន​ដាក់​រថយន្ត​ដែល​ទិញ​នោះ​ជា​ទ្រព្យ​ធានា
    • លោកអ្នក​អាច​ខ្ចី​ឥណទាន​បាន​រហូត​ដល់ ១០០% នៃ​តម្លៃ​រថយន្ត​ដែល​ត្រូវ​ទិញ បើ​អតិថិជន​ដាក់​ដី ឬ​ផ្ទះ​ជា​ទ្រព្យ​ធានា
    • ទំហំ​ឥណទាន​រហូត​ដល់ ១០០.០០០ដុល្លារ​អាមេរិក
    • ឥណទាន​រថយន្ត​អាច​ខ្ចី​បាន​រហូត​ដល់​រយៈពេល ៦ឆ្នាំ
  4. តើ​របៀបសង​យ៉ាង​ដូច​ម្តេច​ដែរ ?
    លោកអ្នក​អាច​ជ្រើសរើស​របៀប​សង​ដូច​ខាង​ក្រោម ៖
    • បង់​រម្លស់ ដោយ​បង់​ប្រាក់​ដើម​ថេរ បូក​ជា​មួយ​ការប្រាក់
    • បង់​ថេរ ដោយ​រម្លស់​ប្រាក់​ដើម ជា​មួយ​ការប្រាក់​ជា​រៀងរាល់​ខែ
  5. តើ​ត្រូវ​បង់​ថ្លៃ​សេវា​អ្វី​ខ្លះ​ក្នុង​ការ​ខ្ចី​ឥណទាន​រថយន្ត ?
    • សោហ៊ុយ​ឥណទាន ១% លើ​ទំហំ​ប្រាក់​កម្ចី
    • ចំណាយ​ធានារ៉ាប់រង​លើ​ការបាត់បង់ និង​ខូចខាត​រថយន្ត សម្រាប់​រយៈពេល​នៃ​ប្រាក់​កម្ចី (ករណី​នេះ​អាច​លើក​លែង​បាន បើ​អតិថិជន​ដាក់​ដី​ឬ​ផ្ទះ​ជា​ទ្រព្យ​ធានា)
    • ចំណាយ​លើ​ការ​ធ្វើ​ស្លាក​លេខ និង​ប័ណ្ណ​សម្គាល់​យានយន្ត
    • ចំណាយ​លើ​ការ​ធ្វើ​សុក្រឹត​កម្ម​សិទ្ធិ​ប្រតិភោគ​លើ​ទ្រព្យ​ធានា
  6. តើ​រថយន្ត​ប្រភេទ​ណា​ខ្លះ​ដែល​ធនាគារ​អនុញ្ញាតិឱ្យ​ទិញ ?
    ឥណទាន​រថយន្ត បាន​ផ្តល់​ជូន​អតិថិជន​ដើម្បី​ទិញ​រថយន្ត​គ្រប់​ប្រភេទ​ដូចជា រថយន្ត​ថ្មី ឬ​រថយន្ត​ប្រើ​ហើយ ដែល​មាន​លក្ខណៈ​ស្រប​ច្បាប់ ហើយ​ផលិត​ក្នុង​កំឡុង ១៥ឆ្នាំ​មុន​នៃ​ឆ្នាំ​បច្ចុប្បន្ន ។

សេវា​ឥណទាន​កែ​លម្អ​គេហដ្ឋាន

  1. តើ​ដូចម្តេច​ដែល​ហៅថា ឥណទាន​កែ​លម្អ​គេហដ្ឋាន ?
    ឥណទាន​កែ​លម្អ​លំនៅដ្ឋាន គឺជា​ផលិតផល​ឥណទាន ដែល​បាន​បង្កើត​ឡើង​សម្រាប់​ផ្តល់​ជូន​​សាធារណជន​ ក្នុង​គោលបំណង​យក​ទៅ​កែ​លម្អ​លំនៅ​ដ្ឋាន​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ ឱ្យ​បាន​ស្រស់​ស្អាត ប្រកប​ដោយ​សុខុមាលភាព និង​សុភមង្គល​ក្នុង​គ្រួសារ ។
  2. តើ​ខ្ញុំ​ត្រូវមាន​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ ទើប​អាច​ខ្ចី​ឥណទាន​បាន ?
    • ជន​កម្ពុជា​គ្រប់​រូប​ដែល​ជា​ពលរដ្ឋ​សកម្ម ឬ​ជា​នីតិជន ។
    • មាន​មុខរបរ ប្រាក់​បៀវត្ស ឬ​ប្រភព​ចំណូល​ដែល​មាន​និរន្តភាព និង​មាន​លទ្ធភាព​អាច​សង​បំណុល​បាន ។
    • មាន​ទីលំនៅ​អចិន្ត្រៃយ៍ ដោយ​មាន​ការ​បញ្ជាក់​ដឹង​ឮ​ពី​អាជ្ញាធរ​ក្នុង​តំបន់​របស់​ខ្លួន​រស់នៅ ។
    • មាន​ប្រវត្តិ កេរ្តិ៍ឈ្មោះ និង​អត្តចរិត​ល្អ ។
  3. ដើម្បី​ខ្ចី​ឥណទាន​កែ​លម្អ​គេហដ្ឋាន​បាន តើ​ត្រូវ​មាន​ឯកសារ​អ្វីខ្លះ ?
    • មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ផ្សេងទៀត​ដែល​អាច​ជំនួស​បាន ។
    • សៀវភៅ​គណនី ឬ​ថត​ចម្លង​របាយការណ៍​ធនាគារ​រយៈពេល ០៣ខែ​ចុង​ក្រោយ (បើមាន) ។
    • ថតចម្លង​វិក្កយបត្រ​ថ្លៃទឹក ភ្លើង រយៈពេល ០៣ខែ​ចុងក្រោយ (បើមាន) ។
    • អតិថិជន​ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​កម្មសិទ្ធិ ជា​ផ្លូវការ​អាច​ធានា​ជំនួសបាន​នូវ​ហានិភ័យ​ឥណទាន​ដូចជា ដី ផ្ទះ អគារ​ផ្សេងៗ ។ល។
  4. តើ​ធនាគារ អេស៊ីលីដា​​ផ្តល់​ឥណទាន​ជូន​អតិថិជន​ជា​ប្រភេទ​ប្រាក់​​អ្វីខ្លះ ?
    ឥណទាន​កែលម្អ​គេហដ្ឋាន ផ្តល់​ជូន​អតិថិជន​ជា​ប្រាក់​​រៀល និង​ប្រាក់ដុល្លារ​អាមេរិក ។
  5. តើ​ធនាគារ អេស៊ីលីដា​​ផ្តល់​ឥណទាន​ជូន​អតិថិជនបាន​ច្រើន​​បំផុត​ចំនួន​ប៉ុន្មាន ? និង​រយៈពេល​ប៉ុន្មាន ?
    ទំហំ​ឥណទាន​អតិបរមា ១៥០.០០០ដុល្លារ​អាមេរិក ឬ​សមមូល​ជា​ប្រាក់​រៀល និង​រយៈពេលខ្ចី​អតិបរមា ៦ឆ្នាំ ។
  6. តើ​ធនាគារ គិត​សោហ៊ុយ​ឥណទាន​យ៉ាងដូចម្តេច​ដែរ ?
    អតិថិជន​ត្រូវ​បង់​សោហ៊ុយ​ឥណទាន ១% (មួយភាគរយ) លើ​ទំហំ​ប្រាក់​កម្ចី ចំពោះ​ឥណទាន ដែល​មាន​ទំហំ​ចាប់ពី ១០.០០០ដុល្លារ​អាមេរិក ឬ​សមមូលឡើង​ទៅ ។
  7. តើ​របៀប​សង​យ៉ាង​ដូចម្តេចដែរ ?
    • សង​រំលស់​ប្រាក់​ដើម​ថេរ និង​ការប្រាក់ (Linear) រៀង​រាល់​ខែ
    • សង​រំលស់​ប្រាក់​ដើម និង​ការប្រាក់​ថេរ (Annuity / Amortized Installment) រៀង​រាល់ខែ (សម្រាប់​តែ​ឥណទាន​ជា​ប្រាក់​ដុល្លារ)

ឥណទាន​ម៉ូតូ

  1. តើ​ទំហំ​ឥណទាន​ប៉ុន្មាន​ដែល​អាច​ខ្ចី​បាន និង​រយៈពេល​ប៉ុន្មាន ?
    • លោកអ្នក​អាច​ខ្ចី​ឥណទាន​បាន​រហូត​ដល់ ១០.០០០​ដុល្លារ​អាមេរិក និង​មិន​ត្រូវ​លើសពី ៨០% នៃ​តម្លៃ​ម៉ូតូ (ករណី​ដាក់​ម៉ូតូ​ដែល​ត្រូវ​ទិញ​នោះ​ជា​ទ្រព្យ​ធានា) និង ១០០% នៃ​តម្លៃ​ម៉ូតូ (ករណី​ដាក់​ដី ឬ​ផ្ទះ​ជា​ទ្រព្យ​ធានា) ។
    • ឥណទាន​ម៉ូតូ​អាច​ខ្ចី​បាន​រយៈពេល​រហូត​ដល់ ៥​ឆ្នាំ និង​មិន​ត្រូវ​លើស​ពី​អាយុ​ចូលនិវត្តន៍ សម្រាប់​អតិថិជន​ជា​កម្មករ​និយោជិត ឬ​មិន​ត្រូវ​លើស​ពី​អាយុ ៦០ឆ្នាំ សម្រាប់​អតិថិជន​ទូទៅ ។
  2. តើ​ម៉ូតូ​ប្រភេទ​ណាខ្លះ​ដែល​ធនាគារ​អនុញ្ញាតឱ្យ​ទិញ ?
    លោក​អ្នក​អាច​ទិញ​ម៉ូតូ​ថ្មី ឬ​ម៉ូតូ​ដែល​ប្រើ​ហើយ​គ្រប់​ប្រភេទ ពី​អ្នកផ្គត់ផ្គង់​ម៉ូតូ​ដែល​មាន​លក្ខណៈ​ស្រប​ច្បាប់ ។
  3. តើ​ឥណទាន​នេះ​មាន​ប្រភេទ​រូបិយប័ណ្ណ​អ្វី​ខ្លះ ?
    ឥណទាន​ម៉ូតូ​ត្រូវ​បាន​ផ្ដល់​ជូន ជា​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ ។
  4. តើ​ត្រូវ​មាន​ឯកសារ​អ្វីខ្លះ​ដើម្បី​អាច​ទទួល​ឥណទាន​ម៉ូតូ​បាន ?
    • អតិថិជន​ទូទៅ
      • ច្បាប់​ថតចម្លង​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លងដែន ឬ​ឯកសារ​សុពលភាព​ផ្សេងទៀត
      • សៀវភៅ​គណនី ឬ​ថតចម្លង​របាយការណ៍​ធនាគារ​រយៈពេល ០៣​ខែ​ចុងក្រោយ "ប្រសិន​បើមាន"
      • ច្បាប់ថតចម្លង​វិក្កយបត្រ​ថ្លៃទឹក-ភ្លើង រយៈពេល ០៣​ខែ​ចុងក្រោយ "ប្រសិន​បើមាន"
    • កម្មករ​និយោជិត
      • ច្បាប់​ថតចម្លង​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លងដែន ឬ​ឯកសារ​សុពលភាព​ផ្សេងទៀត
      • ត្រូវមាន​ឯកសារ​បញ្ជាក់​ពី​ការងារ​ដូចជា ច្បាប់ថតចម្លង​កិច្ចសន្យា​ការងារ​ជា​ដើម
      • ច្បាប់ថតចម្លង​សក្ខីប័ត្រ​បៀវត្ស​រយៈពេល ០៣​ខែ​ចុងក្រោយ ឬ​លិខិត​បញ្ជាក់​អំពី​ឋានៈ តួនាទី រយៈពេល​បម្រើការងារ និង​ប្រវត្តិ​ប្រាក់បៀវត្ស
      • ច្បាប់​ថតចម្លង​វិក្កយបត្រ​ថ្លៃ​ទឹក-ភ្លើង និង​ឯកសារ​ចំណាយ​ក្នុង​គ្រួសារ រយៈពេល ០៣​ខែ​ចុងក្រោយ
      • ត្រូវ​មាន​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ (បើមាន​មុខរបរ​បន្ថែម) ។
  5. តើ​របៀបសង​របស់​ឥណទាន​ម៉ូតូ យ៉ាង​ដូចម្តេច​ដែរ ?
    សង​រំលស់​ប្រាក់ដើម​បូក​ជា​មួយ​ការ​ប្រាក់ថេរ ជា​រៀង​រាល់​ខែ ដោយ​លោកអ្នក​អាច​ជ្រើសរើស​ថ្ងៃ​សង​ប្រាក់ លើក​ទីមួយ​បាន​តាម​តម្រូវការ ។

ឥណទាន​និស្សិត

  1. ដូចម្តេច​ដែល​ហៅ​ថា​ឥណទាន​និស្សិត​ ?
    ឥណទាន​និស្សិត គឺ​ជា​ប្រភេទ​ឥណទាន​ដែល​បង្ក​លក្ខណ:​ងាយ​ស្រួល​ដល់​ឪពុក-ម្តាយ ឬ​អាណាព្យាបាល​របស់​និស្សិត ដែល​ត្រូវការ​សាច់​ប្រាក់​សម្រាប់​បង់​ថ្លៃ​ការសិក្សា​ឱ្យ​កូន ឬ​អ្នក​នៅ​ក្នុង​បន្ទុក​អាណាព្យាបាល​​របស់​ខ្លួន បន្ត​ការសិក្សា​ទៅ​គ្រឹះស្ថាន​សិក្សា​បណ្តុះ​បណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ (ដែល​មាន​រយៈពេល​ចាប់​ពី ៣ខែ ឡើង​ទៅ) ឬ​គ្រឹះស្ថាន​ឧត្តមសិក្សា ក្រោយ​ពី​សិស្ស​បាន​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ ។
  2. តើ​ឥណទាន​និស្សិត​មាន​ប៉ុន្មាន​​ប្រភេទ សម្រាប់​ផ្តល់​ជូន​អតិថិជន ?
    ឥណទាន​និស្សិត​ផ្តល់​ជូន​ពីរ​ប្រភេទ ៖
    • ប្រភេទ​បើក​ប្រាក់​តែ​មួយ​លើក ៖ ជា​ប្រភេទ​ឥណទាន​ដែល​ផ្តល់​ជូន​​តាម​របៀប​បើក​ប្រាក់​តែ​មួយ​លើក សម្រាប់​បង់​ថ្លៃ​សិក្សា​ដោយ​ផ្អែក​តាម​វិក្កយបត្រ ឬ​លិខិត​ស្នាម​ដែល​បញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​គ្រឹះស្ថាន​សិក្សា ។
    • ប្រភេទ​បើក​ប្រាក់​ច្រើន​លើក ៖ ជា​ប្រភេទ​ឥណទាន​ដែល​ផ្តល់​ជូន​​តាម​របៀប​​បើក​ប្រាក់​ច្រើន​លើក សម្រាប់​បង់ថ្លៃ​សិក្សា​ដោយ​ផ្អែក​តាម​វិក្កយបត្រ ឬ​លិខិត​ស្នាម​ដែល​បញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​គ្រឹះស្ថាន​សិក្សា តាម​ឆមាស ឬឆ្នាំ ។
  3. តើ​ឥណទាន​និស្សិត​មាន​ប្រភេទ​រូបិយប័ណ្ណ​អ្វី​ខ្លះ ?
    សម្រាប់​ឥណទាន​និស្សិត ត្រូវ​បាន​ផ្តល់​ជូន​ជា​ប្រាក់​ដុល្លារ​អាមេរិក តែ​ប៉ុណ្ណោះ ។
  4. តើ​ទំហំ​ឥណទាន​ប៉ុន្មាន​ដែល​អាច​ខ្ចី​បាន និង​​រយៈពេល​​ប៉ុន្មាន ?
    ទំហំ​ឥណទាន​និស្សិត អតិបរមា ១០០.០០០​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​ត្រូវ​លើស​ពី​តម្លៃ​សិក្សា​សរុប (ទំហំ​ឥណទាន​អតិបរមា ២.៥០០​ដុល្លារ​អាមេរិក ចំពោះ​អតិថិជន​ជា​និស្សិត​ដែល​មាន​ការងារ​ស្ថិរភាព​ក្នុង​វិស័យ​ឯកជន សាធារណៈ ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ឬ​ក្នុង​គម្រោង​ណា​មួយ ហើយ​មាន​តម្រូវ​ការ​សិក្សា​បន្ថែម) ។
    • រយៈពេល​ខ្ចី​អតិបរមា ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ផ្អែក​តាម​រយ:ពេល​សរុប​នៃ​ការសិក្សា បូក​បន្ថែម​រយៈពេល ១២ខែ​បន្ថែម (ចំពោះ​វគ្គ​សិក្សា​ដែល​មាន​រយៈពេល​ចាប់​ពី ១២ខែ ឡើង​ទៅ) ។
    • រយៈពេល​ខ្ចី​អតិបរមា ត្រូវ​បាន​ផ្តល់​ជូន​ស្មើ​នឹង ២ដង នៃ​រយៈពេល​សរុប​នៃ​ការ​សិក្សា​នោះ (ចំពោះ​វគ្គ​សិក្សា​ដែល​មាន​រយៈពេល​ក្រោម ១២ខែ) ។
  5. តើ​តម្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ ដើម្បី​អាច​ខ្ចី​ឥណទាន​និស្សិត​បាន ?
    លក្ខខណ្ឌ​ដែល​តម្រូវ​ឱ្យ​ខ្ចី​ឥណទាន​បាន​គឺ ៖
    • មាន​ទី​លំនៅ​អចិន្ត្រៃយ៍ ច្បាស់លាស់ ត្រឹមត្រូវ
    • ធានា​ផ្តល់​ឯកសារ​ដែល​បញ្ជាក់​អំពី​ការសិក្សា
    • ឪពុក-ម្តាយ ឬ​អាណាព្យាបាល​របស់​និស្សិត ត្រូវ​មាន​មុខរបរ​ដែល​មាន​និរន្តភាព
    • ផ្តល់​ជូន​មក​ធនាគារ នូវ​វិក្កយបត្រ ឬ​លិខិត​ស្នាម​ដែល​បញ្ជាក់​អំពី​តម្លៃ​សិក្សា​របស់​គ្រឹះស្ថាន​សិក្សា
    • មាន​ទ្រព្យ​ដាក់​ធានា​ដែល​មាន​តម្លៃ​គ្រប់គ្រាន់ និង​មាន​ឯកសារ​កម្មសិទ្ធិ​ត្រឹម​ត្រូវ

សំគាល់ ៖ ធនាគារ​អេស៊ីលីដា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​ថ្លៃ​សេវាកម្ម​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ជា​មុន​ឡើយ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៦៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៤១៧   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០