តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English       ភាសាខ្មែរ

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សំណួរ​អតិថិជន អំពី​សេវា​ផ្ទេរ​ប្រាក់

សំណួរ​អតិថិជន អំពី​សេវា​ផ្ទេរ​ប្រាក់

នៅ​ក្នុង​ទំព័រ​នេះ យើង​ខ្ញុំ​មាន​ក្តីសោមនស្ស​សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​អតិថិជន​បាន​សួរ​ជា​ញឹក​ញាប់ ។ សូម​ចុច​លើ​សំណួរ​នៅ​ខាង​ក្រោម ដើម្បី​មើល​ចម្លើយ ។ យើង​ខ្ញុំ​សង្ឃឹម​ថា ចម្លើយ​ទាំង​នោះ​មាន​សារប្រយោជន៍​និង​ផ្តល់​ជា​ព័ត៌មាន​សម្រាប់​លោកអ្នក ។ ក្នុង​ករណី​ប្រសិន​បើ​មិន​មាន​ចម្លើយ​ដែល​លោកអ្នក​កំពុង​ស្វែងរក​នៅ​ក្នុង​ទំព័រ​នេះ​ទេ ឬ​មាន​សំណូមពរ​នានា ដែល​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​តាម​បំណង​របស់​លោកអ្នក សូម​មេត្តា​ផ្តល់​ព័ត៌មាន​មក​យើង​ខ្ញុំ​ដើម្បី​បម្រើ​ជូន​លោកអ្នកឱ្យ​កាន់​តែ​ប្រសើរ ។

សេវា​ផ្ទេរប្រាក់​ក្នុង​ស្រុក

  1. តើ​ខ្ញុំ​អាច​ផ្ទេរប្រាក់​នៅ​ធនាគារ​អេស៊ីលីដា បាន​ដែរ​ឬ​ទេ ប្រសិន​បើ​ខ្ញុំ​គ្មាន​គណនី ?
    អាច​ធ្វើ​ការ​ផ្ទេរប្រាក់​បាន ដោយ​គ្រាន់​តែ​មាន​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​អ្វី​ផ្សេង​ទៀត​ដែល​មាន​សុពលភាព​អម​មក​ជា​មួយ ។
  2. តើ​ខ្ញុំ​អាច​ផ្ទេរប្រាក់​ពី​ភ្នំពេញ ទៅ​ខេត្ត​បាន​ដែរ​ឬ​ទេ ?
    អាច​ផ្ទេរ​ប្រាក់​បាន ។
  3. ប្រសិន​បើ​ខ្ញុំ​មាន​គណនី​នៅ​ធនាគារ​អេស៊ីលីដា តើ​ខ្ញុំ​អាច​ផ្ទេរ​ទៅ​ធនាគារ​ផ្សេង​បាន​ដែរ​ឬ​ទេ ?
    អាច​ផ្ទេរ​ទៅ​បាន ។

សេវា​ផ្ទេរប្រាក់​ក្រៅ​ប្រទេស

  1. តើ​ខ្ញុំ​អាច​ផ្ទេរប្រាក់​តាម​ធនាគារ​អេស៊ីលីដា ទៅ​ប្រទេស​ក្រៅ​បាន​ដែរ​ឬ​ទេ ?
    បាន ដោយ​មាន​ពីរ​មធ្យោបាយ ៖
    • តាម​រយៈ​សេវា Western Union
      • ដើម្បី​ផ្ញើ​ប្រាក់ ៖ លោកអ្នក​គ្រាន់​តែ​មក​កាន់​ការិយាល័យ​ធនាគារ​អេស៊ីលីដា ណា​មួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត រួច​បំពេញ​ទម្រង់​ផ្ញើ​ប្រាក់ និង​ពេល​ដែល​លោកអ្នក​ផ្ញើ​ប្រាក់​រួចរាល់​ហើយ ត្រូវ​ទាក់ទង​ទៅ​អ្នក​ទទួល ដើម្បី​ទៅ​បើក​ប្រាក់​តាម Western Union ហើយ​ប្រាប់​អ្នក​ទទួល​នូវ​ចំនួន​ទឹកប្រាក់​ដែល​បាន​ផ្ញើ​ទៅ ឈ្មោះ​អ្នក​ផ្ញើ​ទៅ ឈ្មោះ​ប្រទេស​ដែល​ផ្ញើ​ទៅ និង​លេខ​សម្ងាត់ ១០ខ្ទង់ (លេខ MTN) ។
      • ដើម្បី​ទទួល​ប្រាក់ ៖ លោកអ្នក​គ្រាន់​តែ​មក​ទីតាំង​ធនាគារ​អេស៊ីលីដា ណា​មួយ​ដែល​នៅ​ជិត​បំផុត ហើយ​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ផ្សេងៗ​ទៀត​ដែល​មាន​សុពលភាព និង​បំពេញ​ទម្រង់​បែប​បទ ដើម្បី​ដកប្រាក់​ជា​ការ​ស្រេច ។
    • តាម​រយៈ​ប្រព័ន្ធ SWIFT
      • ដើម្បី​ផ្ញើ​ប្រាក់ (Out-ward) ៖ ដើម្បី​អាច​ផ្ញើ​ប្រាក់​ទៅ​ប្រទេស​ក្រៅ​បាន លោកអ្នក​គ្រាន់​តែ​បើក​គណនី​មួយ​ជា​មួយ​ធនាគារ​អេស៊ីលីដា ហើយ​ធ្វើ​ការ​ផ្ទេរ​ប្រាក់​ដោយ​លោកអ្នក​ជា​អ្នក​ផ្ញើ​ទៅ ត្រូវ​ដឹង​ពី​ឈ្មោះ​ធនាគារ​អ្នក​ទទួល​ផល លេខ​គណនី ឈ្មោះ​គណនី និង​ឈ្មោះ​ប្រទេស​ដែល​ត្រូវ​ផ្ញើ​ទៅ ។
      • ដើម្បី​ទទួល​ប្រាក់ (In-ward) ៖ ដើម្បី​អាច​ទទួល​ប្រាក់​ដែល​គេ​ផ្ញើ​ពី​ប្រទេស​ក្រៅ​មក នោះ​លោកអ្នក​គ្រាន់​តែ​មក​បើក​គណនី​មួយ​ជា​មួយ​ធនាគារ​អេស៊ីលីដា ហើយ​ខាង​ធនាគារ​នឹង​ផ្តល់​ទម្រង់​សេចក្តី​ណែនាំ​សម្រាប់​ផ្ញើ​ប្រាក់ (Remittance Instruction) មួយ​សន្លឹក បន្ទាប់​មក​លោកអ្នក​ត្រូវ​ផ្ញើ​ទម្រង់​នោះ​ទៅឱ្យ​អ្នក​ផ្ញើ ដើម្បីឱ្យ​គាត់​ទៅ​ធនាគារ​នៅ​ទី​នោះ​ធ្វើ​ការ​ផ្ទេរ​ប្រាក់​មក​តាម​ទម្រង់​នោះ​មក​វិញ ។
  2. ប្រសិន​បើ​ប្រាក់​នោះ​បាន​ផ្ទេរ​មក​រួច​ហើយ តែ​មិន​បាន​ជោគជ័យ តើ​ប្រាក់​នោះ​អាច​ត្រឡប់​ទៅ​អ្នក​ផ្ទេរ​វិញ​ដែរ​ឬ​ទេ ?
    ប្រាក់​នោះ​នឹង​ត្រឡប់​ទៅ​អ្នក​ផ្ទេរ​វិញ ។
  3. តើ​ខ្ញុំ​អាច​ដឹង​ថា ប្រាក់​ដែល​ផ្ទេរ​មក​ពី​ប្រទេស​ក្រៅ​មក​ដល់​ហើយ ឬ​នៅ​តាម​វិធី​ណា ?
    លោកអ្នក​អាច​ទាក់ទង​មក​តាម​រយៈ​ទូរស័ព្ទ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣ ឬ​តាម​រយៈ​អ៊ីម៉ែល

សេវា​ផ្ទេរប្រាក់​ក្រៅ​ប្រទេស​តាមរយៈ Payone

  1. តើ​អ្វី​ទៅ​ជា​សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស តាមរយៈ Payone ?
    សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ Payone ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​ពលករ​ខ្មែរ ដែល​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ (ប្រទេស​កូរ៉េ​ខាង​ត្បូង) អាច​ផ្ទេរ​ប្រាក់​ពី​ធនាគារ Hana នៅ​សាធារណរដ្ឋ​កូរ៉េ មក​ឱ្យ​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​តាម​រយៈ​ធនាគារ​អេស៊ីលីដា បាន​តម្លៃ​ទាប ឆាប់​រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ។
  2. តើ​ធ្វើ​ដូចម្តេច​ទើប​ពលករ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ អាច​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស មក​ធនាគារ​អេស៊ីលីដា តាមរយៈ Payone បាន ?
    ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ​នៅ​សាធារណរដ្ឋ​កូរ៉េ អាច​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាមរយៈ Payone បាន​ដោយ​គ្រាន់​តែ​មាន​គណនី​ជាមួយ​ធនាគារ Hana និង​ប្រើប្រាស់​ប័ណ្ណ "Pay Easy Card" ។
  3. តើ​ធ្វើ​ដូចម្តេច​ទើប​អ្នក​ទទួល អាច​ទទួល​ប្រាក់​ផ្ទេរ​ពី​សាធារណរដ្ឋ​កូរ៉េ តាមរយៈ Payone បាន ?
    អ្នក​ទទួល​អាច​ទទួល​ប្រាក់​ផ្ទេរ​ពី​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ Payone បាន ដោយ​គ្រាន់តែ​គាត់​មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា ។
  4. តើ​ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ នៅ​សាធារណរដ្ឋ​កូរ៉េ​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ផ្ទេរ​ប្រាក់​មក​ធនាគារ​អេស៊ីលីដា តាមរយៈ Payone ?
    ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ទទួល​អត្ថប្រយោជន៍​ជាច្រើន​ពី​ការ​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​មក​ធនាគារ​អេស៊ីលីដា តាមរយៈ Payone ដូចជា ៖
    • ងាយស្រួល​ក្នុង​ការ​ផ្ទេរ​ប្រាក់ និង​ចំណាយ​ថ្លៃ​សេវា​ទាប ។
    • ទទួល​បាន​ការ​ផ្តល់​ព័ត៌មាន​ជា​ភាសា​ខ្មែរ​ពី​ក្រុមហ៊ុន Payone ក្នុង​ករណី​មាន​បញ្ហា ឬ​ក៏​ទាក់ទង​នឹង​សេវា​ធនាគារ ឬ​សេវា​ផ្ទេរ​ប្រាក់ ។
    • អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ តាមរយៈ​អេធីអឹម​របស់​ធនាគារ Hana ជា​ភាសា​ខ្មែរ ។

សំគាល់ ៖ ធនាគារ​អេស៊ីលីដា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​ថ្លៃ​សេវាកម្ម​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ជា​មុន​ឡើយ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត​សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៩៦   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៧.៥៦០   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៣២៣