តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​ទិញ​មូលប្បទានបត្រ​បរទេស

សេវា​ទិញ​មូលប្បទានបត្រ​បរទេស

សេវា​ទិញ​មូលប្បទានបត្រ​បរទេស គឺ​ជា​សេវា​មួយ​ប្រភេទ ដែល​អនុញ្ញាតឱ្យ​ធនាគារ​ទិញ ឬ​ផាត់​ទាត់​មូលប្បទានបត្រ ដែល​បោះ​ផ្សាយ​ដោយ​ធនាគារ​ផ្សេងៗ​នៅ​ក្រៅ​ប្រទេស ។ មាន​ន័យ​ថា​លោក​អ្នក​អាច​យក​មូលប្បទានបត្រ​បរទេស មក​ស្នើ​សុំ​ទូទាត់​ប្រាក់ ឬ​ធ្វើ​បេឡា​និច័យ​ចូល​ក្នុង​គណនី​របស់​ខ្លួន​បាន នៅ​ធនាគារ​អេស៊ីលីដា ឱ្យ​តែ​មូលប្បទានបត្រ​ទាំង​នោះ​មាន​លក្ខណៈ​ត្រឹម​ត្រូវ ទៅ​តាម​លក្ខខណ្ឌ ឬ​បទដ្ឋាន​បច្ចេកទេស​តម្រូវ ។

សារ​ប្រយោជន៍

  • មាន​សុវត្ថិភាព​ជាង​ការ​ទូទាត់​ជា​សាច់​ប្រាក់
  • ចំណេញ​ពេល​វេលា
  • អាច​ទទួល​មូលប្បទានបត្រ​របស់​ប្រទេស​ផ្សេងៗ​បាន ។

លក្ខខណ្ឌ​តម្រូវ

  • មក​ទាក់ទង​ធនាគារអេស៊ីលីដា ដើម្បី​ស្នើ​សុំ​ការ​ផាត់​ទាត់​មូលប្បទានបត្រ​បរទេស
  • អតិថិជន​យក​មក​ជា​មួយ​នូវ ៖ មូលប្បទានបត្រ​បរទេស​ដែល​ត្រូវ​ធ្វើ​ការ​ផាត់​ទាត់ លិខិត​ឆ្លង​ដែន អត្តសញ្ញាណ​ប័ណ្ណ ឬ​ឯកសារ​ផ្សេងៗ​ដែល​អាច​ប្រើ​ការ​បាន
  • ក្រោយ​ពេល​ដែល​បាន​ឯកភាព​លើ​ការ​ទិញ-លក់​ហើយ អតិថិជន​ត្រូវ​ចុះ​ហត្ថលេខា​លើ​ខ្នង​មូលប្បទានបត្រ និង​ប្រគល់​មូលប្បទានបត្រ​ជូន​ធនាគារ ដើម្បី​ធ្វើ​ការ​ទូទាត់ ។

ប្រភេទ​មូលប្បទានបត្រ

យើងខ្ញុំ​ទទួល​ផាត់​ទាត់​មូលប្បទានបត្រ​បរទេស តាម​ប្រភេទ​រូបិយប័ណ្ណ ទំហំ​ទឹក​ប្រាក់ និង​ធនាគារ​ទូទាត់​ឱ្យ​មូលប្បទានបត្រ មួយ​ចំនួន​ប៉ុណ្ណោះ ។ សូម​ទាក់​ទង​ធនាគារ​អេស៊ីលីដា ពីប្រភេទ​មូលប្បទានបត្រ​ដែល​ធនាគារ​ទទួល​ផាត់​ទាត់ ។

សំគាល់ ៖

  • សេវា​នេះ​មាន​បម្រើ​ជូន​រៀង​រាល់​ថ្ងៃ​ធ្វើការ ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ និង​ព្រឹក​ថ្ងៃ​សៅរ៍ (ម៉ោង ៧:៣០នាទី ដល់ ១១:៣០នាទី) ។
  • សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​មក​កាន់​​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store / Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៨៧   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៤.០៣០   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.១៦៣