តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​ផ្ទេរ​ប្រាក់​ទូទាត់​ជា​កញ្ចប់

សេវា​ផ្ទេរ​ប្រាក់​ទូទាត់​ជា​កញ្ចប់

សេវា​ផ្ទេរ​ប្រាក់​ទូទាត់​ជា​កញ្ចប់ អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ស្នើ​សុំ​ផ្ទេរ​ប្រាក់ ឬ​មូលនិធិ បាន​ច្រើន​ប្រតិបត្តិការ ដើម្បី​ទូទាត់​ទៅ​ឱ្យ​អ្នក​ទទួល​ផល​ច្រើន​នាក់ ឬ​ច្រើន​គណនី ក្នុង​ពេល​តែ​មួយ នៅ​តាម​សាខា​របស់​ធនាគារ​អេស៊ីលីដា ។

អត្ថប្រយោជន៍

  • ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​ប្រាក់​ទូទាត់​ជា​កញ្ចប់ ឱ្យ​អ្នក​ទទួល​ផល​ជា​ក្រុម (ច្រើន​នាក់ ឬ​ច្រើន​គណនី) ក្នុង​ពេល​តែ​មួយ ។
  • កាត់​បន្ថយ​ចំណាយ​ធ្វើ​ដំណើរ ចាត់​ចែង និង​ទូទាត់​សាច់​ប្រាក់ ឱ្យ​អ្នក​ទទួល​ផល ។
  • ទូទាត់​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ។

ប្រភេទ​រូបិយប័ណ្ណ

ធនាគារ​អេស៊ីលីដា ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​អតិថិជន ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ជា​ប្រភេទ​រូបិយប័ណ្ណ​ផ្សេង​គ្នា ដោយ​ធនាគារ​នឹង​ធ្វើ​ការ​ប្តូរ​ប្រាក់​ជា​ស្វ័យ​ប្រវត្តិ ទៅ​តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវ​ការ​របស់​ធនាគារ​អេស៊ីលីដា នៅ​ពេល​ផ្ទេរ/ទូទាត់​នោះ ។

ការ​ទូទាត់

  • លោកអ្នក​អាច​ផ្ទេរ/ទូទាត់ ចាប់​ពី ៥ ប្រតិបត្តិការ​ឡើង​ទៅ ក្នុង​មួយ​លើក ។ ចំពោះ​ប្រតិបត្តិការ​មាន​ចំនួន​តិច​ជាង​នេះ ត្រូវ​អនុវត្ត​តាម​សេវា​ផ្ទេរ​ប្រាក់​ធម្មតា ។
  • អាច​ធ្វើ​ប្រតិបត្តិការ ជា​សាច់​ប្រាក់ ឬ​​កាត់ចេញ​ពី​គណនី​របស់​លោកអ្នក ។

ការ​ស្នើ​សុំ​ផ្ទេរ​ប្រាក់ ឬ​ទូទាត់​ជា​កញ្ចប់

  • សូម​អញ្ជើញ​មក​កាន់​សាខា​របស់​ធនាគារ​អេស៊ីលីដា ដើម្បី​ស្នើ​សុំ​ផ្ទេរ​ប្រាក់/ទូទាត់ ។
  • ត្រូវ​បំពេញ​តារាង​ទិន្នន័យ (សូម​ទាក់​ទង​ធនាគារ​អេស៊ីលីដា ដើម្បី​ទទួល​បាន​គំរូ​តារាង​ទិន្នន័យ និង​សំណើ​សុំ ឬ​ទាញ​យក​ទីនេះ) ដើម្បី​ដំណើរការ​ទូទាត់​ជូន​អ្នក​ទទួល​ផល ។
  • បញ្ជូន​មក​ធនាគារ​អេស៊ីលីដា នូវ​ឯកសារ និង​តារាង​ទិន្នន័យ​ដូច​ខាង​ក្រោម ដើម្បី​ផ្ទេរ​ប្រាក់ ឬ​ទូទាត់​ចេញ​ពី​គណនី​ដែល​មាន​សមតុល្យ​គ្រប់​ចំនួន ៖
    • Hard Copy ដែល​មាន​ការ​អនុមតិ​ត្រឹម​ត្រូវ ដោយ​អ្នក​មាន​សិទ្ធិ (ក្នុង​ករណី​តារាង​ទិន្នន័យ​មាន​ច្រើន​ទំព័រ តម្រូវ​ឱ្យ​បោះ​ត្រា ឬ​ចុះហត្ថលេខា​ខ្លី​សម្គាល់​គ្រប់​ទំព័រ) ។
    • Soft Copy ត្រូវ​ផ្ញើ​មក​ធនាគារ​អេស៊ីលីដា តាម​រយៈ​អ៊ីម៉ែល ឬ​ចម្លង​ចូល CD/Flash ឬ​តាម​មធ្យោបាយ​ផ្សេង​ទៀត​ដែល​មាន​ប្រសិទ្ធភាព ។

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១២៤   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៤.៦៧៥   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៥.៨០៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប