តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ព័ត៌មាន​អំពី​ធនាគារ  »  ហេតុការណ៍ និង​តួលេខ  »  សវនករ​ផ្ទៃ​ក្នុង

សវនករ​ផ្ទៃ​ក្នុង

លោក​ស្រី គឹម សុធាវី គណៈប្រធាន​នាយិកា​ប្រតិបត្តិ​សវនកម្ម​ផ្ទៃ​ក្នុង

ជន​ជាតិខ្មែរ កើត​ក្នុង​ខែ​តុលា ឆ្នាំ១៩៦៥ ។ លោក​ស្រី​បាន​ចូល​បម្រើ​ការ​ជា​មួយ​អេស៊ីលីដា ចាប់​តាំង​ពីខែ​កញ្ញា ឆ្នាំ១៩៩៤ ។ ក្នុង​មុខ​តំណែង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិសវន​កម្មផ្ទៃ​ក្នុង លោក​ស្រី​ទទួល​បន្ទុក​គ្រប់គ្រងផែន​ការ​យុទ្ធសាស្ត្រ និងសវន​កម្មផ្ទៃ​ក្នុង​ប្រ​ចាំថ្ងៃ​របស់ធនាគារ ព្រម​ទាំង​ប្រតិបត្តិផែន​ការ​សវនកម្មផ្ទៃ​ក្នុង ។ ដើម្បី​ធានា​ឱ្យ​បាន​ឯករាជ្យភាព​នៃ​មុខ​ងារ​ជា​សវនកម្ម​ផ្ទៃ​ក្នុង លោកស្រី​ជា​អ្នក​រាយការណ៍​ផ្ទាល់​ទៅ​គណៈ​កម្មាធិការ​សវន​កម្ម និងសម្រប​សម្រួល​កិច្ចការ​ច្បាប់​នៃ​ក្រុម​ប្រឹក្សា​ភិបាល ព្រមទាំង​គណៈកម្មាធិការ​ប្រតិបត្តិ ។ លោក​ស្រីត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​សវនកម្ម និង​សម្របសម្រួល​កិច្ចការ​ច្បាប់​ជា​ញឹកញាប់ ដើម្បី​ផ្តល់​ព័ត៌មាន​និង​ពន្យល់​ពី​បញ្ហា​នានា​ទាក់ទង​នឹង​វិសាលភាព និង​គោលបំណង​របស់​គណៈកម្មាធិការ ។

លោក​ស្រីគ្រប់គ្រង​ និង​ដឹកនាំ​ក្រុម​សវនកម្ម​ផ្ទៃ​ក្នុង ដែល​មាន ១នាយកដ្ឋាន និង ៥​ការិយាល័យ ដូចជា ៖

  • នាយកដ្ឋាន​អភិវឌ្ឍន៍សវន​កម្មផ្ទៃ​ក្នុង
  • ការិយា​ល័យ​របាយការណ៍​សវន​កម្ម
  • ការិយា​ល័យ​សវនកម្ម​ប្រព័ន្ធ​ពត៌មាន​វិទ្យា
  • ការិយាល័យ​សវន​កម្ម​ឥណទាន
  • ការិយា​ល័យ​សវន​កម្មហិរញ្ញវត្ថុ
  • ការិយាល័យ​សវនកម្ម​ប្រាក់​បញ្ញើ និង Digital Banking

លោក​ស្រីទទួល​បាន​អនុបណ្ឌិត​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១១៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៤.៦៣៥   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៥.៨០៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប