តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​លិខិត​អះអាង​លើ​គណនី និង​ព័ត៌មាន​អតិថិជន

សេវា​លិខិត​អះអាង​លើ​គណនី និង​ព័ត៌មាន​អតិថិជន

នៅ​ពេល​ដែល​លោក​អ្នក​ត្រូវ​ការឱ្យ​ភាគី​ទី​បី​ណា​ម្នាក់​អះអាង​លើ​គុណវុឌ្ឍិ​របស់​លោក​អ្នក ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេងៗ ដូចជា ៖ ស្នើ​សុំ​ទិដ្ឋាការ ចុះ​បញ្ជី​ពាណិជ្ជកម្ម ធ្វើ​សវនកម្ម ។ល។ ធនាគារ​អេស៊ីលីដា​នឹង​រៀប​ចំ​ការងារ​នេះ​សម្រាប់​លោក​អ្នក ។

សេវា​លិខិត​អះអាង​លើ​គណនី និង​ព័ត៌មាន​អតិថិជន គឺ​ជា​សេវា​មួយ​ប្រភេទ​ដែល​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ចេញ​ជា​លិខិត​អះអាង​លើ​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សេវា​បញ្ញើ​សន្សំ សេវា​ឥណទាន សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព សេវា​លិខិត​ធានា ឬ​កម្រិត​បន្ទាត់​ឥណទាន ។ល។ ដែល​រូបវន្តបុគ្គល និង​នីតិបុគ្គល​ទាំង​ឡាយ​មាន​ប្រតិបត្តិការ​ជា​មួយ​ធនាគារ តាម​រយៈ​ការ​ប្រើប្រាស់​ផលិតផល-សេវាកម្ម ដោយ​យោង​តាម​សមតុល្យ ឬ​ចំនួន​ជាក់​ស្តែង គិត​ត្រឹម​កាលបរិច្ឆេទ​ជាក់​លាក់​ណា​មួយ នៅ​ក្នុង​អតីតកាល ឬ​បច្ចុប្បន្នកាល ដែល​អតិថិជន​បាន​ស្នើ​សុំ ។

កម្រៃ​សេវា​សម្រាប់​ការ​ចេញ​លិខិត​អះអាង​លើ​គណនី និង​ព័ត៌មាន​អតិថិជន ក្នុង​មួយ​ប្រតិបត្តិការ គឺ ៖ ៤០.០០០រៀល ១០ដុល្លារអាមេរិក ៤០០បាត ១០អឺរ៉ូ ១០ដុល្លារ​អូស្ត្រាលី ១០ដុល្លារ​កាណាដា ១០ផោន ១.០០០យ៉េន​ជប៉ុន ២០០.០០០ដុង​វៀតណាម ឬ ៨០.០០០ឡាវ​គីប ។

សំគាល់ ៖ កម្រៃ​សេវា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៨.៤០៨   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០