តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ទំនាក់ទំនង  »  សំណួរ​អតិថិជន  »  សំណួរ​អតិថិជន អំពី​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម

សំណួរ​អតិថិជន អំពី​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម

នៅ​ក្នុង​ទំព័រ​នេះ យើង​ខ្ញុំ​មាន​ក្តីសោមនស្ស​សូម​បង្ហាញ​ជូន​លោកអ្នក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​អតិថិជន​បាន​សួរ​ជា​ញឹក​ញាប់ ។ សូម​ចុច​លើ​សំណួរ​នៅ​ខាង​ក្រោម ដើម្បី​មើល​ចម្លើយ ។ យើង​ខ្ញុំ​សង្ឃឹម​ថា ចម្លើយ​ទាំង​នោះ​មាន​សារប្រយោជន៍​និង​ផ្តល់​ជា​ព័ត៌មាន​សម្រាប់​លោកអ្នក ។ ក្នុង​ករណី​ប្រសិន​បើ​មិន​មាន​ចម្លើយ​ដែល​លោកអ្នក​កំពុង​ស្វែងរក​នៅ​ក្នុង​ទំព័រ​នេះ​ទេ ឬ​មាន​សំណូមពរ​នានា ដែល​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​តាម​បំណង​របស់​លោកអ្នក សូម​មេត្តា​ផ្តល់​ព័ត៌មាន​មក​យើង​ខ្ញុំ​ដើម្បី​បម្រើ​ជូន​លោកអ្នកឱ្យ​កាន់​តែ​ប្រសើរ ។

  1. ដូចម្តេច​ដែល​ហៅ​ថា​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ?
    សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម គឺ​ជា​សេវា​មួយ​ប្រភេទ​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយតប និង​គាំទ្រ​លើ​មធ្យោបាយ​ផ្នែក​ហិរញ្ញវត្ថុ ដល់​សកម្មភាព​រីក​លូតលាស់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំង​ក្នុង​ស្រុក និង​ពាណិជ្ជកម្ម​ឆ្លង​ដែន ជា​ពិសេស​គឺ​គាំទ្រ​ដល់​ភាគី​ពាណិជ្ជកម្ម​ដែល​ជា​អ្នក​នាំចេញ​និង​នាំចូល ឱ្យ​ពួកគាត់​បាន​ទទួល​នូវ​ហិរញ្ញប្បទាន​ឬ​ឥណទាន​សមស្រប និង​ការ​ធានា​លើ​ការ​ទូទាត់​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។
  2. តើ​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​ធនាគារ​អេស៊ីលីដា​មាន​អ្វីខ្លះ ?
    សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​ធនាគារ​អេស៊ីលីដា​មាន ៖
    • លិខិតធានា
      • ចេញ​លិខិត​ធានា​សម្រាប់​អតិថិជន​ក្នុង​និង​ក្រៅ​ប្រទេស
      • មោឃភាព​លិខិត​ធានា
      • ផ្តល់​កម្រិត​បន្ទាត់​ឥណទាន គាំទ្រ​ក្នុង​ការ​ចេញ​លិខិត​ធានា
      • ទូទាត់​ជូន​ម្ចាស់​គម្រោង ក្រោម​រូបភាព​អ្នក​ស្នើសុំ​មិន​អនុវត្ត​កិច្ចសន្យា
    • ទទួល​ឯកសារ​នាំចូល​ដើម្បី​ប្រមូល​ទូទាត់
      • ជូន​ឯកសារ​ទៅ​អតិថិជន​ដើម្បី​ស្នើ​ទូទាត់ ឬ​ស្នើសុំ​ការ​យល់ព្រមឱ្យ​ទូទាត់
      • ទូទាត់​ថ្លៃ​ទំនិញ​ដែល​ប្រមូល​បានឱ្យ​ភាគី​អ្នក​លក់​ក្នុង ឬ​ក្រៅ​ប្រទេស
      • ផ្តល់​ហិរញ្ញប្បទាន​ជូន​ដល់​អ្នក​នាំចូល ដែល​មាន​ការ​ខ្វះខាត​សាច់ប្រាក់​សម្រាប់​ទូទាត់​ទំនិញ
    • បញ្ជូន​ឯកសារ​នាំចេញ​ដើម្បី​ប្រមូល​ការ​ទូទាត់
      • រៀបចំ​វេចខ្ចប់​ឯកសារ​ទំ​និញ​នាំចេញ​ជូន​អតិថិជន​អ្នក​លក់ ផ្ញើ​ទៅឱ្យ​អ្នក​ទិញ​តាមរយៈ​ធនាគារ​អ្នក​ទិញ ដើម្បី​ស្នើសុំ​ការ​ទូទាត់
      • ផ្តល់​បុរេ​ហិរញ្ញប្បទាន​លើ​ឯកសារ​នាំចេញ ដែល​បង្ហាញ​ថា​ទំនិញ​បាន​ដាក់​ចុះ​កប៉ាល់​រួចរាល់
      • ផ្តល់​សុពលភាព​គណនី​អ្នក​នាំចេញ នៅ​ពេល​ដែល​ទទួល​បាន​ការ​អះអាង​សំណង​ពី​ធនាគារ​ដៃគូ​ដែល​មាន​ទំនាក់​ទំនង​គណនី
    • លិខិត​ឥណទាន​នាំចូល
      • ចេញ​លិខិត​ឥណទាន
      • កែប្រែ​លិខិត​ឥណទាន
      • ទូទាត់​សំណង​ផ្អែក​តាម​លក្ខខណ្ឌ​នៃ​លិខិត​ឥណទាន
      • មោឃភាព​លិខិត​ឥណទាន​ដែល​បាន​ចេញ
      • ផ្តល់​កម្រិត​បន្ទាត់​ឥណទាន​គាំទ្រ​ក្នុង​ការ​ចេញ​លិខិត​ឥណទាន
      • ផ្តល់​ហិរញ្ញប្បទាន​ជូន​ដល់​អ្នក​នាំចូល ដែល​មាន​ការ​ខ្វះខាត​សាច់ប្រាក់​សម្រាប់​ទូទាត់​ទំនិញ
    • លិខិត​ឥណទាន​នាំចេញ
      • ជូន​លិខិត​ឥណទាន​ទៅ​អតិថិជន
      • ជូន​លិខិត​ឥណទាន​ដែល​មាន​ការ​កែប្រែ
      • ជូន​ដំណឹង​ពី​កាល​បរិច្ឆេទ​ត្រូវសង
      • ផ្តល់​បុរេ​ហិរញ្ញប្បទាន​ដល់​ភាគី​អ្នក​លក់​សម្រាប់​ដំណើរ​ការ​ផលិតកម្ម មុន​ទំនិញ​ចុះ​កប៉ាល់ ដោយ​ផ្អែក​លើ​គុណ​សម្បត្តិ​នៃ​ធនាគារ​ចេញ​លិខិត​ឥណទាន
      • ផ្តល់​បុរេ​ហិរញ្ញប្បទាន​ដល់​ភាគី​អ្នក​លក់​តាម​ការ​ចរចារ ផ្អែក​លើ​ឯកសារ​នានា​ដែល​បង្ហាញ​ថា ទំនិញ​បាន​ចុះ​កប៉ាល់​រួចរាល់ និង​ថែម​ទាំង​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​នានា​នៃ​លិខិត​ឥណទាន
      • ផ្តល់​បុរេ​ហិរញ្ញប្បទាន​ផ្អែក​លើ​ឯកសារ​នានា ដែល​បង្ហាញ​ថា​ទំនិញ​បាន​ចុះ​កប៉ាល់​រួចរាល់ ឬ​ផ្អែក​លើ​សារ​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ទូទាត់​នៃ​ធនាគារ​របស់​អ្នក​ទិញ ដោយ​ធ្វើ​អប្បហា​លើ​ទំហំ​សាច់ប្រាក់​នៃ​វិក្កយបត្រ
  3. តើ​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម មាន​លក្ខណៈ​ពិសេស​ដូចម្តេច​ខ្លះ ?
    លក្ខណៈ​ពិសេស​របស់​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម គឺ​មាន​សុវត្ថិភាព​ក្នុង​ការ​ទូទាត់ និង​ជា​មធ្យោបាយ​ទទួល​បាន​ហិរញ្ញប្បទាន​ងាយស្រួល​ជាង​ហិរញ្ញប្បទាន​ឬ​ឥណទាន​ដទៃ​ទៀត ។ ហើយ​លក្ខណៈ​ពិសេស​ជា​ចម្បង​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ស្ទើរ​តែ​ទាំងអស់​នៃ​ប្រតិបត្តិការ​ដែល​ទាក់ទង​នឹង​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម គឺ​មាន​ធនាគារ​ជា​អ្នក​រួម​ចំណែក​ទទួល​ខុស​ត្រូវ ។

  4. តើ​អ្វី​ទៅ​ជា​លិខិត​ឥណទាន ?
    លិខិត​ឥណទាន គឺ​ជា​ការ​សន្យា​មួយ​ដែល​ចេញ​ដោយ​ធនាគារ ក្នុង​នាម​គណនី​របស់​អ្នក​ទិញ​ឬ​គណនី​របស់​ធនាគារ​ផ្ទាល់ ក្នុង​ការ​ទូទាត់​ទៅឱ្យ​អ្នក​លក់​នូវ​តម្លៃ​ទឹកប្រាក់​នៅ​ក្នុង​ឯកសារ ដែល​ត្រឹមត្រូវ​ទៅ​តាម​ការ​ព្រមព្រៀង និង​លក្ខខណ្ឌ​ផ្សេងៗ​នៅ​ក្នុង​លិខិត​ឥណទាន ។
  5. តើ​មាន​តម្រូវ​ការ​អ្វី​ខ្លះ​ពី​អតិថិជន ដើម្បីឱ្យ​ធនាគារ​អេស៊ីលីដា​អាច​ចេញ​លិខិត​ឥណទាន​ជូន​គាត់​បាន ?
    • ជា​ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​រួចរាល់
    • អតិថិជន​ត្រូវ​មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា
    • អតិថិជន​អាច​ជ្រើសរើស​នូវ​លក្ខខណ្ឌ​ក្នុង​ការ​ដាក់តម្កល់​ធានា​តាម​លទ្ធភាព​ផ្ទាល់​របស់​គាត់​ដើម្បី​ចេញ​លិខិត​ឥណទាន ។
  6. តើ​អតិថិជន​មាន​ជម្រើស​អ្វីខ្លះ​ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញប្បទាន ?
    • បង្វែរ​សំវិធានធន​គណនី
    • កម្រិត​បន្ទាត់​ឥណទាន
    • បង្វែរ​សំវិធានធន​គណនី​ផង និង​កម្រិត​បន្ទាត់​ឥណទាន​ផង
    • បង្ខាំង​ពី​ការ​ដក​សាច់ប្រាក់​តាម​ចំនួន​កំណត់​ក្នុង​គណនី
    • Clean limit & complementary trust receipts

    ភាគី​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​ចេញ​លិខិត​ឥណទាន

  7. តើ​ប្រភេទ​នៃ​ការ​ទូទាត់​លិខិត​ឥណទាន​មាន​អ្វី​ខ្លះ ?
    • ទូទាត់​ពេល​បង្ហាញ​ឯកសារ ជា​ការ​ទូទាត់​ទៅឱ្យ​អតិថិជន​អ្នក​លក់​ភ្លាមៗ ប្រសិនបើ​ធនាគារ​ពិនិត្យ​ឯកសារ​ដែល​បាន​បង្ហាញ​នោះ​ត្រឹមត្រូវ​ទៅ​តាម​លក្ខខណ្ឌ​នៃ​លិខិត​ឥណទាន
    • ទូទាត់​តាម​កាល​បរិច្ឆេទ​ជាក់លាក់​ណាមួយ​ក្នុង​ពេល​អនាគត ដោយ​រាប់​ចាប់ពី​កាល​បរិច្ឆេទ​លើ​ប័ណ្ណ​ដឹក​ជញ្ជូន
    • ទូទាត់​តាម​កាល​បរិច្ឆេទ​ជាក់លាក់​ណាមួយ​ក្នុង​ពេល​អនាគត ដោយ​រាប់​ចាប់ពី​កាល​បរិច្ឆេទ​នៃ​ការ​ទទួល​បាន​ឯកសារ ដោយ​ធនាគា​រ​អ្នក​ចេញ​លិខិត​ឥណទាន ។ តាម​វិធីសាស្ត្រ​នេះ អតិថិជន​មាន​ជម្រើស​ដោយ​គាត់​កាន់​នូវ​រូបិយាណត្តិ រងចាំ​ទទួល​ការ​ទូទាត់​នៅ​ពេល​អនាគត ឬ​គាត់​បង្ហាញ​រូបិយាណត្តិ ដើម្បី​អាច​ធ្វើ​អប្បហា​ជាមួយ​ធនាគារ
    • Negotiation: ជា​ការ​ទិញ​នូវ​រូបិយាណត្តិ​របស់​អ្នក​លក់​ឬ​អ្នក​នាំចេញ ដក​ប្រាក់​ពី​ធនាគារ​ជា​អ្នក​ចេញ​លិខិត​ឥណទាន ឬ​ធនាគារ​ធានា​អះអាង ។
  8. ដូចម្តេច​ដែល​ហៅ​ថា​លិខិត​ធានា ? តើ​មាន​នរណា​ខ្លះ​ដែល​ជា​ភាគី​ពាក់ព័ន្ធ ?
    លិខិត​ធានា​ឬ​កិច្ច​ធានា គឺ​ជា​កាតព្វកិច្ច​គាំទ្រ និង​ធានា​អត្ថប្រយោជន៍ឱ្យ​អ្នក​ទទួល​ផល ឬ​ម្ចាស់​គម្រោង​ដែល​មាន​ការ​ធានា​ពី​ធនាគារ​ជា​អ្នក​ចេញ​ផ្សាយ ថា​នឹង​ទទួល​ទូទាត់​តាម​ចំនួន​ទឹកប្រាក់​ជាក់លាក់​ណា​មួយ ក្នុង​ករណី​អ្នក​ស្នើសុំ​មិន​គោរព​ឬ​រំលោភ​បំពាន​កិច្ច​សន្យា... ។

    ភាគី​ដែល​ពាក់ព័ន្ធ​នឹង​លិខិត​ឥណទាន

  9. ដើម្បី​ប្រើប្រាស់​សេវា​លិខិត​ធានា​នេះ​បាន តើ​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ ?
    • ជា​ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​រួចរាល់
    • មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា
    • អតិថិជន​អាច​ជ្រើសរើស​នូវ​លក្ខខណ្ឌ​ក្នុង​ការ​ដាក់​តម្កល់​ធានា តាម​លទ្ធភាព​ផ្ទាល់​របស់​គាត់ ដើម្បី​ចេញ​លិខិត​ឥណទាន ។
  10. តើ​លិខិត​ធានា​ចែកចេញ​ជា​ប៉ុន្មាន​ប្រភេទ ?
    • លិខិត​ធានា​លើ​ការ​ដេញ​ថ្លៃ
    • លិខិត​ធានា​លើ​ការ​អនុវត្ត​គម្រោង
    • លិខិត​ធានា​លើ​បុរេ​ប្រទាន
    • លិខិត​ធានា​លើ​ការ​ទូទាត់
    • លិខិត​ធានា​លើ​ការ​ទប់​ស្កាត់​សាច់ប្រាក់
  11. តើសេវាទាំងនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់​អតិថិជន និង​សង្គម ?
    • សម្រាប់​អតិថិជន
      • ធានា​បាន​នូវ​ការ​ជឿ​ទុក​ចិត្ត និង​បង្កើត​ទំនាក់​ទំនង​ល្អ​រវាង​ដៃគូ​ពាណិជ្ជកម្ម
      • មាន​សុវត្ថិភាព​ខ្ពស់​លើ​មុខ​ជំនួញ
      • បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​អនុវត្ត​កិច្ចសន្យា ប្រកប​ដោយ​ភាព​រលូន
      • មាន​លទ្ធភាព​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស
      • កាត់​បន្ថយ​ហានីភ័យ​ពាណិជ្ជកម្ម
      • បង្កើន​ទិន្នផល​ផលិតកម្មឱ្យ​ពេញ​សមត្ថភាព និង​មាន​ការ​ប្រកួត​ប្រជែង
      • បង្កើន​ចំណូល​សម្រាប់​ក្រុម​គ្រួសារ ឬ​ក្រុមហ៊ុន
      • បង្កើន​ទ្រព្យ​របស់​ភាគទុនិក ឬ​អ្នក​ចូល​ហ៊ុន
      • បង្កើន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដល់​ក្រុម​គ្រួសារ ឬ​ក្រុមហ៊ុន
      • រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ
    • សម្រាប់​សង្គម
      • កាត់​បន្ថយ​ជំលោះ​ឬ​បណ្តឹង​ដែល​អាច​កើត​មាន​ជា​យថាហេតុ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម
      • បង្កើន​ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ ដល់​អតិថិជន​និង​សាធារណជន​ទូទៅ
      • ជំរុញឱ្យ​មាន​ការ​វិនិយោគ​ប្រកប​ដោយ​ចីរភាព
      • បង្កើនឱ្យ​មាន​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ
      • បង្កើន​ចំណូល​ជាតិ ដែល​បាន​មក​ពី​គ្រប់​វិស័យ​ដែល​ពាក់ព័ន្ធ
      • បង្ហាញ​ទៅ​កាន់​សហគមន៍​អន្តរជាតិឱ្យ​បាន​ដឹង​ថា ប្រព័ន្ធ​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​និង​ធនាគារ​ក្នុង​ស្រុក ពិត​ជា​បាន និង​កំពុង​មាន​ភាព​រឹងមាំ
      • បង្ហាញ​ទៅ​កាន់​សហគមន៍​អន្តរជាតិឱ្យ​បាន​ដឹង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព និង​ស្ថិរភាព​រឹងមាំ​ផ្នែក​សេដ្ឋកិច្ច
      • ជំរុញឱ្យ​មាន​កំណើន​កាន់តែ​ខ្លាំង​ឡើង​លើ​វិស័យ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ
      • ជួយ​ជំរុញ​ល្បឿន​នៃ​ការ​លូតលាស់​ខាង​ផ្នែក​សេដ្ឋកិច្ច ។
  12. តើ​អតិថិជន​មាន​ជម្រើស​អ្វី​ខ្លះ​ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញប្បទាន ?
    អតិថិជន​អាច​ដាក់​សាច់ប្រាក់​សុទ្ធ ឬ​មាន​ទ្រព្យ​តម្កល់​ធានា ។

សំគាល់ ៖ ធនាគារ​អេស៊ីលីដា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​ថ្លៃ​សេវាកម្ម​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ជា​មុន​ឡើយ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត ​សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៣០៩   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៤.០៦១   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០