តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  ទូទាត់​វិក្កយបត្រ​នៅ​តាម​បញ្ជរ​សាខា​ធនាគារ​អេស៊ីលីដា

ទូទាត់​វិក្កយបត្រ​នៅ​តាម​បញ្ជរ​សាខា​ធនាគារ​អេស៊ីលីដា

សេវា​ទូទាត់​វិក្កយបត្រ​នៅ​តាម​បញ្ជរ​សាខា​ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​លោកអ្នក​អាច​បង់​ថ្លៃ​ប្រើ​ប្រាស់​​អគ្គិសនី, ថ្លៃ​ប្រើប្រាស់​ទឹក, ថ្លៃ​ប្រើប្រាស់​ទូរស័ព្ទ, ថ្លៃ​ប្រើប្រាស់​អ៊ីនធើណែត, ទិញ​កាត​ទូរស័ព្ទ ។ល។ បាន​យ៉ាង​ងាយ​ស្រួល​និង​ឆាប់​រហ័ស ។ លោក​អ្នក​អាច​ទូទាត់​វិក្កយបត្ររបស់​ក្រុមហ៊ុន នៅ​តាម​បញ្ជរ​សាខា​ធនាគារ​អេស៊ីលីដា ដូចខាង​ក្រោម ៖

ទូទាត់​វិក្កយបត្រ​អគ្គិសនី

  • អគ្គិសនី កម្ពុជា (EDC)
    • រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល
    • ក្រុងកំពង់ចាម
    • ក្រុងកំពត
    • ខេត្ត​ក្រចេះ
    • ខេត្តព្រះសីហនុ
    • ខេត្តបន្ទាយមានជ័យ
      • សាខា​មង្គលបូរី
    • ខេត្តបាត់ដំបង
    • ក្រុងសៀមរាប
    • ខេត្ត​រតនគិរី
    • ខេត្តមណ្ឌលគិរី
      • សាខា​កោះញែក
      • សាខា​កែវសីមា
      • សាខា​ពេជ្រាដា
    • ខេត្ត​ស្ទឹងត្រែង
    • ខេត្តកំពង់ស្ពឺ
    • ខេត្ត​ព្រៃវែង
    • ខេត្តតាកែវ
    • ស្វាយរៀង
      • សាខា​ក្រុងស្វាយរៀង
      • សាខា​ក្រុង​បាវិត
      • សាខា​ជីភូ
      • សាខា​កំពង់រោទិ៍
    • ខេត្ត​ត្បូងឃ្មុំ
      • សាខា​ជាំក្រវៀន
      • សាខាមេមត់
      • សាខាពញាក្រែក
  • សេវាករ​ដែល​ប្រើ​ប្រព័ន្ធ ប៊ីល ២៤

ទូទាត់​វិក្កយបត្រ​ហិរញ្ញវត្ថុ

ទូទាត់​វិក្កយបត្រ​អ៊ីនធើណែត

ទូទាត់​វិក្កយបត្រ​ប្រើប្រាស់​ទូរស័ព្ទ

  • Smart
  • CooTel (CooBill)
  • ទូរគមនាគមន៍​កម្ពុជា

ទូទាត់​វិក្កយបត្រ​សេវា​សាធារណៈ

ទូទាត់​វិក្កយបត្រ​សាលារៀន

  • វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា
  • សាលា​ប៊ែលធី​អន្តរជាតិ
  • អ៊ិនធីស៊ីគ្រុប
    • សាលា​ញូវតុន​ធីឡាយ
    • សាលារៀន​សុវណ្ណភូមិ
    • សាលារៀន ប្រ៊ីជតុន
    • សាលា អាមេរិកកាំង ប៉ាស៊ីហ្វិក
    • សាលា អន្តរជាតិ អ៊ិសវ៉េស
    • សាលា​អន្តរជាតិ ចិន-អាមេរិកាំង
  • សាលារៀន ផ្លេនីត អេដ ឯ.ក
  • សាលា​វេស្ទើន​អន្តរជាតិ

ទូទាត់​វិក្កយបត្រ​ប្រើប្រាស់​ទឹក​ស្អាត

ក្រៅ​ពី​ទូទាត់​នៅ​តាម​បញ្ជរ​សាខា​ធនាគារ​អេស៊ីលីដា លោកអ្នក​អាច​ទូទាត់​វិក្កយបត្រ​របស់​ក្រុមហ៊ុន​ផ្សេងៗ​បាន​គ្រប់​ពេល​វេលា តាម​រយៈ ៖

  • សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។
  • សេវា​អេស៊ីលីដា​អ៊ីនធើណែត ជា​ប្រព័ន្ធ​បច្ចេកវិជ្ជា​ទំនើប ផ្តល់​ជូន​លោកអ្នក​ក្នុង​ការ​ចាត់ចែង​សាច់ប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​កុំព្យូទ័រ​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធើណែត បាន​តាម​តម្រូវការ ។
  • ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា (អាច​ទូទាត់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល) ។

ប្រភេទ​រូបិយប័ណ្ណ

  • រូបិយប័ណ្ណ គឺ​អាស្រ័យ​ទៅ​លើ​​រូបិយប័ណ្ណ​នៅ​ក្នុងវិក្កយបត្រ​របស់​លោក​អ្នក ។
  • ប្រសិនបើ​លោកអ្នក​ទូទាត់​តាម​រយៈ​គណនី នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា​នៅ​ពេល​នោះ ករណី​រូបិយប័ណ្ណ​នៃ​គណនី​របស់​លោកអ្នក​ខុស​ពីរូបិយប័ណ្ណ​នៅ​ក្នុង​វិក្កយបត្រ ។

ដើម្បី​អាច​ទូទាត់​វិក្កយបត្រ​នៅ​តាម​បញ្ជរ​សាខា​ធនាគារ​អេស៊ីលីដា

លោកអ្នក​អាច​ទូទាត់​ជា​សាច់ប្រាក់ ឬ​កាត់​ចេញ​ពី​គណនី​របស់​លោកអ្នក​ដែល​មាន​នៅ​ធនាគារ​អេស៊ីលីដា ។

  1. សូម​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​វិក្កយបត្រ​ដែល​ត្រូវ​ទូទាត់ ។
  2. ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ​ឱ្យ​ទូទាត់​វិក្កយបត្រ ដោយ​បញ្ជាក់​អំពី​ឈ្មោះ​អតិថិជន, លេខ​ទីតាំង ឬ​វិក្កយបត្រ​លេខ, ឈ្មោះ​ក្រុមហ៊ុន, ចំនួន​ទឹក​ប្រាក់​ត្រូវ​បង់ ។ល។

សំគាល់ ៖

  • សូម​ពិនិត្យ​មើល​វិក្កយបត្រ​របស់​លោកអ្នក ថា​តើ​វា​អាច​ទូទាត់​ជា​មួយ​ធនាគារ​អេស៊ីលីដា​បាន​ឬ​ទេ ។
  • លោក​អ្នក​ត្រូវ​ទូទាត់​ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់​ក្នុង​វិក្កយបត្រ ចំនួន​មួយ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​យ៉ាង​តិច ។
  • សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
  • សេវា​នេះ​មាន​បម្រើ​ជូន​រៀង​រាល់​ថ្ងៃ​ធ្វើការ ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ និង​ព្រឹក​ថ្ងៃ​សៅរ៍ (ម៉ោង ៧:៣០នាទី ដល់ ១១:៣០នាទី) ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៨៦   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៧.៥៤៦   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៣២៣