www.acledabank.com.kh

homenavigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextកិច្ចសហ​ប្រតិបត្តិការ​ហិរញ្ញប្បទាន​រយៈពេល​វែង រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH

កិច្ចសហ​ប្រតិបត្តិការ​ហិរញ្ញប្បទាន​រយៈពេល​វែង រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH

រាជធានី​ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ធនាគារ CHINA DEVELOPMENT BANK (CDB) ជា​ស្ថាប័ន​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​ក្នុង​ពិភព​លោក បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​រយៈពេល​វែង​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១៣០.០០០.០០០ ដុល្លារ​អាមេរិក (មួយ​រយ​សាម​សិប​លាន​ដុល្លារ​អាមេរិក) ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពិពិធកម្ម​នៃ​ប្រភព​ទុន មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដើម្បី​គាំទ្រ​យុទ្ធសាស្រ្ត​រីកចម្រើន​ប្រកប​ដោយ​ចីរភាព​របស់​ធនាគា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ក្រុមហ៊ុន​បោះ​ផ្សាយ​មួយ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា អាច​ប្រមូល​ទុន​ពី​ទីផ្សារ​មូលបត្រ ដើម្បី​ពង្រឹង​ដើមទុន ចំណែក​ឯ​ប្រាក់​បញ្ញើ​សន្សំ ដែល​បាន​មក​ពី​ប្រាក់​បញ្ញើ​ទីផ្សារ​ហិរញ្ញវត្ថុ​សម្រាប់​តម្រូវការ​ដើមទុន​រយៈពេល​ខ្លី រីឯ​ហិរញ្ញប្បទាន​ទទួល​បាន​ពី​ស្ថាប័ន​អន្តរជាតិ ដូចជា ធនាគារ CDB សម្រាប់​គាំទ្រ​ដល់​ការរីក​ចម្រើន​រយៈពេល​វែង​របស់​ធនាគារ។ ហិរញ្ញប្បទាន​រយៈពេល​វែង​ចំនួន ១៣០.០០០.០០០ ដុល្លារ​អាមេរិក (មួយ​រយ​សាម​សិប​លាន​ដុល្លារ​អាមេរិក) ពី ធនាគារ CDB នេះ ធនាគារ​រំពឹង​ថា​នឹង​ផ្តល់​ឥណទាន​ថ្មី​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម យ៉ាង​ហោច​ណាស់ ចំនួន ៥.០០០ សហគ្រាស​បន្ថែម​ទៀត ។

លោក Lyu Zhinan អគ្គនាយក​រង​ធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH (CDB) មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​លើក​ទី២​ហើយ​ដែល​ធនាគារ​ទាំង​ពីរ​បាន​ធ្វើ​កិច្ច​សហការ​ជា​មួយ​គ្នា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ធំ ដែល​គាំទ្រ​ការអភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា ។ CDB មាន​ការ​ជឿជាក់​យ៉ាង​មុត​មាំ​ថា​កិច្ច​សហប្រតិបត្តិការ​ផ្តល់​ហិរញ្ញប្បទាន​នេះ នឹង​ជួយ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​កាន់​តែ​ច្រើន ក្នុង​ការ​ទប់​ទល់​នឹង​ស្ថានភាព​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ជា​សកល បង្កើត​ផលិតកម្ម​ឡើង​វិញ និង​ផ្តល់​នូវ​ផលវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ ។ CDB មាន​ឆន្ទៈ​ក្នុង​ការ​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី លើ​កិច្ចការ​សំខាន់ៗ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឆាប់​រហ័ស និង​ការអភិវឌ្ឍ​ដ៏​មាន​សក្តានុពល​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន ២៥,០១ ទ្រី​លាន​រៀល (ឬ ៦,១៥ ប៊ីលាន​ដុល្លារ​អាមេរិក) សមតុល្យ​ឥណទាន​សរុប​ចំនួន ១៦,២២ ទ្រី​លាន​រៀល (ឬ ៣,៩៩ ប៊ីលាន​ដុល្លារ​អាមេរិក) និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ១៧,៦៩ ទ្រី​លាន​រៀល (ឬ ៤,៣៥ ប៊ីលាន​ដុល្លារ​អាមេរិក) ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ ៖

លោកស្រី ម៉ារ អមរា
មុខងារ : អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ (មន្រ្តី​ទំនាក់ទំនង​សាធារណៈ)
ទូរសព្ទ : ០១៥ ៩០០ ១២៦
អ៊ីម៉ែល : amara@acledabank.com.kh

លោកស្រី ប៊ុត ប៊ុនសីហា
មុខងារ : អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្ដិ​នីតិកម្ម និង​លេខា​ធិការក្រុមហ៊ុន (មន្រ្តី​ទទួល​បន្ទុក​ផ្តល់​ព័ត៌មាន)
ទូរសព្ទ : ០១៥ ៦០០ ៥៣២
អ៊ីម៉ែល : buth.bunsayha@acledabank.com.kh

តើលោកអ្នក​មាន​តម្រូវការ QR ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើសុំឥឡូវនេះ

និមិត្តសញ្ញារបស់ ធនាគារ អេស៊ីលីដា មានពណ៌ មាស និង ខៀវទឹកប៊ិក

  • ពណ៌ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
  • ពណ៌ មាស៖ គុណតម្លៃ និងគុណភាព
  • ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯពណ៌ទាំងបីបញ្ចូលគ្នា ប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣៤ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ