www.acledabank.com.kh
បុគ្គលិកធនាគារ មិនដែលទាក់ទងស្នើសុំ លេខសម្ងាត់ ឬលេខ OTP ពីអតិថិជនឡើយ។ លេខសម្ងាត់ ឬលេខ OTP គឺជាព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនរបស់លោកអ្នក ហេតុនេះសូមកុំផ្តល់លេខសម្ងាត់ ឬលេខ OTP នេះ ទៅឱ្យនរណាម្នាក់ឱ្យសោះ ទោះបីបុគ្គលនោះអះអាងថា ជាបុគ្គលិកធនាគារក៏ដោយ។

សេចក្តីជូនដំណឹង

ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមគោរពជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ មេត្តាទទួលជ្រាបថា ធនាគារ អេស៊ីលីដា បម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន និងសាធារណជន តាមរយៈ អេស៊ីលីដាម៉ូបាល ម៉ាស៊ីនអេធីអឹម និងតាមបញ្ជរការិយាល័យធនាគារ តែប៉ុណ្ណោះ។

ធនាគារមិនមានសេវា ឬផ្តល់ការអនុញតឲ្យទទួលប្រាក់បញ្ញើ ឬទទួលប្រាក់សំណងឥណទាន តាមរយៈភ្នាក់ងារឥណទាន ឬបុគ្គលិកណាម្នាក់នោះទេ។ សូមអតិថិជន និងសាធារណជន មេត្តាប្រុងប្រយ័ត្ន ជៀសវាងចាញ់បោកជនខិលខូចមួយចំនួន និងផ្តល់ដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីចាំបាច់។

សូមមេត្តាចូលរួមប្រើប្រាស់សេវាស្វ័យប្រតិបត្តិការ ឌីជីថល ២៤ម៉ោង/៧ថ្ងៃ ដើម្បីសុវត្ថិភាព។ ប្រសិនបើអតិថិជន និងសាធារណជនមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) តាមរយៈទូរស័ព្ទលេខ 023 99 4444015 999 233៕ សូមអរគុណ!

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១០៨ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ